ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Friday, February 9, 2024

រឿងបុត្រីនាគ

kkkចំនួនអ្នកទស្សនា: Views

 


រឿងនិទានបុត្រីនាគ

កាលពីព្រេងនាយ មានយុវជនម្នាក់ឈ្មោះ វិបុត្រ ជាអ្នកនេសាទត្រី រស់នៅក្បែរសមុទ្រ។ រាល់ថ្ងៃគាត់តែងតែជិះទូកទៅនេសាទត្រីដើម្បីចាប់ ត្រីមកលក់គ្រាន់បានកម្រៃខ្លះៗមកដោះស្រាយជីវភាពគ្រួសារ។ នៅល្ងាច ថ្ងៃមួយ គាត់បានចេញទៅនេសាទដូចសព្វដង។

ពេលនោះ គាត់បានជួបនឹងក្មេងៗមួយក្រុមកំពុងសើចយ៉ាងខៀវខា ដោយនាំគ្នាយូរកន្ទុយអណ្ដើកតូចមួយយោលទៅយោលមក និងមានកាន់ រំពាត់គោះវាយស្នូកអណ្ដើកធ្វើជាចង្វាក់ភ្លេង។

វិបុត្រ រំជួលចិត្តអាណិតកូនអណ្ដើកជាខ្លាំង ក៏សុំឱ្យពួកគេដោះលែង កូនអណ្ដើកនោះ។ កុមារទាំងអស់សោកស្តាយនូវភាពរីករាយ តែក៏ព្រម ប្រគល់កូនអណ្ដើកឱ្យទៅ វិបុត្រ ដែរ។ ពេលនោះ វិបុត្រ សម្លឹងមើល កូនអណ្ដើកដោយយកចិត្តទុកដាក់។ គាត់មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះ ស្លឹករបស់វា

បញ្ចេញពណ៌ភ្លឺផ្លេកៗខុសប្លែកពីអណ្តើកដទៃទៀត។ នៅ ទីបំផុត គាត់ដាក់វាចុះនៅក្បែរមាត់ទឹក។ ពេលនោះ កូនអណ្តើកស្ទុះវារ យ៉ាងលឿនសំដៅទៅរកទឹករលក។ វិបុត្រ ឃើញកូនអណ្ដើកងើបឡើង ហើយងក់ក្បាលដាក់ វិបុត្រ ជាសញ្ញាអរគុណ។

នៅថ្ងៃបន្ទាប់ វិបុត្រ បានចេញទៅនេសាទត្រីទៀត គាត់និយាយ តិចៗតែម្នាក់ឯងថា “សូមឱ្យខ្ញុំមានសំណាងល្អក្នុងថ្ងៃនេះ!” ហើយគាត់ក៏ រាយមងទៅក្នុងទឹក។ រំពេចនោះ មានអណ្ដើកធំមួយបានងើប

ឡើងក្បែរ គែមទូកឱនក្បាលគោរពអ្នកនេសាទហើយនិយាយថា “សួស្ដីអ្នកកំលោះ! ខ្ញុំមកដើម្បីអរគុណអ្នកដែលបានជួយសង្គ្រោះជីវិតកូនអណ្ដើកតូចកាល ពីម្សិលម៉ិញ។ ម្យ៉ាងទៀត ស្តេចនាគជាម្ចាស់របស់

ខ្ញុំ ទ្រង់បានបញ្ជាខ្ញុំឱ្យ មកទទួលអ្នកទៅរាជវាំង ពីព្រោះព្រះអង្គចង់អរគុណអ្នកដោយផ្ទាល់ សូមលោកជិះលើខ្នងខ្ញុំមក!” វិបុត្រ ភ្ញាក់ផ្អើលហើយរំភើបចិត្តក៏យល់ព្រម ចុះពីទូកទៅជិះលើខ្នងអណ្ដើក

នោះភ្លាម។ អណ្ដើកបានបង្វិលខ្លួនយឺតៗ ហើយហែលនាំ វិបុត្រ ជ្រែកទឹកសមុទ្រមិនបង្អង់។ ក្នុងពេលធ្វើដំណើរ វិបុត្រ បានឃើញត្រីគ្រប់ពណ៌ និងរុក្ខជាតិសមុទ្រចំលែកៗនៅជុំវិញខ្លួន។

បន្តិចក្រោយមក ពួកគេបានមកដល់ដីក្រោមសមុទ្រដែលមានភ្នំធំៗ និងជ្រលងរាក់ជ្រៅជាច្រើនកន្លែង។ នៅពីមុខជួរភ្នំ គេឃើញរាជវាំងមួយ មានកំផែងភ្លឺផ្លេកៗគឺជារាជវាំងរបស់ស្តេចនាគ ប្រាសាទ

