ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Tuesday, December 17, 2024

រឿង ប្រវត្តិអ្នកតាឃ្លាំងមឿង

kkkចំនួនអ្នកទស្សនា: Views

 រឿង​ ប្រវត្តិអ្នកតាឃ្លាំងមឿង

ទីកន្លែងអ្នកតានោះ ជាទីរហោស្ថាន មានរុក្ខជាតិតូចធំដុះជុំវិញ មានមែកបែកសាខាមានម្លប់ត្រឈៃ ត្រជាក់ គួរឱ្យសប្បាយអស្ចារ្យហើយមានសត្វបក្សីបក្សាកណ្តៀវខៀវខ្ញា ប្រចឹកគ្នាលើមែកព្រឹក្សានោះឮសូរសំឡេង ទ្រហឹង ។ 

បន្ទាប់អំពីរុក្ខជាតិ ក៏មានវាលស្រែព័ទ្ធជុំវិញ បើមើលអំពីចម្ងាយទៅឃើញរុក្ខជាតិដង្គុំ ត្រសុំខ្មួលខ្មៅ ដាច់ស្រយាលអំពីភូមិស្រុក។ 

បណ្តាដើមឈើទាំងអស់នៅទីនោះមាន ដើមសំរោងមួយខ្ពស់ជាងឈើងទៀតៗ ដុះចំពីមុខអាស្រម។ ពីសាលា ខែត្រពោធិ៍សាត់ ទីអ្នកតាមានចម្ងាយប្រមាណជា ៦គីឡូម៉ែត។ 

គេត្រូចេញតាម ផ្លូវថ្នល់ ពីសាលា ខែត្រទៅ ទិសខាងលិចប្រមាណជាពីរគីឡូម៉ែត ត្រូវងាកទៅទិសខាងត្បូង អយស្ម័យយាន ដល់ឃុំបាក់នឹម បែរទៅទិសខាងលិចដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅ

កាន់ កាត់ផ្លូវ ទិសខាងជើង ទើបដល់កន្លែងអ្នកតា។ ជុំវិញអាស្រមអ្នកតា មានវាលស្រឡះទំនេរ នៅ

ត្រង់ចន្លោះរុក្ខជាតិ។ នៅពីខាងត្បូង អាស្រមជាទីវាទុកសម្រាប់ធ្វើរោង មានបណ្តោយ ៦០ម៉ែត្រ ទទឹង

 ៤០ម៉ែត្រ។ អាស្រមនោះ ធ្វើដោយឈើប្រក់ស្បូវ មានបណ្តោយ ៨ម ទទឹង ៤ម កំពស់ ៤ម សសរលញ់ មិនមានជញ្ជាំងបិទបាំងទេ។ 

ជុំវិញអាស្រមមានលានទំហំ ៤ម ទុកបម្រុងឲ្យពួកអ្នកទៅ ធ្វើបុណ្យដើរហែប្រទក្សិណនៅពេលឡើងអ្នកតា។ 

ពីខាងក្រៅទីវាល មានរបងធ្វើដោយ ឈើខ្លឹមព័ទ្ធជុំវិញ មានតែផ្លូវចូលពីទិសខាងកើតមួយ និងពីខាងត្បូងមួយ។

 ក្នុងអាស្រម ខាងមុខតួអ្នកតាមានរានមាំ បណ្តោយ ៣ម ទទឹង ២ម កំពស់៥គិតធ្វើដោយឈើ ជារាន សម្រាប់ដាក់តង្វាយអ្នកតា ខាតជើង និងខាងត្បូងអ្នកតា មានបង្កាន់ដៃដោត ដោយចាមរនៃបៃមន់ ធ្វើដោយឈើដែរ។

 តួអ្នកតា មិនមានរូបរាងបែបឈើឬថ្មជាតំណាងទេគឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្តោយ ២ម ទទឹង១ម កំពស់២ម ដែលកើតអំពីសត្វកណ្តៀរវាពួនឡើងថ្មីទៀត សន្មតថា ជាតួអ្នកតាតែម្តង នៅកំពូលនៃដំបូក មានពំនូកដី៤-៥ស្រួចៗបែកចេញមើល ទៅដូចជាកំពូលនគរវត្ត។ 

កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកសំគាល់ថាបើមាន សត្វកណ្តៀរពួនឡើងថ្មីទៀត សន្មតថា ចៅហ្វាយខែត្រ ឬ ចៅហ្វាយស្រុកនៅ ខែត្រ- ស្រុកនេះ នឹងត្រូវផ្លាស់ចេញ ឬ ខូចបុណ្យសក្តិ ដីដំបូកនេះ មិនដឹងជាកើតពី ត្រឹមរាជ្យស្តេចណាទេ ពុំមានអ្នក ស្រុកណាដឹងសោះ។ 

ពិធីបុណ្យឡើងអ្នកតា : បុណ្យនេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយ របស់អ្នកស្រុក និងពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំក្នុ ងខែពិសាខ ថ្ងៃសៅរ៍។ តែមិនកំណត់ជាខ្នើត ឬ រនោចទេរើស


