ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Thursday, February 22, 2024

រឿងព្រះថោងនាងនាគ

kkkចំនួនអ្នកទស្សនា: Views
រឿងព្រះថោងនាងនាគ
​ព្រះថោង នាងនាគ ជារឿងព្រេងដែលគេដំណាលតៗគ្នាមក ថាមានការទាក់ទង ទៅនឹង​ការកកើតទឹកដីខ្មែរ​ ដោយមានព្រះថោង និង នាងនាគជាឪពុកម្ដាយ ជាជីដូនជីតា ជាអ្នកបង្កបង្កើត អោយមានជាតិកំណើត លើទឹកដីខ្មែរ មុនគេដំបូងបង្អស់។ 

ព្រះពុទ្ធទំនាយ ក្នុងកាលសម័យ ដែលព្រះសមណគោត្ដម ព្រះពុទ្ធបរមគ្រូ ព្រះជន្មបានប្រហែល ៨០វស្សា បានយាងត្រេចរង្គត់ ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ 

ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ មកដល់កោះមួយ ដែលមានដើមធ្លក ដុះបែកមែកសាខា ត្រសុំត្រសាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូល របស់ស្ដេចភុជង្គនាគ មកក្រសាលលេងកំសាន្តទឹកដីកន្លែងនោះ ដែលមានស្ថានភាព រាបស្មើគួរជាទីមនោរម្យ។ 

នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅ ដោយសុខសាន្ដ។ នៅពេលព្រះអាទិត្យ ចូលអស្ដង្គត ហើយព្រះច័ន្ទ បានចាប់រះឡើង បន្ដវេន, ព្រះពុទ្ធអង្គនិងព្រះអនន្ទ ក៏នាំគ្នានិមន្ដ ចូលសំរាក ក្រោមដើមធ្លក។ 

រុក្ខទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសំរាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនឹងត្រូវចូលមក គាល់ថ្វាយបង្គំព្រះពុទ្ធ។ 

ស្ដេចភុជង្គនាគ ដែលបានយាង ចេញមកក្រសាល នៅទីទួលដើមធ្លក នោះដែរ កាលបើបានឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស នាំក្រុមបរិវារ មកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គ សំដែងធម្មទេសនា ប្រោសអស់នាគទាំងពួង។ 

ជាមួយគ្នានោះដែរ ព្រះឥន្រ្ទកោសីយ ទេវបុត្រទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករ ចុះមកថ្វាយបង្គំគាល់ ព្រះពុទ្ធជាអម្ចាស់ដែរ។ 

ព្រឹកព្រហាមស្រាងៗ កាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាធ ប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គ ត្រូវនិមន្ដ យាងទៅប្រោស។ បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ 

ដោយទ្រាំមិនបាននឹង ក្លិនអាហារទិព្វ ដ៏ឈ្ងុយឆ្ងាញ់មិនបាន សត្វត្រកួត ដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួន មកថ្វាយបង្គំ ព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ បោះអោយទៅសត្វត្រកួតនោះ ទុកធ្វើជាអាហារ។ 

ត្រកួតឆីបាយឆ្ញាញ់ លិតមាត់លិតក លៀន​អណ្តាត​ ចេញមកក្រៅ បង្ហាញនូវការពេញចិត្ត នឹងរសជាតិអាហារ។ លុះទតឃើញត្រកួត មានអណ្តាតព្រែកចេញជាពីរ ព្រះពុទ្ធទ្រង់​ឈោ្ងក​ព្រះភ័ក្រ្ដ សំលឹងទៅព្រះធរណី ដោយក្ដីញញឹម។

 ឃើញដូច្នោះ ព្រះអនន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរ សុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គក៏មានពុទ្ធដិការ ទស្សន៍ទាយថា តទៅអនាគត កោះគោកធ្លក នេះ នឹងកកើត ក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីធំទូលាយ ប្រជាជនរស់នៅ ដោយសុខសប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើងរុងរឿង។

 សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនា របស់ព្រះពុទ្ធ ក្រោយពីបានចាកលោកនេះទៅ ក៏នឹងបានកើតជាព្រះរាជបុត្រ ស្ដេចនគរឥន្ទព័ទ្ធ ដែលសោយរាជ្យសម្បត្ដិ នៅនគរគោកធ្លក។ 

ពេលនោះ ស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះ នគរគោកធ្លក ជា កម្ពុជាធិបតី, ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា ស្រុកខ្មែរ។ 

ឯព្រះអិន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាអោយ ព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទ ធំៗល្អល្អះ ជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុង ប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសំដីរបស់ខ្លួនទេ។ 

សំដីនិយាយចេញមក ច្រើនមានន័យផ្សេងអំពី ចិត្ដគំនិតរបស់ខ្លួន ដែលគិតយល់នោះឡើយ ព្រោះមានអណ្តាតព្រែកបែកជាពីរ ដូចសត្វត្រកួតដែលជាជីតារបស់ខ្លួន។ 

ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏យាងនិមន្ដបន្ដដំណើរ ទៅប្រោសសត្វលោកដទៃៗ បន្តទៅទៀត។ អំពីប្រវត្ដិព្រះថោង កាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយអង្គ ព្រះនាមអទិច្ចវង្ស សោយរាជ្យសម្បត្ដិ មានរាជបុត្រ៥នាក់ បុត្រទី១ ត្រូវបានព្រះអង្គតំរូវ អោយកាន់កាប់ខេត្ដខ័ណ្ឌ ផ្នែកខាងកើត, បុត្រទី២ ខេត្ដខ័ណ្ឌខាងជើង, បុត្រទី៣ ខេត្ដខណ្ឌ ខាងលិច, ហើយបុត្រទី៤ គឺព្រះថោង ត្រូវទទួលបន្ទុក ខេត្ដខ័ណ្ឌខាងត្បូង។

 ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនិងព្រះអង្គ ក្នុងបរមរាជរាំង។ មានឆ្នាំមួយនោះ ព្រះបានអទិច្ចវង្ស ទទួលអាពាធ ត្រូវជាន់ចំនិងពិធីបុណ្យប្រចាំឆ្នាំ​។​

 ទ្រង់ក៏ចាត់អោយរាជបុត្រពៅ ចេញមុខធ្វើជារាជតំណាង ដើម្បីទទួលស្ដេចនគរចំណុះ និងនាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី។ គ្រប់ៗគ្នា រួមទាំងស្ដេចបង ព្រះអង្គទាំង៣អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណងព្រះរាជា តាមរបៀបរបបប្រពៃណី។

 លើកលែងតែព្រះថោងមួយទេ ដែលមិនបានក្រាបថ្វាយបង្គំ តាមទំនៀមទំលាប់ ពីព្រោះព្រះអង្គនឹកស្មានថា ព្រះបិតាបានលើករាជ្យសម្បត្តិផ្ទេរ អោយប្អូន រួចស្រេចបាច់បាត់ទៅហើយ។ តាមឯកសារខ្លះទៀត គេបានបញ្ជាក់ថា ព្រះមហាក្សត្រ បានប្រគល់រាជ្យបល្លង័្ក ទៅអោយបុត្រពៅ រួចស្រេចហើយមែន។ 

ដោយក្ដីហ្មួហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ពេលត្រឡប់មកពីពិធីបុណ្យវិញ ព្រះថោងក៏កោះប្រជុំ អស់សព្វមុខមន្ដ្រី ដើម្បីរៀបរាប់ប្រាប់នូវព្រឹត្ដិការណ៍ទាំងនោះ។ 

ព្រះអង្គបានសំរេចចិត្ដថា តទៅអនាគត ព្រះអង្គនឹងលែងយាង ចូលរួមពិធីបុណ្យ អ្វីទាំងអស់ នៅបរមរាជវាំង។ ពេលនោះ គ្មាននាម៉ឺនណាម្នាក់ហ៊ានបញ្ចេញមតិយោបល់អ្វីឡើយ។ ម្នាក់ៗគិតតែអែបអប ចាក់ស្រប តាមគ្រប់ចំណុច។

 តាំងពីថ្ងៃនោះមក ព្រះថោងក៏លែងចូលខ្លួន ទៅថ្វាយបង្គំព្រះបិតា ដូចសព្វដង។ ដឹងរឿងនេះកាលណា ព្រះអនុជពៅ ក៏សុំសេចក្ដីអនុញ្ញាត្ដិពីរាជបិតា ដើម្បីទៅជួបបង។​ លុះបានមកជួបព្រះថោងកាលណា ព្រះអង្គក៏លុតជង្គង់ថ្វាយបង្គំ ដែលជាហេតុធ្វើអោយព្រះថោង មានការភ្ញាក់ផ្អើល ងឿងឆ្ងល់យ៉ាងខ្លាំង។

 ក្រោយពីបានស្ដាប់ ការពន្យល់របស់ប្អូន គ្រប់ដំនើរដើមទងមក ព្រះថោងក៏បានយល់ អំពីកំហុសរបស់ខ្លួន ហើយក៏បានផ្ដាំប្អូន អោយសុំព្រះរាជទានទោស ពីបិតាជំនួសព្រះអង្គផង។ ព្រះអង្គអទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថា បុត្រពៅព្រះអង្គដោះស្រាយ បញ្ហាស្មុកស្មាញនេះ បានដោយជោគជ័យ ក្នុងសន្ដិវិធី។

 គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន។ តែព្រះអង្គ ក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ មិនចេះគិតគូរពិចារណា វែងឆ្ងាយឡើយ។

 អាកប្បកិរិយាទាំងប៉ុន្មាន ដែលព្រះថោង បានប្រព្រឹត្ដិមក ក៏ចាត់ដូចជាការក្បត់ និងប្រទេសជាតិដែរ។ ទោសនេះ គឺត្រូវតែប្រហារជីវិតបង់។ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ ក៏បានយល់ស្រប តាមព្រះអង្គដែរ។

 តែដោយព្រះថោង ធ្លាប់មានគុណបំណាច់ ក្នុងការ ការពារទឹកដី ប្រទេសជាតិ នាម៉ឺនមន្រ្ដីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់ និរទេសព្រះអង្គតែប៉ុណ្ណោះ។ ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ៣១២មុន គ.ស។ ព្រះជនបាន១៦ឆ្នាំ, ព្រះអង្គបានយាងចេញទៅកាន់កាប់ ខេត្ដខ័ណ្ឌទិសខាងត្បូង។

 ២០ឆ្នាំក្រោយមក ក្នុងវ័យ៣៥ឆ្នាំ ព្រះអង្គត្រូវបានបិតា បំបរបង់នីរទេសចេញពីនគរ។ នាម៉ឺនមុខមន្ដ្រីពលសេនា និង ប្រជារាស្រ្ដជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង១កោដិនាក់ (ឯកសារខ្លះថាតែ១សែននាក់ទេ) បានសុខចិត្តចាកចេញ អំពីនគរទៅរស់នៅដង្ហែ តាមព្រះថោង។

 ពួកជននីរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា អោយកាត់សក់ ជើងកញ្ជើ ខុសអំពីប្រជាពលរដ្ឋធម្មតា ដើម្បីបញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោងបានបញ្ជា​ អោយសេនាចុះសំពៅទូកក្បួន បណ្តែតតាមទន្លេខ្សែទឹក នាំពលរេហ៍ ធ្វើដំណើរ ឆ្លងកាត់តាម ព្រៃព្រឹក្សា ចុះមកតាមទិសខាងត្បូង រហូតមកដល់ ភ្នំដងរែក ដែលជាដំបន់ភូមិភាគរហោរស្ថាន​គ្មានមនុស្សរស់នៅ។ ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ ចតនឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជា អោយបោះយុថ្កា ចុះចតលើកោះគោកធ្លក។ 

កន្លែងនោះ មានឈ្មោះដំណាល ជាប់តមក ជាស្រុកគ្រួខ័ណ្ឌ គោកខ័ណ្ឌ ដែលស្ថិតនៅខាងជើងជួរភ្នំដងរែក សព្វថ្ងៃនេះ។ ក្នុងវគ្គនេះ ពង្សាវតារ ខ្លះទៀតបញ្ជាក់ ថា ព្រះថោង និង បរិវារស្ម័គ្រចិត្ដ បានមកសំចត នៅស្រុកសំរោងទង ដែលមានជាប់ ឈ្មោះ បឹងពោងពាយ រហូតមកដល់សព្វថ្ងៃ។ 

ព្រះថោង បាន​ចាត់ចែង អោយមុខមន្ដ្រី ទៅចចារនិងស្ដេចចាម ដើម្បីចងស្ពានមេត្រី ក្នុងន័យរួមរស់ ជាមិត្ដភាព ក្នុងតំបន់ជាមួយគ្នា។ ថ្ងៃមួយ, ព្រះថោងនិងស្ដេចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជំលោះមិនចុះសំរុងនិងគ្នា បណ្តាលអោយក្លាយជា ចំបាំងរាំងជលរវាងក្រុមទាំងពីរ។ ព្រះថោងបានយកជ័យជំនះ ឈ្នះកំចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួន នៅចំប៉ាសាក់ ដែលជាទឹកដីលាវសព្វថ្ងៃ។ ពេលនេះ ព្រះថោងក៏បានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់អែង​ ហើយបាន ដាក់នាម អោយនគរនេះថា នគរគោកធ្លក។ 

ក្រោយៗមក មានជនានុជាជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមកតាំងលំនៅស្ថានកុះករ នៅែដនមហានគរគោកធ្លក។ ព្រះថោងបានបញ្ជា អោយអ្នកប្រាជ្ញាកែប្រែអក្សរ ភាសាសំស្រ្កិត មកជាអក្សរភាសាខ្មែរ សំរាប់ប្រើប្រាស់ ប្រចាំថ្ងៃ។ ឯការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យកសិកម្ម និង សេដ្ឋកិច្ច ក៏ត្រូវបានព្រះអង្គចាត់ចែងយ៉ាងសកម្មដែរ។ 

នៅផ្នែកជំនឿសាសនា គេក៏បានឃើញ មានវត្ដ មានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន កកើតកាន់តែច្រើនឡើង នៅលើទឹកដីនគរគោកធ្លកនេះ។

រឿងពស់លេបមន្រ្តីធំ

kkkចំនួនអ្នកទស្សនា: Views

 


 រឿងពស់លេបមន្រ្តីធំ

តាមសេចក្ដីដំណាលថា : កាលពីព្រេងនាយ នៅនគរមួយមានកុមារម្នាក់ជាកូនអ្នកកំសត់ទុគត៌ អាយុប្រហែល ១០ ឆ្នាំ ។ ថ្ងៃមួយកុមារទៅឃ្វាលគោតាមភ្លឺស្រែ ស្រាប់តែឃើញកូនពស់តូចមួយវារក្បែរជើង មិនស្គាល់ជាពស់អ្វី ក៏ចាប់យកកូនពស់នោះមកផ្ទះចិញ្ចឹមទុកមើលលេង រកអាហារចំណីឲ្យពស់ស៊ីរាល់ថ្ងៃ ហើយចេះតែស្ទាបអង្អែលលើកពស់បីត្រកងលេងព្រឹកល្ងាច ទាល់តែពស់នោះទៅជាសាំងស្លូត ស្រឡាញ់ម្ចាស់ មិនដែលខាំម្ចាស់វាទេ វាចេះស្ដាប់ ចេះនិយាយភាសាមនុស្សផង ដោយសារវាស្ដាប់ វានិយាយជាមួយម្ចាស់វារាល់ថ្ងៃ ខែ ដរាបដល់ម្ចាស់វាធំខ្លួនអាយុច្រើន មានប្រពន្ធហើយមានកូនបីនាក់ផង ។

ចំណេរយូរមក ពស់នោះកាន់តែធាត់ធំឡើង គ្មានកន្លែងដេកនៅផង គ្មានអាហារចំណីស៊ីឲ្យឆ្អែតឆ្អន់ផង ថែមទាំងពួកអ្នកស្រុកខ្លាចពស់នោះពេក ចេះតែបង្ខំបុរសម្ចាស់ពស់ឲ្យយកពស់ទៅលែងក្នុងព្រៃ ។ បុរសម្ចាស់ពស់ទ្រាំមិនបាន ក៏កាត់ចិត្តអង្វរពស់កុំឲ្យខឹងសម្បារ ទើបបណ្ដើរពស់យកទៅលែងក្នុងព្រៃធំប្រាប់ថា << ចូរសំឡាញ់ឯងនៅក្នុងព្រៃនេះឲ្យសុខសប្បាយចុះ បើឯងរលឹកអញ កុំបាច់ទៅរកអញឯស្រុកភូមិ ក្រែងអ្នកស្រុកគេភិតភ័យព្រួតវាយឯងស្លាប់ទៅ យូរៗចាំអញមករកលេងនឹងឯង បើឯងឮមាត់អញស្រែកហៅ ត្រូវឯងលូនមករកអញកុំខាន >> ។ ពស់ឮដូច្នោះ ក៏នឹកអាឡោះអាល័យម្ចាស់ណាស់ ឆ្លើយទាំងអួលអាក់ថា << អើសំឡាញ់ ចាំអញធ្វើឲ្យត្រូវតាមបណ្ដាំសំឡាញ់ឯង ចូរសំឡាញ់ទៅនៅផ្ទះឲ្យសុខសប្បាយចុះ យូរៗមកលេងនឹងអញម្ដងកុំខាន >> ។ បុរសនឹងពស់លាគ្នាស្រេចហើយ ក៏បែកគ្នាទៅ ។

ចំណែកពស់នៅក្នុងព្រៃនោះយូរៗទៅ រកចាប់សត្វអ្វីស៊ីមិនបាន ព្រោះសត្វឯទៀតវាខ្លាចពស់ស៊ី វារត់គេចចេញពីព្រៃនោះបាត់អស់ទៅ ។ ពស់ធំមានសេចក្ដីអត់ឃ្លានជាខ្លាំង ទ្រាំមិនបាន ពេលរាត្រីស្ងាត់លបលូនចូលទៅក្នុងស្រុកភូមិជិតព្រៃចាប់ឆ្កែ ឆ្មា មាន់ ទា ជ្រូក របស់អ្នកស្រុកស៊ីរាល់តែយប់ ។ ក្រោយមកអ្នកស្រុកដឹងថាពស់ធំណាស់ចូលខាំសត្វរបស់ខ្លួនស៊ី ក៏ភិតភ័យឆោឡោប្រមូលផ្ដុំគ្នាពួនចាំស្ទាក់វាយពស់សម្លាប់ ប៉ុន្តែដល់ឃើញពស់ធំពេកលូនមកក៏ស្លុតស្លន់ទាំងអស់គ្នា រត់យកតែអាយុជីវិតរៀងខ្លួន ។ ឯពស់ក៏ចេះតែមកចាប់សត្វក្នុងភូមិស៊ីជារឿយៗ ។

