កាលដើមឡើយមានព្រះមហាក្សត្រមួយអង្គព្រះនាម ចរន្តបៈ គ្រងរាជសម្បត្តិនៅ នគរកោសម្ដី។ មហេសីព្រះនាម កេសរមាលាទេវី ប៉ុន្តែគ្មានព្រះរាជបុត្រមួយអង្គសោះ ក្នុងនគរនោះមានប្តីប្រពន្ធពីរនាក់ជាមហាសេដ្ឋី។ ក្រោយមក ពួកគាត់ក៏កើតបានកូន ប្រុសមួយ តែចម្លែកណាស់ពេលដែលកូននោះកើតមកក្នុងថ្ងៃដំបូង គេញ៉ាំអាហារបាន មួយវែក ថ្ងៃទីពីរញ៉ាំពីរវែក រហូតដល់អាយុមួយខែគេញ៉ាំអាហារដល់ទៅ៣០វែកទើប ឆ្អែត។ សេដ្ឋីកំណាញ់ស្វិតនេះក៏កើតក្ដីព្រួយបារម្ភណាស់ ព្រោះពួកគាត់ភ័យខ្លាចក្រលំ បាកទៅថ្ងៃក្រោយ ទើបប្ដីពិគ្រោះនឹងប្រពន្ធថា “កូនយើងនេះជាទារកចង្រៃអពមង្គល ណាស់ បើចិញ្ចឹមវាតទៅទៀតទ្រព្យសម្បត្តិទាំងប៉ុន្មានមុខជាវិនាសហិនហោចដោយ សារវាមិនខាន”។ ដូច្នេះពីរនាក់ប្តីប្រពន្ធក៏សម្រេចចិត្តបីកូនទៅដាក់ចោលនៅទីប៉ាឆា។
លុះរំលងអាធ្រាត្រ មានព្រះថេរៈមួយអង្គបានយល់សប្តិឃើញ ចម្លែក ថាមានកូនដំរីសមួយចូលមកក្នុងអារាម ហើយមានមហាជន និងឥស្សរជនហែហមចោមរោមជាអនេក។ ពីសឹងនិមន្តទៅទីប៉ាឆា ស្រាប់តែឃើញទារកកំពុងស្រែកយំក៏បីទារក នោះទៅទុកក្នុងកុដិ។ លុះពេលភ្លឺស្វាងឡើងលោកនិមន្តទៅទទួល ចង្ហាន់បិណ្ឌបាត្រក្នុងរាជត្រកូល។ ព្រះរាជាទ្រង់បានប្រគេនចង្ហាន់ ដ៏ប្រណិតដល់ព្រះថេរៈៗបានថ្វាយព្រះពរទូលថា “បពិត្រមហារាជ អាត្មាភាពរើសបានទារកម្នាក់នៅទីប៉ាឆា មិនដឹងជាអ្នកណាយកមក ផ្លុងចោលទេ”។ ព្រះរាជាសណ្តាប់ ក៏ទ្រង់ចាត់ម៉ែដោះឱ្យទៅ ទទួលទារកនោះយកមកចិញ្ចឹមបីបាច់ថែរក្សា។ ព្រះថេរៈឱ្យឈ្មោះ ទារកនោះថា “ចៅសុបិនកុមារ”។
លុះ ចៅសុបិនកុមារ បានអាយុ៧ឆ្នាំ ព្រះថេរៈក៏ទៅទទួលយកមកបំបួស ជាសាមណេរបង្ហាត់បង្រៀនព្រះបរិយត្តិដែលជាគោលសិក្សានៃព្រះពុទ្ធសាសនា។ មិនយូរប៉ុន្មាន សាមណេរ សុបិន មានប្រាជ្ញាឈ្លាសវៃ មានស្មារតីចងចាំ និង ចេះដឹងក្នុងគម្ពីរព្រះត្រ័យបិដក។ លុះសាមណេរមានព្រះជន្ម២០ព្រះវស្សា ព្រះ ថេរៈបានទូលព្រះរាជាថា “សាមណេរ សុបិន មានអាយុគួរនឹងឧបសម្បទបាន ហើយ សូមព្រះអង្គព្រះរាជទានត្រ័យចីវរ និងបរិក្ខាផ្សេងៗដើម្បីឧបសម្បទជា ភិក្ខុ”។ ព្រះរាជាទ្រង់ចាត់គ្រឿងសមណបរិក្ខារសព្វគ្រប់ហើយ ទ្រង់ចាត់អាមាត្យ ឱ្យយកទៅប្រគេនព្រះថេរៈឯអារាម។ សុបិន សាមណេរក្រោយពីបានឧបសម្បទ ជាភិក្ខុភាវៈក្នុងព្រះពុទ្ធសាសនាហើយ ក៏មានកិត្តិនាមល្បីថា លោកជាអ្នកទ្រទ្រង់ ព្រះត្រ័យបិដកជាធម្មកថិកស្ទាត់ជំនាញក្នុងការបកស្រាយធម៌វិន័យបានក្បោះ ក្បាយល្អណាស់ លោកតែងតែនិមន្តទៅទទួលចង្ហាន់បិណ្ឌបាត្រក្នុងរាជត្រកូល។
2
លុះឧបសម្បទបាន៥វស្សា។ នៅរាត្រីមួយ សុបិន ភិក្ខុបានសុបិននិម្មិត យ៉ាងចម្លែកណាស់ ថាខ្លួនលោកបានទៅស្ថិតនៅលើកំពូលភ្នំហិមពាន្ត ហើយ បានចាប់មណ្ឌលព្រះអាទិត្យដាក់លើព្រះហស្តស្តាំ ហើយចាប់មណ្ឌលព្រះចន្ទ ដាក់លើព្រះហស្តឆ្វេង មានមហាជនជាច្រើននាំគ្នាចូលមកកកកុញធ្វើសក្ការ បូជាដល់លោកក្រាបសំពះដោយក្តីគោរព។ ដល់ភ្លឺស្វាង សុបិន ភិក្ខុកើនឡើង បានធ្វើកិច្ចដល់ឧបជ្ឈាយាចារ្យនូវដំណើររឿងយល់សប្តិដែលលោកបានឃើញ ក្នុងពេលរាត្រីនោះ។ លោកគ្រូអាចារ្យពិចារណាថា “សុបិន ភិក្ខុនេះមុខជា បានគ្រងរាជសម្បត្តិជាស្ដេចឯករាជ្យប្រកបដោយឫទ្ធិចេស្តាបារមីល្បី ខ្ចរខ្ចាយ” ហើយលោកចូលទៅកាន់រាជត្រកូលដើម្បីទទួល ចង្ហាន់បិណ្ឌបាត្រ និងបានដំណាលរឿងសុបិននោះ ថ្វាយព្រះរាជា ជាទីសណ្តាប់ផង។
ព្រះរាជាទទួលដំណឹងនេះហើយ ក៏បញ្ជាឱ្យហោរាចូលគាល់ត្រាស់សួរអំពីសុបិន និម្មិតនេះ។ ហោរាបានថ្វាយទំនាយថា "សូមទ្រង់មេត្តាប្រោស សុបិន ភិក្ខុនោះតទៅ នឹងជាអ្នកមានឫទ្ធិល្បីល្បាញហើយបានគ្រងរាជជាស្ដេចឯករាជ្យ”។ ព្រះរាជាទ្រង់ព្រះ សណ្តាប់ដូច្នេះហើយ ទ្រង់មានព្រះតំរិះថា "សុបិន ភិក្ខុមុខជាដណ្តើមរាជបាល័ង្កអញ មិនខាន បើដូច្នេះ អញគួរតែចាត់ការវាជាមុន” ហើយទ្រង់បញ្ជាអាមាត្យឱ្យទៅចាប់ សុបិនភិក្ខុផ្សឹកចេញឃុំខ្លួនទុកក្នុងគុក។