យកតែថ្ងៃសៅរ៍ ពេលធ្វើលុះណាតែមានសេចក្តីបង្គាប់ អំពីចៅហ្វាយស្រុកបាកាន ប្រាប់ទៅមេឃុំ មេស្ទឹង អាចារ្យវត្ត និងបណ្តារាស្ត្រ ទាំងអស់ឱ្យស្អាតល្អ សម្រាប់ព្រះសង្ឃ និងមន្ត្រីរាជការ ក្នុងខែត្រ។ 

ទំនៀមនេះជា ប្រពៃណីរបស់អ្នកស្រុក។ កាលពីថ្ងៃទី ១៨ មិថុនា ឆ្នាំ១៩៤៩ ពេលចាប់ផ្តើមបុណ្យ ត្រូវជួបជុំមេឃុំទាំងអស់ មេស្មឹង អាចារ្យវត្ត និងបណ្តារាស្ត្រ នៅទីកន្លែងអ្នកតា។ 

ពេលម៉ោង ៦ ល្ងាច មេស្មឹងអុជទៀនធូបទៅជម្រាប អ្នកតាថា: - ថ្ងៃនេះ យើងខ្ញុំ ជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យទៅទីនេះជូនលោកតាសុំឲ្យយើងទាំងអស់គ្នា បាន សុខសប្បាយ រួចគេលេងភ្លេងថ្វាយ មាន


ភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រពាំងទា តាមធម្មតា ឮ សូរភ្លេងប្រគំទ្រហឹងអឺងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របីមកពីស្រុកឆ្ងាយៗមកជួបជុំគ្នា មីរដេរដាសនៅទីនោះ។ 

ម៉ោង ៩ យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្តព្រះសង្ឃ ១០ អង្គចម្រើន ព្រះបរិត្ត។ លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង ៨កន្លះ ពួកមន្ត្រីរាជការ សាលាខែត្រ សាលាស្រុកគ្រប់


តំណែង អញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះហើយ ចូលទៅឈរនៅខាងត្បូងអ្នកតាមេស្មឹងអុជ ទៀនធូបជូនពួកអស់លោកដោតថ្វាយអ្នកតា ដោយសេចក្តីគោរព រួចមេស្មឹងបង្គាប់ឲ្យលើកគ្រឿង

តង្វាយ មករៀបនៅ លើរាន ចំពោះមុខអ្នកតា។ តង្វាយអ្នកតាគឺ 1. កន្ទេលក្រហម ខ្នើយ 2. សំពត់សក្រាលពីលើកន្ទេល 3. ស្លាធម៌១គូ(ដោតម្ពូ៥ ធូប៣សរសៃ) 4. ក្បាលជ្រូក១គូ មានទាំងកន្ទុយដាក់នៅមាត់ផង។ 5. ផ្តិលទឹកអប់១តួ

ឈើស្ទន់ៗ 6. ពានស្លាបារីមួយគូ 7. ដបស្រា ១ គូ មានទាំងពែង 8. ចេកនួន២ ស្និត តម្កល់លើចានទាប 9. បង្អែម២ ស្តុក 10. កន្ទោងស្លឹកចេក ១គូ 11. មាន់ស្ងោរ ១គូ 12. ស្នែងសត្វទន្សោង១គូ រណ្តាប់តង្វាយ

ទាំង ១៣ មុខនេះ មានគូគ្រប់ទាំងអស់ សម្រាប់ដាក់ឆ្វេងស្តាំ ក្រៅអំពី តង្វាយ ១៣ នេះមានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូណ៌ត្រៀបត្រា ដល់ដៅ លើរាននោះ។ គេអុជទៀនធូបចែកគ្នាកាន់ ដើរហែប្រទក្សិណជុំវិញអាស្រម ជាការគោរព ចំពោះអ្នកតា និងនឹកដល់គុណលោកឧកញ៉ា

សេនាបតីមឿង ដែលស៊ូប្តូរជីវិត យកឈាមក្រាលផែនដី មានកេរ្តិ៍ឈ្មោះតាំងពី គ្រឹះសាក់រាច​ ១៥១៦ ដ៏រាបមកដល់សព្វថ្ងៃនេះ ទើបអ្នកស្រុក សន្មតហៅថា អ្នកតាឃ្លាំងមឿង។

 គេរើសរកមនុស្សឱ្យមានរូបរាងប៉ុនៗគ្នា២នាក់ សម្រាប់ពាក់ ស្នែងសត្វទន្សោង 

(១) តែងតួស្លៀកសំពត់ជាបួងចងក្បិន ខ្លួនទទេ អ្នករាំ២នាក់ទៀត ធ្វើព្រានព្រៃម្នាក់ ស្តាយកាំភ្លើង ម្នាក់ស្តាយបាយសំណុំដើរតាម ពីក្រោយ ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរ លុះហែ៣ជុំរួចហើយ គេលេង ភ្លេងនោះឈ្មោះ ភ្លេងក្លាំង 

