ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Saturday, February 10, 2024

រឿងនាងកុលធិតា

kkkចំនួនអ្នកទស្សនា: Views

រឿងនាងកុលធិតា៖

 រឿងព្រេងទាក់ទងនឹងពិធីសែនព្រះភូមិ និងរដូវធ្វើស្រែ

រហូតមកដល់សព្វថ្ងៃនេះ នៅកន្លែងខ្លះក្នុងប្រទេសកម្ពុជា តែកាលណា មានភ្លៀងធ្លាក់សើមដីល្មមអាចប្រកបរបរធ្វើស្រែបានហើយ គេច្រើន ឃើញអ្នកស្រែធ្វើ ច្រមដាក់បាយ សម្ល នំចំណី យកទៅដោតសែន នៅក្នុងស្រែរបស់គេដើម្បីឱ្យស្រូវបានផលច្រើន ហើយគេតែងហៅ ពិធីនេះថា សែនព្រះភូមិ។ ទំនៀមសែនព្រះភូមិនេះ តាមការស្រាវ ជ្រាវបានឱ្យដឹងថា មានទាក់ទងតាំងពីពុទ្ធសម័យមកម៉្លេះ។ ប៉ុន្តែកាល ណោះ គេបូជានាងយក្ខនីដើម្បីសួរដំណឹងទឹកភ្លៀង។ លុះយូរៗមក អ្នកស្រុកភ្លេចរឿងដើមក៏ស្មានថាការសែនព្រះភូមិនេះ គឺសែនឱ្យទេវតា ដែលរក្សាផែនដីនេះទៅវិញ ប៉ុន្តែទោះជាយល់ដូច្នោះក៏ដោយ ក៏មិនខុស ឆ្ងាយចាកហេតុដើមប៉ុន្មានដែរ រឿងនេះមានដំណាលដូចតទៅ ។

ក្នុងសម័យពុទ្ធកាល មានកុដុម្ពិកៈម្នាក់ជាអ្នកមានស្តុកស្តម ប៉ុន្តែ ពួកគាត់គ្មានកូនម្នាក់សោះ។ មាតារបស់កុដុម្ពិកៈត្រិះរិះក៏យល់ថា "បើអញគ្មានចៅ តើបាននរណាតវង្សត្រកូល និងរក្សាទ្រព្យសម្បត្តិ តទៅទៀត”។ គំនិតនេះមិនបានបាត់ស្ងាត់ក៏ដឹងដល់នាងភរិយា របស់កុដុម្ពិកៈ។ នាងភរិយានោះគិតថា “បើប្ដីអញមានប្រពន្ធចុង ហើយនាងនោះមានកូន គេមុខជាបានគ្រប់គ្រងទ្រព្យសម្បត្តិធ្វើជាធំ

ក្នុងផ្ទះនេះពុំខាន ឯខ្លួនអញប្រាកដជាបាត់មុខមាត់ពុំមានអ្នកណារាប់ អានឡើយ។ បើដូច្នោះអញគួរចេញមុខទៅស្ដីដណ្ដឹងប្រពន្ធជំនួស ម្តាយក្មេកដើម្បីឱ្យនាងប្រពន្ធចុងនោះ គេគោរពកោតខ្លាចអញ”។

បន្ទាប់មកនាងនោះក៏ចូលទៅនិយាយនឹងម្តាយក្មេកដើម្បីធានាទៅ ដណ្តឹងប្រពន្ធឱ្យប្តី។ ម្តាយក្មេកក៏យល់ព្រម។ លុះបានប្រពន្ធថ្មីមក មិនយូរប៉ុន្មាននាងប្រពន្ធចុងនោះក៏មានគភ៌មែន។ នាងប្រពន្ធដើម ដឹងដូច្នោះក៏ផ្សំថ្នាំលាយនឹងចំណីឱ្យនាងនោះបរិភោគ។ កូនដែល ទើបតែនឹងចាប់បដិសន្ធិនៅក្នុងផ្ទៃនាងនោះក៏រលូតចេញមកមួយ លើកជាពីរលើក។ លុះដល់លើកទីបីឱសថដែលនាងប្រពន្ធដើមផ្សំ ឱ្យនោះ មិនត្រឹមតែធ្វើឱ្យអន្តរាយដល់ទារកទេ ថែមទាំងបណ្តាល ឱ្យមានគ្រោះថ្នាក់ដល់ជីវិតម្តាយទៀតផង។

តែមុននឹងនាងប្រពន្ធចុងស្លាប់ នាងក៏ដឹងនូវសេចក្ដីអន្តរាយនេះដែរ មិនមានអ្នកណាក្រៅពីនាងប្រពន្ធដើមជាអ្នកធ្វើឡើយ នាងមាន គំនុំចងពៀរនឹងនាងប្រពន្ធដើមហើយសច្ចាថា “នាងនេះចិត្ត អាក្រក់ណាស់ ហ៊ានសម្លាប់កូនអញមួយលើកជាពីរលើក លើកនេះ ស្លាប់ដោយទាំងខ្លួនអញទៅទៀត ដើម្បីសងគំនុំ សូមឱ្យខ្ញុំកើត ជាតិណាៗនឹងបានស៊ីកូនវាវិញកុំខាន”។ ថាតែប៉ុណ្ណេះនាងនោះ ក៏ទទួលមរណភាពបាត់ទៅ ហើយអន្ទោលយកកំណើតជាសត្វឆ្មា។

រីឯនាងប្រពន្ធដើម បន្ទាប់ពីស្លាប់បាត់បង់ជីវិតទៅក៏ចាប់កំណើត ជាសត្វមាន់។ មេមាន់នោះកាលបើបានពងចេញដាក់សំបុកកាល ណា សត្វឆ្មាទៅស៊ីពងនោះអស់រលីង។ បន្ទាប់មកមេមាន់ក៏ចង ពៀរនឹងសត្វឆ្មាដោយប៉ងប្រាថ្នាថា “កើតជាតិក្រោយសូមឱ្យបាន ស៊ីកូនឆ្មាវិញកុំបីខាន” ថារួចមេមាន់ក៏ដាច់ខ្យល់ស្លាប់ទៅ។ លុះ ជាតិបន្ទាប់មកទៀត ឆ្មានោះក៏អន្ទោលជាតិទៅជាមេម្រឹគ។ ឯមេមាន់ចាប់កំណើតជាខ្លា។ កាលណាមេម្រឹគសម្រាលកូន ខ្លានោះ តែងទៅខាំស៊ីកូនអស់គំរប់បីលើកដូចន័យមុនទៀត។

ជាតិបន្តមកទៀតខ្លានោះទៅកើតជាមនុស្សឈ្មោះនាងកុលធីតា ឯមេម្រឹគទៅកើតជាយក្ខិនី។ ក្នុងពេលដែលនាងកុលធីតា មានកូន ស្រាប់តែនាងយក្ខិនីនោះសុំធ្វើជាមិត្តមកសួរសុខទុក្ខ ហើយបន្លំចាប់ កូននោះស៊ី។

លុះគំរប់លើកទីបីនាង កុលធីតា នាំប្តីនិងកូនទៅងូតទឹកស្រះ។ នៅពេលដែលនាងងូតទឹករួចហើយ នាងក៏បីកូនអង្គុយចាំប្ដី នាង ចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅមកពីចំងាយក៏យល់ថា ច្បាស់ ជាជួបនូវភាពអន្តរាយមិនខាន ក៏ស្ទុះបីកូនរត់គេចរហូតទៅដល់វត្ត ជេតពន់។

គាប់ជួនជាពេលនោះ

ព្រះពុទ្ធកំពុងប្រទានធម៌ទេសនានៅ កណ្តាលជំនុំបរិស័ទ។ កុលធីតា ភ័យណាស់យកកូនទៅដាក់ទៀប ព្រះបាទព្រះអង្គ ហើយស្រែកយំ អង្វរទ្រង់ថា “សូមព្រះអង្គជួយខ្ញុំ ព្រះករុណាផង

នាងយក្ខិនីតាមខ្ញុំព្រះករុណាមកដល់កំពែងវត្តហើយ”។ ព្រះពុទ្ធ អង្គទ្រង់ត្រាស់ប្រើអានន្ទឱ្យទៅហៅនាងយក្ខិនីនោះចូលមក។

កាលបើនាងយក្ខិនីនោះចូលមកថ្វាយ បង្គំព្រះអង្គ ទើបទ្រង់នាំអតីតនិទាន អំពីការចងពៀរដែលមិនអាចរម្ងាប់ ដោយពៀរមកសំដែងប្រាប់ រួចទ្រង់ ផ្សះផ្សានាងទាំងពីរនាក់ឱ្យលែងកាន់

ចិត្តគំនិតគុំគួននឹងគ្នាហើយឱ្យរាប់អានគ្នាជាបងប្អូនតទៅ។ នាង យក្ខិនីទូលសួរព្រះអង្គថា "តើឱ្យខ្ញុំព្រះករុណារស់នៅរបៀបណា? បើខ្ញុំព្រះករុណាធ្លាប់តែរស់ដោយចាប់មនុស្សសត្វស៊ី ជាអាហារ យ៉ាងហ្នឹងទៅហើយនោះ”។

កាលណោះ ព្រះពុទ្ធអង្គទ្រង់ត្រាស់បង្គាប់ឱ្យនាងកុលធីតា យកនាង យក្ខិនីទៅចិញ្ចឹម ព្រោះនាងយក្ខិនីនេះចេះមើលដំណើរទឹកភ្លៀង។ ហេតុនេះ បើនាងដឹងថា ឆ្នាំនេះភ្លៀងតិច នាងយក្ខិនីបង្គាប់ឱ្យនាង កុលធីតា ធ្វើស្រែជ្រៅ ហើយបើឆ្នាំណាមានភ្លៀងច្រើន នាងយក្ខិនី បង្គាប់នាងកុលធីតា ឱ្យធ្វើស្រែដីខ្ពស់។ មិនយូរប៉ុន្មាននាងកុលធីតា ក៏ទៅជាអ្នកមានទ្រព្យសម្បត្តិដោយសារតែធ្វើស្រែបានផលស្រូវ ច្រើន។ អ្នកជិតខាងឃើញនាងធ្វើស្រូវមិនដែលខុសឆ្នាំណាសោះ ក៏នាំគ្នាទៅសួរនាងកុលធីតា ហើយនាងក៏ប្រាប់តាមដំណើររឿង។

ក្រោយមកឱ្យតែជិតដល់រដូវធ្វើស្រែ អ្នកជិតខាងតែងតែនាំគ្នា យកចំណីទៅជូននាងយក្ខិនីដើម្បីសួរដំណឹងទឹកភ្លៀង។ នាង យក្ខិនីដែលធ្លាប់នៅក្នុងព្រៃកើតក្ដីអផ្សុកមិនចេះនៅក្នុងស្រុកដែល ឮសូរតែសម្លេងត្បាល់អង្រែមិនឈប់ឈរ ក៏សុំនាងកុលធីតា ទៅ នៅឯស្រែឆ្ងាយអំពីស្រុកភូមិ។ នាងកុលធីតា ក៏សង់រោងមួយឱ្យ យក្ខិនីនៅក្រៅស្រុក។ អ្នកស្រុកអ្នកភូមិក៏នាំគ្នាយកឥវ៉ាន់ទៅតាម បូជានាងយក្ខិនីឯស្រែឆ្ងាយនោះទៀត។

រឿងបូជានេះយូរទៅ លុះអស់អំពីនាងយក្ខិនីទៅក៏ក្លាយទៅជា ទំនៀមបូជាព្រះភូមិដើម្បីឱ្យធ្វើស្រែបានផលស្រូវច្រើនទៅវិញ។ ចប់


Friday, February 9, 2024

រឿងព្រះបាទត្រសក់ផ្អែម

kkkចំនួនអ្នកទស្សនា: Views

 រឿងព្រះបាទត្រសក់ផ្អែម

ពញាជ័យ ព្រះជន្ម៤៥០ឆ្នាំ (បើថា ៤៥៣ឆ្នាំ ទើបត្រូវនឹងរឿងខាងក្រោម) បានឡើយសោយរាជ្យតប្រយូរវង្ស (ប្រែថា ផៅពង្ស ព្រះញាតិ ព្រះញាតិវង្ស) ព្រះបាទសេណករាជទ្រង់ព្រះនាមជាព្រះបាទសម្តេចព្រះរាជឱង្ការ ព្រះបរម រាជាធិរាជជ័យ។ ទ្រង់បានលើកពញាសួស ព្រះអនុជជាសម្ដេចព្រះមហា ឧបរាជ។ ពញាជ័យនិង ពញាសួសមានដើមកំនើតដូចតទៅនេះ

ពញាជ័យ និងពញាសួស ទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា។ គាត់មានលំនៅ នៅខាងទិសនិរតីនៃភ្នំប្រសិទ្ធិ។ អ្នកទាំងពីនាក់នេះ មានរបរររកទទួលទាន ជាអ្នកចំការដាំត្រសក់។ ក្នុងពេលលំហែពីមុខងារធ្វើត្រសក់ហើយ គាត់តែងនាំ អ្នកស្រុកលេងមហោស្រព ជាការកំសាន្ត ។