ថ្ងៃមួយព្រះរាជាចេញទៅក្រសាលតាមដងទន្លេជាមួយនឹងស្រីស្នំ ព្រមទាំងអាមាត្យ សព្វមុខមន្ត្រីដោយហ៊ុំទន្លេនឹងសំណាញ់ក្នុងទឹកទើបស្ដេចចុះក្រសាលជាមួយស្រីស្នំទាំង ឡាយ។ ក្រោយពីស្តេចឡើងមកវិញពួកព្រានប្រមូលសំណាញ់ចេញ ស្រាប់តែជាប់ កម្រងផ្កាមួយហើយយកទៅថ្វាយស្ដេចៗដេញដោលសួររកម្ចាស់កម្រងផ្កានេះ តែគ្មាន នរណាដឹងឡើយ។ ទើបទ្រង់មានព្រះតំរិះយល់ឃើញថា កម្រងផ្កានេះប្រហែលជារបស់ នារីដែលមានបុណ្យវាសនាខ្ពង់ខ្ពស់ហើយ បានជារចនាភួងមាលាដ៏វិសេសដូច្នេះ” ទើបទ្រង់ចាត់អាមាត្យ និងពួកថ្មើរព្រៃឱ្យចេញទៅរកស្រុកទេសផ្នែកខាងលើទន្លេ ហើយស៊ើបសួររកនារីបញ្ចពិធកល្យាណីដើម្បីតំណែងជាព្រះអគ្គមហេសីរបស់ព្រះអង្គ។
3
អាមាត្យ និងពួកថ្មើរព្រៃនាំគ្នាត្រាច់រង្គាត់ឡើងតាមដងទន្លេទៅលើអស់កាល យូរអង្វែងឥតបានជួបប្រទះនឹងស្រុកណាមួយឡើយ។ ប៉ុន្តែពួកគេក៏បានទៅដល់ លំនៅនៃស្តេចស្វាសដែលស្នាក់អាស្រ័យនៅលើដើមស្វាយក្បែរមាត់ទន្លេជាមួយ និងបរិវារស្វារាប់មិនអស់។ ស្តេចស្វាសឃើញជនទាំងនោះមកឈប់ក្បែរគល់ ស្វាយក៏សួរថា "អ្នកមកពីណា? ហេតុអ្វីបានជាមកដល់ទីនេះ? តើមានបំណង អ្វីទៅ?” ពួកអាមាត្យប្រាប់ស្លាថា “យើងមកកាន់ទីនេះ ព្រោះទទួលព្រះរាជបញ្ជា ពីព្រះមហាក្សត្រឱ្យពួកយើងមកស៊ើបរកនារីបញ្ចពិធកល្យាណី តើអ្នកបានដឹង ខ្លះៗដែរឬទេ?”។
ស្តេចស្វាសប្រាប់ថា "បើតាមខ្ញុំដឹងនៅខាងលើទន្លេនេះ មាន រាជបុត្រីនៃព្រះរាជាមួយព្រះអង្គព្រះនាម បុទុមកេសរា ទ្រង់ឆោមល្អលើសនារីក្នុង លោកិយ នាងជានារីបញ្ចពិធកល្យាណីគង់នៅលើប្រាសាទ៧ជាន់ មានមនុស្ស រក្សាការពារយ៉ាងម៉ឺងម៉ាត់ ជាបុត្រីរបស់ព្រះបាទ កោមលរាជ និងព្រះមហេសី បុទុមវតីទេវី នៅនគរចិត្តបុរីដែនខេមរដ្ឋ។ មានស្តេចមួយព្រះអង្គនាំគ្រឿងបណ្ណា ការសុំស្តីដណ្តឹងព្រះរាជធីតានោះ តែព្រះវរបិតានាងមិនទាន់លើកឱ្យទៅស្ដេចអង្គ ណានៅឡើយទេ”។ ជនថ្មើរជើងសួរទៀតថា “ចុះធ្វើដូចម្តេចនឹងបានទៅដល់នគរ នោះ?” ស្តេចស្វាសប្រាប់ថា "បើធ្វើដំណើរតាមផ្លូវគោកពិបាកហើយឆ្ងាយណាស់ និងមានគ្រោះថ្នាក់ច្រើន។ បើធ្វើដំណើរតាមជើងទឹកទើបងាយស្រួលជាង”។
អាមាត្យបានទទួលព័ត៌មានពីស្តេចស្វាសដូច្នេះហើយ ក៏វិលត្រឡប់ទៅនគរវិញ ក្រាបទូលព្រះរាជាឱ្យទ្រង់ជ្រាប។ ទ្រង់បញ្ជាឱ្យរៀបចំសំពៅធំៗចំនួន៧ ក្នុងសំពៅ នីមួយៗផ្ទុកដោយយោធា៥០០នាក់ព្រមទាំងភស្តុភា និងគ្រឿងសាស្ត្រាវុធផ្សេងៗ បើកសំពៅចេញទៅក្នុងមហាសមុទ្រអស់កំឡុងខែ ទើបទៅដល់នគរចិត្តបុរីដែន ខេមរដ្ឋ។ នៅទីនោះមានកងយោធារបស់ស្ដេច១០១ដែលបានទៅដល់មុនគេឮ ដំណឹងថា មានសំពៅចូលមកចងស្ពានមេត្រីដើម្បីស្តីដណ្តឹងព្រះរាជធីតាដូច្នេះ ក៏មិនពេញចិត្ត ទើបបណ្តាលឱ្យប្រយុទ្ធគ្នាឡើង។
យោធាសំពៅទាំង៧មិនអាច ទប់ទល់នឹងកងយោធាទាំងនោះបានក៏បើកសំពៅគេចត្រឡប់ចូលនគរវិញ ទូល ព័ត៌មានពីការបរាជ័យឱ្យទ្រង់បានជ្រាប។ ព្រះរាជាទ្រង់កើតទុក្ខព្រួយព្រះទ័យ ដោយចង់បាននាងកែវនោះខ្លាំងណាស់ ទ្រង់អត់ក្រយាស្ងោយផ្នួសន្ធឹងសន្លៃលើ កាឡាព្រះបន្ទំ។ ព្រះមហេសីឃើញព្រះស្វាមីមានទុក្ខព្រួយបែបនេះក៏មានព្រះ សុវណ្ណីថា “បើព្រះស្វាមីចង់បានព្រះនាងនោះមែន សូមទ្រង់ចាត់បណ្ឌិតសុបិន ឱ្យទទួលភារកិច្ចនេះចុះ ព្រោះល្បីថា ជាបណ្ឌិតមានប្រាជ្ញាឈ្លាសវៃណាស់ន គេអាចទៅយកព្រះនាងនោះមកថ្វាយព្រះអង្គបាន។
4