ថ្ងៃមួយ ពួកអ្នកស្រុកខ្លាចពស់ក្រែងស៊ីមនុស្សទៀត ទើបបបួលគ្នាចូលទៅជំរាបលោកមន្រ្តីធំក្នុងនគរឲ្យលោកជួយសម្លាប់ពស់ ។ លោកមន្រ្តីនោះ នាំរឿងពស់ឡើងក្រាបទូលព្រះមហាក្សត្រសព្វគ្រប់តាមពាក្យអ្នកស្រុក ។ ព្រះមហាក្សត្រាធិរាជទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគងទូងភេរីស្រែកប្រកាសរកអ្នកខ្លាំងពូកែហ៊ានទៅសម្លាប់ពស់នោះបាន នឹងឲ្យរង្វាន់ជាច្រើនហើយឲ្យជាមន្រ្តីធំផង។

បុរសកំសត់ឮព្រះរាជប្រកាសដូច្នោះ ក៏គិតថា << អញសព្វថ្ងៃនេះ ទ័លក្រណាស់ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ពេលនេះគួរតែអញទៅសម្លាប់ពស់ជាសំឡាញ់ យកប្រាក់យកយសសក្តិ >> គិតដាច់ស្រេចហើយ ក៏កាន់កាំបិតចែតមួយដើរទៅរករាជអាមាត្យជំរាបថា ខ្លួនធានាទៅសម្លាប់ពស់ធំនោះតាមព្រះរាជប្រកាស ។ អាមាត្យក៏កត់ត្រាឈ្មោះនឹងទីលំនៅរបស់បុរសនោះទុកជាសំគាល់ រួចបើកឲ្យទៅសម្លាប់ពស់ ។

បុរសទុគ៌ត ដើរសំដៅទៅរកព្រៃដែលខ្លួនលែងពស់នោះតែម្នាក់ឯង ឥតហៅអ្នកណាឲ្យជូនទៅផងទេ ព្រោះខ្លាចគេដឹងរឿងខ្លួនជាម្ចាស់ពស់ លុះដល់កន្លែងដែលខ្លួនលែងពស់ក៏ឈប់ឈរហើយស្រែកហៅថា << អើពស់សំឡាញ់ ! អញនឹករលឹកឯងណាស់ ចូរឯងមកជួបនឹងអញពេលនេះឲ្យឆាប់ៗ >> ។

ពស់ឮសំឡេងបុរស ក៏ចាំបានជាមាត់ម្ចាស់ខ្លួនពីដើម ទើបលូនចូលមកមើលឃើញស្គាល់ច្បាស់ជាម្ចាស់មែនហើយ ត្រេកអរណាស់ ដោយនឹករលឹកជារឿយៗ ចូលមកដល់ជិតខ្លួនធ្វើអាការស្និទ្ធស្នាលប្រឡូកប្រឡែងដូចកាលធ្លាប់នៅជាមួយម្ចាស់ ហើយសួរសុខទុក្ខម្ចាស់សព្វគ្រប់ប្រការ ។

បុរសកំសត់ ឃើញកិរិយាពស់ដូច្នោះ ក៏ស្លុតចិត្តអាណិតអាសូរណាស់ទន់ដៃលើកកាំបិតមិនរួច គិតថា << ឱ ! សត្វតិរច្ឆាន ចិត្តត្រង់ណាស់តើ បែកមកជិត ១០ ឆ្នាំហើយ នៅតែចាំចិត្តដដែល ឥតប្រែប្រួលសោះ ប្លែកតែអញ បែរជាចិត្តអាក្រក់គិតសំឡាប់វាទៅវិញ >> ។ បុរសសួរសុខទុក្ខពស់សព្វគ្រប់ហើយ ក៏អង្គុយស្ងៀមស្ងាត់ដកដង្ហើមធំឃូៗ ។

ពស់ឃើញអាការម្ចាស់ប្លែកដូច្នោះ នឹកសង្ស័យសួរថា << លោកម្ចាស់មកនេះតើ ដោយមានទុក្ខធុរៈអ្វី ចូរប្រាប់ខ្ញុំឲ្យត្រង់ ខ្ញុំនឹងជួយដោះទុក្ខធុរៈនោះ ។ បុរសអាណិតពស់ណាស់ ទ្រាំមិនបានប្រាប់តាមពិតត្រង់ថា << លាក់បាំងអី សំឡាញ់ ! អញមកនេះប្រុងនឹងសំឡាប់ឯង ព្រោះឯងទៅខាំសត្វរបស់អ្នកស្រុកស៊ីរាល់យប់ គេខឹងទៅទូលហ្លួងៗប្រើអញឲ្យមកសម្លាប់ឯង ហើយនឹងប្រទានរង្វាន់អញជាច្រើន នឹងឲ្យធ្វើជានាម៉ឺនធំផង អញចង់បានប្រាក់ ចង់ធ្វើធំ បានជាធានាមកសម្លាប់ឯង >> បុរសនិយាយប្រាប់ពស់បណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ ។

សូម្បីពស់ដឹងថាម្ចាស់មកសម្លាប់ខ្លួនដូច្នោះ ក៏គ្មានអាក់អន់ចិត្តនឹងម្ចាស់សោះ ត្រឡប់ជាអាណិតម្ចាស់យ៉ាងខ្លាំងគិតថា << ឱហ្ន ! សេចក្ដីលោភរបស់មនុស្សអាចបំផ្លាញជីវិតមិត្រសំឡាញ់ ប្ដី, ប្រពន្ធ នឹងកូនបានជាប្រាកដ បើដូច្នេះ ពេលនេះគួរតែអញជួយសង្រ្គោះម្ចាស់អញចុះ >> ទើបប្រាប់ម្ចាស់ថា << មិនអីទេ ខ្ញុំនឹងជួយម្ចាស់ឲ្យបានសម្រេចប្រយោជន៍ដូចបំណង ម្ចាស់មិនបាច់សម្លាប់ខ្ញុំទេ ប៉ុន្តែ ត្រឡប់ទៅផ្ទះវិញទូលស្ដេចថាសំឡាប់ខ្ញុំស្លាប់ទៅហើយ ឲ្យស្ដេចប្រទានរង្វាន់នឹងយសសក្តិចុះ ព្រោះខ្ញុំលែងចូលទៅស៊ីសត្វអ្នកស្រុកទៀតហើយ ទុកដូចជាខ្ញុំស្លាប់ដែរ សូមម្ចាស់ត្រឡប់ទៅវិញចុះ បើមានធុរៈអ្វីទៀតសូមមករកខ្ញុំៗនឹងជួយទៀត >> ។

(អស់លោកអ្នកអាន ! ដល់ត្រង់សំដីពស់នេះ អស់លោកយល់ដូចម្ដេច ចំពោះចិត្តសត្វនឹងចិត្តមនុស្ស តើវាផ្ទុយគ្នាយ៉ាងណា ? លោកអ្នកប្រាជ្ញបានទូន្មានថា យើងនៅជាមួយសត្វសាហាវបានសុខជាងនៅជាមួយមនុស្សពាល ដ្បិតសត្វសាហាវបើចិត្តវាត្រង់ៗរហូតដល់ស្លាប់ បើចិត្តវាវៀចខាំសម្លាប់យើងភ្លាម, ចំណែកចិត្តមនុស្សពាលមិនត្រង់ទេ ក្រឡិចក្រឡុចណាស់ ថ្ងៃខ្លះចិត្តល្អ ថ្ងៃខ្លះចិត្តអាក្រក់ ធ្វើឲ្យយើងទុកចិត្តខ្លះ មិនឲ្យទុកចិត្តខ្លះ ចេះតែធ្វើឲ្យលំបាកចិត្តរាល់ថ្ងៃ )។

បុរសកំសត់ឮសំដីពស់ ត្រេកអរណាស់ ឆ្លើយថា << អើបើឯងអាណិតជួយអញយ៉ាងនេះ អញនឹងដឹងគុណឯងទៅមុខឥតភ្លេចទេ >> ថារួចលាពស់ចូលទៅស្រុកជំរាបអាមាត្យថា ខ្លួនបានសម្លាប់ពស់នោះហើយ។ អាមាត្យយកសេចក្ដីក្រាបទូលស្ដេចៗទ្រង់ប្រោសព្រះរាជទាន មាសប្រាក់ជាច្រើន ហើយឲ្យធ្វើជាសេនាបតីផង ។ លោកសេនាបតីនេះ ល្បីឈ្មោះថាជាអ្នកខ្លាំងពូកែ គ្មានសត្រូវណាហ៊ានប្រមាថមើលងាយទេ នៅជាសុខសប្បាយរៀងមក ។

កន្លងមកប្រហែលប្រាំឆ្នាំ ព្រះមហាក្សត្រទ្រង់ប្រឈួនជាទម្ងន់ គ្រូពេទ្យក្រាបទូលថា << ព្រះអង្គប្រឈួនថ្លើម កម្រមើលឲ្យសះជាណាស់ បើបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយ ទើបសះជា >> ។

ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ពាក្យគ្រូពេទ្យដូច្នោះ ក៏ត្រាស់ហៅសេនាបតីដែលសម្លាប់ពស់ពីមុនឲ្យចូលគាល់ហើយ ត្រង់ត្រាស់ថា << បើអ្នកទៅរកថ្លើមនាគឲ្យយើងបាន យើងនឹងតាំងអ្នកឲ្យធ្វើជាអគ្គមហាសេនា >> ។

លោកសេនាបតីនោះក្រាបទូលថា សូមទទួលតាមបន្ទាល់ ទើបក្រាបថ្វាយបង្គំលាមកផ្ទះ ដល់ហើយប្រាប់ប្រពន្ធថា << ព្រឹកស្អែកអញនឹងទៅព្រៃភ្នំរកសម្លាប់នាគយកថ្លើមមកថ្វាយស្ដេច ត្រូវឯងរៀបស្បៀងឲ្យអញពីព្រលឹម >> ប្រាប់រួចចូលដេកទៅ ។ បុរសព្រួយចិត្តពេកដេកមិនលក់សោះ គិតថា << ឱអញអើយ ! មុខជាស្លាប់ហើយគ្រានេះ មិនដឹងទៅសម្លាប់នាគឯណាបានទេ ប៉ុន្តែ ណ្ហើយចុះ ពស់ជាសំឡាញ់អញនោះវាធំណាស់ដែរ ខ្លួនប៉ុនដើមត្នោតទៅហើយ គេហៅថានាគ គួរតែអញទៅសម្លាប់យកថ្លើមវាមកថ្វាយស្ដេច ឲ្យតែបានរួចជីវិតអញ >> គិតយល់យ៉ាងនេះហើយដេកទៅ, ព្រឹកឡើង ចេញពីផ្ទះទៅទាំងព្រហាមស្ងាត់តែម្នាក់ឯង មិនឲ្យអ្នកណាឃើញ ទៅដល់ទីព្រៃដែលពស់នៅ ក៏ស្រែកហៅដូចមុន ។ ពស់ឮលូនមករកជួបសួរសុខទុក្ខគ្នាគ្រប់ប្រការ ។

លោកសេនាបតីគិតថា << អញមិនហ៊ានសម្លាប់ពស់នេះទេ ព្រោះវាធំណាស់មុខជាអញមិនឈ្នះវាទេ វាលេបអញទាំងរស់ឥឡូវនេះក៏បាន ដូច្នេះគួរតែអញនិយាយសុំថ្លើមវាតាមត្រង់ទៅចុះ ក្រែងជួនជាវាអាណិត >> រួចនិយាយប្រាប់ពស់អំពីរឿងស្ដេចប្រឈួន ប្រើឲ្យមករកថ្លើមពស់យកទៅធ្វើថ្នាំ ហើយអង្វរពស់ថា << សូមសំឡាញ់អាណិតជួយអញម្ដងទៀតចុះ បើឯងមិនជួយទេ មុខជាអញស្លាប់មិនខាន ឲ្យអញសុំថ្លើមឯងបន្តិច >> ។ ពស់ឆ្លើយថា << ម្ចាស់ចូលតាមមាត់ខ្ញុំទៅកាត់យកថ្លើមបន្តិចចុះ កុំកាត់ធំពេក ក្រែងខ្ញុំឈឺស្លាប់ ព្រោះម្ចាស់មានគុណធ្លាប់បានចិញ្ចឹមរក្សាឲ្យអាហារចំណីខ្ញុំពីតូច ខ្ញុំសូមតបគុណម្ចាស់ពេលនេះ >> ថារួចហាមាត់ចង្រ្គុង ។ លោកសេនាបតីលូនចូលទៅកាត់យកថ្លើមបានបន្តិចចេញមកវិញភ្លាម ។

(អស់លោកអ្នកអាន ជ្រាបចិត្តពស់យ៉ាងណា នៅគ្រាដែលពស់ហាមាត់ឲ្យសេនាបតីចូលទៅកាត់ថ្លើមខ្លួន ជាពស់ខ្លាចលោកសេនាបតីមិនហ៊ានលេបស៊ីឬអ្វី ?) ។

លោកសេនាបតីបានថ្លើមពស់យកទៅថ្វាយស្ដេចទូលថា ថ្លើមនាគគ្រូពេទ្យយកថ្លើមពស់នោះផ្សំថ្នាំថ្វាយស្ដេចសោយសះជា ព្រះរោគមួយរំពេចទៅ ទើបត្រង់លោកសេនាបតីនោះឲ្យធ្វើជាទីអគ្គមហាសេនាល្បីល្បាញកេរ្តិ៍ឈ្មោះថា ជាអ្នកមានឫទ្ធីខ្លាំងពូកែណាស់ ហ៊ានទៅសម្លាប់នាគយកថ្លើមបាន អ្នកនគរខ្លបខ្លាចគ្រប់គ្នា ។ ឯលោកសេនាបតីក៏ខំបិទបាំងរឿងពស់ជាសំឡាញ់ខ្លួននោះ មិនឲ្យលេចឮសោះឡើយ ។

លំដាប់ពីនោះមក ព្រះបរមក្សត្រាធិរាជទ្រង់គង់ជាសុខសាន្តក្នុងសិរីរាជសម្បត្តិបានប្រមាណ ២ ឆ្នាំ ព្រះរោគចាស់នោះរើកម្រើកឡើងវិញធ្ងន់លើសដើម ។ គ្រូពេទ្យក្រាបទូលថា << ព្រះអង្គទ្រង់ប្រឈួនព្រះរោគដដែល ព្រះរោគចាស់នោះរើឡើងវិញ ព្រោះកាលនោះបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយតិចពេក មិនល្មមនឹងកំឡាំងព្រះរោគ បើបានថ្លើមនាគច្រើនជាងមុនមកទៀត ទើបព្រះរោគជាដាច់ជ្រះស្រឡះលែងរើឡើងវិញ >> ។

ព្រះមហាក្សត្រទ្រង់ត្រាស់ប្រើលោកអគ្គមហាសេនាថា << បើលោកទៅរកថ្លើមនាគឲ្យបានច្រើនជាងពីមុនមកឲ្យខ្ញុំម្ដងទៀត ខ្ញុំនឹងតាំងលោកឲ្យធ្វើជាមហាឧបរាជ >> ។

គ្រានោះ លោកអគ្គមហាសេនាឮព្រះរាជឱង្ការភ្លាម ក៏កើតលោភចេតនាខ្លាំងក្លាធំធាត់លើសដើមគិតថា << មុនដំបូង អញទ័លក្រណាស់ បានឆ្អែតព្រឹកខ្វះល្ងាច ឥឡូវអញមានធនធានចាយវាយមិនអស់ ទាំងយសសក្តិក៏ធំដាច់គេទៀត បើអញបានធ្វើជាមហាឧបរាជហើយ មិនយូរទេ មុខជាអញបានធ្វើព្រះមហាក្សត្រមិនខាន បើដូច្នេះ ត្រូវតែអញទៅសុំថ្លើមពស់សំឡាញ់អញម្ដងទៀតយកមកថ្វាយស្ដេច >> គិតឃើញយ៉ាងនេះហើយ ក៏ទទួលយកអាសាតាមព្រះរាជឱង្ការ ក្រាបថ្វាយបង្គំលាចេញទៅ ។

នៅពេលដែលលោកអគ្គមហាសេនាទៅជួបនឹងពស់នោះ បានថ្លែងប្រាប់ពស់សព្វគ្រប់តាមព្រះរាជតម្រាស់ហើយ អង្វរពស់សុំថ្លើមបន្តិចទៀត ។ ពស់នឹករលឹកឃើញឧបការគុណរបស់ម្ចាស់ កាលចិញ្ចឹមរក្សាពីតូច ក៏ឆ្លើយថា << សូមម្ចាស់យកថ្លើមខ្ញុំបន្តិចទៀតចុះ កុំអារយកធំពេកក្រែងខ្ញុំឈឺដល់ស្លាប់ >> ។

លោកអគ្គមហាសេនាត្រេកអរណាស់ នឹកសង្ឃឹមញញឹមក្នុងចិត្តថា អញមុខជាបានធ្វើមហាឧបរាជមិនខានឡើយ ទើបកាន់កាំបិតស្លាកោរលូនចូលទៅអារថ្លើមពស់ បំណងអារឲ្យបានធំច្រើន បើទុកជាពស់ឈឺដល់ស្លាប់ ក៏ស្លាប់ទៅចុះ គ្មានចិត្តអាណិតអាសូរពស់បន្តិចសោះ ។ នៅពេលដែលលោកអគ្គមហាសេនាកំពុងតែអារថ្លើមនោះ ពស់ឈឺខ្លាំងណាស់ ខំអត់សង្កត់ទាល់តែស្រក់ទឹកភ្នែក រហូតដល់ភ្លេចនឹកថាម្ចាស់ខ្លួននៅក្នុងមាត់ពាក់កណ្ដាលខ្លួន កំពុងតែអារថ្លើម ក៏ខាំមាត់សង្កៀតធ្មេញយ៉ាងមាំ ដើម្បីខំទប់ទល់នឹងការឈឺចាប់ក្នុងថ្លើម មិនដឹងជាម្ចាស់ត្រូវនឹងចង្កូមខ្លួនស្លាប់ក្នុងមាត់វេលានោះសោះ ។

