រឿងប្រវត្តិអំពែភ្នំ
តាមការតំណាលប្រាប់របស់ព្រះសង្ឃ និងលោកអាចារ្យដែលគង់និងស្នាក់នៅវត្ត អំពែភ្នំបានឱ្យដឹងថា :
កាលពីយូរលង់មកហើយ មានតាយាយពីរនាក់ប្តីប្រពន្ធ តាឈ្មោះ អំ យាយ ឈ្មោះ ពេញ បានមករស់នៅតំបន់នេះដោយប្រកបរបរធ្វើចំការនិងគង្វាលពពែ ។ នៅពីមុខលំនៅឋានរបស់តាយាយ មានស្ទឹងមួយ និងនៅពីចំហៀងមានកូនភ្នំមួយ ។
ចំណេរ ក្រោយមកមានលោកតាម្នាក់ឈ្មោះ សូ ដែលជាអ្នកបួសរៀន មានចំ ណេះដឹងខ្ពស់បានធ្វើដំណើរស្វែងរកកន្លែងសំណាក់ធម៌ ហើយក៏បានមកដល់លំនៅ ឋានរបស់តាអំ យាយពេញ ។ តាសូគយគន់មើលធម្មជាតិទឹកស្ទឹងថ្លាឈ្វេងគ្រប ដណ្តប់ដោយព្រៃព្រឹក្សា និងដំណាំផល្លា ដែលតាអំ យាយពេញបានដាំដោយយក ចិត្តទុកដាក់ ហើយពេញចិត្តយ៉ាងខ្លាំង ។ តាសូពោលដោយរំភើប “ទីនេះស័ក្តិសម និងអាត្មានៅសំណាក់ធម៌ណាស់ មើលចុះទឹកស្ទឹងថ្លាឈ្វេងហូរប្រដេញគ្នាជាមួយ ហ្វូងមច្ឆា រីឯលើវេហា បក្សីបក្សាហើរទាំងហ្វូងសំដៅទ្រនំយ៉ាងត្រឈឹងត្រឈៃ ឱ ! ព្រឹក្សព្រៃដ៏សុខដុមអើយ អាត្មាសុំផ្ញើប្រាណ៍នឹងអ្នកផង” ។
តាអំ យាយពេញយល់ព្រមយ៉ាងរីករាយ ហើយថែមទាំងជួយឧបត្ថម្ភគ ម្ភគាំទ្រ ជួយ ទំនុកបម្រុងលោកតាសូយ៉ាងពេញទំហឹងទៀតផង ។ តាអំពោលដោយអំណរ ណរ "អូលោក តា ! ខ្ញុំព្រះករុណាត្រេកអរណាស់ ដែលលោកតាពេញចិត្តចំការនេះ ដើម្បីសង់អ ម្បីសង់អាស្រម សំណាក់ធម៌ ។ ខ្ញុំករុណាទាំងពីរនាក់ប្តីប្រពន្ធ សូមប្រគេនទីទួលនោះដល់លោក និងជួយសង់អាស្រមប្រគេនដល់លោកតាទៀត ។ សូមលោកតាទទួលយកនូវទឹកចិត្ត ខ្ញុំករុណាដោយក្ដីរីករាយចុះ” ។ លោកតាសូឆ្លើយតបដោយការគោរព "អរគុណៗនូវ ទឹកចិត្តដ៏ប្រពៃរបស់លោកទាំងពីរ” ។
ការមកស្នាក់នៅសំណាក់ធម៌របស់លោកតាសូ បានលេចឮដល់ប្រជាជន ។ ប្រជាជនក៏មកលបមើល ហើយឃើញថា ពិតជាមានអ្នកបួសមកសំណាក់ធម៌លើភ្នំ របស់តាអំ យាយពេញមែន ។ ពួកគេក៏ទៅផ្សព្វផ្សាយប្រាប់គ្នីគ្នាឱ្យមកគោរពបូជា និងយកចង្ហាន់ទៅប្រគេនលោកតាសូ ។ បុរសម្នាក់និយាយ "បងប្អូនទាំងអស់គ្នាខ្ញុំមាន រឿងមួយជម្រាប” លោកយាយម្នាក់សួរបញ្ជាក់ "រឿងអ្វីទៅ! ឆាប់និយាយមក អន្ទិតសំ !” អន្ទិតសំក៏តប "នៅលើភ្នំតាអំឃ្វាលពពែ មានព្រះសង្ឃគង់នៅសំណាក់ ធម៌” ប្រជាជនខ្លះក៏បដិសេធ "មិនជឿទេ" ។ បុរសម្នាក់ទៀតដែលទៅលបមើល ជាមួយអន្ទិតសំក៏ស្រដី "ពិតមែនណា ! លោកបងសំមិននិយាយកុហកទេ ។ ខ្ញុំក៏ បានឃើញដែរ !” ។