ថ្ងៃក្រោយមក ព្រះបាទសេណករាជ ជាអម្ចាស់ផែនដី ស្តេចទៅសាងព្រះរាជវាំង នៅក្បែរភ្នំប្រសិទ្ធិដែរ។ ពញាជ័យ និងពញាសួស កាលបានដំណឹងនេះហើយ ក៏នាំបងប្អូនបេះត្រសក់ និងនាំល្បែងមហោស្រពទៅថ្វាយព្រះរាជាជារឿយៗ។ ព្រះមហាក្សត្រទ្រង់សព្វព្រះទ័យនឹងត្រសក់គាត់ណាស់។ ទ្រង់មានព្រះបន្ទូល ថាៈ ត្រសក់នេះផ្អែមអស្ចារ្យ ជាងត្រសក់ទាំងឡាយ” ។

 ទ្រង់បានហាមថាៈ “កុំឱ្យ ពញាជ័យ និងពញាសួស បេះត្រសក់នោះលក់ដូរ ឱ្យអ្នកណាឱ្យសោះ ឱ្យទុក សម្រាប់តែ ធ្វើជាដង្វាយ ព្រះអង្គតែប៉ុណ្ណោះ” ។

ព.ស.១៥២៧ គ. ស. ៩៨៣ ម. ស. ៩០៥ ច.ស.៣៤៥ ក្នុងឆ្នាំមមែបញ្ញាស័ក ព្រះបាទបរមបពិត្រ សេណករាជ បរមរាជា ស្តេចសោយរាជ្យបាន៣០ឆ្នាំ។ ពញាជ័យអាយុបាន៤៣៨ឆ្នាំ ពញាសួស អាយុបាន៣៣៨ឆ្នាំ។ ក្នុងគ្រានោះ មានក្របីអ្នកស្រុកម្នាក់បានទំលាយរបងចំការត្រសក់ របស់ពញាជ័យ និងពញា សួស ហើយចូលមកជិះជាន់ស៊ីត្រសក់របស់គាត់អស់ជាច្រើន។ ពញាជ័យ ឃើញ ដូច្នោះហើយ ក៏យកដុំថ្មចង្ក្រានចោល ដើម្បីដេញបង្អើលសត្វនោះឱ្យជៀសទៅ ដុំថ្មនោះក៏រត់ទៅត្រូវធ្លុះក្របីនោះស្លាប់ទៅ ។

ម្ចាស់ក្របីប្តឹងដល់ចៅក្រមទាំងឡាយ អំពីរឿងពញាជ័យសម្លាប់ក្របីរបស់ខ្លួន នេះ។ ចៅក្រមតុលាការកាត់សេចក្តីឱ្យពញាជ័យសងក្របីទៅម្ចាស់ក្របីវិញ។ 

ពញាជ័យមិនសុខចិត្តដ្បិតថា កាលខ្លួនចោលក្របីនឹងដុំថ្មចង្ក្រាននោះ ខ្លួនមិនប៉ង ឱ្យស្លាប់ក្របីនោះទេ គឺចោលឱ្យគ្រាន់តែ ក្របីនោះខ្លាចហើយរត់ចេញទៅតែ ប៉ុណ្ណោះ។ ចៅក្រមកាត់ក្តីនេះមិនដាច់ស្រេច ក៏នាំសេចក្ដីនេះទៅប្តឹងដល់ សេនាបតី ។

 សេនាបតីក៏កាត់ក្ដីមិន បង្គំទូលព្រះបរមបពិត្រដើម្បីសូម ទ្រង់ព្រះរាជវិនិច្ឆ័យឱ្យ។ ព្រះរាជា ឱ្យយកដុំក្រាននោះចោលក្របីឯទៀត ជាការ ល្បងមើល ។ កាលពញាជ័យចោល ទៅក្របីណា ក្របីនោះក៏ធ្លាយពោះនឹង ដាច់ទៀត ទើបនាំមនុស្សនោះឡើងក្រាប

ដុំថ្មនោះ ស្លាប់ទាំងអស់មែន ។

ព្រះរាជាទ្រង់ពិសោធឃើញយ៉ាងនេះហើយ ក៏ទ្រង់កាត់សេចក្តីថាៈ ក្របីនោះស្លាប់ ដោយពញាជ័យមិនមានចិត្តក្លែងសម្លាប់ទេ ពីព្រោះពញាជ័យ មិនបានដឹងថាថ្ម នោះជាដែកកាយសិទ្ធទេស្មានថាជាដុំថ្មធម្មតា បានជាចោលទៅត្រូវស្លាប់ដូច្នេះ ។ ហេតុនេះទ្រង់ប្រោសប្រទាន ព្រះរាជវិនិច្ឆ័យថាៈ ក្របីស្លាប់នេះ ទុកជាកម្មរបស់ សត្វចុះយើងនឹងយកទោសពញាជ័យមិនបានទេ។ 

ទើបទ្រង់ឱ្យពួកជាងយកដុំ ក្រាននោះទៅរំលាយមើល។ ជាងយកទៅរំលាយទៅក៏ឃើញថា ថ្មនោះជាដែក កាយសិទ្ធពិតមែន ទើបទ្រង់ព្រះបង្គាប់ឱ្យក្រុមជាងយកដែកនោះទៅផែជាលំពែង មួយ ហើយទ្រង់ប្រគល់ឱ្យពញាជ័យកាន់លំពែងនោះទុក រក្សាចំការ ត្រសក់នោះ

ទុកជាដីចំការលួង ។ ឯលំពែងនោះ សន្មត ហៅថា លំពែងជ័យ ។

ព.ស. ១៥៣៩-គ.ស. ៩៩៥- ម.ស. ៩១៧ ច.ស. ៣៥៧ ឆ្នាំមមែ សប្តស័ក ព្រះបរមបពិត្រ ព្រះសេណករាជ ទ្រង់មានព្រះជន្មវស្សា ៥៩ឆ្នាំ ទ្រង់សិរីរាជ សម្បត្តិបាន៤២ឆ្នាំ ពញាជ័យ មានជន្មាយុជាង៤៥០ឆ្នាំពញាសួស មានជន្មាយុ ៣៥០ឆ្នាំ ។ គ្រានោះ ព្រះបរមបពិត្រ អម្ចាស់ផែនដី ទ្រង់មានព្រះរាជហឫទ័យ សង្ស័យថា ពញាជ័យ ពញាសួសនោះ ដាំត្រសក់ សម្រាប់ទុកតែជាដង្វាយទេ ឬមួយគាត់លបដាំឱ្យគេខ្លះដែរ ។

 លុះទ្រង់ព្រះតម្រិះ៖ដូច្នេះហើយ វេលាយប់ស្ងាត់ ទ្រង់ក៏ត្រាស់ហៅមន្រ្តី ក្រុមស្និទ្ធព្រះអង្គ ប្រាំមួយប្រាំពីរនាក់ ឱ្យចងព្រះទីនាំង អស្សតរ (អស្សតរ = សេះល្អ សេះលឿន) ថ្វាយ ទ្រង់គង់តម្រង់ទៅចំការ ត្រសក់ ។

ខណៈនោះលំពែងជ័យ ក៏ត្រូវចំលើព្រះបរមបពិត្រ បណ្តាលឱ្យទ្រង់ព្រះសុគត នៅជើងដំបូកក្នុងចំការនោះទៅ។ ហេតុនេះហើយបានជាដំបូកនោះជាប់ឈ្មោះ ហៅថា ” ដំបូកចាក់ស្តេច ” រៀងមកដល់សព្វថ្ងៃនេះ ។

 លុះព្រឹកឡើងសេនាបតី មន្រ្តីទាំងពួងបានឮដំណឹងនេះហើយ ក៏នាំគ្នាទៅលើកព្រះបរមសព ដាក់ក្នុង ព្រះកោដ្ឋ យកទៅដំកល់ទុកធ្វើបុណ្យតាមប្រពៃណី ។

បន្ទាប់មក សេនាបតីមន្រ្តីទាំងពួងជំនុំគ្នាថា : ព្រះសីហៈកុមារ ដែលជាព្រះរាជបុត្រ នៃព្រះបាទសេណករាជនោះក៏ទ្រង់ក្ស័យព្រះជន្មនៅឯស្រុកលាវ មុនសម្តេច ព្រះបិតាទៅហើយ ឥឡូវនេះ ព្រះអង្គគ្មានព្រះរាជបុត្រនឹងថ្វាយសោយរាជ្យ ប្រយូរវង្សបានទេ។ 

លុះជំនុំវែងឆ្ងាយទៅមន្រ្តីទាំងពួងយល់ឃើញថា ពញាជ័យ ពញាសួស ទាំងពីរនាក់នេះ អាយុក៏វែង ហើយអាវុធរបស់គាត់នោះក៏មុត ក្រៃលែង លើសអាវុធរបស់ជនទាំងពួង ។ ពូជពង្ស របស់គាត់ ក៏ជាប់ក្នុងព្រះរាជ ត្រកូលផងដែរ ។

មិនតែប៉ុណ្ណោះសោតបណ្តារាស្ត្រទាំងឡាយ ក៏ស្រឡាញ់គាត់ បាននាំគ្នាមកពី ស្រុកជិតស្រុកឆ្ងាយ សុំចុះចូលគាត់ជាច្រើនឃើញថា គួរតែយើងអញ្ជើញគាត់ឱ្យ ឡើងសោយរាជ្យទៅ។ លុះគិតព្រមគ្នាដូច្នេះហើយនាំគ្នារៀបក្បួនដែលសម្រាប់ ហែព្រះមហាក្សត្រនោះទៅអញ្ជើញ ពញាជ័យ ពញាសួស ឱ្យមកសោយរាជ្យ ជា តំណប្រយូរវង្ស។

 ព្រះអង្គទាំងពីរព្រះអង្គ ប្រកែកមិនព្រមទទួលរាជសម្បត្តិ ជា ស្តេច និង ជាឧបរាជសោះទេ ព្រោះទ្រង់ស្ដាយស្ម័គ្របក្សពួក និងល្បែងមហោ ស្រពទាំងឡាយ ។

ខណៈនោះមន្រ្តីទាំងឡាយ ដឹងព្រះរាជហឫទ័យ ហើយក៏ក្រាបទូលអង្វរថាៈ សូម ឱ្យតែព្រះអង្គទ្រង់ព្រមទទួលសោយរាជ្យចុះ៖ ខ្លួនទាំងអស់គ្នានឹងនាំ ប្រដាប់ល្បែង មហោស្រពទាំងប៉ុន្មាន យកទៅទុកក្នុងព្រះរាជនគរ សម្រាប់លេងថ្វាយរាល់ថ្ងៃ ជាលំហែព្រះកាយ។

 ព្រះអង្គទាំងពីរព្រះអង្គទ្រង់ព្រះសណ្តាប់ហើយ ក៏ទទួល សេចក្ដីអញ្ជើញរបស់សេនាបតី មន្រ្តីទាំងអស់នោះ។ សេនាបតីមន្រ្តីទាំងនោះ អញ្ជើញសម្តេចពញាជ័យ ឱ្យគ្រងរាជ្យ (ទទួលរក្សារាជ្យជាបណ្តោះអាសន្នសិន ទំរាំដល់ ថ្ងៃអភិសេក) ជាស្តេចនិងអញ្ជើញពញាសួសឱ្យគ្រងរាជ្យ ជាឧបរាជហើយក៏អញ្ជើញស្ដេចត្រាច់ចុះ៖ ព្រះទីនាំងនាវាព្រមទាំងក្បួនហែ ចូលស្ថិតនៅក្នុង ព្រះមហានគរ ។ បីឆ្នាំក្រោយមក ទើបធ្វើពិធីរាជភិសេកតាមទំនៀម ។

លុះបានសោយរាជ្យ (បានឡើងជាក្សត្រិយ៍គ្រងរាជពេញទីហើយ) ហើយ ព្រះបរមរាជាធិរាជអង្គជ័យ ទ្រង់ឱ្យយកលំពែងជ័យនោះ ទៅដំកល់ជាមួយនឹង គ្រឿងព្រះបញ្ចក្សេត្រ ។

 ទ្រង់ត្រាស់បង្គាប់ឱ្យក្រុមមហោស្រពផ្លាស់ប្តូរ គ្នាលេង ឱ្យអ្នកស្រុកមើលជាទីថ្កើងថ្កាន ហើយទ្រង់ត្រាស់ឱ្យសាងប្រាសាទ សួរព្រ័ត្រមួយ យោលទោងមួយ បិទពួនមួយ គ្រប់ទ្វារនគរ សម្រាប់ទតល្បែង។ អស់រាស្ត្រ ប្រុសស្រី សុខសប្បាយ ថ្កើងថ្កាន ដោយបុណ្យបារមី របស់ព្រះអង្គពន់ ប្រមាណណាស់ ។