ស្ដេចទ្រង់ព្រះសណ្តាប់ហើយក៏ត្រាស់បង្គាប់អាមាត្យឱ្យទៅដោះលែង ចៅសុបិន ចេញពីគុក។ ព្រះអង្គបានសុំទោស ចៅសុបិន ដែលបានធ្វើទោសដោយជឿតាម ពាក្យមួលបង្កាច់របស់អ្នកដទៃ ឥឡូវទ្រង់បានជ្រាបយ៉ាងច្បាស់ថា ចៅសុបិន គ្មាន ទោសអ្វីទេ។
ទ្រង់មានព្រះបន្ទូលលួងលោមដោយប្រការផ្សេងៗ ទ្រង់បានប្រទាន គ្រឿងអលង្ការ និងលើកភោជនាហារមានឱជារសមកប្រទានដល់ ចៅសុបិន ហើយទ្រង់មានព្រះឱង្ការថា “ចៅសុបិន! នៅចិត្តបុរីដែនខេមរដ្ឋមានព្រះរាជធីតា មួយអង្គប្រកបដោយរូបឆោមល្អឯកឥតមាននារីណាផ្ទឹមស្មើឡើយ
ដូច្នេះចូរឯង លើកពលយោធាចុះសំពៅទៅកាន់ក្រុងចិត្តបុរី ហើយរិះរកមធ្យោបាយយ៉ាងណា នាំនារីកែវនោះមកថ្វាយយើងៗនឹងប្រទានរាជទ្រព្យជាទីគាប់ចិត្ត”។ ចៅសុបិន បានថ្វាយបង្គំទទួលភារៈនេះ ហើយវិលទៅកាន់អារាមលាគ្រូបាអាចារ្យ។ ពួកលោក បានឱ្យពរសព្ទសាធុការប្រសិទ្ធិពរជ័យដើម្បីចេញទៅធ្វើការនោះបានសម្រេច។
ចៅសុបិន បន្ទាប់ពីបានទទួលពរពីលោកគ្រូហើយ ក៏ចុះសំពៅទៅជាមួយកង យោធា តែមុននឹងចេញដំណើរព្រះរាជាបានខ្សឹបប្រាប់ការណ៏សម្ងាត់ដល់អាមាត្យ ជំនិតថា "នែអាមាត្យ ! បើ សុបិន នាំព្រះរាជធីតាឡើងសំពៅបានហើយ ចូរឯង ព្រួតដៃគ្នាចាប់វាទម្លាក់ទៅក្នុងមហាសមុទ្រឱ្យស្លាប់ទៅ ហើយសឹមនាំព្រះនាង មកថ្វាយយើង"។
អាមាត្យទទួលព្រះរាជបញ្ជាដោយក្តីស្មោះស្ម័គ្រ។ លុះសំពៅ ចៅសុបិន បានទៅដល់កំពង់ផែចិត្តបុរីហើយក៏ប្រកាសថា សំពៅចូលមកលក់ ទំនិញផ្សេងៗ សូមឱ្យបងប្អូនចូលមកមើលទំនិញនេះចុះ បើមានទំនិញលក់ ក៏ខាងយើងទទួលទិញដែរ។
ពេលនោះធ្វើឱ្យសំពៅ ចៅសុបិន ចូលចតតាម កំពង់ផែឥតមានឧបសគ្គអ្វីឡើយ។ ហេតុដូចនេះ ចៅសុបិន ផ្តាំអាមាត្យឱ្យនៅ ចាំសំពៅមិនឱ្យយោធាណាម្នាក់ឡើងគោកឡើយ។ ចៅសុបិន បានដើរទៅរក ទីប្រជុំជនមួយក៏ព្ទអ្នកស្រុកនិយាយគ្នាថា នៅប្រាំពីរថ្ងៃទៀតព្រះរាជធីតា បុទុមកេសរា នឹងចេញទៅប្រពាតក្នុងសួនឧទ្យានហើយ។
5
ពេលនោះ សុបិន គិតថា "ធ្វើដូចម្តេចនឹងបានជួបនឹងនាងទៅ បើមានគេការពារយ៉ាងម៉ឺងម៉ាត់ដូច្នេះ?” គិតហើយ សុបិន ម្នីម្នា ដើរទៅមើលក្នុងសួនឧទ្យានប្របនឹងឆ្នេរទន្លេ ក៏ស្រាប់តែបានជួប នឹងស្តេចស្វាសៗសំណេះសំណាលជាមួយ សុបិន ដោយការគួរ សម។ សុបិន មើលអាកប្បកិរិយាស្តេចស្វាស
អាចពឹងពាក់បាន ក៏ និយាយសុំជំនួយពីស្តេចស្វាសរកមធ្យោបាយយ៉ាងណាឱ្យបានជួប និងព្រះនាង។ សុបិន បានស្នាក់នៅជាមួយស្តេចស្វាសអស់ពីរ-បី ថ្ងៃទើបមានដំណឹងថា ព្រះរាជធីតាទ្រង់យាងមកប្រពាតសួន ឧទ្យាននៅព្រឹកថ្ងៃស្អែកនេះហើយ។
លុះព្រលឹមស្រាងៗ សុបិន ចេញទៅរកកន្លែងលាក់ខ្លួនក្នុងសួនឧទ្យានជាមុន។ ពេលក្បួនដង្ហែមកដល់ខាងក្នុងកំពែងឧទ្យានហើយ ពួកនារីជាបរិវារប្រឡែងគ្នា លេងយ៉ាងទ្រហឹងអឺងកង ខ្លះរាំ ខ្លះច្រៀងយ៉ាងខ្ញៀវខ្ញា។
ឯព្រះរាជធីតាមិនបាន លេងនឹងគេទេ ទ្រង់ទតមើលពួកគេហើយញញឹមប្រកបដោយព្រះភក្ត្រប្រិមប្រិយ។ ព្រះនាងមានឫកពារថ្លៃថ្នូរខ្ពង់ខ្ពស់សមតាមចរិយា ជាមួយរូបឆោមប្រកបដោយ បញ្ចពិធកល្យាណីមែន។
សុបិន កាលបើបានឃើញព្រះរាជធីតាហើយ ក៏ចាប់ចិត្តស្នេហាយ៉ាងជ្រាលជ្រៅតែមិនអាចដឹងដល់ដួងហឫទ័យនៃព្រះនាងដូច ម្តេចឡើយ។ សុបិន អធិដ្ឋានថា "សូមបួងសួងដល់អារុក្ខអារក្សទេវតាទាំងឡាយ សូមឱ្យព្រះរាជធីតាទតឃើញរូបខ្ញុំតែម្នាក់បានហើយ សូមកុំឱ្យអ្នកដទៃមើល ឃើញរូបខ្ញុំឱ្យសោះ” ថាហើយ សុបិន ចេញពីទីពួនបង្ហាញរូបរាងរបស់គេនៅ ចំពោះព្រះភក្ត្ររបស់ទ្រង់។
គ្រាន់តែព្រះនាងទតឃើញ សុបិន ភ្លាមក៏មានព្រះទ័យជ្រួលច្របល់រំជើបរំជួល ដោយសេចក្តីស្នេហាដែលមិនធ្លាប់មានពីមុនមក។ គូស្នេហ៍រវាងក្រមុំ និង កំលោះនេះបានកើតឡើងដោយអំណាចពីបុព្វេ គឺអ្នកទាំងពីរធ្លាប់រួមសុខរួម ទុក្ខជាមួយគ្នាកាលពីជាតិមុន។
