រឿង សុរិយឃាដ និង ចន្ទឃាដ
ជាយូរណាស់មកហើយ មានមាណពពីរនាក់ប្តីប្រពន្ធជាអ្នកក្រីក្រណាស់ មានកូនប្រុសពីរនាក់ កូនប្រុសច្បងឈ្មោះសុរិយយាដព្រោះកើតចំថ្ងៃសូរ្យ គ្រាស រីឯកូនប្អូនឈ្មោះ៖ ចន្ទឃាដកើតពេលរាហ៊ូចាប់ចន្ទ័បាំង បាត់អស់រស្មី ចន្ទ័វិនាស ។
ហេតុតែភាពទីទាល់ក្រពេកប្តីប្រពន្ធទាំងពីរក៏បានយកកូនទៅបំបរបង់ចោលនៅ ក្នុងព្រៃស្មសានទាំងអាល័យ។ ទាំងពីរនាក់បងប្អូនបានដើរវង្វេងក្នុងព្រៃជ្រៅ ទៅៗ អត់អាហារ ក៏បេះផ្លែឈើជំនួសបាយតែក្នុងចិត្តនៅតែនឹកដល់ឪពុក ម្តាយ ពុំដាច់សោះ មិនដឹងជាលោកទាំងទ្វេរ យ៉ាងម៉េចទៅហើយ? ស្តាយដែលមិនបាន នៅបំរើ សងគុណលោក។
ថ្លែងពីព្រះឥន្ទ្រាធិរាជបានទតឃើញកុមារនោះលំបាកវេទនា ដើរនៅក្នុងព្រៃជិត កន្លែងយក្សរស់នៅ ទ្រង់ក៏បាននិមិត្តជាសត្វពស់ និងសត្វស្ការដេញប្រខាំគ្នា គាប់ជួនកុមារមកដល់ឃើញស្ដារខាំពស់ស្លាប់ ហើយស្ដារទៅខាំកកេរដើមថ្នាំ មកប្រោសពស់រស់វិញ ហើយខាំគ្នាទៀតជាច្រើនសារ ពស់ខាំប្រហារស្ដារស្លាប់ វិញម្ដង ហើយពស់ទៅកកេរដើមថ្នាំមកប្រោសស្តាររស់វិញ ក្រោយមកក៏រត់ បាត់ទៅ ។
ហេតុតែភាពទីទាល់ក្រពេកប្តីប្រពន្ធទាំងពីរក៏បានយកកូនទៅបំបរបង់ចោលនៅ ក្នុងព្រៃស្មសានទាំងអាល័យ។ ទាំងពីរនាក់បងប្អូនបានដើរវង្វេងក្នុងព្រៃជ្រៅ ទៅៗ អត់អាហារ ក៏បេះផ្លែឈើជំនួសបាយតែក្នុងចិត្តនៅតែនឹកដល់ឪពុក ម្តាយ ពុំដាច់សោះ មិនដឹងជាលោកទាំងទ្វេរ យ៉ាងម៉េចទៅហើយ? ស្តាយដែលមិនបាន នៅបំរើ សងគុណលោក។
កាលនោះនៅនគរយក្សកំពុងតែរៀបចំពិធីបូជាសពព្រះមហេសីដែលទើបនឹងចូលទីវង្គត។
ស្ដេចយក្សក៏ទៅពឹងពាក់ពួកយក្សជិតខាងអោយមកជួយបូជាសពភរិយាពពួកយក្សតបថានឹង
ជួយទាល់ណាតែមានសាច់មនុស្សជាអាហារ។ស្ដេចយក្សនិងសេនាហោះទៅរកភ្លាមតែមិនប្រទះសោះ
មកដល់ស្រះស្រង់អសុរាក៏ចុះ៖ជួនអីឃើញកុមារទាំង
ពីរកំពុងតែដេកលក់នៅទីនោះរួចក៏ចាប់ចងហោះមកដាក់ទុកក្នុងនគររួចប្រញាប់ប្រញាល់ទៅហៅ
ពួកយក្សជិតខាង។ឯ
កុមារទាំងពីរភិតភ័យកន្លងខំប្រឹងស្រាយចំណង រួចម្នីម្នារត់ចេញតែបាន សពយក្សស្រីដេកស្លាប់នៅជិតនោះមានចិត្តអាណិត ក៏ប្រោសជីវិតឱ្យរសវិញទៅ ។
យក្សស្រីដឹងច្បាស់ប្រាកដជាកុមារនេះហើយបានប្រោសជីវិតរបស់ខ្លួន អោយរស់ឡើងវិញ ក៏សាកសួរទៅដឹងថា ជាក្មេងកំព្រាដើរវង្វេងក្នុង ព្រៃនេះគ្មានអ្នកទីពឹងទេ ក៏ចូលទៅអោបក្រសោប បីបមថ្នាក់ថ្នមដូច ជាកូនអញ្ចឹង។