សេនាបតី មន្ត្រីរាស្ត្រ ទាំងពួង ឃើញព្រះអង្គមានបុណ្យមានព្រះជន្មវែងក្រៃលែង លើសជនទាំងពួងដូច្នោះក៏ក្រាបថ្វាយបង្គំទូល សូមព្រះរាជទានព្រះរាជបញ្ញតិថាៈ បើមានមង្គលការអ្វីៗ សូមឱ្យអ្នកមង្គលការនេះឱ្យពរថា "ជ័យហោង សួស្ដីហោង ដើម្បីឱ្យបានសេចក្តីសុខ និងអាយុយឺនយូរ វែងដូចព្រះអង្គផងព្រះបរមពិត្រយល់ ថាៈ ការសុំនេះជាប្រយោជន៍ដល់រាស្ត្រប្រជារបស់ព្រះអង្គផង ហើយជាកិត្តិយសដល់ ព្រះអង្គទៀត ដូច្នេះទ្រង់ក៏ព្រះរាជា នុញ្ញាតតាមសុំ។

 អាស្រ័យហេតុនេះហើយ បានជាក្នុងមង្គលការទាំងឡាយសព្វថ្ងៃនេះ ជនទាំងពួងតែងឱ្យពរ គូស្វាមីភរិយាថ្មីថាៈ ជ័យហោង សួស្ដីហោង រៀងដរាបមក។



រឿងបុត្រីនាគ

kkkចំនួនអ្នកទស្សនា: Views

 


រឿងនិទានបុត្រីនាគ

កាលពីព្រេងនាយ មានយុវជនម្នាក់ឈ្មោះ វិបុត្រ ជាអ្នកនេសាទត្រី រស់នៅក្បែរសមុទ្រ។ រាល់ថ្ងៃគាត់តែងតែជិះទូកទៅនេសាទត្រីដើម្បីចាប់ ត្រីមកលក់គ្រាន់បានកម្រៃខ្លះៗមកដោះស្រាយជីវភាពគ្រួសារ។ នៅល្ងាច ថ្ងៃមួយ គាត់បានចេញទៅនេសាទដូចសព្វដង។

ពេលនោះ គាត់បានជួបនឹងក្មេងៗមួយក្រុមកំពុងសើចយ៉ាងខៀវខា ដោយនាំគ្នាយូរកន្ទុយអណ្ដើកតូចមួយយោលទៅយោលមក និងមានកាន់ រំពាត់គោះវាយស្នូកអណ្ដើកធ្វើជាចង្វាក់ភ្លេង។

វិបុត្រ រំជួលចិត្តអាណិតកូនអណ្ដើកជាខ្លាំង ក៏សុំឱ្យពួកគេដោះលែង កូនអណ្ដើកនោះ។ កុមារទាំងអស់សោកស្តាយនូវភាពរីករាយ តែក៏ព្រម ប្រគល់កូនអណ្ដើកឱ្យទៅ វិបុត្រ ដែរ។ ពេលនោះ វិបុត្រ សម្លឹងមើល កូនអណ្ដើកដោយយកចិត្តទុកដាក់។ គាត់មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះ ស្លឹករបស់វា

បញ្ចេញពណ៌ភ្លឺផ្លេកៗខុសប្លែកពីអណ្តើកដទៃទៀត។ នៅ ទីបំផុត គាត់ដាក់វាចុះនៅក្បែរមាត់ទឹក។ ពេលនោះ កូនអណ្តើកស្ទុះវារ យ៉ាងលឿនសំដៅទៅរកទឹករលក។ វិបុត្រ ឃើញកូនអណ្ដើកងើបឡើង ហើយងក់ក្បាលដាក់ វិបុត្រ ជាសញ្ញាអរគុណ។

នៅថ្ងៃបន្ទាប់ វិបុត្រ បានចេញទៅនេសាទត្រីទៀត គាត់និយាយ តិចៗតែម្នាក់ឯងថា “សូមឱ្យខ្ញុំមានសំណាងល្អក្នុងថ្ងៃនេះ!” ហើយគាត់ក៏ រាយមងទៅក្នុងទឹក។ រំពេចនោះ មានអណ្ដើកធំមួយបានងើប

ឡើងក្បែរ គែមទូកឱនក្បាលគោរពអ្នកនេសាទហើយនិយាយថា “សួស្ដីអ្នកកំលោះ! ខ្ញុំមកដើម្បីអរគុណអ្នកដែលបានជួយសង្គ្រោះជីវិតកូនអណ្ដើកតូចកាល ពីម្សិលម៉ិញ។ ម្យ៉ាងទៀត ស្តេចនាគជាម្ចាស់របស់

ខ្ញុំ ទ្រង់បានបញ្ជាខ្ញុំឱ្យ មកទទួលអ្នកទៅរាជវាំង ពីព្រោះព្រះអង្គចង់អរគុណអ្នកដោយផ្ទាល់ សូមលោកជិះលើខ្នងខ្ញុំមក!” វិបុត្រ ភ្ញាក់ផ្អើលហើយរំភើបចិត្តក៏យល់ព្រម ចុះពីទូកទៅជិះលើខ្នងអណ្ដើក

នោះភ្លាម។ អណ្ដើកបានបង្វិលខ្លួនយឺតៗ ហើយហែលនាំ វិបុត្រ ជ្រែកទឹកសមុទ្រមិនបង្អង់។ ក្នុងពេលធ្វើដំណើរ វិបុត្រ បានឃើញត្រីគ្រប់ពណ៌ និងរុក្ខជាតិសមុទ្រចំលែកៗនៅជុំវិញខ្លួន។

បន្តិចក្រោយមក ពួកគេបានមកដល់ដីក្រោមសមុទ្រដែលមានភ្នំធំៗ និងជ្រលងរាក់ជ្រៅជាច្រើនកន្លែង។ នៅពីមុខជួរភ្នំ គេឃើញរាជវាំងមួយ មានកំផែងភ្លឺផ្លេកៗគឺជារាជវាំងរបស់ស្តេចនាគ ប្រាសាទ

មានជញ្ជាំងលំអរ ទៅដោយផ្កាថ្មផ្សេងៗ និងដំបូលរចនា ទៅដោយសំបកខ្យងសំបកខ្ចៅសមុទ្រ ល្អៗគ្រប់ប្រភេទ ដែលភ្លឺចែងចាំងនៅក្នុង ទឹកគួរឱ្យចង់គយគន់។ នាយ វិបុត្រ បានជួបវត្ថុចម្លែកដែលគេ

មិនធ្លាប់ឃើញ។ ទីបំផុត គេបានទៅដល់ដំណាក់រាជបល្ល័ង្ក របស់ស្តេចនាគ។ នៅទីនោះ ស្តេចនាគ បានគង់នៅចំពីមុខ វិបុត្រ។ វិបុត្រ ក៏លុត ជង្គង់ឱនគោរពព្រះអង្គ។ ស្តេចនាគមាន ព្រះបន្ទូលដោយ

សុភាពថា "យើងឱ្យគេនាំ អ្នកមកកាន់ទីនេះ គឺចង់អរគុណអ្នកដោយ ផ្ទាល់អំពីការជួយជីវិតបុត្រីរបស់យើង”។

បន្តិចក្រោយមក ព្រះនាងក៏យាងមកដល់ស្រដីថា “ខ្ញុំជាកូនអណ្ដើក តូចដែលអ្នកបានជួយជីវិតខ្ញុំពីពួកកុមារ”។ វិបុត្រ ឈរភ្លឺករកនិយាយស្តី អ្វីមិនកើតនូវព្រះភក្ត្រដ៏ផូរផង់ និងដំណើរល្វតល្វន់ដូចស្មៅ

សមុទ្រដែល រេទៅរេមកតាមចលនាទឹក។ ស្នាមញញឹមស្រស់ស្រទន់ដូចរលកសមុទ្រនា ពេលស្ងប់ខ្យល់។ ព្រះនាងបានបញ្ជាក់ថា “ខ្ញុំមិនដែលចេញពីព្រះរាជវាំង នេះទេ។ តែខ្ញុំចង់ឃើញប្រជាជនដែលរស់នៅលើ

ផែនដី ខ្ញុំក៏បានក្លែងខ្លួន ជាកូនអណ្ដើកតូចមួយ ហើយហែលទៅមាត់សមុទ្រក្បែរភូមិរបស់អ្នក។ 

ប៉ុន្តែនៅពេលខ្ញុំកំពុងវារកាត់ឆ្នេរខ្សាច់ ក៏ត្រូវក្រុមកុមារទាំងនោះចាប់ធ្វើ ជាល្បែងលេង។ ប្រសិនបើអ្នកមិនជួយខ្ញុំទេ ខ្ញុំប្រហែលជាបាត់បង់ជីវិត ក្នុងពេលនោះបាត់ទៅហើយ ” ។

ព្រះនាងបានបន្តទៀតថា “ខ្ញុំភ្លេចគិត! អ្នកពិតជាឃ្លានណាស់ហើយ ព្រោះធ្វើដំណើរវែងឆ្ងាយណាស់!” ព្រះនាងក៏លើកដៃបក់ ពេលនោះនៅ លើតុ ក៏មានអាហារឈ្ងុយឆ្ងាញ់ត្រៀបត្រាបានផុសឡើង។

 ចានស្លាបព្រា សម សុទ្ធតែធ្វើអំពីមាសនិងប្រាក់ល្អៗ ម្ហូបមានឱជារសឈ្ងុយឆ្ងាញ់។ ព្រះ នាងក៏លើកដៃបក់ម្តងទៀត។ រំពេចនោះ សម្លេងដូរ្យតន្ត្រីដ៏ពីរោះរងំបាន បន្លឺឡើងកំដរនៅពេលបរិភោគ

អាហារ។ បន្ទាប់ពីស្រស់ស្រូបអាហាររួច ព្រះនាងនាំ វិបុត្រ ទៅទស្សនាក្នុងវិមានដ៏ល្អអស្ចារ្យ។ បន្តិចក្រោយមក អ្នកទាំងពីរបានមកដល់បង្អួចធំមួយឈរសម្លឹងមើលវាលស្រែដែលកសិករ កំពុងស្ទូងស្រូវនៅរដូវផ្ការីក។


ប៉ុន្តែមួយវិបុត្រ សង្កេតរំពេច។ ទេសភាពឃើញប្តូរពណ៌ឆាប់រហ័សនារដូវភ្លៀងធ្លាក់។

វិបុត្រ ឆ្ងល់ខ្លាំងជាងគេ គឺនៅពេលដែលឃើញដើមស្រូវឱនចុះដោយ សារភ្ជួរគ្រាប់ដ៏ធ្ងន់របស់វាបន្ទាប់ពីស្ទូងរួចភ្លាមៗក្នុងថិរវេលាយ៉ាងខ្លី រដូវ កាលទាំង៤បានកើតឡើង ហើយបញ្ចប់ទៅវិញភ្លាមៗនៅចំពោះ

មុខ។ ពេលវេលាចេះតែកន្លងទៅ វិបុត្រ រស់នៅក្នុងព្រះរាជវាំងក្រោមសមុទ្រ ប្រកបដោយភាពស្រស់ថ្លាក្រៃលែង។ ព្រះរាជបុត្រីបានទទួល វិបុត្រ ជា ស្វាមីដោយភក្តីស្មោះស្ម័គ្រ។ អ្នកបម្រើទាំងឡាយបានបំពេញគ្រប់បំណង ប្រាថ្នារបស់ វិបុត្រ។ 

វិបុត្រ បានសួរខ្លួនឯងថា តើជាការពិត ឬក៏ជា សុបិន?។ប៉ុន្តែថ្ងៃមួយស្រាប់តែ វិបុត្រ នឹកទៅ ដល់ទូកនេសាទ និងការលើកមងដែល មានត្រីជាប់រណែងរណោងចេញពីទឹក សមុទ្រ។ 

ភ្លាមនោះគាត់ក៏នឹកឃើញអ្នក ម្តាយកំសត់ និងញាតិមិត្តក្នុងភូមិ។ ពេល នោះ គាត់អន្ទះសាជាខ្លាំង។វិបុត្រ ឆ្ងល់ខ្លាំងជាងគេ គឺនៅពេលដែលឃើញដើមស្រូវឱនចុះដោយ សារភ្ជួរគ្រាប់ដ៏ធ្ងន់របស់វាបន្ទាប់ពី

ស្ទូងរួចភ្លាមៗក្នុងថិរវេលាយ៉ាងខ្លី រដូវ កាលទាំង៤បានកើតឡើង ហើយបញ្ចប់ទៅវិញភ្លាមៗនៅចំពោះមុខ។ ពេលវេលាចេះតែកន្លងទៅ វិបុត្រ រស់នៅក្នុងព្រះរាជវាំងក្រោមសមុទ្រ ប្រកបដោយភាពស្រស់ថ្លា