ព្រះនាងពេញព្រះទ័យនឹងបុរសនេះណាស់ តែព្រះនាងមិនទាន់ដឹងថា គេមានប្រាជ្ញាយ៉ាងណានោះទេ ទើបព្រះនាងធ្វើ ប្រស្នាគសាកល្បងប្រាជ្ញា។ ចំណែក សុបិន ក៏សំដែងកាយវិការឱ្យព្រះនាងបាន ដឹងថា គេបានយល់អំពីប្រស្នានេះហើយ។ រហូតដល់រសៀលព្រះសុរិយា ក្បួន ដង្ហែបាននាំព្រះរាជធីតាត្រឡប់ចូលប្រាសាទវិញ។
6
សុបិនត្រឡប់មកដល់លំនៅស្តេចស្វាសៗចុះពីលើដើមឈើសួសុបិនអំពី ដំណើរដែលបានទៅជួបនាង។ សុបិគ្មានពន្យល់ពីការទាក់ទងគ្នាដោយក្តីស្នេហា រវាងព្រះរាជធីតាដោយប្រស្នាគដែលនាងបានសំដែង។ ស្តេចស្វាសសុំឱ្យ សុបិន ដោះប្រស្នាគនេះ។ សុបិន ប្រាប់ស្តេចស្វាសថា “កាលដែលព្រះនាងទតមកខ្ញុំ ទ្រង់បានចាប់ផ្កាឈូកមួយលើកថើបរួចឱបផ្កានោះមានន័យថា ព្រះនាងបានសំដែង សេចក្តីស្នេហាចំពោះរូបខ្ញុំ។
ព្រះនាងចាប់ផ្កាបង្វិលលើសិរសា៧ដងមានន័យថា ព្រះនាងនៅលើប្រាសាទ៧ជាន់។ ព្រះនាងចាប់ផ្កាមកថើបរួចដាក់ផ្កាទៅលើភ្លៅ ដូនចាស់ម្នាក់ ហើយយកមកថើបម្ដងទៀតមានន័យថា តោងអាស្រ័យដូនចាស់ ម្នាក់នោះទើបអាចចូលទៅរកព្រះនាងខាងក្នុងប្រាសាទបាន"។
ស្តេចស្វាស និយាយថា “ប្រហែលជាយ៉ាងហ្នឹងមែនហើយ ចូរអ្នកទៅរកព្រះនាងនោះចុះ បើមានឧបសគ្គយ៉ាងណា ចូរអ្នកឱ្យដំណឹងមកខ្ញុំផង ខ្ញុំនឹងជួយឧបត្ថម្ភដល់អ្នក តាមការដែលអាចធ្វើទៅបាន។
លុះព្រឹកឡើង សុបិន លាស្ដេចស្វាសដើរទៅនគរចិត្តបុរីចូលទៅសំពះដូនចាស់ សុំស្នាក់នៅបានពីរ-បីថ្ងៃ។ ដូនចាស់ចិត្តសប្បុរសក៏យល់ព្រម ហើយបង្គាប់ទាសី ឱ្យរៀបទីកន្លែងនឹងអាហារជូន សុបិន ពិសា។
ដូនចាស់បានសួរ សុបិន អំពី ប្រវត្តិ និងគោលបំណងដែលបានមកកាន់ទីនេះ។ សុបិនពោលសាសព្ទតាមរឿង គ្រប់យ៉ាងព្រមទាំងការបានជួបនឹងព្រះរាជធីតាក្នុងឧទ្យានទៀតផង។ ដូនចាស់ មេអណ្ដើកដែលបានយល់ពីព្រះរាជធីតាស្រាប់ក៏ជួយ សុបិន ឱ្យបានជួបព្រះនាង ខាងលើប្រាសាទដូចបំណង ហើយក្រមុំកំលោះទាំងពីរបានពោលវាចាស្នេហា ផ្អែមល្ហែមដែលមិនអាចបំភ្លេចបាន។
សុបិន បានទូលព្រះនាងថា "បងត្រូវចុះ សំពៅនៅអាធ្រាត្រនេះហើយ តើព្រះនាងសុខចិត្តទៅជាមួយនឹងបងដែរឬទេ? ព្រះនាងត្រិះរិះស្ទាក់ស្ទើរក្នុងចិន្តាខ្លាចក្រែងព្រះវរមាតាបិតាកើតទុក្ខដោយហេតុ ព្រាត់ប្រាសអំពីបុត្រ តែព្រះនាងគិតអំពីអនាគតជាសំខាន់ ទើបទ្រង់កាត់ព្រះទ័យ ទៅតាមព្រះស្វាមី ហើយព្រះនាងប្រមូលរបស់របរមានតម្លៃផ្សេងៗចងជាបង្វេច ហើយចេញយាត្រាទៅជាមួយនឹងគូស្នេហាក្នុងរាត្រីនោះ។
7
រាត្រីនោះ សុបិន នាំព្រះនាងទៅដល់សំពៅក៏ស្រាប់តែមានអាមាត្យម្នាក់ចេញ មកទទួលព្រះនាងធ្វើឱ្យទ្រង់របូតបង្វេចធ្លាក់ទៅក្នុងទឹក។ សុបិន ឃើញដូច្នេះក៏ លោតចុះទឹកមុជរកបង្វេចនោះ។ ពួកអាមាត្យក្បត់ក៏នាំព្រះនាងចូលសំពៅហើយ ប្រញាប់ស្រាវយុថ្កាបើកសំពៅចេញទៅដោយរួសរាន់នាំយកព្រះនាងទៅថ្វាយ ស្តេច បរន្តបៈ។
ព្រះនាងឃាត់ថា “ព្រះស្វាមីមិនទាន់ឡើងមកទេ សូមកុំអាល ចេញទៅអី” ប៉ុន្តែគ្មាននរណាម្នាក់ស្តាប់ពាក្យអង្វររបស់ទ្រង់ឡើយ។ បន្ទាប់ពី សុបិន ងើបពីទឹកឡើងវិញ ក៏ស្រាប់តែស្ងាត់ជ្រាបរកសំពៅមិនឃើញក៏យល់ថាខ្លួន ចាញ់បោកបញ្ឆោតគេហើយក៏យំសោកស្តាយព្រះរាជធីតាជាគូបណូលចិត្ត ព្រះនាងមុខជាព្រះកន្សែងសោយសោកពីការព្រាត់ប្រាសនេះជាមិនខាន។
លុះ សុបិន ស្បើយពីទុក្ខព្រួយក៏ទៅជួបស្តេចស្វាសៗសួរថា "ហេតុដូចម្តេច បានជាអ្នកមកកាន់ទីនេះទៀត?” សុបិន សាសព្ទប្រាប់ស្ដេចស្វាសគ្រប់ប្រការ។ ស្តេចស្វាសបានលួងលោម សុបិន ថា “សម្លាញ់អើយ! សូមអ្នកកុំកើតទុក្ខអីខ្ញុំអាច ជួយអ្នកបាន"។
ស្តេចស្វាសប្រគល់ទូកមួយទៅ សុបិន ហើយផ្តាំថា "សូមអ្នក ជិះទូកនេះទៅទិសខាងជើងឈាងខាងកើត អ្នកនឹងបានទៅដល់កោះមួយហៅថា កោះឧទុម្ពរ អ្នកនឹងបានឃើញដើមឧទុម្ពរមួយដើមធំមានផ្លែទុំពណ៌ក្រហម។
