ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Monday, February 5, 2024

រឿង ទន្សាយ ចាញ់ ប្រាជ្ញា ខ្យង

kkkចំនួនអ្នកទស្សនា: Views

រឿង ទន្សាយ ចាញ់ ប្រាជ្ញា ខ្យង៖

មាននិទានតំណាលថា សម័យថ្ងៃមួយ មាន ទន្សាយ ចុះមកផឹកទឹកត្រពាំង។ ទន្សាយ ផឹកទឹកពុំទាន់ឆ្អែតផងវាក៏ប្រទះឃើញខ្យង មួយកំពុង បណ្តែតខ្លួននៅលើផ្ទៃទឹក។ ទន្សាយ ឃើញដូច្នេះក៏ស្អប់ខ្ពើម ត្បូង ជាខ្លាំង។ ទន្សាយ បានគេចទៅផឹកទឹកនៅប្រឡង់មួយ ផ្សេងទៀតដែលស្ថិតនៅក្បែរនោះដែរ។

ខ្យង ឃើញអាកប្បកិរិយា ទន្សាយ ដូច្នេះក៏ស្រដីទៅ ទន្សាយ ថា ៖ "អេ ! បង ទន្សាយ បងមកផឹកទឹកនៅទីនេះមានបានសុំអ្នកណា ហើយឬនៅ?” ទន្សាយ ឆ្លើយតបទៅវិញទាំងមួរម៉ងដោយកំបុតៗ ថា៖ "ត្រពាំងនេះគ្មានម្ចាស់ទេ! យើងមិនចាំបាច់សុំអ្នកណាក៏បាន ដែរ!” ខ្យង ស្រដីទៅកាន់ ទន្សាយ វិញថា៖ "យើងជាអ្នកថែរក្សា ទឹកនេះយូរណាស់មកហើយ បើចង់ផឹកត្រូវតែសុំខ្ញុំសិន”។

ទន្សាយ ឮ ត្បូងពោលពាក្យដូច្នេះ កើតក្ដីក្ដៅក្រហាយក៏ពោលចំអក ខ្លាំងៗថា៖ នែ ខ្យង! ឯងមិនដែលបានស្គាល់ទីវាលដីស្រែចំការឯណា ឆ្ងាយផងយកតែមាត់ធ្វើជាជើង ស្គាល់តែប្រឡង់ទឹកប៉ុណ្ណឹងអួតថា ខ្លួនឯងជាអ្នកថែរក្សាទឹកនេះផងហ្គី៖ ភួង ឆ្លើយតបវិញថា៖ ខ្ញុំគ្មាន ជើងមែនពិត ហើយក៏មិនស្គាល់ទីវាលដីស្រែចំការឆ្ងាយៗដូចបង ថាមែន តែបើបង ទន្សាយ ចង់ភ្នាល់យើងរត់ប្រណាំងគ្នាទៅខ្ញុំមិន ខ្លាចបងទេ។

ទន្សាយ លី ខ្យង ភ្នាល់រត់ប្រណាំងគ្នាបែបនេះកាន់តែក្តៅក្រហាយ ឡើងនឹកក្នុងចិត្តថា មិនគួរអា ខ្យង នេះហ៊ាននិយាយពាក្យដូច្នេះសោះ នរណាៗក៏ដឹងដែរថាខ្លួនអញជាអ្នកមានប្រាជ្ញា ហើយរត់លឿន និង រហ័សជាងគេបំផុត។ ទន្សាយ ប្រាប់ ខ្យង ថា៖ ចុះខ្ញុំមានទៅខ្លាចអី ខ្យង ឯងនោះ! ព្រឹកស្អែកយើងជួបគ្នានៅទីនេះ។ យើងរត់ប្រណាំង គ្នាបីជុំត្រពាំងនេះ។ បើខ្ញុំចាញ់ ខ្ញុំឈប់ផឹកទឹកត្រពាំងនេះ។ ឯ ត្បូង ឯងបើចាញ់ខ្ញុំវិញ ក៏ត្រូវតែឈប់រស់នៅក្នុងទឹកត្រពាំងនេះដែរ។ ពោលចប់ ទន្សាយ ក៏ដើរចេញទៅ។

ចំណែក ខ្យង ពេលឃើញ ទន្សាយ ចេញទៅបាត់ ក៏ហៅគ្នីគ្នាមក ប្រជុំ ហើយណាត់គ្នាថា ៖ “ព្រឹកស្អែកយើងត្រូវរាយបណ្តាក់គ្នាតាម មាត់ត្រពាំងនេះ។ បើលី ទន្សាយ ស្រែកហៅ អ្នកដែលនៅខាងមុខ ត្រូវតែឆ្លើយថា កូក”។

ស្អែកឡើង ទន្សាយ ក៏បានមកដល់ឃើញ ខ្យង នៅចាំនៅនឹង កន្លែងណាត់គ្នារួចជាស្រេច។ ទន្សាយ និង ខ្យង ក៏ចាប់ផ្តើមរត់ ប្រណាំងគ្នា។ ទន្សាយ រត់បានមួយជុំត្រពាំងក៏ស្រែកប្រកួកហៅខ្យង វ៉ឺយ ! ខ្យង !។ ខ្យង នៅពីមុខ ទន្សាយ ស្រែកឡើង “កូក” ។ ទន្សាយ លីសម្លេង ខ្យង ឆ្លើយនៅខាងមុខដូច្នេះនឹកស្មានថា ខ្យង រត់លឿនជាងខ្លួនមែនក៏ខំរត់ពេញទំហឹង។ លុះរត់បានមួយជុំទៀត ទន្សាយ ស្រែកហៅ ខ្យង ម្ដងទៀត។ សម្លេង "កូក” លាន់លឺនៅ ខាងមុខដដែល។ ទន្សាយ ពុំបានគិតស្មានថា នេះជាល្បិចកលរបស់ ខ្យង ឡើយ វាគិតថា ខ្យង រត់លឿនជាងវាមែន។ ទន្សាយ ក៏ខំ បន្ថែមល្បឿនអស់ពីកំលាំងកាយចិត្ត។

គ្រប់បីជុំ ទន្សាយ មកដល់ទីណាត់។ ប៉ុន្តែជាការខកចិត្តសំបើម ណាស់ ព្រោះទីនោះ ខ្យង បានរង់ចាំ ទន្សាយ មុនជាស្រេច។ ទន្សាយ ក៏យល់ព្រមចុះចាញ់ ភួង ហើយនឹកខ្មាសខ្លួនឯង យ៉ាងខ្លាំងដែលរត់ចាញ់ ត្បូង។ វាក៏រត់ចេញពីទីនេះហើយប្តេជ្ញាចិត្ត ឈប់ផឹកទឹកត្រពាំងជារៀងរហូត។

ចាប់តាំងពីពេលនោះមកគេសង្កេតឃើញសត្វ ទន្សាយ ឈប់ផឹកទឹក ត្រពាំងមែនរហូតមកដល់សព្វថ្ងៃនេះ ហើយក៏ ទន្សាយ មិនដែល ផឹកទឹកដែរ។ ឯ រូង ក៏រស់នៅក្នុងត្រពាំងយ៉ាងសុខសាន្តជារៀង រហូតមក។ ចប់


0 Comments:

Post a Comment