- អ្នករាំចាប់ពាក់ស្នែងរួចគ្រាបថ្វាយបង្គំអ្នកតា ៣ដង ឡើង រាំដែរឆ្វេងរៀងខ្លងមកជួបគ្នា

គម្រប់៣ដង វារនឹងដីអួតដាក់គ្នា ជល់គ្នាដូចសត្វមែនៗ ព្រានព្រៃដើររក ស្នាមជើងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់។ មនុស្សឈរមើល ពេញវាល នៅមុខអាស្រមអ្នកតានោះ។

 ទំនុកច្រៀង ១.បងដើរព្រៃស្តុក តត្រុកព្រៃស្បាត ។ 

ដើរកាត់ព្រៃញាត លេចវាល ចូលព្រៃៗ។ ២.ឡើងភ្នំចុះភ្នំ ថ្មដាធំៗ ល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា កៀងញីឃ្មាតថ្មីៗ ល្បាស់ព្រេចលាស់ខ្ចី ស្រណោះខែពិសាខៗ។

 ៣.កណ្តែតៗអើយ ទន្សោងគោបា លេចបន្លាជើងភ្នំ លេបក្រមុំទាំងមូលៗ។ 

៤.ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជូន កាប់ឬស្សីចងក្បួនជូនប្អូនទៅស្រុកៗ។

 ៥.កន្សែងបងបាត់ បងមិនស្តាយ បំណាច់ប្អូនឃ្លាតឆ្ងាយ បងស្តាយតែ ប្អូនស្រីៗ។

 ពួកអ្នកភ្លេងច្រៀងដរាប លុះព្រានទាំងពីរនាក់ ឃើញសត្វទន្សោងជល់គ្នាជាប់ ក្រាបរៀងខ្លួន លបបាញ់បាន ទើបដោះយកស្នែងសត្វទន្សោងទាំងពីរទៅតម្កល់នៅកន្លែង ដើមវិញ

 (លេងកន្លះម៉ោងចប់) បេស្ទឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទោង ចាក់ស្រា ដោតធូប ៣ សរសៃរួចនិយា យបួងសួងថា « ថ្ងៃនេះជា


ពេលវេលាល្អយើងខ្ញុំមកជួបជុំគ្នា ធ្វើបុណ្យ ឧទ្ទិសកុសលចំពោះលោកតាមឿង ដែលមានគុណ ចំពោះស្រុកខ្មែរ សូមលោកតាឱ្យព្រះពរសព្ទសាធុការដល់ប្រទេសកម្ពុជាឱ្យបានសុខសប្បាយសូមឱ្យ ព្រះករុណា

ជាម្ចាស់ជីវិត លើត្បូង សោយសេចក្តីសុខក្នុងរាជសម្បត្តិ ព្រមទាំងមន្ត្រី ខ្ញុំរាជការទាំងអម្បាលមាណ ក្នុងប្រទេសកម្ពុជា សូមឱ្យបានសេចក្តីសុខសប្បាយអស់ កាលជាអង្វែងរៀងទៅ សូមឱ្យ ទឹកភ្លៀងបង្អោរ

ចុះមក ឱ្យបានសព្វផែនដី ប្រទេសកម្ពុជា ឱ្យស្រុកសម្បូណ៌សប្បាយ កុំឱ្យមានភ័យអន្តរាយអ្វីឡើយ។ បួងសួង ៣ ដងស្រេច ហើយ យកកន្ទោងទៅដាក់ក្រោមដើមសំរោង នៅមុខអាស្រម។ រួចលើកគ្រឿង

តង្វាយ ទាំងអស់ចេញ។ និមន្តព្រះសង្ឃ ៥អង្គបង្សុកូល ពួកឧបាសកសូត្រ ឧទ្ទិសផល មេស្មឹង យកទឹកអប់ប្រោះទៅលើដំបូកដែលជាគូអ្នកតា ពួកអ្នករាជការ ចៅហ្វាយខែត្រ ចៅហ្វាយស្រុក និង មន្ត្រី

តូចតាចគ្រប់តំណែង បាចទឹក១ ផ្ចិលៗម្នាក់ រួចអញ្ជើញទៅ រាប់បាត្រនៅវាលមុខរោងព្រះសង្ឃ។

 ម៉ោង ១១ រៀបភោជនាហារ លៀងពួកមន្ត្រីសាលាខែត្រ សាលាស្រុកធំតូចគ្រប់តំណែងដោយវត្ថុដ៏ឧត្តម ពិសាសប្បាយ មានលេងភ្លេងត្រពាំងទា មានប្រុសស្រីច្រៀង តគ្នាជូនអស់លោកស្គាល់ដល់វម៉ោង ១២ជា

ការបង្ហើយកិច្ច ។ 

អំពីទំនៀមរាំពាក់ស្នែងទន្សោង និងពាក់កន្ទុយ ក្ងោកនេះ មានសេចក្តីដំណាលថា ក្នុងកាលដ៏កន្លងយូរមកហើយ សករាជ និងរាជ្យណាមិនប្រាកដ មានដើមឈើ១ ដើមនៅក្នុងស្រុកពោធិ៍សាត់ ថ្ងៃមួយព្រានព្រៃ២នាក់ មានឈ្មោះមិនប្រាកដ នាំគ្នាចូលព្រៃ ដើម្បីរកបាញ់សត្វតាមទម្លាប់របស់ខ្លួន ។ 