មួយស្របក់ក្រោយមក ទើបពស់ភ្ញាក់ស្មារតីថាម្ចាស់ស្លាប់ក្នុងមាត់ខ្លួន ក៏រើខ្ជាក់មកក្រៅ នឹកអាឡោះអាល័យស្ដាយម្ចាស់ណាស់ដោយគ្មានចេតនាប៉ុនប៉ងសម្លាប់ម្ចាស់សោះ ប្រុងតែជួយម្ចាស់ឲ្យបានធ្វើជាមហាឧបរាជ ។ កន្លងពីនោះមកបានពីរថ្ងៃ ពស់ក្ស័យជីវិតទៅដែរ ដោយសារជម្ងឺដាច់ថ្លើមពាក់កណ្ដាល ។

ដល់មកទីបញ្ចប់រឿង លោកអគ្គមហាសេនាក៏ស្លាប់ ពស់ធំក៏ស្លាប់ ។ ត្រង់នេះ អស់លោកអ្នកអានសន្និដ្ឋានយ៉ាងណា ? លោកអគ្គមហាសេនាសម្លាប់ពស់ ឬក៏ពស់សម្លាប់លោកអគ្គមហាសេនា ? សូមជួយវិនិច្ឆ័យក្នុងរឿងស្លាប់នេះផង ។

បើតាមយោបល់ខ្ញុំអ្នកសរសេររឿងនេះ យល់ឃើញថា << មិនមែនលោកអគ្គមហាសេនាសម្លាប់ពស់ទេ, ឯពស់សោតទៀត ក៏មិនសម្លាប់លោកអគ្គមហាសេនាដែរ, តាមការពិត គឺសេចក្ដីល្មោភរបស់មនុស្សរមិលគុណទេតើ ដែលសម្លាប់ទាំងលោកអគ្គមហាសេនា សម្លាប់ទាំងពស់ >> ។

ប៉ុន្តែ ដំណឹងមរណភាពនៃលោកអគ្គមហាសេនានេះ ត្រឡប់ជាល្បីលេចឮទូទៅពេញស្រុកភូមិថា << ពស់នាគរាជលេបមន្រ្តីធំ >> ទៅវិញ, មិនឮថា មន្រ្តីធំចូលទៅក្នុងពោះអារយកថ្លើមពស់នាគរាជទេ >> ។ ព្រោះអ្នកស្រុកមិនដឹងរឿងអាថ៌កំបាំង របស់លោកអគ្គមហាសេនានឹងពស់នោះសោះ ។

ហេតុនេះ បានជាអ្នកស្រុកនិយាយគ្នារត់មាត់ថា << ពស់លេបមន្រ្តីធំ >> ជាប់រហូតមកដល់សព្វថ្ងៃនេះ ។


Sunday, February 11, 2024

រឿងដើមកំណើត ទីក្រុងភ្នំពេញ

kkkចំនួនអ្នកទស្សនា: Views

 ដើមកំណើត ទីក្រុងភ្នំពេញ

ភ្នំដែលសន្មតជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុន ពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា : ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ (ពេញ) ជាអ្នកមានភោគសម្បត្តិបរិបូណ៌មានទីលំនៅ នៅក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះ៖ គាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ។

ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិច រហាចរហឹម ដូនពេញគាត់ចុះទៅ កំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំ អណ្តែតមកក្បែរច្រាំង ហើយដោយ អំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរមាត់ ច្រាំងនោះ ។

លុះដូនពេញឃើញដូច្នោះ ក៏ប្រញាប់រត់ទៅអំពាវនាវ ហៅអ្នកជិតខាងឱ្យមក ទាញយកដើមគគីរនោះ ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិច ម្ដងៗ ទាល់តែមកដល់លើមាត់ច្រាំង ។ ពេលដែលដូនពេញយកកំណាត់ឈើទៅ កោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធ រូប៤អង្គតូចៗធ្វើអំពីសិរិទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទម មួយតូច តម្កល់ជាបណ្តោះអាសន្ន ។

ថ្ងៃផ្ទះ​ក្រោយមកដូនពេញអំពាវនាវឱ្យអ្នកជិតខាង ជួយលើកដីពូនភ្នំដែលនៅខាងលិច គាត់នោះ ឱ្យទៅជាភ្នំមែនទែន ។ បន្ទាប់ពីនោះ គាត់ឱ្យគេអារឈើគគីរនោះធ្វើជា សសរវិហារ ដែលគាត់បម្រុងនឹងសង់លើភ្នំនោះ ។

កាលសាងវិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះក្នុងទិសខាង លិច ទើបកើតមានឈ្មោះថា "វត្តភ្នំដូនពេញ” ដែលសព្វថ្ងៃហៅកាត់ខ្លីថា "វត្តភ្នំ តាំងពីពេលនោះមករហូតសព្វថ្ងៃ ។ ឯព្រះពុទ្ធរូបទាំង៤ ព្រះអង្គ និងអ្នកតាព្រះចៅ នោះបានបញ្ចេញឥទ្ធិឫទ្ធិឱ្យឃើញពូកែស័ក្តិសិទ្ធិណាស់អ្នកណាបន់ស្រន់ក៏បានសម្រេច បំណងពិត (នេះជាជំនឿរបស់អ្នកស្រុក) ។

នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ឆ្នាំបានកើតជាទី ក្រុងរបស់ស្តេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ឆ្នាំបានកើតជាទី ក្រុងរបស់ស្តេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។ចប់


រឿង ចៅច្រមុះទិព្វ

kkkចំនួនអ្នកទស្សនា: Views


 រឿង ចៅច្រមុះទិព្វ   

កាលពីព្រេងនាយ មានប្តីប្រពន្ធពីរនាក់មានកូនប្រុសមួយជាទី ស្រលាញ់ ឪពុកម្តាយមានមោទនភាពចំពោះកូនយ៉ាងខ្លាំង ព្រោះ គេជាកូនប្រុសទោលនៅក្នុងគ្រួសារ។ ក្មេងប្រុសនេះមានប្រាជ្ញា ឈ្លាសវៃចេះស្ដាប់បង្គាប់ឪពុកម្តាយ រៀនសូត្រក៏ពូកែទៀតផង។ អ្នកភូមិនិយាយថា គេជាក្មេងប្រុសដែលឆ្លាតហើយពូកែខាង ហិតក្លិនផងដែរ អ្នកស្រុកដាក់ឈ្មោះគេថា "ចៅច្រមុះទិព្វ” ។

ការនិយាយតៗគ្នានេះ ក៏ល្បីសុះសាយដល់រាជវាំង។ មានថ្ងៃមួយ ពាក្យចចាមអារាមនេះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ព្រះអង្គចង់ដឹង ខ្លាំងណាស់ក៏មានព្រះទ័យចង់ប្រើល្បងប្រាជ្ញាជាមួយ ចៅច្រមុះទិព្វ ក៏ទ្រង់បញ្ជាឱ្យរាជអាមាត្យយកស្រាមួយឪទិនទៅទុកនៅខាងក្រោយ ព្រះរាជដំណាក់ ។

បន្ទាប់មកព្រះអង្គក៏បញ្ជាឱ្យរាជអាមាត្យពីរនាក់ទៅសែងចៅច្រមុះទិព្វ ចូលរាជវាំង។ ពួកគេក៏ឆាប់ធ្វើដំណើរចេញទៅ។ ពេលទៅដល់ភូមិ នោះភ្លាម ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយក៏មកដល់ផ្ទះ ចៅច្រមុះទិព្វ នោះដែរ។

រាជអាមាត្យទាំងពីរនាក់បានជំរាបរឿងនេះដល់ឪពុកម្តាយរបស់ ចៅច្រមុះទិព្វ តាមព្រះរាជបញ្ជា។ បន្ទាប់មកក៏សុំ ចៅច្រមុះទិព្វ ឡើងអង្គុយលើគ្រែស្នែងដើម្បីសែងចូលរាជវាំង។

ពេលកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែមានហ៊ីងជាច្រើនយំទ្រហឹង អឹងកងនៅតាមវាលស្រែ និងគុម្ពោតព្រៃចៅច្រមុះទិព្វ បាននិយាយ ដោយចៃដន្យថា “មិនបាច់យំទេ ថ្ងៃនេះអាអ៊ុងក៏ងាប់ អាអ៊ួងក៏ងាប់ ដែរ”។

រាជអាមាត្យគ្រាន់តែឮពាក្យនេះភ្លាម ពីរនាក់បងប្អូនភិតភ័យជា ខ្លាំងក៏ឈប់ដាក់គ្រែស្នែងចុះអង្វរចៅច្រមុះទិព្វ ថា "សូមមេត្តាជួយ ពួកខ្ញុំម្តងទៅ យើងទាំងពីរនាក់មិនចង់ស្លាប់ទេ”។ ចៅច្រមុះទិព្វ គិតក្នុងចិត្តថា ហេតុអ្វីបានជាគាត់និយាយដូច្នេះ ប្រហែលជាគាត់ ឈ្មោះ អ៊ុង និង អ៊ួងហើយទើបសួរទៅវិញយ៉ាងម៉ឺងម៉ាត់ថា “អីយ៉ា បើអ៊ីចឹងលោកប្រាប់ខ្ញុំមកមើល៍ តើព្រះរាជាហៅខ្ញុំទៅមានការអ្វី ដែរ?” ឱ្យតែពួកយើងគ្មានកំហុសខ្ញុំនឹងប្រាប់ឯង គឺព្រះអង្គឱ្យឯង ទៅដើម្បីហិតក្លិនស្រាមួយឪទិននៅខាងក្រោយព្រះរាជដំណាក់។

