រឿងមហា ប្ញសីប្រោះខ្លា៖
មាននិទានមួយដំណាលថា : មានខ្លាទោល១ ទៅដេកលើរូងពស់ៗលូនចេញ មកចឹកខ្លានោះស្លាប់នៅមាត់រូង។ ថ្ងៃនោះជួនជាមហាឫសីមួយអង្គនិមន្តគោ ចរទៅឃើញខ្លានោះស្លាប់ក៏មេត្តាបានប្រោះខ្លានោះឱ្យរស់ឡើងវិញ ។
ខ្លារស់ដឹងខ្លួនហើយ និយាយថា “អញកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃ ជាលំនៅរបស់អញម្ដេចឡើយក៏ព្រះស្ដែងហ៊ានធ្វើឱ្យអញភ្ញាក់ ម៉្លេះ៖ហើយអញខាំ ព្រះស្ដែងស៊ីពុំលែងឡើយ” ។ មហាឫសីឆ្លើយថា " ព្រះស្ដែងដេកលើរូងពស់ៗ ចឹកស្លាប់ អញប្រោះព្រះស្ដែងឱ្យរស់ឡើងវិញ គួរតែព្រះស្ដែងសងគុណអញ ម្តេចឡើយក៏ព្រះស្ដែងគិតខាំអញវិញ" មហាឫសីខឹងនឹងខ្លាប្រកែកជជែកគ្នា មិនអស់មិនហើយ ទើបនាំគ្នាទៅប្តឹងចចក ថ្លែងប្រាប់តាមដំណើររៀងខ្លួន។ ចចកជញ្ជឹងគិតថាអញនៅ បើអញកាត់ក្តីនេះឱ្យខ្លាចាញ នេះពុំបានឡើយក៏កាត់ក្តីឱ្យ យ៉ាងនេះហៅថា ក្នុងព្រៃថ្ងៃនេះពឹងពាក់អានុភាពខ្លា សមនឹងអញពីកពាក់ខ្លានៅព្រៃ ខ្លាស៊ីមហាឫសី ។ ឯចចកកាត់ក្តី ឆន្ទាគតិ ។
មហាឫសីមិនសុខចិត្ត ប្រកែកគ្នាទៅវិញទៅមក ហើយនាំខ្លាទៅប្តឹងគោថ្លែង ប្រាប់តាមដំណើររៀងខ្លួនដូចមុន ។ គេគិតថាបើអញកាត់ក្តីឱ្យខ្លាចាញ់ហើយ សមខ្លានេះស្អប់អញ វានឹងខាំអញមិនខានឡើយ ទើបគោកាត់ក្តីឱ្យខ្លាស៊ី មហាឫសី ។ គោកាត់ក្ដីយ៉ាងនេះហៅថាភយោគតិ ។ មហាឫសីមិនសុខចិត្តនាំខ្លា ទៅប្តឹងស្វាៗគិតថា "កាលមុនមានបុរសម្នាក់ធ្លាក់ទៅក្នុងអណ្តូង អាពុកអញជួយ
សង្គ្រោះយោងឡើងមកលើមាត់អណ្តូងបាន មានខ្លាមួយគិតមកស៊ីបុរសនោះ អាពុកអញនាំបុរសនោះឱ្យឡើងដើមឈើបានរួចអំពីភ័យ បុរសនោះបែរជាចិត្ត អាក្រក់សម្លាប់អាពុកអញវិញ” ។ ស្វាគិតដូច្នោះហើយទើបកាត់ក្តីឱ្យស៊ីមហាឫសី ស្វាកាត់ក្ដីយ៉ាងនេះហៅថាទោសាគតិ ។
មហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងត្មាតៗគិតថា" សព្វថ្ងៃនេះអញបានរំពាសំណល់ អំពីខ្លាជាអាហារចំណីជាប្រក្រតី មិនដែលដាច់ឡើយ បើអញកាត់ក្តីនេះឱ្យខ្លា ចាញ់ហើយមុខជាខ្លាខឹងនឹងអញ ម្តេចឡើយអញនឹង បានស៊ីរំពាខ្លានេះទៀត” ។ ត្នោតគិតដូច្នេះហើយ ក៏កាត់ក្ដីក្តីឱ្យខ្លាស៊ីមហាឫសី។ ត្នោតកាត់ក្ដីយ៉ាងនេះហៅថា លោភាគតិ ។
មហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទេព្រក្សៗ គិតថា " មនុស្សទាំងពួងដើរព្រៃអាស្រ័យ ដោយម្លប់ឈើផង ទាំងឡាយចេះតែកាច់មែក ហែកសន្លឹកស្មោះសម្បក អ្នកកាត់ដើម” ទេព្រក្សគិតដូច្នេះហើយ ក៏កាត់ក្តីឱ្យ ខ្លាស៊ីមហាឫសី។ ទេព្រក្សកាត់ក្ដីយ៉ាងនេះហៅថា មោហាគតិមិនទៀងត្រង់ឡើយ ។
មហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទន្សាយប្រាប់ថា " ខ្លានេះដេកលើរន្ធពស់វែកៗ ចេញមកទឹកស្លាប់ អាត្មាសូត្រមន្តបោសពិសពស់ឱ្យខ្នារស់ឡើងវិញ ដោយគិតថា ខ្លានេះនឹងតបគុណអាត្មា ឥឡូវនេះម្តេចក៏ខ្លាប្រាថ្នាស៊ីអាគ្នាវិញ? តាមតែ ពិចារណាឱ្យអាត្មាចុះ៖” ។ ឯខ្លាប្ដឹងថា” ខ្ញុំកំពុងតែដេកលក់ ជាសុខសប្បាយក្នុងព្រៃ ស្រាប់តែព្រះ៖ស្តែងឫសីនេះធ្វើឱ្យខ្ញុំភ្ញាក់ ហេតុនេះត្រូវខ្ញុំខាំព្រះស្ដែងឫសីនេះៗ ពុំសុខចិត្តនាំខ្ញុំទៅប្តឹងចចកៗកាត់ឱ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្តឹងគោៗ កាត់ឱ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្តឹងស្វាៗ កាត់ឱ្យខ្ញុំស៊ីឫសីនេះៗ មិន សុខចិត្តនាំខ្ញុំទៅប្តឹងត្មាតៗ កាត់ឱ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្តឹងទេព្រក្សៗ កាត់ឱ្យស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំមកប្តឹងលោក តាមតែលោកពិចារណា ឲ្យខ្ញុំចុះ" ។
ទន្សាយស្លាប់ពាក្យមហាឫសី និងពាក្យខ្លាហើយ ក៏ពិចារណាដោយប្រាជ្ញាឈ្លាស វៃឈ្វេងយល់អាថ៌សេចក្តីហើយប្រាប់ថា "បើដូច្នោះចូរមហាឫសី និងបងខ្លានាំ គ្នាទៅដល់ទីដែលកើតហេតុនោះ ហើយឱ្យបងខ្លាដេកលក់ជាសុខដូចពីដើមចុះ៖ គឺឱ្យមហាឫសីជូនទៅដល់កន្លែងដេកនោះ៖ឱ្យអញបានយល់ហើយនឹងពិចារណា ដោយប្រការនោះ” ។ ទើបមហាឫសី និងខ្លាបបួលគ្នាទៅនាំទាំងទន្សាយទៅផង។ លុះទៅដល់កន្លែងនោះហើយ ខ្លាក៏ប្រះដេកនៅទីដដែលនោះ យូរបន្តិចពស់វែក ចេញមកទឹកខ្លាស្លាប់នៅមាត់រន្ធនោះឯង ។
កាលបើខ្លានោះស្លាប់ហើយ ទន្សាយប្រាប់មហាឫសីថា “សូមលោកមើល ខ្លានោះនចុះ៖ ហេតុតែឥតធម៌វង្វេងភ្លេចគុណគេ ឥឡូវពុំរំលងនឹងវេរាកម្មឡើយ តាំងពីពេលនេះទៅមុខ លោកកុំធ្វើគុណនឹងខ្លាឱ្យសោះ”។ ឯទន្សាយកាត់ក្តី យ៉ាងនេះ ហៅថាសុគតិគមនំ "ដំណើរល្អ” គឺសុចរិតយុត្តិធម៌ហោង។







0 Comments:
Post a Comment