លុះចូលទៅដល់ដើមឈើនោះ ឮសូរសំឡេងសត្វកន្លង់ពីរោះ ហាក់ដូច សូរសំឡេងភ្លេងតូរ្យតន្ត្រីលាន់ឮរង់ ដូចជាសំឡេង ទ្រសាយដៀវ ឃើញសត្វទន្សាយ១គូ លោតកញ្ចោងជល់ គ្នាលេង ដូចគេរាំ ។

 មានសត្វខ្លា១គូក្រាបនៅទីនោះវាគោះកន្ទុយហាក់ដូចជាគេវាយស្គរ ។ 

មានសត្វក្ងោក១គូ កាងស្លាប បើកកន្ទុយលោតចុះលោតឡើង ហាក់ដូចគេចាក់ភ្លុកចាក់ក្បាច់ ។

 ព្រានទាំងពីរនាក់លាន់មាត់ថា ឱហ្ន៎! សត្វទាំងនេះប្លែកចំឡែកអស្ចារ្យ សូរសំឡេងសត្វកន្លង់ដូចសំឡេងតូរ្យតន្ត្រី សត្វទន្សាយ និងសត្វក្ងោក ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរ

តាម យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងអស់នេះ ទុកជាកេរឲ្យកូនចៅឯក្រោយ”។

ក្នុងអតីតកាលកន្លងទៅ ក្នុងរាជ្យព្រះចន្ទរាជាស្តេចគង់នៅបន្ទាយលង្វែក គ្រឹះសាក់រាច ១៥០២​ កាលជាន់នោះ ស្រុកខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែនាំសួយសារអាករឡើងទៅស្រុកសៀមព្រះចៅសៀម

ចាត់ព្រះរាជ បុត្រមួយព្រះអង្គមាននាមមិនប្រាកដឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករ គ្រប់យ៉ាង ក្រែងស្តេចស្រុកខ្មែរមានចិត្តមិនត្រង់ បំបាត់សួយសារ

អាករយកទៅមិនអស់ ឬ មួយក្រែងស្តេចខ្មែរ មានគំនិតក្បត់ មានចិត្តមិនត្រង់នឹងរាជការ ដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យមកនៅ ដើម្បីជំនួសនេត្រព្រះអង្គ ចំណែកព្រះរាជ

បុត្រមានចិញ្ចឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទ ចេះដឹងប្រហែល មនុស្ស ជាសត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមក រវាងស្រុកខ្មែរ និងស្រុកសៀមបាន ដោយស្ងាត់ ។

 ថ្ងៃមួយព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជា លោកចាត់ព្រះរាជបុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះមានរំលោភបៀតបៀន មិនមានសេចក្តី

 កោតក្រែង បង្គាប់ឱ្យនាំសួយឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង អស់ទ្រាំពុំបានក៏បង្គាប់ពួក ពេជ្ឈឃាដឱ្យចាប់រាជបុត្រស្ដេចសៀម យកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ ។

 ឯសត្វត្មាត លុះព្រឹកឡើង មិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា។ ហើរចុះហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកពាំព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតា។

 ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថាព្រះរាជបុត្ររបស់ ព្រះអង្គដល់ទីវង្គតហើយ រឿងនេះពិតជាស្តេចស្រុកខ្មែរសម្លាប់។ ទ្រង់ក្រោធខ្លាំង ណាស់កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់តាម

រឿង រួចបង្គាប់ឱ្យលើកកងទ័ពមកសងសឹក ស្តេចស្រុកខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាលោហិត ទាំងពួក សេនាបតី ហើយរឹបជាន់យក ទ្រព្យសម្បត្តិ

និងកៀរពួកបណ្តារាស្ត្រមកស្រុកសៀមកុំឱ្យសល់។

 ពួកកងទ័ព ក៏ចេញមក មកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ ព្រមទាំងព្រះញាតិ។ ចំណែកព្រះម្នាង ប៉ែនជាស្នំ ក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនិងសេនាបតីមឿង ព្រមទាំង

ភរិយានិងបុត្រ៤ នាក់ទៀត។ ពួកកង ទ័ពសៀម កៀរមនុស្សអំពីស្រុកខ្មែរដោយ ទាំងព្រះម្នាងទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណ ទាំង ឥតវិញ្ញាណ។ ចំណែកមេដំរីសមួយ មានកូននៅក្នុងពោះ

 ឈ្មោះជំទាវប៉ាល់ប៉ៃ ដែលជាព្រះទីនាំងដ៏ប្រសើរ ក៏ត្រូវ កងទ័ពសៀមកៀរយកទៅដែរ។ ពួកសៀមជាន់នោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ ចាប់មនុស្ស ដោតស្លឹកត្រចៀកដឹកយកទៅដូចសត្វ