លុះទៅដល់រាជវាំងព្រះរាជាមានព្រះបន្ទូលថា "មើល៍ ! ចៅច្រមុះទិព្វ យើងឮគេនិយាយថា ឯងនេះពូកែដឹងក្លិនណាស់ ចូរឯងគិតទៅមើល៍ តើមានក្លិនអ្វីចម្លែកនៅទីនេះ”។ ចៅច្រមុះទិព្វ ទូលតបវិញថា "ក្រាបទូលព្រះអង្គ ទូលព្រះបង្គំដឹងថា មានស្រាមួយឪទិននៅខាង ក្រោយព្រះរាជតំណាក់ក្រាបទូល"។ ស្ដេចបើកព្រះនេត្រធំៗសរសើរ ថា “អស្ចារ្យមែនៗ ឯងនៅក្មេងសោះហេតុអ្វីក៏ពូកែខ្លាំងម៉្លេះ ឧបរាជ យករង្វាន់មកជូន ចៅច្រមុះទិព្វ”។ ចៅច្រមុះទិព្វ សប្បាយចិត្ត ណាស់ដែលបានទទួលរង្វាន់ហើយក៏ត្រឡប់ទៅផ្ទះវិញ។

មួយសប្តាហ៍ក្រោយមក ស្ដេចក៏បញ្ជារាជអាមាត្យនាំព្រះរាជសារ មួយច្បាប់មកជូន ចៅច្រមុះទិព្វ ក្នុងសារនោះសរសេរថា “បីថ្ងៃ ទៀតឱ្យ ចៅច្រមុះទិព្វ រៀបចំខ្លួនឱ្យបានស្អាតដើម្បីចូលរាជវាំង គាល់ស្តេចម្ដងទៀត"។ គ្រាន់តែអានសំបុត្រចប់រាជអាមាត្យក៏ ត្រឡប់ទៅវិញបាត់ទៅ។

ចៅច្រមុះទិព្វ ខ្វល់ខ្វាយយ៉ាងខ្លាំងដេកក៏មិនលក់ញ៉ាំបាយក៏មិនឆ្ងាញ់

អង្គុយសំកុកម្នាក់ឯងទឹកមុខក្រៀមក្រំស្រគុតស្រគំគិតមិនយល់ហើយរអ៊ូតិចៗម្នាក់ឯងថា “នៅសល់តែ

មួយថ្ងៃទៀតតែប៉ុណ្ណោះ បើឆ្លើយមិនបានត្រឹមត្រូវទេពិតជាយ៉ាប់ហើយ ប្រហែលជាត្រូវកាត់ទោសប្រហារជីវិតផងក៏មិនដឹង”។

ចៅច្រមុះទិព្វ គិតហើយគិតទៀតក៏មាន គំនិតមួយដើរទៅរោងកាត់សក់ ហើយប្រាប់ ជាងកាត់សក់ កាត់ឱ្យបានស្អាតដើម្បីចូលរាជ វាំងនៅថ្ងៃស្អែក។ ជាងក៏ចាប់ផ្តើមកាត់សក់ យ៉ាងផ្ចិតផ្ចង់បំផុត។ ពេលកាត់សក់រួចជាង ក៏កោររោមមុខបន្ត ពេលនោះ ចៅច្រមុះទិព្វ ក៏ធ្វើជាងាកមុខចេញ ហើយកាំបិតកោរក៏បាន មុតចុងច្រមុះចេញឈាមមួយរំពេច។

ស្អែកឡើងគេរៀបចំខ្លួនយ៉ាងសមរម្យហើយចេញដំណើរទៅក្នុង រាជវាំងដោយខ្លួនឯង។ លុះពេលទៅដល់រាជវាំងក៏ចូលទៅគាល់ ស្តេចដែលមានរាជអាមាត្យព្រមទាំងមហាសេនាកំពុងអង្គុយហែ ហមជាច្រើន។ ព្រះរាជាមានព្រះបន្ទូលថា “មើល៍ ! ចៅច្រមុះទិព្វ ឯងគិតទៅមើល៍ តើមានអ្វីចម្លែកនៅទីនេះ?” ចៅច្រមុះទិព្វ ទូលតបវិញថា “ក្រាបទូលព្រះអង្គ ច្រមុះរបស់ទូលព្រះបង្គំនៅពេល នេះខូចបាត់ទៅហើយ វាគ្មានប្រសិទ្ធិភាពទៀតទេក្រាបទូល”។

ព្រះរាជាមិនបានដាក់ទោសកំហុសអ្វីដល់ ចៅច្រមុះទិព្វ នោះ ឡើយ ថែមទាំងជូនមាសប្រាក់ខ្លះៗដើម្បីព្យាបាលច្រមុះ និងផ្គត់ផ្គង់ ជីវភាពគ្រួសាររបស់គេទៀតផង។ ស្ដេចមានព្រះបន្ទូលទៀតថា "ចាប់ពីពេលនេះតទៅ ខ្ញុំឈប់រំខានឯងទៀតហើយ ប៉ុន្តែឯង កុំភ្លេចត្រូវតែខំរៀនសូត្រឱ្យបានច្រើន ដល់ពេលឯងធំពេញវ័យ ឯងនឹងអាចធ្វើការបំរើប្រទេសជាតិយ៉ាងល្អប្រសើរ”។

ចៅច្រមុះទិព្វ សប្បាយចិត្តណាស់ដែលបានត្រឡប់មកផ្ទះវិញ ខិតខំរៀនសូត្រតាមបណ្តាំព្រះរាជា។ ជាការពិតណាស់ ចៅច្រមុះទិព្វ គឺជាសិស្សពូកែហើយជាសិស្សគំរូម្នាក់នៅក្នុងថ្នាក់ដែលបានទទួល នូវការអប់រំអំពីឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ។ដោយសារភាពឆ្លាតវាងវៃ និងការតស៊ូព្យាយាម ចៅច្រមុះទិព្វ មិនដែលរាថយឬបោះបង់ចោលនូវការសិក្សាឡើយ តាំងពីកុមារភាព រហូតដល់ធំពេញវ័យ គេក៏ក្លាយជាអ្នកប្រាជ្ញជាន់ខ្ពស់មួយរូបដែល មានចិត្តអង់អាចក្លាហានធ្វើការបំរើប្រទេសជាតិ ជូនប្រជាពលរដ្ឋ ដ៏ល្អ និងជាយុវជនគំរូដ៏ឆ្នើមសម្រាប់ប្អូនៗជំនាន់ក្រោយ។ ចប់




























Saturday, February 10, 2024

រឿង ព្រះនាងទេពមច្ឆា

kkkចំនួនអ្នកទស្សនា: Views


រឿង ព្រះនាងទេពមច្ឆា
កាលពីព្រេងនាយ មានរាជវាំងផ្កាថ្មរបស់ស្តេចមច្ឆាមួយនៅបាតសមុទ្រ។ ស្តេចមច្ឆានេះមានព្រះរាជបុត្រីវ័យក្មេងចំនួនប្រាំពីរអង្គសុទ្ធតែស្រស់ស្អាត។ ពួកគេ ទាំងអស់គ្នាចូលចិត្តហែលទឹកលេងរៀងរាល់ថ្ងៃ។ ប្លែកតែព្រះនាងពៅមានរូប សម្រស់ស្រស់ប្រិមប្រិយជាងគេ ទ្រង់តែងតែអង្គុយត្រមង់ត្រមោចតែម្នាក់ឯង។ នោះគឺជា ព្រះនាងទេពមច្ឆាតូច ព្រះនាងមានព្រះជន្មគំរប់១៦ព្រះវស្សាទៅ ហើយ។ ថ្ងៃនេះជាព្រឹត្តិការណ៍មួយដ៏សំខាន់ណាស់ ដែលប្រជារាស្ត្រទាំងមូលនៃ អាណាចក្រសមុទ្រទាំងអស់ បានរូតរះមកជូនពរថ្ងៃខួបកំណើតរបស់ទ្រង់។

ក្នុងឱកាសនៃពិធីដ៏អធិកអធមនេះ ត្រីសេះទឹកមានសំឡេងដូចផ្លុំត្រែបានចាប់ ផ្តើមថ្លែងសុន្ទរកថាមួយយ៉ាងវែង ដើម្បីជាកិត្តិយសចំពោះមហាទិវានេះ។ អ្នក លេងពិណដែលជាសិល្បករដ៏ល្បីក៏បានមកកំដរបទភ្លេងផងដែរ។ ចំណែកស្តេច សមុទ្រវិញ មានពុកមាត់ពណ៌ស ពាក់ម្កុដដូចព្រះអាទិត្យឈរកាន់រាជខណ្ឌមុខបី។ ពេលចប់សុន្ទរកថា ពិធីបុណ្យក៏បានចាប់ផ្តើម “សូមបើកសំបកគំឡើង” នេះគឺ បញ្ជារបស់ព្រះរាជា។ បន្ទាប់មកបងៗរបស់ ទេពមច្ឆាតូច ក៏ចាប់ផ្តើមបើកសំបក គ្រីដ៏ធំនេះ។ ប៉ុន្តែព្រះនាងតូចពុំបានស្ថិតនៅក្នុងសំបកគំនោះទេ។ ព្រះករុណា ទ្រង់មានព្រះទ័យក្រេវក្រោធជាខ្លាំង។