មានជញ្ជាំងលំអរ ទៅដោយផ្កាថ្មផ្សេងៗ និងដំបូលរចនា ទៅដោយសំបកខ្យងសំបកខ្ចៅសមុទ្រ ល្អៗគ្រប់ប្រភេទ ដែលភ្លឺចែងចាំងនៅក្នុង ទឹកគួរឱ្យចង់គយគន់។ នាយ វិបុត្រ បានជួបវត្ថុចម្លែកដែលគេ

មិនធ្លាប់ឃើញ។ ទីបំផុត គេបានទៅដល់ដំណាក់រាជបល្ល័ង្ក របស់ស្តេចនាគ។ នៅទីនោះ ស្តេចនាគ បានគង់នៅចំពីមុខ វិបុត្រ។ វិបុត្រ ក៏លុត ជង្គង់ឱនគោរពព្រះអង្គ។ ស្តេចនាគមាន ព្រះបន្ទូលដោយ

សុភាពថា "យើងឱ្យគេនាំ អ្នកមកកាន់ទីនេះ គឺចង់អរគុណអ្នកដោយ ផ្ទាល់អំពីការជួយជីវិតបុត្រីរបស់យើង”។

បន្តិចក្រោយមក ព្រះនាងក៏យាងមកដល់ស្រដីថា “ខ្ញុំជាកូនអណ្ដើក តូចដែលអ្នកបានជួយជីវិតខ្ញុំពីពួកកុមារ”។ វិបុត្រ ឈរភ្លឺករកនិយាយស្តី អ្វីមិនកើតនូវព្រះភក្ត្រដ៏ផូរផង់ និងដំណើរល្វតល្វន់ដូចស្មៅ

សមុទ្រដែល រេទៅរេមកតាមចលនាទឹក។ ស្នាមញញឹមស្រស់ស្រទន់ដូចរលកសមុទ្រនា ពេលស្ងប់ខ្យល់។ ព្រះនាងបានបញ្ជាក់ថា “ខ្ញុំមិនដែលចេញពីព្រះរាជវាំង នេះទេ។ តែខ្ញុំចង់ឃើញប្រជាជនដែលរស់នៅលើ

ផែនដី ខ្ញុំក៏បានក្លែងខ្លួន ជាកូនអណ្ដើកតូចមួយ ហើយហែលទៅមាត់សមុទ្រក្បែរភូមិរបស់អ្នក។ 

ប៉ុន្តែនៅពេលខ្ញុំកំពុងវារកាត់ឆ្នេរខ្សាច់ ក៏ត្រូវក្រុមកុមារទាំងនោះចាប់ធ្វើ ជាល្បែងលេង។ ប្រសិនបើអ្នកមិនជួយខ្ញុំទេ ខ្ញុំប្រហែលជាបាត់បង់ជីវិត ក្នុងពេលនោះបាត់ទៅហើយ ” ។

ព្រះនាងបានបន្តទៀតថា “ខ្ញុំភ្លេចគិត! អ្នកពិតជាឃ្លានណាស់ហើយ ព្រោះធ្វើដំណើរវែងឆ្ងាយណាស់!” ព្រះនាងក៏លើកដៃបក់ ពេលនោះនៅ លើតុ ក៏មានអាហារឈ្ងុយឆ្ងាញ់ត្រៀបត្រាបានផុសឡើង។

 ចានស្លាបព្រា សម សុទ្ធតែធ្វើអំពីមាសនិងប្រាក់ល្អៗ ម្ហូបមានឱជារសឈ្ងុយឆ្ងាញ់។ ព្រះ នាងក៏លើកដៃបក់ម្តងទៀត។ រំពេចនោះ សម្លេងដូរ្យតន្ត្រីដ៏ពីរោះរងំបាន បន្លឺឡើងកំដរនៅពេលបរិភោគ

អាហារ។ បន្ទាប់ពីស្រស់ស្រូបអាហាររួច ព្រះនាងនាំ វិបុត្រ ទៅទស្សនាក្នុងវិមានដ៏ល្អអស្ចារ្យ។ បន្តិចក្រោយមក អ្នកទាំងពីរបានមកដល់បង្អួចធំមួយឈរសម្លឹងមើលវាលស្រែដែលកសិករ កំពុងស្ទូងស្រូវនៅរដូវផ្ការីក។


ប៉ុន្តែមួយវិបុត្រ សង្កេតរំពេច។ ទេសភាពឃើញប្តូរពណ៌ឆាប់រហ័សនារដូវភ្លៀងធ្លាក់។

វិបុត្រ ឆ្ងល់ខ្លាំងជាងគេ គឺនៅពេលដែលឃើញដើមស្រូវឱនចុះដោយ សារភ្ជួរគ្រាប់ដ៏ធ្ងន់របស់វាបន្ទាប់ពីស្ទូងរួចភ្លាមៗក្នុងថិរវេលាយ៉ាងខ្លី រដូវ កាលទាំង៤បានកើតឡើង ហើយបញ្ចប់ទៅវិញភ្លាមៗនៅចំពោះ