ធាតុ ស្រីណាមានកូនខ្ចីចាប់ច្រកការុងឱ្យដំរីជាន់វារលែងតែមានកូន ក្នុងពោះ។ លុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសព្វគ្រប់។ ដោយសេចក្តីសងសឹកបាន សម្រេចដូចប្រាថ្នា ព្រះចៅទ្រង់

បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ ទៅនៅមួយក្រុម ជិតក្រុងហើយសន្មតឲ្យ ឈ្មោះថា

ក្រុមខ្មែរអ្នកត្រូរ។ ព្រះម្នាងប៉ែន ហាក់ជាស្រីមានបុព្វវាសនា ទុកណាជានាងទទួសគ្រោះថ្នាក់ដោយ សៀមយក ទៅយ៉ាងហ្នឹងក៏ដោយ នាងគង់នៅជាស្រីប្លែកអំពីស្រីទៀតៗ។ ដោយអំណាចកូនដែលនៅក្នុងគត៌ជាកូនមាន

ឥទ្ធិឫទ្ធិមានបុណ្យ ក៏បណ្តាលឱ្យអ្នកផងជិតខាង មានចិត្តទោរទន់ រាប់អានស្រឡាញ់ ជួយឧបត្ថម្ភជួយយក អាសានាងគ្រប់យ៉ាង។

 លុះនាងមានគភ៌គ្រប់ខែដប់ ក៏ប្រសូត្របុត្រមកដោតសុខសប្បាយអ្នកជិតខាង ទាំប្រុសទាំងស្រី ជួយថែទាំផ្តល់ទឹកក្តៅនឹងត្រជាក់ អ្នកណក៏មកមិនមានខាន ដោយអំណាចគុណបុណ្យ តេជៈបារមីនៃទារក

នោះ។ លុះប្រសូត្របាន ៣ ថ្លៃ ពួកក្រុមញាតិមូលមាត់គ្នា ឱ្យឈ្មោះកូននោះថា ឧទេន។ ចំណែកមេដំរីដែលជាព្រះទីនាំង ក៏កើតកូនក្នុងថ្ងៃដំ ណាលទារកនោះដែរ តែមេដំរីនោះ ផ្តាច់ខ្សែទន្ទឹង ទៅកើត កូន

នៅក្នុងព្រៃឆ្ងាយ លាក់មិនឱ្យអ្នកណាមួយដឹងឡើយ ដរាបដល់៣ ថ្ងៃ ទើបនាំកូនមកកាន់ទីកន្លែងដើមវិញ។ កូនដំរីនោះ មានពណ៌សម្បុរ ព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹង ទៅក្រាប

ទូលព្រះចៅ គ្រប់សព្វ ព្រះចៅពេញព្រះហឫទ័យណាស់។ ដំណាលពីកុមារឧទេនលុះបានអាយុប្រាំឆ្នាំដឹងសេចក្តីខុសត្រូវ ខ្លះ “ឪពុកខ្ញុំទៅឯណាពុំដែលឃើញ ក្មេងគេងទៀតមានម្តាយ “ឪពុកខ្ញុំមិនឃើញ ដូច

ឪពុកដូចគេ?” ម្តាយកាលបើឮ កូនសួរដូច្នេះ នាងណែនក្នុងទ្រូង អួលអាក់ខ្លោចផ្សារ និយា យប្រាប់កូនមិនរួចក៏និយាយបន្លែបន្ត ទៅកុំអោយកូនសួរទៀត ប់វាង ពីព្រោះខ្លាចក្រែងរឿងនោះមិនជិតដឹង

ទូទៅនឹងដល់នូវសេចក្ដីអន្តរាយនៃជីវិត។ កូនចេះ តែសួរញយៗ នាងក៏និយាយបង្វែងមិនអោយសួរបាន ដរាបដល់កូននោះអាយុ១២ឆ្នាំ។ ថ្ងៃមួយនឹកថាកូននោះ ខានប្រាប់ពុំបានក៏នាំកូន ទៅកាន់ទី

ស្នាក់តែពីរនាក់ ដំណាលរឿងរ៉ាវតាំងពីដើមដល់ចុង កូនស្តាប់ បានយល់ សេចក្តីសព្វគ្រប់ប្រាប់ម្តាយ អោយអត់ទ្រាំសិនចុះ កូននឹ ងគិតរកមធ្យោបាយមួយ ដើម្បីនឹងវិលទៅនគរវិញ។ ចំណែកកុមារឧទេន

ចាប់ដើម តាំងពីថ្ងៃដែលបានស្តាប់ពាក្យម្តាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាង មានអក្សរ ជាដើម ឧទេនជាកុមារឆ្លាតវាងវៃ អង់អាចប្លែកអំពីកុមារធម្មតា។ ថ្ងៃមួយកុមារឧទេនចូលទៅសេពគប់នឹង

ពួក ហ្មដំរី សុំខ្លួនជាអ្នកបម្រើ បោសច្រាសរោងដំរីដើម្បីរៀនវិជ្ជាខាងហ្មដំរីអោយស្ទាត់ ថ្ងៃមួយព្រះចៅ ស្តេចយាងមក ទតរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃ

មាន ព្រះបន្ទូលសួរថា ក្មេងនេះមកពីណា ហ្មដំរីក្រាបទូលតាមដំណើរដោយសព្វគ្រប់ ទ្រង់ពេញព្រះហរឬទ័យ មានព្រះបន្ទូលប្រាប់ថា ចូរមើលក្មេងនេះផង។

 ចាប់ដើមពីថ្ងៃនោះមក កុមារខំយកចិត្ត

ទុកដាក់ ធ្វើការដោយហ្មត់ចត់បោសប្រមូល អាចម៏ដំរីដុតបំពក់ជាជីរ ដើម្បីយកទៅដាំស្ពៃ ស្ពៃក៏មានគុម្ពធំប្លែក ចម្លែកអំពីស្ពៃអ្នកស្រុកធម្មតា។ លុះស្ពៃនោះ ធំល្មមដក កុមារឧទេន ដកយកទៅលាងយ៉ាង

ស្អាតរែកយក ទៅថ្វាយព្រះចៅ ទ្រង់ទតឃើញមានព្រះបន្ទូលថា នែ! កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតា កុមារក្រាបទូល តាមដំណើរសព្វគ្រប់ព្រះ ចៅទ្រង់ ប្រទានរង្វាន់ និងមុខងារជាអ្នក

ត្រួតត្រាភ្នាក់ងារខាងដំរី។ ដំរីជាកូនមេដំរីឈ្មោះជំទាវប៉ាលប៉ៃ ដែលជាទីនាំង ដ៏ប្រសើររបស់ព្រះ ចៅក៏ស្រាប់តែចុះប្រេងមានកិរិយាខុសប្រក្រតី កាចសាហាវមិនព្រមស្តាប់បង្គាប់ព្រេចហ្មស្លាប់ មិនមាន

អ្នកនឯណាមួយអាចដឹកបាន ថែមទាំងធ្វើបាបអ្នកស្រុកបោចរោចផ្ទះសម្បែងផ្អើលជ្រួល ច្របល់រត់ ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន។ ពួកអ្នកគង្វាលដំរី នាំសេចក្តីទៅទូលព្រះចៅៗទ្រង់ចាត់ការអោយស៊ើបសួរ រកអ្នកណាដែលអង់អាចក្លាហាន ហ៊ានទៅចាប់ដំរីនោះបាន។ ពេលនោះកុមារឧទេនឆ្លើយថា ខ្ញុំហ៊ាន ទទួលចាប់

ដំរីនោះបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេនចាត់កា រយ៉ាងណាអោយតែចាប់បានព្រះទីនាំងនោះ។ ឧទេន បង្គាប់អោយប្រមូលដំរី ៥០០មក ដើម្បីនិងរើសយកដំរីណាគួរយកមកធ្វើធ្លាក់បាន

 ទើបរើសយកម មេដំរីស ឈ្មោះជំទាវប៉ាលប៉ៃពេលចេញទៅចាប់ កុមារឧទេន បង្គាប់អោយរៀបពិធីបួងសួងសែនព្រេន អ្នកស្រុកផ្អើលមកមើលគឹកកង ពាសពេញមីរដេដាស់ អឹកអធិក។ លុះសែនព្រេនរួចកុមារឧទេនបង្គាប់អោយយក

ចេក៣ស្និត អំពៅ៣បាច់ ព្រះរាជទាន បញ្ជូនមកឲ្យឆាប់ ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណង »។ ពេលទៅដល់ ព្រះទីនាំងស្ទុះមករក ហាក់ដូចជាប្រុងនិងព្រេច តែបែរទៅជាក្រាបថ្វាយបង្គំវិញ ដោយ

អំណាច តេជៈបុណ្យបារមីនៃឧទេនៗ និយាយទូន្មានប្រដៅថា អាក្រក់ចេញទៅ ត្រូវធ្វើឲ្យស្ងួតល្អដូចអំពីដើម ទីនាំងឯងតាំងពីថ្ងៃនេះទៅ លះបង់មារយាទ ឲ្យចេក និងអំពៅស៊ីរួច និយាយថា ឯងទៅតាមយើង

ថាតែប៉ុណ្ណោះ ស្រាប់តែដំរីដើរតាមទៅដោយស្រួល ឥតបាច់ចាប់ចងថ្ងៃដែលទៅយកព្រះទីនាំងមក ព្រះចៅទ្រង់ ប្រទានរង្វាន់ឲ្យឧទេន និងប្រទាន និងប្រទានងារថា ជ័យអស្ចារ្យ ជាសេនាខាងទ័ពដំរី និង

ខាងទាក់ដំរីព្រៃ ។ ពួកអ្នករាជការទទួលស្គាល់ ខ្លាចអំណាចឧទេនថាជាអ្នកមោះមុត ស្ទាត់ជំនាញខាងហ្មដំរី សូម្បីតែពេលចេញ ទាក់ដំរីព្រៃម្តងៗមិនចាំមានគ្នាច្រើនប៉ុន្មាន ក៏ទៅទាក់បានដែរ ហាក់ដូច