ព្រះនាងទេពមច្ឆាតូច គឺជាក្មេងស្រីរប៉ិលរប៉ូចដែលធ្វើអ្វីតាមតែទំនើងចិត្ត របស់ទ្រង់នឹកឃើញ។ ពេលមានពិធីជប់លៀង ឬពិធីបុណ្យផ្សេងៗ ធ្វើឱ្យទ្រង់ មានការអផ្សុកជាខ្លាំង។ ពេលណាដែលទ្រង់អាចគេចវេះបាន ទ្រង់តែងតែរត់ទៅ អង្គុយស្រមើស្រមៃនៅលើដុំថ្ម ជាមួយនឹងត្រីកំប្លុកកំប្លែងមួយ។ ទ្រង់សប្បាយនឹង ការទស្សនាទីផ្នូរនាវាដែលលិចនៅបាតសមុទ្រណាស់។ ព្រោះនៅទីនោះ ទ្រង់ ឃើញវត្ថុប្លែកៗគ្រប់បែបយ៉ាងមកពីពិភពខាងលើដែលទ្រង់មិនធ្លាប់ស្គាល់។ ព្រះនាងទេពមច្ឆា មានព្រះទ័យរំភើបស្ទើរតែវង្វេងស្មារតីចំពោះពិភពដ៏ចម្លែកទាំង នេះ។

 ថ្ងៃនេះទ្រង់បានឃើញតួសំណល់នាវាមួយ ទ្រង់បានពិនិត្យមើលដបស្រា វ៉ែនតា ស្បែកជើង ដែលទ្រង់ពុំដឹងថា គេប្រើរបៀបណាផងនោះ។ ព្រះនាងជក់ ព្រះទ័យនឹងវត្ថុទាំងនោះណាស់ រហូតទាល់តែព្រះនាងភ្លេចអស់នូវក្តីកង្វល់ទាំង ពួង។ នៅក្នុងកប៉ាល់ចាស់មួយដែលបានលិចជាយូរណាស់មកហើយ ព្រះនាង ឈ្ងោកពិនិត្យមើលឃើញសមមួយធ្វើអំពីប្រាក់។

ដោយសារពពួកសត្វនៅក្នុងសមុទ្រពុំធ្លាប់មានកែវ ចាន ស្លាបព្រាប្រើនោះ ព្រះនាងសួរខ្លួនឯងថា តើរបស់នេះគេប្រើយ៉ាងដូចម្តេច?។ ទ្រង់មានមិត្តម្នាក់ជា បក្សីដែលរស់នៅលើកោះ។ បក្សីនោះពិតជាដឹងនូវគ្រប់វត្ថុទាំងអស់នៃពិភព ខាងលើ គឺជាឯកទេសរបស់វាហើយ។ ពេលបក្សីបានឃើញសមនោះភ្លាម វាបាននិយាយដោយឥតញញើតថា “វាគឺជាក្រាស់សិតសក់ណានាងស្រី!” ហើយវា ក៏យកសមនោះមកសិតសក់របស់វា។ នៅសុខៗទ្រង់ក៏លាន់មាត់ថា "ពុទ្ធោអើយ! ព្រះអាទិត្យជិតអស្ដង្គតទៅហើយ ចុះបុណ្យខួបកំណើតរបស់ខ្ញុំនោះ តើគិតយ៉ាង ណា” ព្រះនាងក៏ប្រញាប់មុជទៅក្នុងទឹកសមុទ្រជាបន្ទាន់។

ពេលព្រះនាងមកដល់រាជវាំង ព្រះបិតាខ្ញាល់ជាខ្លាំង “ចូរឯងរត់ទៅនៅក្នុង គុហារបស់ឯងភ្លាមទៅ! ល្ងាចនេះបិតាមិនចង់ឃើញមុខឯងទេ! យើងនាំគ្នា ធ្វើពិធីបុណ្យនេះមិនបាច់មានឯងក៏បានដែរ!”

ពេល មច្ឆាតូច ចូលមកដល់ក្នុងគុហាវិញ ព្រះនាងមានកង្វល់ជាខ្លាំង។ ប៉ុន្តែ នៅពេលដែលទ្រង់បើកព្រះនេត្រសម្លឹងមើលអ្វីៗដែលនៅជុំវិញខ្លួន ហាក់មាន អារម្មណ៍ភ្លឺថ្លាសប្បាយរីករាយក្រៃលែង ពីព្រោះទីនេះហើយ ដែលទ្រង់បានថែ រក្សាទុកនូវវត្ថុដ៏ចម្លែកៗដែលបានរកឃើញពីសំណល់នាវា។ វាជាកូនប្រអប់តូចៗ កូនថូចាស់ៗ សៀវភៅកំណត់ហេតុផ្សេងៗ ផ្ទាំងគំនូរល្អៗ និងវត្ថុបុរាណជា ច្រើនទៀត។ កាលណាទ្រង់សម្លឹង មើលរបស់អស់ទាំងនេះ ធ្វើ ឱ្យទ្រង់យល់បានខ្លះៗអំពី
ពិភពខាងលើ។


ភ្លាមនោះ ស្រាប់តែមានព្រឹត្តិការណ៍មួយបានកើត អស្ចារ្យ បានអណ្តែតរសាត់ចំពីលើព្រះនាង! ទោះ ទោះបីដឹងថានឹងត្រូវទទួលទណ្ឌកម្ម ពីព្រះបិតាយ៉ាងណាក៏ដោយ ក៏ព្រះនាងបានតាមដាននាវានោះរហូត។ គ្រាន់តែ ប៉ុន្មានព្យាមប៉ុណ្ណោះ ព្រះនាងបានឡើងមកដល់ខាងលើផ្ទៃទឹករួចទៅហើយ។ គឺជាទស្សនីយភាពមួយដែលនឹកស្មានមិនដល់ មិនមែនជ មនជានាវាធម្មតានេ រានោះទេ វា មានក្បាលពណ៌មាស កន្សៃមានថ្នាក់ៗ និងក្តោងបីយ៉ាងធំៗ នេះគឺជារ នេះគឺជារាជវាំង បណ្តែតទឹក។ ព្រះនាងឮសូរសំពេ សំណើចក្អាកក្អាយលាយឡំនឹងសម្លេងច្រៀងយ៉ាង ច្រៀងយ៉ាង ពិរោះ។

 ទ្រង់ក៏ចូលទៅជិតនាវានោះដោយ នាវានោះដោយលបៗ ពួកនាវិកជួបជុំគ្នានៅខាងក្នុង បានរៀបចំពិធីបុណ្យយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែគេរៀបចំពិធីនេះដើម្បីនរណា?។ ដើម្បីជាកិត្តិយសចំពោះព្រះអង្គម្ចាស់វ័យក្មេងមួយអង្គដែលគួរឱ្យស្រឡាញ់។ នាងទេពមច្ឆា បានចាប់ចិត្តស្រឡាញ់ទ្រង់ភ្លាម បេះដូងពោរពេញដោយភាពជ្រួ ពជ្រួល ច្របល់។ ព្រះអង្គម្ចាស់ទើបតែមានព្រះជន្ម១៦ព្រះវស្សាតែប៉ុណ្ណោះ។ រូបសំណាក ដ៏ល្អដែលព្រះអង្គម្ចាស់ទើបទទួលបានជាអំណោយពីព្រះបិតារបស់ទ្រង់។

ពេលនោះ មេឃក៏ចាប់ផ្តើមស្រអាប់ ខ្យល់ក៏បក់មកយ៉ាងខ្លាំង។ មិនបាន ១៥នាទីផង មហាសមុទ្របានកម្រើកភ្ញាក់ឡើងដូចមានកំហឹង។ ព្រះនាងធ្លាប់ បានឃើញព្យុះរបៀបនេះជាច្រើនដងរួចមកហើយ ប៉ុន្តែចំពោះព្រះអង្គម្ចាស់ ទ្រង់មានការព្រួយបារម្ភជាអនេក។ ទឹករលកដ៏ធំនេះ បានបោសសំអាតមនុស្ស គ្មានសល់អ្វីនៅលើនាវាបន្តិចឡើយ។ ទេពមច្ឆា បានជួយស្រោចស្រង់មនុស្ស ម្នាក់គត់ គឺព្រះអង្គម្ចាស់របស់ទ្រង់។ ប៉ុន្តែនៅពេលដែលជួយទ្រង់មកដល់លើ គោកនោះ ព្រះអង្គម្ចាស់បានសន្លប់បាត់ស្មារតីទៅហើយ។