មុខ។ ពេលវេលាចេះតែកន្លងទៅ វិបុត្រ រស់នៅក្នុងព្រះរាជវាំងក្រោមសមុទ្រ ប្រកបដោយភាពស្រស់ថ្លាក្រៃលែង។ ព្រះរាជបុត្រីបានទទួល វិបុត្រ ជា ស្វាមីដោយភក្តីស្មោះស្ម័គ្រ។ អ្នកបម្រើទាំងឡាយបានបំពេញគ្រប់បំណង ប្រាថ្នារបស់ វិបុត្រ។ 

វិបុត្រ បានសួរខ្លួនឯងថា តើជាការពិត ឬក៏ជា សុបិន?។ប៉ុន្តែថ្ងៃមួយស្រាប់តែ វិបុត្រ នឹកទៅ ដល់ទូកនេសាទ និងការលើកមងដែល មានត្រីជាប់រណែងរណោងចេញពីទឹក សមុទ្រ។ 

ភ្លាមនោះគាត់ក៏នឹកឃើញអ្នក ម្តាយកំសត់ និងញាតិមិត្តក្នុងភូមិ។ ពេល នោះ គាត់អន្ទះសាជាខ្លាំង។វិបុត្រ ឆ្ងល់ខ្លាំងជាងគេ គឺនៅពេលដែលឃើញដើមស្រូវឱនចុះដោយ សារភ្ជួរគ្រាប់ដ៏ធ្ងន់របស់វាបន្ទាប់ពី

ស្ទូងរួចភ្លាមៗក្នុងថិរវេលាយ៉ាងខ្លី រដូវ កាលទាំង៤បានកើតឡើង ហើយបញ្ចប់ទៅវិញភ្លាមៗនៅចំពោះមុខ។ ពេលវេលាចេះតែកន្លងទៅ វិបុត្រ រស់នៅក្នុងព្រះរាជវាំងក្រោមសមុទ្រ ប្រកបដោយភាពស្រស់ថ្លា

ក្រៃលែង។ ព្រះរាជបុត្រីបានទទួល វិបុត្រ ជា ស្វាមីដោយភក្តីស្មោះស្ម័គ្រ។ អ្នកបម្រើទាំងឡាយបានបំពេញគ្រប់បំណង ប្រាថ្នារបស់ វិបុត្រ។ វិបុត្រ បានសួរខ្លួនឯងថា តើជាការពិត ឬក៏ជា សុបិន?។

ប៉ុន្តែថ្ងៃមួយស្រាប់តែ វិបុត្រ នឹកទៅ ដល់ទូកនេសាទ និងការលើកមងដែល មានត្រីជាប់រណែងរណោងចេញពីទឹក សមុទ្រ។ ភ្លាមនោះគាត់ក៏នឹកឃើញអ្នក ម្តាយកំសត់ និងញាតិមិត្តក្នុងភូមិ។ ពេល នោះ គាត់អន្ទះសាជាខ្លាំង។

ណាមួយចង់ឃើញអ្នកទាំងអស់នោះផង ណាមួយជំពាក់ចិត្តយ៉ាងខ្លាំង នឹងការរស់នៅក្នុងព្រះរាជវាំងនេះផង។ ដោយទ្រាំពុំបាន គាត់ក៏សម្រេច ចិត្តសុំព្រះនាងទៅសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់។

 ព្រះនាងក៏យល់ ព្រមទាំងព្រួយបារម្ភ ហើយប្រគល់ប្រអប់ពណ៌មាសដ៏ល្អមួយវាចាថា "សូមម្ចាស់បងកុំបើកមើលវត្ថុខាងក្នុងនេះអី ដរាបណាប្រអប់នេះនៅល្អ ម្ចាស់បងនឹងបានមកជួបខ្ញុំម្ចាស់វិញ"។ 

វិបុត្រ កាន់ដៃព្រះនាងយ៉ាងណែន ហើយសន្យាថា “បងមិនបើកប្រអប់នេះជាដាច់ខាត បងនឹងត្រលប់មក រកអូនក្នុងពេលឆាប់ៗនេះ”។ ក្រោយពីគោរពលាព្រះបិតាក្មេករួច គាត់ ក៏ចាកចេញពីព្រះរាជវាំងនោះភ្លាម។