ជាហៅមកបាន ព្រះចៅទ្រង់ពេញ និងទុកព្រះហឬទ័យលើកជ័យអស្ចារ្យ ប្រហែលគ្នានិងព្រះរាជបុត្ររបស់ព្រះអង្គ ។ លុះដល់អាយុ ១៦ ឆ្នាំ ជ័យអស្ចារ្យភ្នកនឹកដល់បំណងដើម ក៏រំពឹងគិតរកឧបាយណាមួយ

 នឹងដោះខ្លួនចេញអំពីកណ្តាប់ដៃសៀម ហើយទៅនៅស្រុកខ្មែរ សោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សអំពីស្រុកសៀម ឲ្យបានសម្រេចដូច សេចក្តីបំណង ។ ទើបដើរនយោបាយចាត់មនុស្ស ១៥នាក់

ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើត ធ្វើជាល និងឈើជើងដំរី ឲ្យយកជាលច្រកអាចម៍ដំរី ញាត់ឲ្យណែន ទុកឲ្យស្ងួត ចាក់រាយតាមស្ទឹងឬ ផ្លូវយកឈើ ជើងដំរី ដើរសង្កត់ជាស្នាមដាន

 ដូចជាដំរីដើរមែនៗ ដើម្បីឲ្យអ្នកស្រុកឃើញ ហើយនាំពត៌មាននោះក្រាប ទូលព្រះចៅៗ និងទ្រង់ចាត់ឲ្យសេនាអស្ចារ្យខ្លួន ទៅតាមទាក់មិនខាន ម្យ៉ាងទៀត ដើម្បីឲ្យពលដែលព្រះចៅចាត់ ឲ្យទៅជាមួយ ជឿ

ជាក់ក្នុងចិត្តថា ជាដានដំរីពិតមែន ។ 

ចំណែលអ្នកស្រុក លុះឃើញដានជើងដំរី និងអាចម៍ធំៗ អណ្តែតតាមទឹកមកដូច្នោះ ក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅៗទ្រង់ប្រើជ័យអស្ចារ្យឲ្យទៅតាមទាក់ដំរីព្រៃ

 ដែលមានដានជើងធំនោះ ។ ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្តាប្រោស បើទ្រង់សព្វព្រះទ័យ ចង់បាន ដំរីបែបនោះលុះតែមានគ្នាច្រើន និងដំរីធ្នាក់ដ៏ច្រើន ហើយឲ្យមនុស្សដែលទៅជាមួយទួលព្រះបង្គំ

ទាំងប៉ុន្មាន ស្តាប់បង្គាប់ទូលបង្គំ ទើបធ្វើការនោះបាន ពេលចេញទៅ សូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យ មានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរ ប្រគល់ការនោះឲ្យអស្ចារ្យ តាម

ត្រូវការធ្វើបែបណាៗស្រេច នៅលើជ័យអស្ចារ្យចុះ ។ លុះរៀបធ្វើពិធីរួច ព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញ បើឈ្មោះណាមិនស្គាល់ បង្គាប់ ត្រូវសម្លាប់បាន ។ លុះចេញទៅបានចំនួន ១៥ថ្ងៃដល់ពាក់

កណ្តាលផ្លូវមកស្រុកខ្មែរ ជ័យអស្ចារ្យធ្វើសារ ទៅក្រាបទូលព្រះចៅវិញថា “សូមទ្រង់មេត្តាប្រោស ទូលបង្គំជាខ្ញុំតាមទាក់ដំរីនោះកាន់តែឃើញដានកៀកហើយ


តែអស់ស្បៀង សូមព្រះអង្គមេត្តាប្រោស ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរួសរាន់ ដោយបំណងចង់ បានដំរីនោះពេក ភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យឫ សង្ស័យដោយហេតុណាមួយ

ឡើយ។ ជ័យអស្ចារ្យ លុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ ក៏បន្តដំណើរទៅទៀត ចំនួន៥ ថ្ងៃក្រោយមក ក៏បានដល់ស្រុកបាត់ដំបង ដែលជាដីខ្មែរ មានអ្នកស្រុកជិតឆ្ងាយ គ្រប់តំបន់រត់មកចុះ

ចូល ថ្វាយខ្លួនជាពលសេនា ព្រមទាំងសេនាចាស់ម្នាក់ ធ្លាប់បំរើ ព្រះវរបិតាឈ្មោះមឿង និងកូនប្រុស ៤ នាក់ បានចូលមកថ្វាយខ្លួនដែរ ក៏មានមនុស្ស ច្រើនល្មមតទល់ នឹងព្រះចៅសៀមបាន។ 

ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងដំរីប្រើឲ្យ ទៅអញ្ជើញម្តាយមកស្រុកខ្មែរ រួចចងកូបជំទាវប៉ាល់ប៉ៃទៅទទួលម្តាយ។ មេដំរីទៅដល់ទីកន្លែងម្តាយ ពេលពាក់កណ្តាលអធ្រាត្រ មេដំរីវា ទម្លាក់បំពង់ ៣ដង ម្តាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល តែមិនឃើញកូន