ក្រៃលែង។ ព្រះរាជបុត្រីបានទទួល វិបុត្រ ជា ស្វាមីដោយភក្តីស្មោះស្ម័គ្រ។ អ្នកបម្រើទាំងឡាយបានបំពេញគ្រប់បំណង ប្រាថ្នារបស់ វិបុត្រ។ វិបុត្រ បានសួរខ្លួនឯងថា តើជាការពិត ឬក៏ជា សុបិន?។

ប៉ុន្តែថ្ងៃមួយស្រាប់តែ វិបុត្រ នឹកទៅ ដល់ទូកនេសាទ និងការលើកមងដែល មានត្រីជាប់រណែងរណោងចេញពីទឹក សមុទ្រ។ ភ្លាមនោះគាត់ក៏នឹកឃើញអ្នក ម្តាយកំសត់ និងញាតិមិត្តក្នុងភូមិ។ ពេល នោះ គាត់អន្ទះសាជាខ្លាំង។

ណាមួយចង់ឃើញអ្នកទាំងអស់នោះផង ណាមួយជំពាក់ចិត្តយ៉ាងខ្លាំង នឹងការរស់នៅក្នុងព្រះរាជវាំងនេះផង។ ដោយទ្រាំពុំបាន គាត់ក៏សម្រេច ចិត្តសុំព្រះនាងទៅសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់។

 ព្រះនាងក៏យល់ ព្រមទាំងព្រួយបារម្ភ ហើយប្រគល់ប្រអប់ពណ៌មាសដ៏ល្អមួយវាចាថា "សូមម្ចាស់បងកុំបើកមើលវត្ថុខាងក្នុងនេះអី ដរាបណាប្រអប់នេះនៅល្អ ម្ចាស់បងនឹងបានមកជួបខ្ញុំម្ចាស់វិញ"។ 

វិបុត្រ កាន់ដៃព្រះនាងយ៉ាងណែន ហើយសន្យាថា “បងមិនបើកប្រអប់នេះជាដាច់ខាត បងនឹងត្រលប់មក រកអូនក្នុងពេលឆាប់ៗនេះ”។ ក្រោយពីគោរពលាព្រះបិតាក្មេករួច គាត់ ក៏ចាកចេញពីព្រះរាជវាំងនោះភ្លាម។

វិបុត្រ ជិះលើខ្នងអណ្ដើកធំម្ដងទៀត។ គាត់ធ្វើដំណើរឆ្ពោះទៅភូមិ កំណើតរបស់គាត់។ ពេលចេញផុតពីកំផែងព្រះរាជវាំង គាត់បានឆ្លងកាត់ ជ្រលង និងល្អាងថ្មតូចធំជាច្រើន ហើយក៏បានមកដល់លើផ្ទៃ

ទឹកសមុទ្រ។ ពេលនោះ គាត់បានមើលឃើញផ្ទះក្នុងភូមិរបស់គាត់ឡើងវិញ។ គាត់ អរគុណអណ្ដើកធំ ហើយរត់យ៉ាងលឿនកាត់ឆ្នេរខ្សាច់សំដៅទៅភូមិរបស់ គាត់។

 ប៉ុន្តែអ្វីៗបានប្រែប្រួលអស់ទៅហើយមានតែជួរភ្នំក្រោយភូមិប៉ុណ្ណោះ ដែលឋិតនៅដដែល។ ចំណែកផ្លូវ និងផ្ទះបានផ្លាស់ប្តូរទាំងអស់។ គាត់ដើរ តាមផ្លូវមួយសំដៅទៅផ្ទះរបស់គាត់។ 

ប៉ុន្តែ ទីនោះ គ្មានផ្ទះរបស់គាត់ទៀតទេ មានតែផ្ទះ មួយផ្សេងទៀតដែលគាត់មិនដែលឃើញពីមុនមក។វិបុត្រ បានសួរអ្នកភូមិម្នាក់ថា “តើកន្លែងនេះជាកន្លែងដែល វិបុត្រ ធ្លាប់រស់នៅពីមុនមកមែនទេ?”

 អ្នកភូមិបានសម្លឹងមើលគាត់ដោយឆ្ងល់ និងចម្លែកក្នុងចិត្ត “ផ្ទះរបស់គាត់ទ្រុឌទ្រោមបាក់បែកជាយូរឆ្នាំមកហើយ។ កាលពីកុមារ ខ្ញុំបានស្តាប់ជីតាខ្ញុំនិទានរឿងមួយដែលគាត់និយាយពីតាលូត របស់ខ្ញុំ។

 រឿងនេះមានសេចក្តីថា "ព្រឹកមួយ វិបុត្រ ចេញទៅនេសាទត្រី ដូចធម្មតា។ ប៉ុន្តែគេមិនឃើញគាត់ត្រលប់មកផ្ទះវិញទេ គេឃើញតែទូក របស់គាត់ប៉ុណ្ណោះ គ្មាននរណាម្នាក់ដឹងពីការបាត់ខ្លួនរបស់គាត់

ឡើយ អ្នកភូមិទាំងអស់ស្មានថា គាត់ត្រូវសត្វសមុទ្រកំណាចចាប់បាត់ទៅហើយ” ស្តាប់រឿងចប់ វិបុត្រ អរគុណអ្នកភូមិហើយដើរសំដៅទៅមាត់សមុទ្រវិញ។

គាត់គិតថា តើគាត់រស់នៅក្នុងព្រះរាជវាំងក្រោម សមុទ្រអស់រយៈពេលប៉ុន្មានឆ្នាំហើយ? ហេតុអ្វីក៏គាត់ ឋិតនៅក្នុងវ័យក្មេងដដែលដូច្នេះ? ភ្លាមនោះគាត់មាន អារម្មណ៍ត្រមង់ត្រមោចសម្លឹងមើលប្រអប់ពណ៌

មាស។ វិបុត្រ ភ្លេចអស់ពាក្យបណ្តាំភរិយាគាត់ ក៏ស្រាយចំណង ប្រអប់ហើយបើកគំរបថ្នមៗ។ ពេលនោះផ្សែងពណ៌ស បានផុសឡើង។ វិបុត្រ ក៏ក្លាយខ្លួនជាតាចាស់សក់ស្កូវ និងចេញពុកចង្កាពណ៌សមួយរំពេច។

ក្នុងខណៈពេលនោះ គាត់បានឮសម្លេងព្រះនាងចេញពីផ្ទៃសមុទ្រ "ព្រះស្វាមី ព្រះអង្គមិនអាចបើកប្រអប់នេះបានទេ ព្រោះក្នុងនេះខ្ញុំម្ចាស់បានថែរក្សាជីវិតទ្រង់ ឱ្យនៅក្មេងជារៀងរហូត។ ប៉ុន្តែ... ខ្ញុំម្ចាស់សុំលាព្រះអង្គហើយ"។ បន្ទាប់ពី នោះមក លោកតា វិបុត្រ ឮសូរតែទឹករលកបោកឆ្នេរខ្សាច់ ក្បែរជើងរបស់គាត់ តែប៉ុណ្ណោះ។



រឿងប្រវត្តិអំពែភ្នំ

kkkចំនួនអ្នកទស្សនា: Views

រឿងប្រវត្តិអំពែភ្នំ

 តាមការតំណាលប្រាប់របស់ព្រះសង្ឃ និងលោកអាចារ្យដែលគង់និងស្នាក់នៅវត្ត អំពែភ្នំបានឱ្យដឹងថា :

កាលពីយូរលង់មកហើយ មានតាយាយពីរនាក់ប្តីប្រពន្ធ តាឈ្មោះ អំ យាយ ឈ្មោះ ពេញ បានមករស់នៅតំបន់នេះដោយប្រកបរបរធ្វើចំការនិងគង្វាលពពែ ។ នៅពីមុខលំនៅឋានរបស់តាយាយ មានស្ទឹងមួយ និងនៅពីចំហៀងមានកូនភ្នំមួយ ។

ចំណេរ ក្រោយមកមានលោកតាម្នាក់ឈ្មោះ សូ ដែលជាអ្នកបួសរៀន មានចំ ណេះដឹងខ្ពស់បានធ្វើដំណើរស្វែងរកកន្លែងសំណាក់ធម៌ ហើយក៏បានមកដល់លំនៅ ឋានរបស់តាអំ យាយពេញ ។ តាសូគយគន់មើលធម្មជាតិទឹកស្ទឹងថ្លាឈ្វេងគ្រប ដណ្តប់ដោយព្រៃព្រឹក្សា និងដំណាំផល្លា ដែលតាអំ យាយពេញបានដាំដោយយក ចិត្តទុកដាក់ ហើយពេញចិត្តយ៉ាងខ្លាំង ។ តាសូពោលដោយរំភើប “ទីនេះស័ក្តិសម និងអាត្មានៅសំណាក់ធម៌ណាស់ មើលចុះទឹកស្ទឹងថ្លាឈ្វេងហូរប្រដេញគ្នាជាមួយ ហ្វូងមច្ឆា រីឯលើវេហា បក្សីបក្សាហើរទាំងហ្វូងសំដៅទ្រនំយ៉ាងត្រឈឹងត្រឈៃ ឱ ! ព្រឹក្សព្រៃដ៏សុខដុមអើយ អាត្មាសុំផ្ញើប្រាណ៍នឹងអ្នកផង” ។

តាអំ យាយពេញយល់ព្រមយ៉ាងរីករាយ ហើយថែមទាំងជួយឧបត្ថម្ភគ ម្ភគាំទ្រ ជួយ ទំនុកបម្រុងលោកតាសូយ៉ាងពេញទំហឹងទៀតផង ។ តាអំពោលដោយអំណរ ណរ "អូលោក តា ! ខ្ញុំព្រះករុណាត្រេកអរណាស់ ដែលលោកតាពេញចិត្តចំការនេះ ដើម្បីសង់អ ម្បីសង់អាស្រម សំណាក់ធម៌ ។ ខ្ញុំករុណាទាំងពីរនាក់ប្តីប្រពន្ធ សូមប្រគេនទីទួលនោះដល់លោក និងជួយសង់អាស្រមប្រគេនដល់លោកតាទៀត ។ សូមលោកតាទទួលយកនូវទឹកចិត្ត ខ្ញុំករុណាដោយក្ដីរីករាយចុះ” ។ លោកតាសូឆ្លើយតបដោយការគោរព "អរគុណៗនូវ ទឹកចិត្តដ៏ប្រពៃរបស់លោកទាំងពីរ” ។

ការមកស្នាក់នៅសំណាក់ធម៌របស់លោកតាសូ បានលេចឮដល់ប្រជាជន ។ ប្រជាជនក៏មកលបមើល ហើយឃើញថា ពិតជាមានអ្នកបួសមកសំណាក់ធម៌លើភ្នំ របស់តាអំ យាយពេញមែន ។ ពួកគេក៏ទៅផ្សព្វផ្សាយប្រាប់គ្នីគ្នាឱ្យមកគោរពបូជា និងយកចង្ហាន់ទៅប្រគេនលោកតាសូ ។ បុរសម្នាក់និយាយ "បងប្អូនទាំងអស់គ្នាខ្ញុំមាន រឿងមួយជម្រាប” លោកយាយម្នាក់សួរបញ្ជាក់ "រឿងអ្វីទៅ! ឆាប់និយាយមក អន្ទិតសំ !” អន្ទិតសំក៏តប "នៅលើភ្នំតាអំឃ្វាលពពែ មានព្រះសង្ឃគង់នៅសំណាក់ ធម៌” ប្រជាជនខ្លះក៏បដិសេធ "មិនជឿទេ" ។ បុរសម្នាក់ទៀតដែលទៅលបមើល ជាមួយអន្ទិតសំក៏ស្រដី "ពិតមែនណា ! លោកបងសំមិននិយាយកុហកទេ ។ ខ្ញុំក៏ បានឃើញដែរ !” ។

ប្រជាជនក៏និយាយព្រមៗគ្នា “បើអ៊ីចឹងយើងនឹងទៅថ្វាយបង្គំសុំសេចក្តីសុខពី ព្រះអង្គ !” ម្នាក់ផ្សេងទៀតក៏និយាយ "ខ្ញុំក៏យកចង្ហាន់ទៅប្រគេនព្រះអង្គដែរ” ។ ចាប់ពីពេលនោះមក ប្រជាជនតែងតែនាំគ្នាទៅគោរពបូជាលោកតាសួ ដោយចាត់ ទុកទីអាស្រមនោះ ជាទីសម្រាប់គោរពបូជារហូតមក ហើយឱ្យកូនចៅទៅបួសរៀន ទីនោះជាមួយនឹងលោកតាសូ ។ ក្រោយមកឈ្មោះនៃទីអាស្រមនោះបានក្លាយពី "ភ្នំតាអំ ឃ្វាលពពែ” មកជា "អំពែភ្នំ" រហូតមកដល់សព្វថ្ងៃនេះ ។