នៅទីនោះមានសុករ (ជ្រូក)មួយពាំកែវមណីមករើសផ្លែឧទុម្ពរទុំៗស៊ី ធ្វើយ៉ាងណា អ្នកយកកែវមណីនោះឱ្យបានហើយអ្នកធ្វើដំណើរទៅទិសនិរតី និងបានទៅដល់ នគរមួយឈ្មោះ ទណ្ឌកនគរ ចេញទៅទៀតនឹងបានទៅដល់ កុម្អិនគរ ហើយបន្ត ដំណើរទៅទៀតនឹងបានដល់ ភេរិតលនគរ និង អសិបគ្គលនគរ។
ក្នុងនគរទាំង នោះមានវត្ថុវិសេសៗអស្ចារ្យណាស់ ចូរអ្នករិះរកមធ្យោបាយយ៉ាងណាយកវត្ថុ ទិព្វទាំងនោះឱ្យបានសឹមអ្នកទៅនគរកោសម្ពី អ្នកនឹងបានសោយរាជ្យសម្បត្តិជា ស្ដេចឯករាជ្យមានកិត្តិនាមល្បីខ្ចរខ្ចាយ។
សុបិនបានអំណរគុណដល់ស្វាស ហើយចុះទូកដែលពេញថ្លែងស្តេចទៅដល់កោះឧទុម្ពរហើយឡើងទៅពួននៅប្រគាបឈើចាំមើលសុករ។
8
មួយស្របក់ដោយផ្លែឈើនានាជាស្បៀងសម្រាប់ធ្វើដំណើរ។ ពេញមួយថ្ងៃទើប សុចិន ទៅ ក្រោយមក គេក៏ឃើញសុករនោះពាំកែវមណីដើរលើផ្ទៃសមុទ្រឡើងលើកោះ ខ្ជាក់កែវមណីដាក់ក្បែរគល់ឧទុម្ពរហើយរើសផ្លែទុំៗស៊ីរហូតដល់ឆ្អែត ទើបវា ប្រាស់ខ្លួនដេកក្បែរកែវមណីនោះលក់ទៅ។
សុបិន យល់ថាសុករដេកលក់ប្រាកដ ហើយក៏ចុះសន្សឹមៗឆក់យកកែវមណីរបស់ជ្រូកចេញទៅ។ បន្ទាប់ពីបានកែវមណី នោះហើយ សុបិន មានអារម្មណ៍ចម្លែកថា ខ្លួនរបស់គេស្រាលដូចសំឡីអាចហក់ ឡើងទៅលើមែកឈើខ្ពស់ៗបានយ៉ាងងាយ។ លុះមហាសុករភ្ញាក់ឡើងបាត់ កែវមណីខឹងចិត្តណាស់ ក៏បោកក្បាលនឹងគល់ឧទុម្ពរនោះស្លាប់ទៅ។
សុបិន ដើរលើផ្ទៃទឹកលឿនដូចហោះអស់ចំងាយ៣០យោជន៏ទើបបានទៅដល់ ទណ្ឌកនគរ។ កាលណោះពួកអ្នកស្រុកនាំគ្នាភ្ញាក់ផ្អើលឆោឡោគ្រប់ៗគ្នា ព្រោះ ឃើញមនុស្សអាចដើរលើទឹកបានយ៉ាងអស្ចារ្យខ្ចរខ្ចាយល្បីដល់ស្តេចទណ្ឌកនគរ ទើបទ្រង់ហៅ សុបិន ចូលគាល់។
សុបិន បានចូលទៅថ្វាយបង្គំព្រះរាជាៗត្រាស់ សួរថា “នែចៅមាណព ! ដោយអនុភាពអ្វីទៅបានជាឯងអាចដើរលើផ្ទៃទឹក ហើយមិនលិចលង់បែបនេះ?” សុបិន ទូលថា "សូមទ្រង់មេត្តាប្រោសដោយអនុភាព នៃកែវមណីនេះ ក្រាបទូល”។ ព្រះរាជាមានព្រះទ័យចង់បានកែវមណីនេះណាស់ ទើបទ្រង់ត្រាស់ថា “យើងសុំប្តូរដំបងទិព្វនឹងកែវមណីរបស់ឯងតើបានដែរឬទេ?”
សុបិន ទូលថា “ចុះដំបងទិព្វនេះមាន ស័ក្តិសិទ្ធិណាស់ "ដំបងនេះស័ក្តិ បងទិព្វនេះមានអនុភាពដូចម្តេចខ្លះ?” ស្ដេចពន្យល់ថា បើមនុស្សឬសត្វចង់ប៉ងចូលមកប្រទូសរ៉ាយនឹង យើងៗគ្រាន់តែចាប់ដំបងចង្អុលទៅសត្រូវៗនោះនឹងស្លាប់មួយរំពេច"។
សុបិន ទូលតបថា “សូមទ្រង់មេត្តាប្រោស ទូលព្រះបង្គំមិនហ៊ានប្តូរនៅទីនេះទេ ត្បិត ទូលបង្គំមានតែម្នាក់ឯង លុះត្រាតែព្រះអង្គនឹងទូលបង្គំចូលទៅក្នុងព្រៃរួចសឹម ប្តូរគ្នាទើបបាន ក្រាបទូល”។ ដោយព្រះរាជាចង់បានដួងកែវមណីនោះពន់ពេក ក៏ព្រមយាងទៅក្នុងព្រៃហើយប្រគល់ដំបងទិព្វឱ្យទៅ សុបិន។
ស្ដេចត្រាស់ថា "នែចៅមាណព ! ចូរអ្នកថ្វាយកែវមណីមកឱ្យយើង"។ សុបិន ទូលថា “បពិត្រ មហារាជទូលបង្គំមិនថ្វាយកែវមណីឱ្យទ្រង់ឡើយ” ស្ដេចត្រាស់ថា “បើអ៊ីចឹង ប្រគល់ដំបងទិព្វឱ្យមកយើងវិញ"។ សុបិន ទូលថា "សូមស្តេចយាងទៅវិញចុះ បើបង្ខំទូលបង្គំនឹងថ្វាយចុងដំបងទិព្វនេះ”។
9
ស្ដេចទណ្ឌកនគរមិនបានកែវមណីហើយ ថែមទាំងបាត់បង់ដំបងទិព្វទៀត។ ទ្រង់ស្ដាយក្រោយដោយយាងត្រឡប់ទៅវិញដោយព្រះហស្ថទទេ។ ឯ សុបិន បានចេញពីព្រៃធ្វើដំណើរទៅមុខទៀតអស់ចំងាយ៣០យោជន៏ទើបទៅដល់កុម្ភ នគរ គេបានសំដែងឫទ្ធិលើផ្ទៃទឹកតាមដងទន្លេចូលទៅក្នុងនគរនោះ។ អស់មហា ជនបានឃើញ សុបិន ក៏ភ្ញាក់ផ្អើលជាខ្លាំង។
ស្ដេចកុម្ភះនគរកាន់ក្អមទឹកយាងទៅ ទន្លេគង្គាបានត្រាស់សួរ សុបិន អំពីដំណើរដែលអាចដើរលើផ្ទៃទឹកបាន។ សុបិន បានបង្ហាញដួងកែវមណីដែលមានរស្មីភ្លឺផ្លេកចិញ្ចាចចិញ្ចែង។ ព្រះរាជាទតឃើញ ទ្រង់សព្វព្រះរាជហឫទ័យណាស់ ទើបត្រាស់សុំប្តូរនឹងឆ្នាំងទិព្វរបស់ទ្រង់។
