ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Monday, February 5, 2024

រឿង ក្រមុំចូលម្លប់

kkkចំនួនអ្នកទស្សនា: Views

 


រឿងនិទាន ក្រមុំចូលម្លប់

រឿងនិទានមួយដំណាលថា មានមហាចោរម្នាក់ពុំមានភរិយា ឡើយ គាត់បានសង់ផ្ទះមួយខ្នងល្អស្អាតនៅក្នុងព្រៃស្មសានដើម្បីទុក ដាក់ទ្រព្យរបស់ខ្លួនមាន មាស ប្រាក់ សំពត់អាវស្បៃជាដើមដែល ខ្លួនបាន

ទៅលួចប្លន់ពីគេ។ លុះក្រោយមកមហាចោរក៏រំពឹងគិតថា "អាត្មាអញមានទ្រព្យសម្បត្តិច្រើនណាស់ តែទាស់ត្រង់គ្មានអ្នក ណានៅថែរក្សាសោះ គិតសព្វគ្រប់ទៅការប្រឹងប្រែងរបស់អញ នេះ ដូចជាគ្មានបាន

ការអ្វីឡើយ ! ព្រោះថា បើកាលណាអាត្មា អញស្លាប់ទៅ ទ្រព្យអស់ទាំងនេះនឹងទៅជារបស់គ្មានបានការ វាគួរ ឱ្យស្តាយណាស់។ បើមានប្រពន្ធកូនគ្រាន់នឹងស៊ីមរតកនេះ អាត្មា អញមិនសូវជាស្តាយពេកទេ”។

គិតហើយ មហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុករំពៃគយគន់ មើលក្មេងស្រី-ប្រុស ដែលកំពុងលេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើ ហើយក៏ឃើញនាងតូចម្នាក់មានរូបឆោមស្អាតសមរម្យ មានសាច់ឈាម ស្រស់

ថ្លាថ្លៃថ្នូរគួរឱ្យស្រឡាញ់ ក៏និយាយលួង លោមក្មេងនោះឱ្យបែកចេញ ពីពួកក្មេងៗហើយបញ្ឆោត នាំនាងយកទៅនៅក្នុង ផ្ទះរបស់ខ្លួន។

ដោយខ្លាចក្មេងនោះលួចរត់ទៅរកឪពុកម្តាយនាងវិញ ព្រមទាំង ការពារកុំឱ្យម្តាយឪពុកតាមរកនាងឃើញ មហាចោរក៏យកក្មេងនោះ ទៅលាក់ទុកក្នុងបន្ទប់ចាក់សោជាប់។ រាល់ពេលបាយ ឬពេលបាន នំចំណីអាហារឆាញ់ៗ ឱ្យនាងបរិភោគ។

ក្មេងស្រីនោះ ក៏នៅក្នុងម្លប់ចេះតែចំរើនសាច់ឈាមរាល់ថ្ងៃជា លំដាប់ រហូតដល់នាងពេញវ័យក្រមុំ។ ដោយសារតែនាងនៅក្នុង បន្ទប់ នាងមិនដែលត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដីជាច្រើនឆ្នាំ មកហើយ ទើបបណ្តាលឱ្យនាងស្គមស្លេកស្លាំងខុសពីនារីទូទៅ។

មហាចោរភ័យណាស់ មិនដឹងជាកូនមានជំងឺអ្វីទេ ក៏ត្រាច់ទៅក្នុង អ្នកភូមិស្រុក ក៏បានជួបនឹងដូនចាស់ម្នាក់ជាយាយម៉ប មហាចោរក៏ និយាយអង្វរ សូមអញ្ជើញដូនចាស់ឱ្យមកជួយមើលរោគកូនខ្លួន។

យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាង ហើយយល់ការណ៍ ក៏ប្រាប់នាងថា "ចៅយាយអើយ! ចៅកុំព្រួយអី! ចៅឈើនេះ គ្មានអ្វី ក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលចៅផ្លាស់វ័យនេះហើយ ដែលធ្វើ ឱ្យចៅរសាប់រសល់ ចុកខ្នង ចុកចង្កេះ ល្អិតល្ហែដៃជើង។

 តែចៅកុំ ព្រួយ! ចាំយាយផ្សំថ្នាំសង្កូវឱ្យចៅផឹក"។ ថាហើយ យាយម៉បក៏ស្មោះ សំបកឈើមកផ្សំថ្នាំដាំទឹកឱ្យនាងផឹក ហើយផ្តាំថា “នែចៅ ពេលចៅ ជិតដល់ថ្ងៃមករដូវ ចូរចៅយកថ្នាំមួយកញ្ចប់នេះដាំទឹក

 ហើយផឹក ចំនួនបួនប្រាំថ្ងៃ នោះចៅនឹងបានធូរស្រាលក្នុងខ្លួនដូចបំណង ហើយ សាច់ឈាមពណ៌សម្បុររបស់ចៅ ក៏រឹតតែល្អឡើងដែរ”។ នៅពេល ដែលយាយម៉បបានមើលថែទាំកូនចោរនោះមក គាត់ចេះតែ

សង្កេត ឃើញឫកពា និងរូបឆោមនាងនោះល្អណាស់ ក៏កួចចិត្តទុកថា នឹង សម្លឹងរកមើលកំលោះរូបល្អណាម្នាក់ ឱ្យសក្តិសមគ្នាជាមួយនឹងនាង។

លុះកូនស្រីមហាចោរផឹកថ្នាំរួច ក៏បាន ធូរស្រាលរោគ ហើយយាយម៉បចូលទៅ សំពះសុំលាមហាចោរ ហើយផ្តាំមហាចោរ មិនឱ្យឃុំនាងនៅក្នុងបន្ទប់តទៅទៀតទេ។ មហាចោរ បានយកមាសប្រាក់ខ្លះៗជូនជា ទ្រនឹបដល់យាយម៉ប ហើយជូនយាយ ត្រឡប់ទៅផ្ទះវិញ។

ពេលរៀបចេញទៅយាយម៉បនឹកក្នុងចិត្តថា “ផ្ទះមហាចោរនេះឆ្ងាយ ដាច់ស្រយាលពីភូមិស្រុកគេណាស់ ឯព្រៃទៀតសោតក៏ស្ងាត់គួរឱ្យ ខ្លាច ប្រសិនបើអញត្រូវការចង់មកទីនេះម្តងទៀត ធ្វើម្ដេចនឹងរក ផ្លូវ

ឃើញ” និកសព្វគ្រប់ហើយ គាត់ក៏យកគ្រាប់ឪឡឹកមួយបង្វេច ដែលដាក់តាមខ្លួន ដើរតាមក្រោយមហាចោរ យាយដើរបណ្តើរ ចាប់ គ្រាប់ឪឡឹករោយបណ្តើរ រហូតមកដល់ផ្ទះគាត់វិញ។

ថ្ងៃមួយ អាស្រ័យបច្ច័យហេតុផលពីបុព្វេ បណ្តាលឱ្យចិត្តមាណព ម្នាក់ដែលត្រឡប់ពីរៀនវិជ្ជាការ ចូលទៅសម្រាកនៅផ្ទះយាយម៉ប នោះសិន ត្បិតថ្ងៃកាន់តែជ្រេ កម្លាំងក៏អស់ ផ្លូវទៅមុខទៀតក៏ឆ្ងាយ ក៏ចូលទៅ

សំពះដូនចាស់សុំស្នាក់នៅបានមួយយប់។ ជួនជាដូនចាស់ ចេញមក ក៏ក្រឡេកឃើញមាណពចូលមកសំពះ ក៏មានចិត្តសប្បុរស ទទួលឱ្យស្នាក់នៅ។ យាយដាំបាយបណ្តើរ សំណេះសំណាលសួរ អំពីពូជពង្សមាណពបណ្តើរ។


យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាង ហើយយល់ការណ៍ ក៏ប្រាប់នាងថា "ចៅយាយអើយ! ចៅកុំព្រួយអី! ចៅឈើនេះ គ្មានអ្វី ក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលចៅផ្លាស់វ័យនេះហើយ ដែលធ្វើ ឱ្យចៅរសាប់រសល់ ចុកខ្នង ចុកចង្កេះ ល្អិតល្ហែដៃជើង។ តែចៅកុំ ព្រួយ! ចាំយាយផ្សំថ្នាំសង្កូវឱ្យចៅផឹក"។ 

ថាហើយ យាយម៉បក៏ស្មោះ សំបកឈើមកផ្សំថ្នាំដាំទឹកឱ្យនាងផឹក ហើយផ្តាំថា “នែចៅ ពេលចៅ ជិតដល់ថ្ងៃមករដូវ ចូរចៅយកថ្នាំមួយកញ្ចប់នេះដាំទឹក ហើយផឹក ចំនួនបួនប្រាំថ្ងៃ នោះចៅនឹងបានធូរស្រាលក្នុងខ្លួនដូចបំណង ហើយ សាច់ឈាមពណ៌សម្បុររបស់ចៅ ក៏រឹតតែល្អឡើងដែរ”។ 

នៅពេល ដែលយាយម៉បបានមើលថែទាំកូនចោរនោះមក គាត់ចេះតែសង្កេត ឃើញឫកពា និងរូបឆោមនាងនោះល្អណាស់ ក៏កួចចិត្តទុកថា នឹង សម្លឹងរកមើលកំលោះរូបល្អណាម្នាក់ ឱ្យសក្តិសមគ្នាជាមួយនឹងនាង។

យប់នោះ បុរសនេះចេះតែគិតសព្វគ្រប់ ដេកក៏មិនលក់ដោយ ប្លែកកន្លែងផង ទន្ទឹងចាំឱ្យតែភ្លឺឆាប់នឹងបានទៅជួបនាងផង ណា មួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះ ថ្នាក់ជាមួយមហាចោរ។

ពេលទៀបភ្លឺ យាយម៉បក្រោកដណ្ដាំបាយ រកម្ហូបក្រៀមៗ ត្រៀម ទឹកបំពង់ ទុកបំរុងជាស្បៀងឱ្យមាណពធ្វើដំណើរី។

លុះមាណពក្រោកពីដំណេក យាយក៏ឱ្យស្រស់ស្រូបបាយទឹក រួច ប្រគល់កញ្ចប់អាហារសម្រាប់តាមផ្លូវ ហើយនាំបង្ហាញតម្រុយដើមឪឡឹកឱ្យ ចៅមាណពធ្វើដំណើរចេញទៅ។ យាយម៉បផ្តាំមាណពថា "នែចៅ!

 ចូរ ចៅដើរតាមជួរដើមឪឡឹកនេះចុះ! ចៅនឹងបានទៅដល់ផ្ទះនាងហើយ តែចៅប្រយ័ត្នខ្លួនឱ្យមែនទែនណា! ចៅទៅចុះ សូមឱ្យបានសេចក្តីសុខ និងឱ្យបានសម្រេចដូចសេចក្ដីបំណងប្រាថ្នា បើមានសត្រូវមកពីមុខ ឱ្យរំលង បើមានសត្រូវមកពីក្រោយខ្នង ឱ្យរលាយណាចៅ”។

ចៅមាណពក្រាបប្រណិប័តន៍លោកយាយ ហើយចេញដំណើរទៅ។ ថ្ងៃជ្រេបន្តិច ទើបមាណពទៅដល់ផ្ទះមហាចោរ។ គាប់ជួនជាពេល នោះ មហាចោរមិននៅចេញទៅរកប្លន់គេបាត់ នៅតែកូនស្រីឱ្យចាំ ផ្ទះម្នាក់ឯង។ 