ឃើញតែសំបុត្រ មើលដឹងសេចក្តីសព្វគ្រប់ រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ ខំស្រូតឲ្យជួបនឹងកូននៅ ស្រុកបាត់ដំបង។ ទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថា ខ្លួនហ្នឹងហើយជាព្រះរាជ

បុត្ររបស់ ព្រះចន្ទរាជាគង់នៅបន្ទាយលង្វែក ឥឡូវនេះវិលមកគ្រងរាជ្រស្នងព្រះបិតា។ រឿងនេះមិនបាត់ស្ងាត់ ជ្រាបដល់ ព្រះចៅសៀម ទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេក និងតូចព្រះទ័យក្រៃលែង ទ្រង់

ប្រជុំពួកសេនាយោធាមកប្រាប់ថា ជ័យអស្ចារ្យ ប្រើឧបាយកលបោកបញ្ឆោតយកព្រះខ័នសឹក ព្រមទាំងទ្រព្យមានវិញ្ញាណ រត់ទៅស្រុកខ្មែរ ឥតវិញ្ញាណ នេះត្រូវលើកទ័ពតាមទៅដណ្តើមយកមកវិញឲ្យបាន ហើយ

ចាប់ជ័យអស្ចារ្យ សម្លាប់ឲ្យផុត ពូជព្រះចន្ទរាជា ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់។ ជ័យអស្ចារ្យបានដំណឹងច្បាស់ថា ព្រះចៅលើកទ័ព មកតាមដូច្នោះ ទ្រង់ជំនុំនឹង សេនាបតីថាឥឡូវពលសេនាយើង

 និងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុំបរិបូណ៌ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណា ឲ្យមានជ័យជំនះ ពេលនេះសេនាទាំងអស់មិន មានអ្នកណាមួយហ៊ាន ឆ្លើយទទួលធានាអះអាងសោះ មានតែ

សេនាមឿងឆ្លើយធានាអះអាងហ៊ានតទល់នឹងទ័ពសៀម ដោយ ឧបាយកលមួយក៏ចម្លែកគឺហ៊ានប្តូរជីវិត ដើម្បីនឹងទៅកែនពលខ្មោច ធ្វើជាទ័ពជាច្បាំងនឹងពលសៀម។ ទើប បង្គាប់ឲ្យជីករណ្តៅទំហំ

 ៤ម៉ែត្រ ៤ ជ្រុង ជម្រៅ ៤ម៉ែត្រ រួចឲ្យដាក់គ្រឿងសស្ត្រាវុធក្នុងរណ្តៅនោះ ដើម្បីនឹង លោតទៅឲ្យជង់ស្លាប់ ពាក្យឱវាទលោកប្រកាសថា «សូមឲ្យអស់លោក ខំប្រឹងយកចិត្ត ទុកដាក់ក្នុងរឿងចម្បាំង ពេលនេះ

 ដើម្បីរំដោះដែនដីខ្មែរ ឲ្យបានរួចអំពីកណ្តាប់ដៃនៃបច្ចាមិត្ត ចំណែកខ្ញុំៗ ធានាខា ងទ័ពខ្មោច សូមអស់ លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅ បាន ៧ថ្ងៃ ឮសូរសន្ធឹកហ៊ោកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់ យើងនឹង

 មានជ័យហើយ។ លុះផ្ដាំរួចលោតចុះក្នុងរណ្តៅព្រឹប ប្រពន្ធឃើញប្ដីលោតដូច្នោះក៏លោតទៅជាមួយនឹងប្តីព្រម

ទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់៧ លាន់ឮសូរសន្ធឹកដូចកាលផ្តាំមែន។ ទ័ពសៀមចូលដល់ បាត់ដំបងឆ្លងចូលមកអូរមួយសព្វថ្ងៃហៅថាអូរស្វាយដូនកែវជូនគ្នានឹងទ័ពជ័យអស្ចារ្យ ទ័ព

ខ្មោចចេញសម្តែងឫទ្ធិ ធ្វើឲ្យពលសៀមវិលមុខ ចុកពោះ ចុះក្អួតដួលខ្លួនឯងស្រួសៗ ទ័ពព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ ពួកកងទ័ពសៀមទប់ទល់មិនបាន ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសព្វគ្រប់

ព្រះចៅទ្រង់ជ្រាបឲ្យថយត្រឡប់ទៅស្រុកសៀមវិញ។ ចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យ នាំគ្នាត្រឡប់មកកាន់ បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ។ ចាប់ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួល

រាជាភិសេក សោយរាជ្យនិងទទួលនាមថាព្រះជ័យចេស្តា ព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យ។ លុះព្រះអង្គបានឡើង សោយរាជ្យសម្បត្តិសុខសាន្តហើយ ទ្រង់នឹកដល់ទ្រង់នឹកឃើញដល់គុណូប

ការ:សេនាមឿង ដែលស៊ូប្តូរជីវិត ចំពោះព្រះអង្គ និងចំពោះទឹកដីខ្មែរ ទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាង ឱឡារិករអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញ។



0 Comments:

Post a Comment