សុបិន ទូលសួរព្រះអង្គអំពីអានុភាពនៃឆ្នាំងទិព្វនេះ។ ព្រះរាជាត្រាស់ថា "ឆ្នាំងទិព្វនេះ មានអានុភាពច្រើនប្រការ បើត្រូវការអាហារគ្រាន់តែផ្ទៀងឆ្នាំងនឹងចេញអាហារ ផ្សេងៗតាមចំណង់ បើមានពួកសត្រូវចូលមកយាយី គ្រាន់តែផ្កាប់ឆ្នាំងនេះ និងបណ្តាលជាទឹកជំនន់លិចលង់ពួកសត្រូវស្លាប់អស់មិនខាន។
សុបិន ទូលថា “សូមទ្រង់មេត្តាប្រោស បើទ្រង់សព្វព្រះទ័យនឹងកែវមណីនេះ លុះតែទ្រង់យាង ចូលទៅក្នុងព្រៃតែពីរនាក់ទើបទូលបង្គំសុខចិត្តប្តូរថ្វាយ"។ ដោយព្រះរាជាចង់ បានកែវមណីនេះខ្លាំងពេក ទើបស្តេចយាងចូលក្នុងព្រៃ។ លុះដល់ព្រៃស្ងាត់ សុបិន ក៏ប្រើល្បិចដូចមុនយកក្អមបានអំពីព្រះរាជាក្នុងព្រៃនោះ។
សុបិន បានក្អមទិព្វហើយក៏ចេញដំណើរតទៅទៀតអស់ចំងាយ៣០យោជន៍ ទើបទៅដល់ភេរិតលនគរ។ នៅនគរនេះមានស្គរទិព្វវិសេសមួយ នៅផ្ទៃស្គរម្ខាង សម្រាប់វាយបណ្តេញខ្មាំងសត្រូវឱ្យរត់ខ្ចាត់ខ្ចាយ នៅផ្ទៃម្ខាងទៀតសម្រាប់វាយ បង្កើតវត្ថុផ្សេងៗតាមតម្រូវការ។
សុបិន បានប្រើមធ្យោបាយដណ្ដើមយកស្ករនោះ ដូចមុនៗដែរ។ បន្ទាប់មក សុបិន បានចេញដំណើរទៅទៀតដល់អសិបត្តនគរ។ នៅនគរនោះមានដាវទិព្វមួយអាចកាត់ក្បាលសត្រូវបានគ្រប់ទិសទី សុបិន បាន ប្រើមធ្យោបាយបោកបញ្ឆោតស្តេចនគរនោះយកដាវទិព្វបានដូចមុនដែរ។ សុបិន ធ្វើដំណើរអស់ចំងាយ៣០យោជន៍ទើបទៅដល់នគរកោសម្ដីហើយឈាងចូល អារាមដើម្បីនមស្សការគ្រូឧបជ្ឈាយ៍ និងអាចារ្យដោយការគោរព។
10
និយាយពីព្រះនាង បុទុមកេសរា អស់រយៈពេលបីខែទើបមកដល់នគរកោសម្ដី ពួកអាមាត្យហែហមព្រះនាងចុះពីសំពៅនោះ ព្រះនាងសួរអាមាត្យថា “ឯណាព្រះ ស្វាមីខ្ញុំ?” អាមាត្យកុហកព្រះនាងថា “សុបិន មក មកតាមសំពៅក្រោយ សូមព្រះ នាងបានស្បើយពីទុក្ខព្រួយបន្តិច នាងយាងទៅរង់ចាំក្នុងព្រះរាជវាំងសិនចុះ”។
ព្រះនាងចុ ដោយជឿតាមពាក្យបញ្ឆោតរបស់ពួកអាមាត្យទាំងនោះ។ អាមាត្យនាំព្រះនាង ទៅថ្វាយព្រះរាជាៗទ្រង់ទតឃើញរូបឆោមព្រះនាងភ្លាមក៏សព្វព្រះរាជហឫទ័យ ពន់ពេក។ គ្រានោះ ព្រះនាងត្រាស់សួរអាមាត្យទៀតថា “ឯណាព្រះស្វាមីខ្ញុំ?” អាមាត្យទូលថា "ព្រះរាជាអង្គនេះហើយជាព្រះស្វាមីរបស់ទ្រង់”។
ព្រះនាងក៏ យល់ថា ទ្រង់ត្រូវពួកអាមាត្យបោកបញ្ឆោតហើយ ក៏ទ្រង់ព្រះចិន្តាកើតទុក្ខចុក ណែនឱរ៉ា។ ទ្រង់ព្រះកន្សែងពិលាបរៀបរាប់ដោយប្រការផ្សេងៗដោយព្រាត់ ពីព្រះវរមាតាបិតា និងព្រះស្វាមីបណ្តូលចិត្ត។ ព្រះរាជាទ្រង់បានលួងលោម សំណេះសំណាលនឹងព្រះនាងៗខ្នាញ់ណាស់អត់ទ្រាំពុំបានក៏តិះដៀលបណ្តុះបង្អាប់ ធ្វើឱ្យព្រះរាជាឈឺចាប់មិនហ៊ានចូលជិតព្រះនាងឡើយ។
កាលណោះមានអាមាត្យម្នាក់ចេញពីសំពៅក្រោយគេ ហើយបានឈាងចូល ទៅក្នុងអារាមនោះស្រាប់តែបានឃើញ សុចិន កំពុងលេងអុកលើសាលាក៏សួរថា "អ្នកសុបិន ! តើអ្នកមកដល់តាំងពីអង្កាល់?” សុបិន ថា "ខ្ញុំមកដល់ពីរ-បីថ្ងៃ ហើយ”។
អាមាត្យថា “ចុះអ្នកមកដោយសារអ្វី” សុបិន ថា "ខ្ញុំដើរមកតែម្នាក់ ឯង"។ អាមាត្យស្តាប់ឮហើយក៏ស្ញប់ស្ញែងពីឫទ្ធិចេស្ដានៃ សុបិន ហើយសួរទៀត ថា “អ្នកបានមកដល់នគរមុនខ្ញុំ ចុះអ្នកបានចូលគាល់ព្រះករុណាហើយឬនៅ?” សុបិន ថា “ខ្ញុំមិនស្គាល់ព្រះរាជាទេ"។
អាមាត្យស្តាប់ហើយក៏ទៅទូលព្រះមហា ក្សត្រៗទ្រង់បញ្ជាអាមាត្យទៅហៅ សុបិន ចូលគាល់ តែ សុបិន ប្រាប់អាមាត្យ វិញថា “យើងស្គាល់តែព្រះរាជាណាដែលមានទសពិធរាជធម៌តែប៉ុណ្ណោះ ឯព្រះ រាជាគ្មានទសពិធរាជធម៌យើងមិនស្គាល់ទេ ចូរអ្នកវិលទៅទូលព្រះអង្គវិញចុះ” អាមាត្យទូលព្រះអង្គតាមពាក្យ សុបិន ប្រាប់។
ព្រះរាជាទ្រង់ពិរោធខ្លាំងណាស់ ក៏ត្រាស់បង្គាប់សេនាបតីឱ្យលើកទ័ពទៅចាប់ សុបិន ក្នុងអារាម។ លុះកងទ័ពព័ទ្ធ ជុំវិញអារាមទើប សុបិន លើកដំបងទិពូចង្អុលទៅកងទ័ពទាំងនោះបណ្តាលឱ្យ កងទ័ពទាំងអស់ដួលសន្លប់គរលើគ្នាដូចដើមចេកដែលត្រូវខ្យល់ព្យុះបក់បោក។
