ភ្នំដែលសន្មតជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុន ពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា : ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ (ពេញ) ជាអ្នកមានភោគសម្បត្តិបរិបូណ៌មានទីលំនៅ នៅក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះ គាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ។
ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិច រហាចរហឹម ដូនពេញគាត់ចុះទៅ កំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំ អណ្តែតមកក្បែរច្រាំង ហើយដោយ អំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរមាត់ ច្រាំងនោះ ។
លុះដូនពេញឃើញដូច្នោះ ក៏ប្រញាប់រត់ទៅអំពាវនាវ ហៅអ្នកជិតខាងឱ្យមកជួយ ទាញយកដើមគគីរនោះ ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិច ម្តងៗ ទាល់តែមកដល់លើមាត់ច្រាំង ។ ពេលដែលដូនពេញយកកំណាត់ឈើទៅ កោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធ រូប៤អង្គតូចៗធ្វើអំពីសិរិទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទម មួយតូច តម្កល់ជាបណ្តោះអាសន្ន ។






0 Comments:
Post a Comment