រឿង កូនចចាំផ្ទះម្នាក់ឯង៖
រឿង "កូនចាំផ្ទះម្នាក់ឯង” មានបំណងអប់រំ ដល់ប្អូនៗកុមារឱ្យមានចិត្តក្លាហាន ឧស្សាហ៍ ព្យាយាម។ ជាងនេះទៅទៀត រឿងនេះ ជួយឱ្យប្អូនចេះតាំងចិត្ត និង ចេះសំរេចចិត្ត ក្នុងការដោះស្រាយបញ្ហានៅពេលដែលយើង កំពុងនៅតែម្នាក់ឯង។
នេះជាលើកទី១ហើយដែល ចែម នៅផ្ទះតែម្នាក់ ឯង។ ពុក និង ម៉ែ ចែម មិនដែលចាកចេញពីផ្ទះ ដោយទុកឱ្យកូននៅផ្ទះតែម្នាក់ឯងនោះទេ។ ប៉ុន្តែ ម្តងនេះពួកគាត់មានការជាបន្ទាន់ ដោយជីដូនរបស់ ចែម មានជម្ងឺជាទំងន់នៅឯស្រុក។ ជាថ្ងៃដែល ចែម ត្រៀមប្រឡងទៀត។ ដូចនេះពួកគាត់ត្រូវ បង្ខំចិត្តឱ្យ ចែម នៅផ្ទះតែម្នាក់ឯងមួយយប់សិន។
នៅផ្ទះម្នាក់ឯង ចែម រវល់ណាស់ខុសប្លែកពី ពេលដែលគេរស់នៅជាមួយឪពុកម្តាយ។ ចែម មើលមេរៀនត្រៀមប្រឡងនាព្រឹកស្អែករហូត ចេះចាំអស់។ ចែម មានអារម្មណ៍ល្វើយណាស់ តែគេត្រូវធ្វើម្ហូប លាងចាន រៀបចំផ្ទះទៀត ចែម មិនហ៊ានសម្រាកនោះទេ ព្រោះខ្លាចពុក ម៉ែមកវិញបន្ទោស។
បន្ទាប់ពីអាហារពេលល្ងាចរួច មេឃងងឹតទៅហើយ ចែម មាន អារម្មណ៍ខ្លាចណាស់។ តែបំណាច់ ដែលគេប្រាប់ពុកនិងម៉ែថាអាច នៅផ្ទះម្នាក់ឯងបាននោះ ក៏ត្រូវបាត់ អស់រលីង។ ចែម គិតថា “យប់នេះ អញគួរអុតចង្កៀងបំភ្លឺទល់ភ្លឺហើយ អញខ្លាចណាស់”។ ចែម ចូលក្នុង មុងដេកដោយមិនពន្លត់ចង្កៀង។
ចែម ដេកមិនលក់សោះ ព្រោះគេមិនទម្លាប់ មានពន្លឺចង្កៀង។ បន្ទាប់មកវាក៏ពន្លត់ចង្កៀងភ្លឺប។ ភាពងងឹតធ្វើឱ្យ ថែម កាន់តែខ្លាច គេងាករកទ្វារ ងាករកបង្អួច ឃើញស្រមោលដើមឈើបក់រវិចៗ ចែម ភ័យណាស់។ ចែម សួរខ្លួនឯងថា "តើអញគួរធ្វើដូចម្តេច?។ មិនបានទេ អញត្រូវតែក្លាហានឡើង នោះគ្រាន់តែជា ស្រមោលដើមឈើប៉ុណ្ណោះ”។
បន្ទាប់ពី ចែម តាំងចិត្តជាអ្នកក្លាហាន រួចហើយគេក៏សំងំដេកទៅ។ កំពុងតែ លង់លក់នាពេលកណ្តាលអាធ្រាត្រ ចែម ភ្ញាក់ព្រើត ព្រោះឮសម្លេងមាន់ស្រែក នៅក្នុងទ្រុង។ ថែម និយាយតិចៗថា “អ៊ូស ! អញភ្លេចចាក់សោរទ្រុងមាន់ វីវរហើយ បើពុកម៉ែដឹងបន្ទោសអញ ស្លាប់ហើយ”។
ថែម អុចចង្កៀងចុះទៅក្រោមជាមួយ នឹងសោរដើម្បីចាក់ទ្រុងមាន់។ ដើរជិត ដល់ទ្រុងមាន់គេក៏ឮសម្លេងបុរសពីរនាក់ នៅក្នុងទ្រុង ថែម ក៏ពន្លត់ចង្កៀងភ្លឺប។ បុរសទាំងពីរកំពុងបំភ្លឺកូនពិលលួចចាប់ មាន់។ ចែម ឃើញដូចនេះគិតថា “អញ គួរធ្វើយ៉ាងម៉េចទៅ? បើអញស្រែក ចោរ នេះនឹងរត់បាត់”។
ចែម ឃើញទ្រុងមាន់ចំហរគេក៏ដើរលបៗ ទាញទ្វារយឺតៗដើម្បីចាក់សោរក្នុងបំណងឱ្យ ចោរទាំងពីរជាប់ក្នុងទ្រុងមាន់នោះ។ ថែម ភ័យណាស់តែគេតាំងចិត្ត “អញត្រូវតែក្លា ហាន”។
ចែម ចាក់សោរហើយក៏រត់មកក្រៅ ស្រែកខ្លាំងៗ “ជួយផងៗ ចោរលួចមាន់ ជួយផង ចោរ...”។ អ្នកជិតខាង ឮដូច្នេះក៏នាំគ្នារត់មកស្រី ខ្លះកាន់ដំបង ខ្លះកាន់កាំបិត ខ្លះកាន់ពូថៅដើម្បីជួយ ចែម ។ ចោរទាំងពីរដែលនៅក្នុងទ្រុង មាន់ឮសម្លេងរបស់ ចែម ស្រែកភ័យ ណាស់ ខំស្ទុះរត់ចេញមកក្រៅ តែឥត ប្រយោជន៏ឡើយ ព្រោះទ្វារជាប់សោរ យ៉ាងមាំ។
អ្នកភូមិរួមទាំងលោកមេភូមិផង បានចាប់ចោរនោះយកទៅទទួល ទោសតាមច្បាប់។ ពួកគាត់សប្បាយ ចិត្តណាស់ ព្រោះគាត់តាមរកមុខ សញ្ញាចោរនេះយូរណាស់មកហើយ តែចាប់មិនដែលបានសោះ។ លោក មេភូមិសរសើរ ចែម ថា “ក្មួយពិត ជាឆ្លាតហើយក្លាហានណាស់”។
ស្អែកឡើងចែម បានក្រោកពីព្រលឹមដើម្បីរំលឹកមេរៀន មុនពេលទៅសាលា។ ការប្រឡងមកដល់ចែមបានសរសេរ ចម្លើយយ៉ាងល្អគ្រប់សំណួរទាំងអស់។ ពេល ចែម ត្រឡប់ មកផ្ទះវិញក៏ឃើញពុកម៉ែនិងអ្នកភូមិជុំគ្នា ថែមសប្បាយ ចិត្តណាស់ហើយនិយាយទៅកាន់ពុកនិងម៉ែវាថា “ថ្ងៃនេះ កូនប្រឡងបានពិន្ទុល្អណាស់”។







0 Comments:
Post a Comment