11
ក្នុងចំណោមទ័ពទាំងអស់ មានតែសេនាបតីមួយរស់រួចជីវិតរត់ចូលទៅទួល ព្រះរាជាឱ្យទ្រង់ជ្រាបពីព្រឹត្តិការណ៍នេះ។ ព្រះរាជាទ្រង់ក្រេវក្រោធមហិមា ទ្រង់ ចាត់ចែងចតុរង្គសេនាលើកទ័ពចេញទៅដោយព្រះអង្គឯង។ ចៅសុបិន បានដឹង ថា ព្រះរាជាទ្រង់លើកទ័ពធំសំបើមមកប៉ងពិឃាតដូច្នេះ ទើបទូងស្គរបង្កើតវិមាន យ៉ាងចិញ្ចាចចិញ្ចែង ព្រមទាំងកំពែងប៉មប្រាការព័ទ្ធជុំវិញ។
ព្រះរាជាទ្រង់បញ្ជា ឱ្យទ័ពដំរីចូលព្រេចកំទេចកំពែងបន្ទាយឱ្យខ្ទេច តែឥតបានលទ្ធផលអ្វីឡើយ។ ទ្រង់មិនអស់ព្រះទ័យក៏បញ្ជាឱ្យពលសេនាទាំង៤ទិសឡើងកំពែងប៉មចូលទៅព្រម គ្នា។
ចៅសុបិន នៅលើវិមានប្រាសាទថ្នាក់លើបង្អស់ បានមើលឃើញពួកពល សេនាព្រះរាជាច្រើនណែនណាន់តាន់តាប់កំពុងនាំគ្នាពុះពារឡើងកំពែងនិម្មិតទាំង ៤ទិស។ ចៅសុបិន ឃើញដូច្នេះឥតមានភិតភ័យអ្វីឡើយ ហើយបង្គាប់ពួកនារី ឱ្យប្រគំបទភ្លេងច្រៀងរាំយ៉ាងអធិកអធម។
ព្រះរាជាត្រាស់បង្គាប់ពួកសេនាបតីថា “ពួកយើងចាប់អា សុបិន សម្លាប់ ចោលហើយយកវាទៅឱ្យសត្វក្អែកត្នោតស៊ីកុំត្រាប្រណី”។ ចៅសុបិន ឃើញដូច្នេះ ក៏លើកដំបងទិព្វចង្អុលទៅកងចតុរង្គសេនា ធ្វើឱ្យកងពលទាំងអស់នោះធ្លាក់រពុយ ទៅដីសន្លប់គរលើគ្នាហាក់ដូចជាស្រមោចត្រូវរោលដោយកំដៅភ្លើងដូច្នោះដែរ នៅសល់តែព្រះរាជា សេនាបតី និងលោកបុរោហិតប៉ុណ្ណោះ។
អ្នកទាំងបីឋិត លើដំរីមានក្តីភិតភ័យរន្ធត់ស្ទើរធ្លាក់ដាំដូងពីលើដំរី ទើបប្រញាប់នាំគ្នាលើក ដៃសំពះអង្វរសូមឱ្យ ចៅសុបិន លើកលែងទោសទុកជីវិត។ ចៅសុបិន ឃើញ ដូច្នេះ ក៏មានចិត្តអាណិតមេត្តាទើបទូលព្រះអង្គថា “បពិត្រមហារាជ ទូលព្រះបង្គំ មិនពិឃាតទ្រង់ទេ”។ ហើយ ចៅសុបិន យាងទ្រង់ទៅកាន់វិមាននិម្មិ គេ។ ខណៈពេលនោះ ព្រះរាជា និង ចៅសុបិន បានធ្វើសច្ចាស្បថលែង ប្រទូសរ៉ាយនឹងគ្នាទៀតហើយ។
ព្រះរាជាមានព្រះឱង្ការថា “ចៅសុបិន ! បុទុមកេសរា នឹករលឹកដល់ឯង ខ្លាំងណាស់ នាងកំពុងតែព្រះកន្សែងក្នុងរាជវាំងឯណោះ នាងឥតមានចិត្តត្រេក ត្រអាលជាមួយនឹងយើងទេ ឱ្យតែឯងទុកជីវិតឱ្យយើងហើយស្រោចស្រង់ជីវិត ដល់ពួកពលទាំងអស់ឱ្យមានជីវិតឡើងវិញ យើងសុខចិត្តប្រគល់រាជសម្បត្តិ ហើយរៀបពិធីអភិសេកឯង និងព្រះនាង បុទុមកេសរា ឱ្យគ្រងរាជ្យនៅ កោសម្ព័នគរនេះ”។
ចៅសុបិន បានប្រតិបត្តិតាមព្រះរាជបញ្ជាដោយសេចក្តី គោរព។ ចតុរង្គសេនាទាំងសត្វទាំងមនុស្សក៏រស់ឡើងវិញទាំងអស់។ ព្រះរាជា ត្រាស់បញ្ជាអាមាត្យឱ្យទៅដង្ហែព្រះនាង បុទុមកេសរា យាងមកវិមាននិម្មិតនេះ។
ព្រះនាងបានជួបព្រះស្វាមីមានសេចក្តីត្រេកអរមហិមាស្ទុះទៅឱបព្រះស្វាមីដោយ ក្តីរំភើប និងតក់ស្លុតក្រៃលែង។ ហើយព្រះរាជាធ្វើពិធីរាជាភិសេក ចៅសុបិន ជាមួយព្រះនាង បុទុមកេសរា ឱ្យឡើងគ្រងរាជ្យជាស្តេចផែនដីតំណពីព្រះអង្គ ហើយទ្រង់ថ្វាយព្រះនាមថា "ព្រះបាទសុបិនរាថ”។
12
ថ្លែងពីចិត្តបុរីដែនខេមរដ្ឋ បន្ទាប់ពីបាត់ព្រះរាជធីតាពីកាឡាបន្ទំទៅហើយ ក៏កើតជ្រួលច្របល់ឡើង។ ព្រះរាជាចាត់ពួកអាមាត្យឱ្យរុករកសព្វនាវានៃស្ដេច ១០១។ តែការស្វែងរកនេះឥតបានលទ្ធផលអ្វីបន្តិចឡើយ តែមានដំណឹងថា សំពៅទាំង៧របស់ពួកឈ្មួញបានពង្រាត់ព្រះរាជធីតាទៅជាមួយបាត់ទៅហើយ។
ព្រះរាជាទ្រង់បានចាត់សំពៅជាច្រើនចេញទៅធ្វើជំនួញគ្រប់ប្រទេសនានាដើម្បី ស៊ើបរកព្រះរាជធីតា។ ក្នុងចំណោមសំពៅទាំងអស់នោះ មានសំពៅមួយបានទៅ ដល់នគរកោសម្ដី ហើយទទួលដំណឹងថា មានព្រះមហាក្សត្រមួយអង្គទើបនឹង គ្រងរាជថ្មីៗជាមួយព្រះអគ្គមហេសី បុទុមកេសរា ជាព្រះរាជធីតានៃ