អំពែភ្នំ មិនត្រឹមតែជាអារាមសាសនាដែលទទួលការគោរពបូជាយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ពុទ្ធបរិស័ទ ប៉ុណ្ណោះទេ តែបច្ចុប្បន្នជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលពុះជ្រែកដោយស្ទឹងព្រែក ត្នោត ។ យើងអាចធ្វើដំណើរកំសាន្តយ៉ាងរីករាយពីមាត់ស្ទឹងម្ខាង ទៅមាត់ស្ទឹងម្ខាងទៀត ដោយ ស្ពានយោលដែលសង់អំពីបន្ទះឫស្សី ។ អំពែភ្នំ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ យើងអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ ៤ ។ លើសពីសម្រស់ដែលធម្មជាតិបានផ្តល់ឱ្យ អំពែម៉ាតវត្ថុតូបតែងលំអដោយរូបសំណាក សួនច្បារ កន្លែងកំសាន្ត តាមមាត់ស្ទឹងប្រកបដោយបរិយាកាសយ៉ាងត្រជាក់ចិត្ត 

រឹតតែរីករាយជាងនេះទៅទៀតនោះ យើងអាចជិះដំរីកំសាន្តជុំវិញជើងភ្នំដែលគ្របដណ្តប់ដោយ ព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃ ហើយជាទីជំរកនៃពពួកសត្វស្វាជាច្រើនមានទាំងតូចទាំងធំ រស់នៅជុំគ្នា

យ៉ាងសុខដុម ។ តាមការតំណាលផ្សេងៗគ្នារបស់ព្រះសង្ឃ និងលោកអាចារ្យពីប្រវត្តិដ៏វិសេសវិសាលនៃវត្ត អំពែភ្នំ បានធ្វើឱ្យអ្នកនិពន្ធយើងចាប់អារម្មណ៍យ៉ាងខ្លាំង ហើ ហើយបានចងក្រងនូវប្រវត្តិ វប្រវត្តិរឿងនេះឡើង

ដើម្បីរក្សាទុកជាឯកសារ ។

រឿង

Thursday, February 8, 2024

ប្រវត្តិពធីបុណ្យចូលឆ្នាំខ្មែរ កបល់មហាព្រហ្ម

kkkចំនួនអ្នកទស្សនា: Views

 

រឿង ប្រវត្តិពធីបុណ្យចូលឆ្នាំខ្មែរ​​  កបល់មហាព្រហ្ម

ក្នុងកាលដ៏កន្លងទៅហើយ មានសេដ្ឋីប្តីប្រពន្ធពីរនាក់មានកូន ប្រុសមួយប្រកបទៅ ដោយប្រាជ្ញាវាងវៃក្នុងផ្លូវធម៌ ទៀត ផង ។ កុមារនោះមានឈ្មោះថាធម្មបាលកុមារ ជារៀង រាល់ថ្ងៃចៅធម្មបាលតែងតែទៅជំនុំធម៌នៅឯធម្មសភាសាលា ប្រជាជនក្មេងចាស់ប្រុសស្រីគោរពរាប់អាន ស្រលាញ់ និងមក ស្លាប់ធម៌ជារៀងរាល់ថ្ងៃ ។

គ្រប់ៗគ្នាតែងតែសរសើរ ធម្មបាលកុមារថានៅក្មេងពិតតែមានប្រាជ្ញាពូកែណាស់ ប្រការនេះហើយ ទើបនាំឱ្យក្តៅក្រហាយដល់កបិលមហាព្រហ្ម។ គាត់គិតក្នុង ចិត្តថា "ធម្មបាលកុមារមានប្រជាជនគោរពស្រលាញ់ច្រើនមិនអីទេ ! អាត្មាអញ និងរកវិធីទប់ទល់ដោយប្រាជ្ញាអាត្មាអញផ្ទាល់” លុះគិតដូច្នោះហើយកបិល មហាព្រហ្ម ក៏ចុះមកជួប និងធម្មបាលកុមារ នៅឯធម្មសភាសាលា ។

ធម្មបាលកុមារ យើងមកនេះគឺចង់ភ្នាល់គ្នាជាមួយចៅ បើចៅឯងរកឃើញប្រស្នា នោះ យើងនឹងកាត់ក្បាលរបស់យើងបូជាធម៌ តែបើចៅឯងរកពុំឃើញទេនោះ ក្បាលចៅឯងក៏ត្រូវបូជាធម៌ដូចគ្នាដែរ។ ធម្មបាលកុមារបានសួរទៅកបិលមហា ព្រហ្មថា “ព្រះគុណម្ចាស់ប្រស្នានេះជាអ្វីទៅក្រាបទូល...! ចូរចៅចាំស្ដាប់ចុះ ប្រស្នានោះយើងសួរអំពីសេរីសួស្ដីរបស់មនុស្សផងទាំងឡាយ វាមានប៉ុន្មានយ៉ាង ម្ដេចស្តាប់បានទេ? យើងសន្យាថានឹងទុកពេលឱ្យចៅរយៈពេលប្រាំពីរថ្ងៃសំរាប់ ប្រស្នានេះ ។

ក្រោយបានទទួលយកប្រស្នាអំពីកបិលមហាព្រហ្មមក ធម្មបាលកុមារកើតទុក្ខ មុខក្រៀមក្រំសំងំគិតក្នុងបន្ទប់ ឥតរវល់ដល់បាយទឹកអ្វីឡើយ។ ក្រោយពីគិតអស់រយៈ ពេលច្រើនថ្ងៃមក ធម្មបាលកុមារក៏អស់សង្ឃឹមក្នុង ជីវិតហើយសំរេចចិត្តចុះចេញពីវិមានមិនឱ្យឱពុកម្តាយ ដឹងឡើយ ។


ធម្មបាលកុមារដើរផ្សងព្រេងក្នុងព្រៃទាំងយប់អាធ្រាត្រ ទំរេតខ្លួននឹងដើមត្នោត គ្រានោះមានសត្វឥន្ទ្រីយ៍មួយសំបុកនៅលើចុងត្នោត មេឥន្ទ្រីយ៍បាននិយាយជា មួយកូនរបស់វាថា “ឈប់យំទៅកូនព្រឹកស្អែកនេះ យើងបានសាច់អ្នកមានបុណ្យ ស៊ីហើយ...! ព្រោះកបិលមហាព្រហ្មបានដាក់ប្រស្នាឱ្យធម្មបាលកុមាររក ប៉ុន្តែ ធម្មបាលរកពុំឃើញ កូនរបស់វាក៏សួរទៅមេវា "ចុះប្រស្នានោះជាអ្វីទៅម៉ែ មេ ឥន្ទ្រីយ៍ឆ្លើយថា “សំនូរនោះគឺ តើសេរីសួស្ដីរបស់មនុស្សមានប៉ុន្មាន? "ចុះសេរី សួស្តីតើវាមានប៉ុន្មានទៅម៉ែ? កូនឥន្ទ្រីយ៍សួរ មេឥន្ទ្រីយ៍ឆ្លើយ "គឺមាន៣ដងក្នុង១ ថ្ងៃ គឺព្រឹកនៅត្រង់មុខ មនុស្សភ្ញាក់ពីដំណេកត្រូវលុបលាងមុខ ថ្ងៃត្រង់នៅដើម ទ្រូង គឺពេលនោះមនុស្សក្ដៅមនុស្សត្រូវលុបលាងខ្លួន ឯពេលព្រលប់ចូល ដំណេកវិញត្រូវលាងជើងតែប៉ុណ្ណឹងឯងណាកូន! ។

លុះធម្មបាលកុមារលឺដូច្នោះហើយ ក៏ក្រោកឈរសំលឹងលើមើលសត្វឥន្ទ្រីយ៍ ហើយក៏ស្រែកថាអស្ចារ្យណាស់ខ្ញុំ អរគុណហើយបងសត្វឥន្ទ្រីយ៍” ថាហើយ ធម្មបាលកុមារ ក៏ធ្វើដំណើរត្រលប់មកវិមានរបស់ខ្លួនវិញ។ លុះព្រឹកឡើង ធម្មបាលកុមារ ក៏លាឱពុកម្ដាយទៅធម្មសភាសាលាដើម្បីឆ្លើយប្រស្នា និងកបិល មហាព្រហ្ម ។ ឯកបិលមហាព្រហ្មលុះដល់ ថ្ងៃកំណត់ក៏ចុះមកឋានមនុស្សលោក រួមជាមួយនិងបុត្រីទាំងប្រាំពីរអង្គផង លុះមកដល់សភាធម្មសាលាហើយ កបិល មហាព្រហ្ម ក៏គង់លើអសនៈដែលមានមហាជនទាំងប្រុសទាំងស្រីគោរពប្រតិបត្តិ

ទ្រង់ក៏សួរទៅកាន់ធម្មបាលកុមារថា “មើល ធម្មបាលកុមាររកប្រស្នាយើងឃើញ ឬនៅ? "ព្រះព្រហ្មម្ចាស់រកឃើញហើយក្រាបទូល សូមទ្រង់ជ្រាបជាលំដាប់ដូចត ទៅ! ធម្មបាលកុមារឆ្លើយ គឺទី១សេរីនៅពេលព្រឹកធម្មតាមនុស្សយើងភ្ញាក់ពីដេក ត្រូវលុបលាងមុខ ទី២គឺនៅដើមទ្រូងកាលណាក្ដៅមនុស្សត្រូវលុបលាងខ្លួនឬ ងូតទឹក ...! ចំណែកទី៣ គឺនៅត្រង់បាតជើងមនុស្សយើងជានិច្ចជាកាលមុន ចូលដំណេកត្រូវលាងជើង” ។

សាធុ សាធុ ធម្មបាលកុមារឯងឆ្លើយត្រូវហើយ យើងនិងកាត់សិរិសាយើងបូជា ធម្មបាល និងតាមពាក្យសច្ចៈ “កបិលមហាព្រហ្ម” ព្រះព្រហ្មម្ចាស់ខ្ញុំព្រះអង្គពុំចង់បាន ដូច្នេះទេ សូមទ្រង់បំភ្លេចពាក្យចោលទៅ "ធម្មបាលកុមារ ឆ្លើយ ។

ទ្រង់ក៏សួរទៅកាន់ធម្មបាលកុមារថា “មើល ធម្មបាលកុមាររកប្រស្នាយើងឃើញ ឬនៅ? "ព្រះព្រហ្មម្ចាស់រកឃើញហើយក្រាបទូល សូមទ្រង់ជ្រាបជាលំដាប់ដូចត ទៅ! ធម្មបាលកុមារឆ្លើយ គឺទី១សេរីនៅពេលព្រឹកធម្មតាមនុស្សយើងភ្ញាក់ពីដេក ត្រូវលុបលាងមុខ ទី២គឺនៅដើមទ្រូងកាលណាក្ដៅមនុស្សត្រូវលុបលាងខ្លួនឬ ងូតទឹក ...! ចំណែកទី៣ គឺនៅត្រង់បាតជើងមនុស្សយើងជានិច្ចជាកាលមុន ចូលដំណេកត្រូវលាងជើង” ។

សាធុ សាធុ ធម្មបាលកុមារឯងឆ្លើយត្រូវហើយ យើងនិងកាត់សិរិសាយើងបូជា ធម្មបាល និងតាមពាក្យសច្ចៈ “កបិលមហាព្រហ្ម” ព្រះព្រហ្មម្ចាស់ខ្ញុំព្រះអង្គពុំចង់បាន ដូច្នេះទេ សូមទ្រង់បំភ្លេចពាក្យចោលទៅ "ធម្មបាលកុមារ ឆ្លើយ ។

ប៉ុន្តែកបិលមហាព្រហ្មទ្រង់មិនព្រមទេ ទ្រង់បានប្រាប់ឱ្យបុត្រីទាំង៧អង្គហុចព្រះខ័ន ហើយទ្រង់ផ្តាំថា “បុត្រីព្រះសិរិសាបិតា បើកូនបោះចោលទៅដីវានិងឆេះដល់ឋាននរក តែបើកូនបោះទៅអាកាសវានិងឆេះដល់ទេវលោក ដូច្នេះចូរកូនយកភាជមាសមក ទ្រយកទៅដំកល់ ផ្តាំហើយកបិលមហាព្រហ្មដាក់ព្រះខ័នទៅនឹងកដៃ ១ទៀតទប់ ព្រះសិរិសាយកទៅដាក់ភាជមាសឯបុត្រីទាំង៧អង្គក៏ហោះទៅកាន់ឋានលើវិញជា មួយ និងកាជមាសព្រះសិរសាព្រះបិតា

ប្រជាជនទាំងប្រុសទាំងស្រី នៅក្នុងភូមិនាំគ្នាអបអរសាទរធម្មបាលកុមារដែលដោះ ប្រស្នាបានហើយរស់នៅយ៉ាងសុខសាន្តហោង ។