ពេលនោះ ព្រះនាងក៏បានច្រៀងថ្នមៗយ៉ាងពិរោះក្បែរព្រះអង្គ។ ពីព្រោះតាម គេនិយាយថា ពួកមច្ឆាមានឥទ្ធិពលវេទមន្តអ្វីមួយ។ ចំណែកបក្សីបានពិនិត្យមើល ប្រអប់ជើងព្រះអង្គម្ចាស់ឥតមានកំរើកអ្វីឡើយ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ សុនខរបស់ព្រះអង្គម្ចាស់បានរួចផុតពីគ្រោះថ្នាក់ក៏ព្រុសយ៉ាងខ្លាំង ធ្វើឱ្យព្រះអង្គ ដឹងព្រះកាយឡើងវិញ។ ទេពមច្ឆា ភ័យខ្លាំងពេក ក៏ប្រញាប់មុជពន្លិចខ្លួនទៅក្នុង មហាសមុទ្របាត់ទៅ។ ព្រះអង្គពុំបានឃើញអ្វីក្រៅពីសុនខមួយក្បាលនេះឡើយ។

តើជាការពិតដែរឬទេ ដែលព្រះនាងលែងមានឱកាសបានជួបនឹងបុរសដែល ទ្រង់ស្រឡាញ់នោះ ធ្វើឱ្យទ្រង់មានការសោកសៅពេលដែលវិលត្រឡប់ចូលក្នុង គុហាវិញ។ ប៉ុន្តែមានការភ្ញាក់ផ្អើលមួយបានកើតឡើង គឺរូបសំណាកព្រះអង្គម្ចាស់ បាននៅទីនោះកំពុងរង់ចាំទ្រង់រួចជាស្រេច។ រូបសំណាកនេះបានលិចនៅចំទី កន្លែងល្អណាស់។


ព្រះនាងទេពមច្ឆា មានចិត្តរំភើបជាខ្លាំង នៅពេលដែលឃើញរូបសំណាក
ព្រះអង្គម្ចាស់ “យើងពុំអាចបែកគ្នាបានឡើយ” ព្រះនាងមានបន្ទូលខ្សឹបៗទៅកាន់
រូបសំណាកដែលទ្រង់បានបាក់ចិត្តស្រឡាញ់មុខមាត់របស់គេ ហាក់បីដូចជា
មនុស្សមានជីវិតពិតៗ។ តែអនិច្ចាណាស់ ព្រះបិតារបស់ទ្រង់យាងមកដល់មាន
ព្រះភក្ត្រក្រហមច្រាលដោយកំហឹង "តើនេះជាអ្វីទៅ?” ព្រះរាជាស្រែកគំហក
ដោយចង្អុលទៅរូបសំណាកនោះ។ ព្រះនាងបានដឹងច្បាស់ថា គ្មានអ្វីត្រូវភូត
កុហកព្រះបិតាទៀតទេ ក៏ទូលថ្វាយព្រះអង្គនូវរឿងរ៉ាវទាំងអស់នេះ។

 ពេលនោះ
ព្រះរាជាខ្ញាល់ជាខ្លាំង លើករាជខណ្ឌមុខបីគ្រវីគ្រវាត់បញ្ចេញពន្លឺដូចផ្លេកបន្ទោរ
ធ្វើឱ្យរូបសំណាកថ្មបែកខ្ទេចជាច្រើនបំណែក។ ព្រះនាងមានព្រះទ័យមួហ្មង ជាខ្លាំង
“ឥឡូវនេះ តើខ្ញុំត្រូវធ្វើអ្វីទៅ? ហ៊ី! បើសិនជាខ្ញុំមានជើងពីរ ខ្ញុំនឹងរត់ ទៅលើ
ផែនដី ហើយខ្ញុំនឹងបានទៅជួបព្រះអង្គម្ចាស់មិនខានឡើយ”។

រំពេចនោះ ស្រាប់តែមានសម្លេងបានបន្លឺ ខ្លីពី ខាងក្រោយ “មានជើងពីរ គឺគេអាចធ្វើបាន អ្នកណានិយាយហ្នឹង? នោះគឺជាត្រីធំចាស់រូ អាក្រក់ គេជាអ្នកនាំសាររប សាររបស់មេធ្មប់។ រូប់។ ដើម្បីព្រះអង្គ ម្ចាស់ទ្រង់ក៏បានទៅរកមេធ្មប់នោះមែន រះមែន។ មេធ្មប់និយ និយាយ “ខ្ញុំអាចឱ្យជើងពីរដល់ព្រះនាងបាន ប៉ុន្តែត្រូវមានល័ក្ខខ័ណុ ប៉ុន្តែ រ័ក្ខខ័ណ្ឌមួយ ជាមួយនឹងទ្រង់ថា គឺទ្រង់ត្រូវឱ្យសម្លេងរបស់ទ្រង់មកខ្ញុំ” សម្លេងខ្ញុំ? 
ព្រះនាងឆ្លើយទាំងការភិតភ័យ។ មេធ្មប់បន្តទៀតថា “ក្នុងរយៈពេលបីថ្ងៃ បើទ្រង់បាន បានទទួលការថើបថ្នាក់ថ្នមពី យុវជនម្នាក់នោះ ទ្រង់នឹងបានជួបគ្នាជារៀងរហូត” "។ ច្រៀងតាមដែលមេធ្មប់បានស្នើសុំ ទើបព្រះនាងហាមាត់ ហើយគ្រប់សម្លេងទាំងអស់ដែលចេញពីមាត់ របស់ទ្រង់។ មេធ្មប់ម្នាក់នេះបានប្រមូលយកសម្លេងដាក់ក្នុងគ្រឿងអលង្ការមួយ ដែលមានរាងដូចខ្យង ជាបន្តោងខ្សែករបស់មេធ្មប់នោះ។ បន្ទាប់ពីនោះមក ទ្រង់ ក៏ក្លាយជាមនុស្សគមួយរំពេច។


ព្រះនាងទេពមច្ឆា ក៏មានជើងពីរយ៉ាងល្អប្រណិត។ ប៉ុន្តែគួរឱ្យអនិច្ចាណាស់! ជើងទាំងពីរនេះប្រើការពុំសូវបានល្អសោះ ព្រោះព្រះនាងមានទម្លាប់ជាមួយនឹង កន្ទុយរបស់ទ្រង់ទៅហើយ បើសិនជាគ្មានអ្នកណាមកជួយគាំទ្រព្រះនាងទេ ទ្រង់នឹងត្រូវលង់ទឹកស្លាប់ជាក់ជាពុំខាន។ ទំរាំតែព្រះនាងបានមកដល់លើគោក ទ្រង់បានឈ្លក់ទឹកដួលសន្លប់នៅលើឆ្នេរខ្សាច់ទៅហើយ។ កន្លងមកព្រះនាងធ្លាប់ តែរស់នៅក្នុងសមុទ្រ មិនយល់ពីអ្វីជារបស់មនុស្សឡើយ ហើយការផ្សងព្រេង របស់ព្រះនាងក៏ត្រូវបានចាប់ផ្តើមឡើង។ អ្នកទីមួយដែលឃើញព្រះនាងនៅលើ វាលខ្សាច់នោះ គឺជាសត្វបក្សីដែលជាមិត្តរបស់ទ្រង់។ បក្សីនោះគិតថា "ព្រះនាង មានជើងពីរហើយ ដូច្នេះទ្រង់ត្រូវតែមានសំលៀកបំពាក់ដូចនារីទូទៅ”។ បក្សី ក៏ហើរទៅដែនកោះមួយដើម្បីយករ៉ូបដែលវាបានរកឃើញនៅក្នុងសំណល់នាវា មកប្រគល់ឱ្យព្រះនាង។ ហើយទ្រង់បានងក់ក្បាលជាសញ្ញាអរគុណដល់បក្សី។

ព្រះនាងទេពមច្ឆា ក៏មានជើងពីរយ៉ាងល្អប្រណិត។ ប៉ុន្តែគួរឱ្យអនិច្ចាណាស់! ជើងទាំងពីរនេះប្រើការពុំសូវបានល្អសោះ ព្រោះព្រះនាងមានទម្លាប់ជាមួយនឹង កន្ទុយរបស់ទ្រង់ទៅហើយ បើសិនជាគ្មានអ្នកណាមកជួយគាំទ្រព្រះនាងទេ ទ្រង់នឹងត្រូវលង់ទឹកស្លាប់ជាក់ជាពុំខាន។ ទំរាំតែព្រះនាងបានមកដល់លើគោក ទ្រង់បានឈ្លក់ទឹកដួលសន្លប់នៅលើឆ្នេរខ្សាច់ទៅហើយ។ កន្លងមកព្រះនាងធ្លាប់ តែរស់នៅក្នុងសមុទ្រ មិនយល់ពីអ្វីជារបស់មនុស្សឡើយ ហើយការផ្សងព្រេង របស់ព្រះនាងក៏ត្រូវបានចាប់ផ្តើមឡើង។ អ្នកទីមួយដែលឃើញព្រះនាងនៅលើ វាលខ្សាច់នោះ គឺជាសត្វបក្សីដែលជាមិត្តរបស់ទ្រង់។ បក្សីនោះគិតថា "ព្រះនាង មានជើងពីរហើយ ដូច្នេះទ្រង់ត្រូវតែមានសំលៀកបំពាក់ដូចនារីទូទៅ”។ បក្សី ក៏ហើរទៅដែនកោះមួយដើម្បីយករ៉ូបដែលវាបានរកឃើញនៅក្នុងសំណល់នាវា មកប្រគល់ឱ្យព្រះនាង។ ហើយទ្រង់បានងក់ក្បាលជាសញ្ញាអរគុណដល់បក្សី។