ប្រជាជនក៏និយាយព្រមៗគ្នា “បើអ៊ីចឹងយើងនឹងទៅថ្វាយបង្គំសុំសេចក្តីសុខពី ព្រះអង្គ !” ម្នាក់ផ្សេងទៀតក៏និយាយ "ខ្ញុំក៏យកចង្ហាន់ទៅប្រគេនព្រះអង្គដែរ” ។ ចាប់ពីពេលនោះមក ប្រជាជនតែងតែនាំគ្នាទៅគោរពបូជាលោកតាសួ ដោយចាត់ ទុកទីអាស្រមនោះ ជាទីសម្រាប់គោរពបូជារហូតមក ហើយឱ្យកូនចៅទៅបួសរៀន ទីនោះជាមួយនឹងលោកតាសូ ។ ក្រោយមកឈ្មោះនៃទីអាស្រមនោះបានក្លាយពី "ភ្នំតាអំ ឃ្វាលពពែ” មកជា "អំពែភ្នំ" រហូតមកដល់សព្វថ្ងៃនេះ ។
អំពែភ្នំ មិនត្រឹមតែជាអារាមសាសនាដែលទទួលការគោរពបូជាយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ពុទ្ធបរិស័ទ ប៉ុណ្ណោះទេ តែបច្ចុប្បន្នជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលពុះជ្រែកដោយស្ទឹងព្រែក ត្នោត ។ យើងអាចធ្វើដំណើរកំសាន្តយ៉ាងរីករាយពីមាត់ស្ទឹងម្ខាង ទៅមាត់ស្ទឹងម្ខាងទៀត ដោយ ស្ពានយោលដែលសង់អំពីបន្ទះឫស្សី ។ អំពែភ្នំ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ យើងអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ ៤ ។ លើសពីសម្រស់ដែលធម្មជាតិបានផ្តល់ឱ្យ អំពែម៉ាតវត្ថុតូបតែងលំអដោយរូបសំណាក សួនច្បារ កន្លែងកំសាន្ត តាមមាត់ស្ទឹងប្រកបដោយបរិយាកាសយ៉ាងត្រជាក់ចិត្ត
រឹតតែរីករាយជាងនេះទៅទៀតនោះ យើងអាចជិះដំរីកំសាន្តជុំវិញជើងភ្នំដែលគ្របដណ្តប់ដោយ ព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃ ហើយជាទីជំរកនៃពពួកសត្វស្វាជាច្រើនមានទាំងតូចទាំងធំ រស់នៅជុំគ្នា
យ៉ាងសុខដុម ។ តាមការតំណាលផ្សេងៗគ្នារបស់ព្រះសង្ឃ និងលោកអាចារ្យពីប្រវត្តិដ៏វិសេសវិសាលនៃវត្ត អំពែភ្នំ បានធ្វើឱ្យអ្នកនិពន្ធយើងចាប់អារម្មណ៍យ៉ាងខ្លាំង ហើ ហើយបានចងក្រងនូវប្រវត្តិ វប្រវត្តិរឿងនេះឡើង
ដើម្បីរក្សាទុកជាឯកសារ ។
រឿង






0 Comments:
Post a Comment