Monday, February 5, 2024

រឿង​ សុរិយឃាដ និង ចន្ទឃាដ

kkkចំនួនអ្នកទស្សនា: Views

រឿង​ សុរិយឃាដ និង ចន្ទឃាដ

 ជាយូរណាស់មកហើយ មានមាណពពីរនាក់ប្តីប្រពន្ធជាអ្នកក្រីក្រណាស់ មានកូនប្រុសពីរនាក់ កូនប្រុសច្បងឈ្មោះសុរិយយាដព្រោះកើតចំថ្ងៃសូរ្យ គ្រាស រីឯកូនប្អូនឈ្មោះ៖ ចន្ទឃាដកើតពេលរាហ៊ូចាប់ចន្ទ័បាំង បាត់អស់រស្មី ចន្ទ័វិនាស ។

ហេតុតែភាពទីទាល់ក្រពេកប្តីប្រពន្ធទាំងពីរក៏បានយកកូនទៅបំបរបង់ចោលនៅ ក្នុងព្រៃស្មសានទាំងអាល័យ។ ទាំងពីរនាក់បងប្អូនបានដើរវង្វេងក្នុងព្រៃជ្រៅ ទៅៗ អត់អាហារ ក៏បេះផ្លែឈើជំនួសបាយតែក្នុងចិត្តនៅតែនឹកដល់ឪពុក ម្តាយ ពុំដាច់សោះ មិនដឹងជាលោកទាំងទ្វេរ យ៉ាងម៉េចទៅហើយ? ស្តាយដែលមិនបាន នៅបំរើ សងគុណលោក។

ថ្លែងពីព្រះឥន្ទ្រាធិរាជបានទតឃើញកុមារនោះលំបាកវេទនា ដើរនៅក្នុងព្រៃជិត កន្លែងយក្សរស់នៅ ទ្រង់ក៏បាននិមិត្តជាសត្វពស់ និងសត្វស្ការដេញប្រខាំគ្នា គាប់ជួនកុមារមកដល់ឃើញស្ដារខាំពស់ស្លាប់ ហើយស្ដារទៅខាំកកេរដើមថ្នាំ មកប្រោសពស់រស់វិញ ហើយខាំគ្នាទៀតជាច្រើនសារ ពស់ខាំប្រហារស្ដារស្លាប់ វិញម្ដង ហើយពស់ទៅកកេរដើមថ្នាំមកប្រោសស្តាររស់វិញ ក្រោយមកក៏រត់ បាត់ទៅ ។

ហេតុតែភាពទីទាល់ក្រពេកប្តីប្រពន្ធទាំងពីរក៏បានយកកូនទៅបំបរបង់ចោលនៅ ក្នុងព្រៃស្មសានទាំងអាល័យ។ ទាំងពីរនាក់បងប្អូនបានដើរវង្វេងក្នុងព្រៃជ្រៅ ទៅៗ អត់អាហារ ក៏បេះផ្លែឈើជំនួសបាយតែក្នុងចិត្តនៅតែនឹកដល់ឪពុក ម្តាយ ពុំដាច់សោះ មិនដឹងជាលោកទាំងទ្វេរ យ៉ាងម៉េចទៅហើយ? ស្តាយដែលមិនបាន នៅបំរើ សងគុណលោក។

កាលនោះនៅនគរយក្សកំពុងតែរៀបចំពិធីបូជាសពព្រះមហេសីដែលទើបនឹងចូលទីវង្គត។

ស្ដេចយក្សក៏ទៅពឹងពាក់ពួកយក្សជិតខាងអោយមកជួយបូជាសពភរិយាពពួកយក្សតបថានឹង

ជួយទាល់ណាតែមានសាច់មនុស្សជាអាហារ។ស្ដេចយក្សនិងសេនាហោះទៅរកភ្លាមតែមិនប្រទះសោះ

មកដល់ស្រះស្រង់អសុរាក៏ចុះ៖ជួនអីឃើញកុមារទាំង

ពីរកំពុងតែដេកលក់នៅទីនោះរួចក៏ចាប់ចងហោះមកដាក់ទុកក្នុងនគររួចប្រញាប់ប្រញាល់ទៅហៅ

ពួកយក្សជិតខាង។ឯ

កុមារទាំងពីរភិតភ័យកន្លងខំប្រឹងស្រាយចំណង រួចម្នីម្នារត់ចេញតែបាន សពយក្សស្រីដេកស្លាប់នៅជិតនោះមានចិត្តអាណិត ក៏ប្រោសជីវិតឱ្យរសវិញទៅ ។

យក្សស្រីដឹងច្បាស់ប្រាកដជាកុមារនេះហើយបានប្រោសជីវិតរបស់ខ្លួន អោយរស់ឡើងវិញ ក៏សាកសួរទៅដឹងថា ជាក្មេងកំព្រាដើរវង្វេងក្នុង ព្រៃនេះគ្មានអ្នកទីពឹងទេ ក៏ចូលទៅអោបក្រសោប បីបមថ្នាក់ថ្នមដូច ជាកូនអញ្ចឹង។

ពេលនោះស្ដេចយក្សមកដល់បានឃើញដូច្នេះ សួរនាំដឹងហេតុផលអស់ហើយ ក៏ប្រាប់មហេសីទៅតាមរឿងរាវដែលបានសន្យាជាមួយពួកយក្សា គឺទុកក្មេងទាំង ពីរនេះក្នុងនគរ ពិតពុំជាទេ! កំពុងតែជំនុំគ្នាពួកយក្សឯទៀតមកដល់ឃើញ កុមារាក៏សួរទៅស្ដេចយក្សថា នេះឬទុកអោយយើងស៊ី? ស្ដេចយក្សថាមិនបាន ទេ ឥឡូវនេះគេជាអ្នកមានគុណប្រោសជីវិតមហេសីយើង ដូច្នេះនខានស៊ីប្រាកដ ហើយ! ពួកយក្សពាលខឹងណាស់ឈ្លោះគ្នារហូតចូលប្រយុទ្ធតែវាយមិនឈ្នះស្តេច យក្សសោះក៏រត់បាត់រៀងៗខ្លួនទៅ។

បន្ទាប់ពីរស់នៅនគរយក្សអស់រយះពេលជាច្រើនឆ្នាំ ស្តេចយក្សនិងមហេសីបាន ហោះនាំសុរិយយាដ ចន្ទឃាដ ទៅនគរពារាណសី។ នឹងផ្តែផ្តាំអោយបាន សេចក្តីសុខហើយលាចេញទៅ។ ធ្វើដំណើរបានបន្តិចទៅបានជួបនឹងសេនា អាមាត្យកំពុងតែវាយគងប្រកាសថា អោយប្រជារាស្ត្រក្នុងនគរទាំងឡាយ កោរកេសាទាំងអស់គ្នា! សុរិយយាដ ចន្ទឃាដស្ដាប់ហើយឆ្ងល់ក៏សួរវិញថា តើ មានរឿងអ្វីបានជាកោរកេសាអស់គ្មានសល់យ៉ាងនេះ? អាមាត្យប្រាប់តាម ដំណើររឿងគឺ ព្រះបាទធម្មសូត្រ មហាក្សត្រ និងមហេសីនាម សុធម្មាកប លក្ខណា មានបុត្រីមួយអង្គព្រះនាម សុជាត្រឹង្សា បានសូន្យជីវិតដោយសារពស់ ទឹកក្នុងសួនច្បារ។

សុរិយឃាដក៏អោយអាមាត្យនាំទៅជួបព្រះរាជាដល់ហើយក្រាបបង្គំទូលសព្វគ្រប់ថាខ្លួនមានថ្នាំទិព្វអាច

ជួយជីវិតព្រះនាងបាន។ព្រះអង្គក៏អនុញ្ញាតអោយសុរិយយោដីចាប់ផ្ដើមធ្វើពិធីស្រាយថ្នាំមកទំពារ

លើកហត្ថាទាំងគួរសូមរំលឹកគុណដល់ព្រះឥន្ទព្រហ្មប្រាណដឹងខ្លួនរស់វិញទៅ ។

ព្រះរាជាសប្បាយព្រះទ័យក្រៃលែង ក៏រៀបចំអភិសេកបុត្រី សុជាត្រឹង្សា អោយ ជាមហេសីសុរិយឃាដ ឯចន្ទឃាដជាឧបរាជផងដែរ។

បន្ទាប់ពីបានកាអនុញ្ញាតពីមាតា បិតាក្មេក និងមហេសីហើយ សុរិយឃាដ ចន្ទឃាដក៏បានចុះសំពៅចេញទៅជាច្រើនថ្ងៃទើបបានទៅ ដល់ស្រុកកំណើត។ យាយតាបានបេះឪឡឹកយកមកដូរប្ញស្សី ដើម្បី យកទៅធ្វើផ្ទះពីឈ្មួញសំពៅ តែគាត់មិនបានដឹងទេថាឈ្មួញនេះជាកូន

បង្កើតគាត់ទេ។ឯសុរិយយាដចន្ទឃាដវិញមិនហ៊ានទទួលស្គាល់ឪពុកម្តាយបង្កើតទេដោយខ្លាច

គាត់នៅខឹងគុំនិងវាយជេរបណ្តេញគេទៀតទាំងសោកសៅប៉ុន្តែគេបានបង្កប់មាសក្នុងបំពង់

ឫស្សីនោះជូនទៅពួកគាត់ហើយក៏បានអោយមាសខ្លះទៅអ្នកស្រុកដែលធ្លាប់អោយបាយ

ទឹកដល់អ្នកទាំងពីរកាលពីមុនជាការដឹងគុណ។

ក្រោយពីបានអ្នកជិតខាងប្រាប់ថានាយសំពៅជាកូនរបស់ខ្លួន គាត់ក៏ប្រញាប់ ទៅរកកូនភ្លាម តែសំពៅនេះបានចេញផុតពីកំពង់ទៅហើយ។ គាត់ខំស្រែកហៅ កូនរហូតទាល់តែសន្លប់នៅមាត់កំពង់នោះតែមិនបានលឺដល់សុរិយយាដ ចន្ទឃាដ ទេ ឯសំពៅក៏ចេះតែទៅមុខរហូតដាច់កន្ទុយភ្នែក។






























រឿង កូនចចាំផ្ទះម្នាក់ឯង

kkkចំនួនអ្នកទស្សនា: Views

 


រឿង​​ កូនចចាំផ្ទះម្នាក់ឯង៖

រឿង "កូនចាំផ្ទះម្នាក់ឯង” មានបំណងអប់រំ ដល់ប្អូនៗកុមារឱ្យមានចិត្តក្លាហាន ឧស្សាហ៍ ព្យាយាម។ ជាងនេះទៅទៀត រឿងនេះ ជួយឱ្យប្អូនចេះតាំងចិត្ត និង ចេះសំរេចចិត្ត ក្នុងការដោះស្រាយបញ្ហានៅពេលដែលយើង កំពុងនៅតែម្នាក់ឯង។

នេះជាលើកទី១ហើយដែល ចែម នៅផ្ទះតែម្នាក់ ឯង។ ពុក និង ម៉ែ ចែម មិនដែលចាកចេញពីផ្ទះ ដោយទុកឱ្យកូននៅផ្ទះតែម្នាក់ឯងនោះទេ។ ប៉ុន្តែ ម្តងនេះពួកគាត់មានការជាបន្ទាន់ ដោយជីដូនរបស់ ចែម មានជម្ងឺជាទំងន់នៅឯស្រុក។ ជាថ្ងៃដែល ចែម ត្រៀមប្រឡងទៀត។ ដូចនេះពួកគាត់ត្រូវ បង្ខំចិត្តឱ្យ ចែម នៅផ្ទះតែម្នាក់ឯងមួយយប់សិន។

នៅផ្ទះម្នាក់ឯង ចែម រវល់ណាស់ខុសប្លែកពី ពេលដែលគេរស់នៅជាមួយឪពុកម្តាយ។ ចែម មើលមេរៀនត្រៀមប្រឡងនាព្រឹកស្អែករហូត ចេះចាំអស់។ ចែម មានអារម្មណ៍ល្វើយណាស់ តែគេត្រូវធ្វើម្ហូប លាងចាន រៀបចំផ្ទះទៀត ចែម មិនហ៊ានសម្រាកនោះទេ ព្រោះខ្លាចពុក ម៉ែមកវិញបន្ទោស។

បន្ទាប់ពីអាហារពេលល្ងាចរួច មេឃងងឹតទៅហើយ ចែម មាន អារម្មណ៍ខ្លាចណាស់។ តែបំណាច់ ដែលគេប្រាប់ពុកនិងម៉ែថាអាច នៅផ្ទះម្នាក់ឯងបាននោះ ក៏ត្រូវបាត់ អស់រលីង។ ចែម គិតថា “យប់នេះ អញគួរអុតចង្កៀងបំភ្លឺទល់ភ្លឺហើយ អញខ្លាចណាស់”។ ចែម ចូលក្នុង មុងដេកដោយមិនពន្លត់ចង្កៀង។