វិបុត្រ ជិះលើខ្នងអណ្ដើកធំម្ដងទៀត។ គាត់ធ្វើដំណើរឆ្ពោះទៅភូមិ កំណើតរបស់គាត់។ ពេលចេញផុតពីកំផែងព្រះរាជវាំង គាត់បានឆ្លងកាត់ ជ្រលង និងល្អាងថ្មតូចធំជាច្រើន ហើយក៏បានមកដល់លើផ្ទៃ

ទឹកសមុទ្រ។ ពេលនោះ គាត់បានមើលឃើញផ្ទះក្នុងភូមិរបស់គាត់ឡើងវិញ។ គាត់ អរគុណអណ្ដើកធំ ហើយរត់យ៉ាងលឿនកាត់ឆ្នេរខ្សាច់សំដៅទៅភូមិរបស់ គាត់។

 ប៉ុន្តែអ្វីៗបានប្រែប្រួលអស់ទៅហើយមានតែជួរភ្នំក្រោយភូមិប៉ុណ្ណោះ ដែលឋិតនៅដដែល។ ចំណែកផ្លូវ និងផ្ទះបានផ្លាស់ប្តូរទាំងអស់។ គាត់ដើរ តាមផ្លូវមួយសំដៅទៅផ្ទះរបស់គាត់។ 

ប៉ុន្តែ ទីនោះ គ្មានផ្ទះរបស់គាត់ទៀតទេ មានតែផ្ទះ មួយផ្សេងទៀតដែលគាត់មិនដែលឃើញពីមុនមក។វិបុត្រ បានសួរអ្នកភូមិម្នាក់ថា “តើកន្លែងនេះជាកន្លែងដែល វិបុត្រ ធ្លាប់រស់នៅពីមុនមកមែនទេ?”

 អ្នកភូមិបានសម្លឹងមើលគាត់ដោយឆ្ងល់ និងចម្លែកក្នុងចិត្ត “ផ្ទះរបស់គាត់ទ្រុឌទ្រោមបាក់បែកជាយូរឆ្នាំមកហើយ។ កាលពីកុមារ ខ្ញុំបានស្តាប់ជីតាខ្ញុំនិទានរឿងមួយដែលគាត់និយាយពីតាលូត របស់ខ្ញុំ។

 រឿងនេះមានសេចក្តីថា "ព្រឹកមួយ វិបុត្រ ចេញទៅនេសាទត្រី ដូចធម្មតា។ ប៉ុន្តែគេមិនឃើញគាត់ត្រលប់មកផ្ទះវិញទេ គេឃើញតែទូក របស់គាត់ប៉ុណ្ណោះ គ្មាននរណាម្នាក់ដឹងពីការបាត់ខ្លួនរបស់គាត់

ឡើយ អ្នកភូមិទាំងអស់ស្មានថា គាត់ត្រូវសត្វសមុទ្រកំណាចចាប់បាត់ទៅហើយ” ស្តាប់រឿងចប់ វិបុត្រ អរគុណអ្នកភូមិហើយដើរសំដៅទៅមាត់សមុទ្រវិញ។

គាត់គិតថា តើគាត់រស់នៅក្នុងព្រះរាជវាំងក្រោម សមុទ្រអស់រយៈពេលប៉ុន្មានឆ្នាំហើយ? ហេតុអ្វីក៏គាត់ ឋិតនៅក្នុងវ័យក្មេងដដែលដូច្នេះ? ភ្លាមនោះគាត់មាន អារម្មណ៍ត្រមង់ត្រមោចសម្លឹងមើលប្រអប់ពណ៌

មាស។ វិបុត្រ ភ្លេចអស់ពាក្យបណ្តាំភរិយាគាត់ ក៏ស្រាយចំណង ប្រអប់ហើយបើកគំរបថ្នមៗ។ ពេលនោះផ្សែងពណ៌ស បានផុសឡើង។ វិបុត្រ ក៏ក្លាយខ្លួនជាតាចាស់សក់ស្កូវ និងចេញពុកចង្កាពណ៌សមួយរំពេច។

ក្នុងខណៈពេលនោះ គាត់បានឮសម្លេងព្រះនាងចេញពីផ្ទៃសមុទ្រ "ព្រះស្វាមី ព្រះអង្គមិនអាចបើកប្រអប់នេះបានទេ ព្រោះក្នុងនេះខ្ញុំម្ចាស់បានថែរក្សាជីវិតទ្រង់ ឱ្យនៅក្មេងជារៀងរហូត។ ប៉ុន្តែ... ខ្ញុំម្ចាស់សុំលាព្រះអង្គហើយ"។ បន្ទាប់ពី នោះមក លោកតា វិបុត្រ ឮសូរតែទឹករលកបោកឆ្នេរខ្សាច់ ក្បែរជើងរបស់គាត់ តែប៉ុណ្ណោះ។



0 Comments:

Post a Comment