ក្រុងចិត្តបុរី។ អាមាត្យនាយសំពៅបានដឹងពីព័ត៌មាននេះច្បាស់ហើយ ទើបចាត់ចែងគ្រឿង បណ្ណាការមានតម្លៃផ្សេងៗចូលគាល់ព្រះរាជទេវី។ លុះអាមាត្យបានជួបព្រះរាជ ធីតាហើយក៏ក្រាបទូលព័ត៌មាននេះដល់ស្តេចក្រុងចិត្តបុរី។ ចំណែកព្រះនាង បុទុមកេសរា វិញក៏បានក្រាបទូលព័ត៌មាននេះដល់ព្រះរាជស្វាមីដែរ។
ព្រះបាទសុបិនរាជ បានធ្វើរាជសារមួយច្បាប់ថ្វាយដល់ព្រះវរមាតា-បិតាក្មេក ក្នុងរាជសារនោះមានសេចក្តីថា "ទូលព្រះបង្គំ ព្រះបាទសុបិនរាថ សូមថ្វាយបង្គំ ព្រះវរមាតានិងបិតា សូមទ្រង់ព្រះរាជទានទោសចំពោះទូលព្រះបង្គំដែលនាំគ្នារត់ ចោលព្រះអង្គដោយមិនបានទូលថ្វាយ ទាំងនេះជាកំហុសធំណាស់ សូមព្រះអង្គ អភ័យទោសឱ្យពួកយើងទាំងពីរនាក់ផង"។
ព្រះបាទក្រុងចិត្តបុរីបានទទួលដំណឹង នេះហើយ ទ្រង់មានព្រះទ័យក្រេវក្រោធជាខ្លាំងប្រុងលើកទ័ពទៅប្រយុទ្ធជាមួយ ព្រះបាទសុបិនរាថ តែអាមាត្យនិងពួកឈ្មួញទាំងនោះបានក្រាបទូលជំទាស់ថា "សូមទ្រង់កុំលើកទ័ពទៅប្រយុទ្ធនឹងស្តេចនោះអី កុំថាឡើយមនុស្សលោកទោះជា ទេវតាក៏មិនអាចយកជ័យ
ជំនះលើស្តេចនគរនោះបានដែរ ព្រោះព្រះបាទសុបិនរាថ មានអាវុធទិព្វដ៏វិសេសៗច្រើនយ៉ាងដូចជា ដួងកែវមណីទិព្វ ដំបងទិព្វ ឆ្នាំងទិព្វ ស្គរទិព្វ និងដាវទិព្វសុទ្ធតែជាអាវុធមានមហិទ្ធិឫទ្ធិអស្ចារ្យណាស់”។
ព្រះបាទ ចោមលរាជ ទ្រង់សណ្តាប់យោបល់អាមាត្យហើយ ក៏ទ្រង់មានព្រះទ័យមិនហ៊ាន ប្រឆាំងនឹង ព្រះបាទសុបិនរាជ ឡើយ។ ចាប់តាំងពីពេលនោះមក រវាងនគរទាំង ពីរតែងតែទាក់ទងគ្នាទៅវិញទៅមកដោយការគោរពរាប់អាន។
13
ច្រើនខែក្រោយមកព្រះនាង បុទុមកេសរា ទ្រង់ក៏មានព្រះគភ៌។ លុះជិតគ្រប់ ទសមាស ព្រះនាងក៏មានបំណងចង់ប្រសូតព្រះរាជបុត្រនៅឯរាជត្រកូល ទើប ទ្រង់ទូលបំណងនេះជូនព្រះស្វាមី។
ព្រះបាទសុបិនរាថ សម្រេចព្រះទ័យយាង ទៅជាមួយព្រះមហេសីដែរ ប៉ុន្តែទ្រង់មិនចង់ធ្វើដំណើរតាមផ្លូវទឹកទេ ដោយទ្រង់ ចាត់ចតុរង្គសេនាដង្ហែព្រះអគ្គមហេសីតាមផ្លូវគោក ទើបទ្រង់បញ្ជាដាវទិព្វកាប់ឆ្កា ព្រៃជំរះផ្លូវឱ្យបានរាបរយ។ ដាវទិព្វក៏ហោះចេញទៅចាត់ចែងធ្វើផ្លូវតាមព្រះរាជ បញ្ជាកាប់ឆ្កាព្រៃពង្រាប
ដីទួលឫភ្នំ បំពេញទីជំហុកថ្លុក ត្រពាំងឱ្យរាបស្មើ មាន ទំហំធំទូលាយចាប់ពីនគរកោសម្ពីរហូតដល់ដែនខេមរដ្ឋ។ លុះព្រះសែងដាវ ទិព្វធ្វើផ្លូវបានសម្រេចហើយទើបត្រឡប់ចូលស្រោមវិញ។ ព្រះបាទសុបិនរាថ ទ្រង់បានប្រកាសដល់ប្រជារាស្ត្រនាំគ្នាចេញទៅតាំងរានផ្សារលក់ទំនិញផ្សេងៗ នៅតាមផ្លូវមានលក់ម្ហូបអាហារ និងវត្ថុផ្សេងៗតាមចំណង់។
ការធ្វើដំណើរ ដែលរៀបចំឡើងនូវការហែហមច្រើនណែនណាន់តាន់តាប់។ ពួកពលសេនា យោធាបានសុខសប្បាយបរិបូណ៍ដោយអាហារភាជន៍ និងទឹកប្រើប្រាស់ឥតមាន ខ្វះអ្វីឡើយ។ ឆ្នាំងទិព្វបញ្ចេញអាហារមានឱជារសឆ្ងាញ់ពិសា។ ស្គរទិព្វទទួល ភារៈសាងសង់ព្រះពន្លា និងជំរុំយ៉ាងល្អប្រណិត។
ព្រះបាទកោមលរាជ និងព្រះរាជទេវីមានព្រះទ័យសោមនស្សរីករាយណាស់ ទ្រង់បានបញ្ជាសេនាចាត់ចែងធ្វើពិធីទទួលស្វាគមន៍ព្រះរាជបុត្រយ៉ាងឧឡារិក។ បន្ទាប់មក ព្រះបាទចោមលរាជ ទ្រង់ធ្វើ
ពិធីរាជាភិសេកតាមប្រពៃណី ទ្រង់បាន ប្រគល់រាជសម្បត្តិនៃក្រុងចិន្តបុរីព្រះរាជទានដល់ព្រះរាជសុនិសាគ្រប់គ្រងជា តំណព្រះរាជវង្សតរៀងទៅ។ ឯព្រះនាង បុទុមកេសរា បានប្រសូតព្រះរាជ បុត្រមួយព្រះអង្គ។ ពេលប្រសូតគេបានទទួលព្រះរាជកុមារនឹងស្បែកសឹង្ហ ទើប ព្រះញាតិសាលោហិតថ្វាយព្រះនាមថា
"សិង្ហនរកុមារ"។ លុះ សិង្ហនរកុមារ ចេះដើរហើយ ព្រះនាងប្រសូតព្រះរាជបុត្រមួយព្រះអង្គទៀតថ្វាយព្រះនាមថា "កុព្យួរកុមារ"។ ព្រះបាទសុបិនរាជ បានទំនុកបម្រុងស្តេចស្វាសព្រមទាំងពួក ពានរជាបរិវារហើយព្រះអង្គយាងត្រឡប់មកនគរកោសម្ដីវិញ។







0 Comments:
Post a Comment