ចែម ដេកមិនលក់សោះ ព្រោះគេមិនទម្លាប់ មានពន្លឺចង្កៀង។ បន្ទាប់មកវាក៏ពន្លត់ចង្កៀងភ្លឺប។ ភាពងងឹតធ្វើឱ្យ ថែម កាន់តែខ្លាច គេងាករកទ្វារ ងាករកបង្អួច ឃើញស្រមោលដើមឈើបក់រវិចៗ ចែម ភ័យណាស់។ ចែម សួរខ្លួនឯងថា "តើអញគួរធ្វើដូចម្តេច?។ មិនបានទេ អញត្រូវតែក្លាហានឡើង នោះគ្រាន់តែជា ស្រមោលដើមឈើប៉ុណ្ណោះ”។

បន្ទាប់ពី ចែម តាំងចិត្តជាអ្នកក្លាហាន រួចហើយគេក៏សំងំដេកទៅ។ កំពុងតែ លង់លក់នាពេលកណ្តាលអាធ្រាត្រ ចែម ភ្ញាក់ព្រើត ព្រោះឮសម្លេងមាន់ស្រែក នៅក្នុងទ្រុង។ ថែម និយាយតិចៗថា “អ៊ូស ! អញភ្លេចចាក់សោរទ្រុងមាន់ វីវរហើយ បើពុកម៉ែដឹងបន្ទោសអញ ស្លាប់ហើយ”។

ថែម អុចចង្កៀងចុះទៅក្រោមជាមួយ នឹងសោរដើម្បីចាក់ទ្រុងមាន់។ ដើរជិត ដល់ទ្រុងមាន់គេក៏ឮសម្លេងបុរសពីរនាក់ នៅក្នុងទ្រុង ថែម ក៏ពន្លត់ចង្កៀងភ្លឺប។ បុរសទាំងពីរកំពុងបំភ្លឺកូនពិលលួចចាប់ មាន់។ ចែម ឃើញដូចនេះគិតថា “អញ គួរធ្វើយ៉ាងម៉េចទៅ? បើអញស្រែក ចោរ នេះនឹងរត់បាត់”។

ចែម ឃើញទ្រុងមាន់ចំហរគេក៏ដើរលបៗ ទាញទ្វារយឺតៗដើម្បីចាក់សោរក្នុងបំណងឱ្យ ចោរទាំងពីរជាប់ក្នុងទ្រុងមាន់នោះ។ ថែម ភ័យណាស់តែគេតាំងចិត្ត “អញត្រូវតែក្លា ហាន”។

ចែម ចាក់សោរហើយក៏រត់មកក្រៅ ស្រែកខ្លាំងៗ “ជួយផងៗ ចោរលួចមាន់ ជួយផង ចោរ...”។ អ្នកជិតខាង ឮដូច្នេះក៏នាំគ្នារត់មកស្រី ខ្លះកាន់ដំបង ខ្លះកាន់កាំបិត ខ្លះកាន់ពូថៅដើម្បីជួយ ចែម ។ ចោរទាំងពីរដែលនៅក្នុងទ្រុង មាន់ឮសម្លេងរបស់ ចែម ស្រែកភ័យ ណាស់ ខំស្ទុះរត់ចេញមកក្រៅ តែឥត ប្រយោជន៏ឡើយ ព្រោះទ្វារជាប់សោរ យ៉ាងមាំ។

អ្នកភូមិរួមទាំងលោកមេភូមិផង បានចាប់ចោរនោះយកទៅទទួល ទោសតាមច្បាប់។ ពួកគាត់សប្បាយ ចិត្តណាស់ ព្រោះគាត់តាមរកមុខ សញ្ញាចោរនេះយូរណាស់មកហើយ តែចាប់មិនដែលបានសោះ។ លោក មេភូមិសរសើរ ចែម ថា “ក្មួយពិត ជាឆ្លាតហើយក្លាហានណាស់”។

ស្អែកឡើងចែម បានក្រោកពីព្រលឹមដើម្បីរំលឹកមេរៀន មុនពេលទៅសាលា។ ការប្រឡងមកដល់ចែមបានសរសេរ ចម្លើយយ៉ាងល្អគ្រប់សំណួរទាំងអស់។ ពេល ចែម ត្រឡប់ មកផ្ទះវិញក៏ឃើញពុកម៉ែនិងអ្នកភូមិជុំគ្នា ថែមសប្បាយ ចិត្តណាស់ហើយនិយាយទៅកាន់ពុកនិងម៉ែវាថា “ថ្ងៃនេះ កូនប្រឡងបានពិន្ទុល្អណាស់”។

រឿង ហង្សមាស

kkkចំនួនអ្នកទស្សនា: Views


រឿងនិទាន ហង្សមាស
 

មានបុរសម្នាក់រស់នៅក្នុងនគរពារាណសី បុរសនោះលុះពេលស្លាប់ទៅៗ កើតជា ហង្សមាសមួយនៅក្នុងព្រៃហិមពាន្ត ហង្សមាសនោះចាំជាតិកំណើតរបស់ខ្លួន បាន ដឹងថា ប្រពន្ធនឹងកូនខ្លួនជួបនូវក្តីក្រីក្រតោកយ៉ាក លំបាកទុគិតរកស៊ីដោយការបំរើ ស៊ីឈ្នួល គេដូច្នោះ ។

ក៏កើតចិត្តអាណិតដល់ប្រពន្ធកូនក្រៃពេក ទើបហើរមកកាន់ផ្ទះប្រពន្ធកូននោះ ហើយនិយាយប្រាប់រឿងរបស់ខ្លួនថា ជាស្វាមីនឹងឪពុកដែលបានស្លាប់ទៅ ហើយៗកើតជា ហង្សមាស ។ ខ្ញុំមកនេះដើម្បីនឹងជំរុះស្លាបមាស១-២ អោយ អ្នកនឹងកូនយកទៅលក់ចិញ្ចឹមជីវិត កុំអោយអ្នកនឹងកូនទៅធ្វើការស៊ីឈ្នួលគេ ទៀត ហង្សប្រាប់សេចក្ដីសព្វប្រការ ។

ក៏ជំរុះស្លាបមាស១អោយទៅនាងកូនហើយផ្តាំថា បើកូនលក់ស្លាបមាស១នេះ ចាយអស់កាលណា ចាំយើងមកជំរុះអោយក្នុងកាលនោះទៀត ផ្តាំហើយហង្ស មាសក៏លាកូន ប្រពន្ធហើរវិលទៅកាន់លំនៅខ្លួន នៅព្រៃហិមពាន្តវិញហោង ។ ឯនាងប្រពន្ធនឹងកូនទាំងឡាយ ចាប់តាំងពីបានស្លាបហ្សងមាសលក់ចាយ ចិញ្ចឹម ជីវិតមក ក៏លែងទៅធ្វើការ ស៊ីឈ្នួលគេទៀត ហើយខំសន្សំទ្រព្យធនបានឡើងជា អ្នកមានគ្រាន់បើ។ ឯហ្សងមាសនោះតែងមកជំរុះស្លាបអោយគ្រប់ពេល លុះក្រោយ មក នាងប្រពន្ធកើតក្តីលោភលន់ ប្រាថ្នាចង់មានឆាប់ ។

ទើបនិយាយនឹងកូនថា " កូនអើយ ! យើងមានប្រាក់ចាយ បាយស៊ី សព្វថ្ងៃនេះ ក៏ព្រោះហង្សជាឪពុកកូនឯង មកជំរុះស្លាបមាសអោយយើងម្តងៗ តើយើងទៅទុក ចិត្តសត្វតិរច្ឆាននេះឯណាបាន ។ ប្រសិនបើហង្សមិនមក យើងនឹងបានអ្វីចាយទិញ ដូរវត្ដអាស្រ័យតទៅទៀត។ ហេតុនេះម្តាយយល់ថា បើហង្សនោះមកក្នុងថ្ងៃណា យើងនឹងនាំគ្នាចាប់ដកយកស្លាប យករោម អោយអស់រលីង ទុកជាទុនបាន់ច្រើនទៅ មុខ តែម្តងកុំអោយមានក្តី ភិតភ័យនឹងក្តីក្រតទៅទៀត " ។

ឯនាងធីតាទាំងឡាយ ឮម្តាយបបួលដូច្នោះក៏ហាមម្តាយថា "ការដែលម៉ែឯងគិត នេះមិនត្រូវទេ យើងជាកូនមិនព្រមធ្វើតាមឡើយ ” ។

ថ្ងៃមួយសុវណ្ណហង្សមកកាន់ផ្ទះ ដើម្បីនឹងជំរុះស្លាបអោយ ឯនាងព្រាហ្មណ៍ ក៏ស្រដី លួងលោមសំណេះសំណាល នឹងហង្សនោះដោយមាយា ។ បានជិតហង្សកាលណា ក៏ចាប់ហង្សនោះជាប់ ហើយសង្កត់ដកយករោមស្លាបកន្ទុយហង្សនោះទាល់តែ អស់ឥតសល់ ហង្សនោះបានក្តីទុក្ខវេទនាដោយគេដកស្លាបពន់ពេកណាស់ ខំបម្រះ លូនចូលទៅក្នុងទីមានរបាំងដែលអាច បាំងខ្លួននៅបាន ។

ឯរោមស្លាបទាំងឡាយក៏ក្លាយ ជាពណ៌សដូចស្លាបកុកទាំងអស់ មេព្រាហ្មណ៍យក ទៅលក់អោយគេក៏ពុំមាននរណាត្រូវការទិញយកឡើយ ។ ឯហង្សនោះទ្រាំទុក្ខ វេទនាលុះត្រាតែរោមថ្មីដុះឡើងបានហើយក៏ហើរទៅកាន់ព្រៃហិមពាន្ត ពុំបានមកកាន់ផ្ទះ៖ នាងព្រាហ្មណ៍នោះទៀតឡើយ ។

ចាប់ដើមពីថ្ងៃនោះមក នាងព្រាហ្មណ៍នោះខាតលាភគឺពុំមានអ្វីលក់ដូរ ចែកចាយ ដូចកាលថ្ងៃមុនៗនោះទៀតឡើយក៏ធ្លាក់ខ្លួនជាស្រីទុគ៌តវិញហោង ។


រឿង ក្ងានស៊ុតមាស

kkkចំនួនអ្នកទស្សនា: Views

 


រឿង ក្ងានស៊ុតមាស៖

មានប្ដីប្តីប្រពន្ធកសិករមួយគូ រស់នៅយ៉ាងសប្បាយរីករាយ នៅឯជនបទ ដាច់ស្រយាលមួយ ពួកគេប្រកបរបរចិញ្ចឹមជីវិតដោយការចិញ្ចឹមសត្វក្ងាន និងយកស៊ុតរបស់វាទៅលក់នៅឯផ្សារ។ ពួកគេមិនមែនជាអ្នកមានទ្រព្យ សម្បត្តិ តែពួកគេរស់នៅដោយសុភមង្គលនិងរីករាយជាមួយគ្នា។ ថ្ងៃមួយ មានសត្វក្ងានថ្មីមួយក្បាលបានហើរចូលរស់នៅជាមួយហ្វូងក្លានរបស់គាត់។ ប្រពន្ធប្ដីមួយគួរនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួក គេឃើញ សត្វក្ងានមួយក្បាលនេះពងចេញមកជាមាសមានពន្លឺយ៉ាងចិញ្ចាចចញ្ចែង ហើយជារៀងរាល់ ថ្ងៃសត្វក្ងាននេះតែងតែបញ្ចេញស៊ុតជាមាសសុទ្ធ។

មិនយូរមិនឆាប់ប្តីប្រពន្ធដែលមានសំណាងនេះបានក្លាយជាអ្នកមានយ៉ាង ឆាប់រហ័សដែលសូម្បីតែយល់សប្តិក៏គាត់មិនធ្លាប់ស្រមៃផង ប៉ុន្តែពួកគេបែរ ជាមិនសប្បាយចិត្តទៅវិញ ពួកគេចិញ្ចឹមចិត្តអត់ធ្មត់ និងទទួលបានស៊ុតតែ មួយក្នុងមួយ ថ្ងៃមិនបាន ។

ថ្ងៃមួយកសិករជាប្ដីបាននិយាយទៅកាន់ប្រពន្ធខ្លួនថា “សត្វក្លានរបស់យើង ប្រហែលជាសុទ្ធតែជាមាសពេញខ្លួន" ហេតុអ្វីក៏យើងត្រូវរង់ចាំយកស៊ុតតែ មួយ ក្នុងមួយថ្ងៃនោះ? បើសិនយើងវះខ្លួនវា ហើយយកវាចេញទាំង អស់តែម្តងទៅ នោះយើងនឹងមិនចាំបាច់រង់ចាំ ប្រពន្ធកសិករក៏យល់ស្រប ។ ពួកគេក៏សំលាប់គ្មាននោះ ប៉ុន្តែពួកគេមានការតក់ស្លត់ជាខ្លាំងនៅពេលដែល ពួកគេមិនបានឃើញមាសអ្វីទាំងអស់ ក្រៅពីដូចសត្វក្ងានដ៏ទៃទៀត។ ហើយសូម្បីតែស៊ុតមាសសុទ្ធដែលគាត់បានទទួលពីមុនមកក៏ប្រែក្លាយទៅ ស៊ុតក្ងានធម្មតាទាំងអស់ ។