ពេលនោះស្ដេចយក្សមកដល់បានឃើញដូច្នេះ សួរនាំដឹងហេតុផលអស់ហើយ ក៏ប្រាប់មហេសីទៅតាមរឿងរាវដែលបានសន្យាជាមួយពួកយក្សា គឺទុកក្មេងទាំង ពីរនេះក្នុងនគរ ពិតពុំជាទេ! កំពុងតែជំនុំគ្នាពួកយក្សឯទៀតមកដល់ឃើញ កុមារាក៏សួរទៅស្ដេចយក្សថា នេះឬទុកអោយយើងស៊ី? ស្ដេចយក្សថាមិនបាន ទេ ឥឡូវនេះគេជាអ្នកមានគុណប្រោសជីវិតមហេសីយើង ដូច្នេះនខានស៊ីប្រាកដ ហើយ! ពួកយក្សពាលខឹងណាស់ឈ្លោះគ្នារហូតចូលប្រយុទ្ធតែវាយមិនឈ្នះស្តេច យក្សសោះក៏រត់បាត់រៀងៗខ្លួនទៅ។
បន្ទាប់ពីរស់នៅនគរយក្សអស់រយះពេលជាច្រើនឆ្នាំ ស្តេចយក្សនិងមហេសីបាន ហោះនាំសុរិយយាដ ចន្ទឃាដ ទៅនគរពារាណសី។ នឹងផ្តែផ្តាំអោយបាន សេចក្តីសុខហើយលាចេញទៅ។ ធ្វើដំណើរបានបន្តិចទៅបានជួបនឹងសេនា អាមាត្យកំពុងតែវាយគងប្រកាសថា អោយប្រជារាស្ត្រក្នុងនគរទាំងឡាយ កោរកេសាទាំងអស់គ្នា! សុរិយយាដ ចន្ទឃាដស្ដាប់ហើយឆ្ងល់ក៏សួរវិញថា តើ មានរឿងអ្វីបានជាកោរកេសាអស់គ្មានសល់យ៉ាងនេះ? អាមាត្យប្រាប់តាម ដំណើររឿងគឺ ព្រះបាទធម្មសូត្រ មហាក្សត្រ និងមហេសីនាម សុធម្មាកប លក្ខណា មានបុត្រីមួយអង្គព្រះនាម សុជាត្រឹង្សា បានសូន្យជីវិតដោយសារពស់ ទឹកក្នុងសួនច្បារ។
សុរិយឃាដក៏អោយអាមាត្យនាំទៅជួបព្រះរាជាដល់ហើយក្រាបបង្គំទូលសព្វគ្រប់ថាខ្លួនមានថ្នាំទិព្វអាច
ជួយជីវិតព្រះនាងបាន។ព្រះអង្គក៏អនុញ្ញាតអោយសុរិយយោដីចាប់ផ្ដើមធ្វើពិធីស្រាយថ្នាំមកទំពារ
លើកហត្ថាទាំងគួរសូមរំលឹកគុណដល់ព្រះឥន្ទព្រហ្មប្រាណដឹងខ្លួនរស់វិញទៅ ។
ព្រះរាជាសប្បាយព្រះទ័យក្រៃលែង ក៏រៀបចំអភិសេកបុត្រី សុជាត្រឹង្សា អោយ ជាមហេសីសុរិយឃាដ ឯចន្ទឃាដជាឧបរាជផងដែរ។
បន្ទាប់ពីបានកាអនុញ្ញាតពីមាតា បិតាក្មេក និងមហេសីហើយ សុរិយឃាដ ចន្ទឃាដក៏បានចុះសំពៅចេញទៅជាច្រើនថ្ងៃទើបបានទៅ ដល់ស្រុកកំណើត។ យាយតាបានបេះឪឡឹកយកមកដូរប្ញស្សី ដើម្បី យកទៅធ្វើផ្ទះពីឈ្មួញសំពៅ តែគាត់មិនបានដឹងទេថាឈ្មួញនេះជាកូន
បង្កើតគាត់ទេ។ឯសុរិយយាដចន្ទឃាដវិញមិនហ៊ានទទួលស្គាល់ឪពុកម្តាយបង្កើតទេដោយខ្លាច
គាត់នៅខឹងគុំនិងវាយជេរបណ្តេញគេទៀតទាំងសោកសៅប៉ុន្តែគេបានបង្កប់មាសក្នុងបំពង់
ឫស្សីនោះជូនទៅពួកគាត់ហើយក៏បានអោយមាសខ្លះទៅអ្នកស្រុកដែលធ្លាប់អោយបាយ
ទឹកដល់អ្នកទាំងពីរកាលពីមុនជាការដឹងគុណ។
ក្រោយពីបានអ្នកជិតខាងប្រាប់ថានាយសំពៅជាកូនរបស់ខ្លួន គាត់ក៏ប្រញាប់ ទៅរកកូនភ្លាម តែសំពៅនេះបានចេញផុតពីកំពង់ទៅហើយ។ គាត់ខំស្រែកហៅ កូនរហូតទាល់តែសន្លប់នៅមាត់កំពង់នោះតែមិនបានលឺដល់សុរិយយាដ ចន្ទឃាដ ទេ ឯសំពៅក៏ចេះតែទៅមុខរហូតដាច់កន្ទុយភ្នែក។



































0 Comments:
Post a Comment