នាងកំពុងដើរតត្រុកបោសសំអាតផ្ទះតាមទំលាប់ ពុំគិត ក្រែងមានអ្នកណាមកក្បែរឡើយ។ ឯចៅមាណពនោះ ទៅលបគយ គន់ឃើញថា នាងនៅតែម្នាក់ឯងក៏ប្រថុយស្រែកហៅនាង។ នាងពួ សូរមាត់មនុស្សចម្លែក នាងភ័យណាស់គិតថា

 "តើអ្នកណាហ្ន៎! ហ៊ាន ចូលមកដល់ទីនេះ?” ប៉ុន្តែនាងក្រឡេកទៅឃើញយុវបុរសជាអ្នក មានឫកពាសុភាពរាបសាល្អដែលមិនគួរឱ្យខ្លាច នាងក៏បើកទ្វារឱ្យ បុរសនោះចូលផ្ទះ ហើយនិយាយសាកសួរគ្នា

ទៅវិញទៅមក មិនត្រឹម តែប៉ុណ្ណោះ នាងក៏ទទួលរាក់ទាក់សំណេះសំណាលដោយសេចក្តី ស្នេហា ហើយក៏សុខចិត្តសុខកាយស្រឡាញ់គ្នាជាប្តីប្រពន្ធ ហើយ យកមាណពទៅលាក់មិនឱ្យមហាចោរជាឪពុកចិញ្ចឹមដឹងឡើយ។

វេលាក្រោយមក ខុសប្លែកពីធម្មតា មហាចោរសង្កេតឃើញធ្ឫកពាកូនស្រីរបស់ខ្លួន គឺឃើញនាងតែងខ្លួនជានិច្ចជាកាល ធ្វើការងារ សព្វសារពើក្នុងផ្ទះ ដោយមិនបាច់ឪពុកតឿនឡើយ ដូចជាចង់ផ្កាប់ ផ្គុនមនុស្សណាម្នាក់ដែលជាទីពេញចិត្ត។

មហាចោរនឹកសង្ស័យ ហើយសង្កេតតាមដានកូនស្រី ក៏ឃើញប្រុស ម្នាក់មានរូបរាងស្អាតសង្ហានៅក្នុងផ្ទះ ក៏អន់ចិត្តនឹងកូនស្រី លាយនឹង សេចក្តីអៀនខ្មាសបុរសជាប្តីនាងនោះផង ក៏ដើរចេញពីផ្ទះបាត់ទៅ។ ទាំងពីរនាក់ប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅមិនឃើញមហាចោរ ត្រឡប់មកវិញ ក៏នាំគ្នាចុះមក រកឪពុកនៅឯភូមិស្រុក។

លុះមកដល់ភូមិហើយក៏នាំគ្នាចូលទៅអរគុណយាយម៉ប ព្រមទាំង ជូនរង្វាន់គាត់ខ្លះៗទៀតផង។ យាយម៉បមានចិត្តត្រេកអរជាខ្លាំងដើរ ប្រាប់អ្នកជិតខាងឱ្យមកមើលនាងដោយថ្លែងបូរបាច់ប្រាប់

គេថា "នាង ម្នាក់នេះមានរូបឆោមលោមពណ៌សាច់សល្អស្អាតឥតខ្ចោះ មកពីនាង នៅក្នុងម្លប់ ដល់ពេលនាងចេញពីម្លប់ក៏មានប្ដីតែម្តង”។

អ្នកស្រុកឃើញដូច្នោះក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការទៅទុកក្នុងបន្ទប់ដើម្បីឱ្យកូនស

ស្អាតដូចនាងដែរ។ហើយក៏ជាប់ជាទំនៀមទំលាប់រហូតមកដល់សព្វថ្ងៃនេះ។ចប់


0 Comments:

Post a Comment