ដំបូន្មានៈ

មនុស្សលោភតែងតែបាននូវអ្វីៗគ្រប់បែបយ៉ាងប៉ុន្តែនៅទីបញ្ចប់ និងត្រូវ វិនាស ឬការលោភលន់ហួសប្រមាណរមែងនាំខ្លួនអោយវិនាស ។


រឿង សត្វលា និង ឆ្កែព្រៃ

មានសត្វលាមួយក្បាលកំពុងតែស៊ីស្មៅនៅតាមតំបន់ទីទំនាបមួយកន្លែង ខណៈវាកំពុងស៊ីស្មៅយ៉ាងរីករាយវាបានឃើញឆ្កែព្រៃមួយក្បាលដើរសំដៅ មកវា សត្វលាគិតយ៉ាងរហ័សថា វាមានគ្រោះថ្នាក់ហើយទើបវាក្លែងធ្វើជា របួសដើរខ្មោច ខ្មោច ឆ្កែព្រៃដើរសំដៅមកជិត ហើយសួរថា

សំលាញ់យើងមានការសោកស្តាយណាស់ដែលឃើញឯងមានរបួស តើឯងកើតអី? តើមានរឿងអ្វីកើតឡើងចំពោះជើងរបស់ឯង? សត្វលា តបថាខ្ញុំមានការធ្វេសប្រហែសកាលពីព្រឹកមិញខ្ញុំបានលោតរំលងរបង ហើយជើងរបស់ខ្ញុំមុតបន្លាសំលាញ់ឯងគួរតែដកវាចេញសិន មុននឹងស៊ីខ្ញុំ ព្រោះវាអាចធ្វើអោយមុតមាត់របស់ឯង សត្វលាធ្វើជាព្រមានឆ្កែព្រៃ” យើង នឹងព្យាយាមឆ្កែព្រៃតប សូមឯងកាន់ជើងរបស់យើងរហូតទាល់តែយើង ស្វែងរកវាឃើញ សត្វលា និយាយ

ប៉ុន្តែរាល់ពេលដែលឆ្កែព្រៃព្យាយាមលើកជើងសត្វលាដើម្បីរកបន្លា សត្វលាបានប្រើក្រចកជើងដ៏រឹងរបស់វាធាក់ចំមុខរបស់ ឆ្កែព្រៃជាច្រើនដង ធ្វើអោយឆ្កែព្រៃបាក់ធ្មេញអស់ជាច្រើន។ ក្រោយឃើញឆ្កែព្រៃត្រូវរបួសហើយ នោះ សត្វលាបានរត់យ៉ាងលឿនសំដៅចូលព្រៃបាត់ដោយទុកអោយឆ្កែព្រៃនៅ ស្រែកឈឺចាប់រមូលពេញខ្លួនតែម្នាក់ឯង ។ ឆ្កែព្រៃមានការឈឺចាប់យ៉ាង ខ្លាំងដោយមិននឹកស្មានថា ខ្លួនល្ងង់ហើយធ្លាក់ចូលក្នុងអន្ទាក់សត្វលាយ៉ាង ងាយដូចនេះសោះ ។ វាបាននិយាយរអ៊ូម្នាក់ឯងថា អាត្មាអញសមមុខនឹង ទទួលហើយឱពុកយើងបង្រៀនពីរបៀបក្នុងការប្រមាញ់សត្វសម្រាប់ចិញ្ចឹម ជីវិត មិនមែនរបៀបក្នុងការថែរក្សាយកចិត្តទុកដាក់អ្នកដ៏ទៃទេ។

ដំបូន្មាន​​ ជួយ  គិតដល់អ្វីដែលអ្នកបានធ្វើយ៉ាងប្រសើរបំផុតមុននឹងស្នើអ្នកដ៏ទៃឱ្យ ឬជួយខ្លួនឯងសិន ទើបអ្នកដ៏ទៃជួយបាន។


រឿង ប្រចៀវ និងសត្វស្កា

នាល្ងាចថ្ងៃមួយ មានសត្វប្រចៀវមួយក្បាលហើរស្វែងរកចំណី ទោះបីជា វាមានសុខភាពមិនល្អក៏ដោយ។ ក្រោយពេលហើរដេញចាប់ចំណីបានបន្តិច វាក៏វិលមុខ ហើយធ្លាក់ចុះមកដី ហើយពេលដែលវាភ្ញាក់ឡើងវិញ វាត្រូវ សត្វស្កាមួយក្បាលហក់សង្គ្រប់លើ។ ខ្ញុំសូមអង្វរ លោកបងស្កាសូមមេត្តា ដោះលែងខ្ញុំទៅ !

សត្វស្កាសើចហើយនិយាយថា មិនអាចទេព្រោះយើងជាអ្នកជំនាញខាង ប្រមាញ់សត្វស្លាប ។ សត្វប្រចៀវគិតយ៉ាងរហ័សហើយតបវិញថា ទេខ្ញុំ មិនមែនជាសត្វស្លាបទេ ខ្ញុំគឺជាសត្វកណ្តុរទេសូមបងស្កាមើលមុខ ខ្ញុំអោយជិត បន្តិចមើល! តើមុខខ្ញុំដូចសត្វកណ្តុរទេ? សត្វស្កាមើលហើយ ក៏យល់ស្រប ហើយដោះលែងប្រចៀវទៅ។

សត្វប្រចៀវហើរទៅមុខបានតែបន្តិចវាក៏វិលមុខធ្លាក់ចុះមកដីម្ដងទៀត ហើយត្រូវសត្វស្កាផ្សេងទៀតចាប់បានដូចមុន។ ម្តងនេះសត្វប្រចៀវបាន អង្វរសត្វស្កាដូចលើកមុនអោយដោះលែងវា។ ហេតុអ្វីយើងមិនត្រូវ សំលាប់ឯង? ព្រោះយើងជាអ្នកប្រមាញ់សត្វកណ្តុរ សត្វស្កាស្រែក ហ្ន៎ តែខ្ញុំ មិនមែនជាសត្វកណ្តុរទេ សត្វប្រចៀវឆ្លើយយ៉ាងរហ័ស ខ្ញុំជាសត្វប្រចៀវ ទេតើ! តើលោកបង់ស្កាឯងដែលឃើញសត្វកណ្តុរមានស្លាបដែរឬទេ ? ប្រចៀវសួរ ថែមទាំងត្រដាងស្លាបរបស់វាអោយស្កាមើល ។ ស្កាពិនិត្យ មើលម្តងហើយម្តងទៀត ប៉ុន្តែប្រចៀវពូកែក្នុងការបញ្ចុះបញ្ចូលធ្វើអោយ ស្តាយល់ព្រមដោះលែងវា។

ដំបូន្មាន:

នៅពេលដែលគ្រោះថ្នាក់មកដល់ ការគិតយ៉ាងរហ័សពិតជាអាចជួយជីវិត អ្នកបាន ឬប្រាជ្ញាជាអាវុធ។




រឿងគុណដើមប្ញស្សី

kkkចំនួនអ្នកទស្សនា: Views

 

រឿងនិទានគុណដើមប្ញស្សី ៖ 

ក្នុងសប្តាហ៏ឈប់សម្រាកបុណ្យមួយ សុខ បានសុំឪពុកម្តាយទៅលេងផ្ទះជីតានៅឯស្រែ ។ ដោយរវល់ខ្លាំងពេក ម្តាយគេបានយល់ព្រមឱ្យ សុខ ទៅតែម្នាក់ឯង តាមការអង្វរករដ៏ទទូច ព្រមទាំងតាមពាក្យសម្ដីដែល សុខ និយាយធានាអះអាងថា នឹងគោរពតាមពាក្យរបស់ឪពុក

ម្តាយ ។តែមុននឹងទៅ ម្តាយបានណែនាំពន្យល់កូនបន្ថែមទៀត គឺឱ្យចេះប្រុងប្រយ័ត្នក្នុងការ ធ្វើដំណើរ ដោយកុំធ្វេសប្រហែសរវល់ឈប់លេង ឬចូលចំការបេះដំណាំអ្នកស្រុក។ ម្តាយបាន និយាយសង្កត់ផ្តាំទៀតថាៈ ផ្ទះលោកតាឯងនៅខាងកើត ចូរកូនដើរសំដៅទៅតាមទិសដែល ព្រះអាទិត្យរះឡើង ។

ស្អែកឡើង សុខ ងើបពីព្រលឹម ស្នាស្ពាយបង្វិចចំណីអាហារនិងដបទឹក ដើរបណ្តើរ ច្រៀងបណ្តើរ ភ្នែកសម្លឹងទៅព្រះអាទិត្យ ។ ប៉ុន្តែចូលដល់ព្រៃតែបន្តិច អារម្មណ៍ សុខ ចាប់ប្តូរ ព្រោះឃើញហ្លួងមេអំបៅយ៉ាងច្រើន ។ ហ្លួងខ្លះពណ៌ខ្មៅ ហ្លួងខ្លះពណ៌លឿង ហ្លួងខ្លះពណ៌ ក្រហម.......សុខ ងាកបែរចូលទៅតាមហ្លួងដែលមានស្លាបធំចម្រុះគ្រប់ពណ៌ ដែលកំពុង ហើរក្រេបលំអងផ្កាដេរដាសពេញព្រៃ ។ គេដើរលបៗតាមចាប់ តែមិនបានក៏រត់ដេញ ហើយ ដើរឱនៗវិញ ក៏នៅតែចាប់មិនបាន ។

ដោយហេវហត់ខ្លាំង សុខ ក៏សម្រេចចិត្តឈប់តាម ហើយលាថង់ចំណីក្នុងបង្វិចបរិ ភោគ ។ តែមិនទាន់បរិភោគផង ស្រាប់តែក្រឡេកឃើញហ្វូងសត្វកំភេមដ៏ស្រស់ឆើតឆាយ ។ សុខ ខ្ចប់បិទនំចំណីវិញ ។ គេរត់ គេរត់ដេញចាប់សត្វកំភេមបានមួយទូកដៃ ក៏វង្វេងបង្វិចនំចំណី រកមិនឃើញ ។ គេដើរចុះដើរឡើងរកនឹកទីកន្លែង តែក្នុងព្រៃមានលក្ខណៈដូចៗគ្នា ។

សុខ បែកញើសជោកថ្ងាស ហើយងើយមើលទៅព្រះអាទិត្យដែលបានដើរចំពីលើក្បាល គេទៅហើយ ។ ពេលដើរបណ្តើរនិងប្រឹងងើយទៅលើមេឃសម្លឹងព្រះអាទិត្យនោះ សុខ ជ្រុល ខ្លួនធ្លាក់ទៅក្នុងអន្លង់ចាស់មួយដែលដុះខស្មៅពេញ ។

ម្តងនេះជាទុក្ខកង្វល់ធំណាស់ ព្រោះពោះកូរគ្រូកៗ ដៃញ័រ ឯជើងក៏ទន់ស្រយុត ។ គេ ខំបន់អស់វត្ថុស័ក្តិសិទ្ធិ តែព្រះអាទិត្យរឹតតែបែរក្រហមឡើងៗ ។ ទន្ទឹមនេះ៖ សុខ ឮតែសូរ សម្លេងសត្វបក្សាបក្សីយំខ្ញៀវខ្ញារ ហើរវិលរកទ្រនំអឺងកង ។ តែទោះបីជាអស់កម្លាំងមែនពិត ក៏ភ្នែកនៅតែប្រឹងរំពៃរកមើលកន្លែងឡើង ។ សុខ បានឃើញវល្លិដុះនៅមាត់អន្លង់ម្ខាង គេក៏ ដើរទៅ រួចប្រឹងយកអស់កម្លាំងកាយចិត្ត តោងវល្លិឡើងមកលើបានសម្រេចដូចបំណង ។

ពេលឡើងផុតពីមាត់អន្លង់ហើយ សុខ បែរវង្វេងទិស ព្រោះពេលនេះមេឃងងឹត ហើយ។ សុខ ភ័យព្រឺឆ្អឹងខ្នងព្រោះឮសម្លេងខ្យល់បក់បោកមែកឈើ និងសម្លេងតំណក់ទឹក ភ្លៀងរលឹមស្រក់តក់ៗលើស្លឹកឈើ.......គេរឹតតែព្រឺឆ្អឹងខ្នងមែនទែនថែមទៀត ព្រោះដោយ សារសម្លេងខ្លែងស្រាកយំឮ ខ្វាក ! ខ្វាក ! ។ សុខ យកដៃខ្ទប់មុខ នឹកស្រមៃទៅដល់រឿង ក្នុងវីដេអូ ដែលឃើញសត្វខ្លា សត្វតោ សត្វចចក......ចាប់ហែកសត្វតូចៗស៊ីជាអាហារ.....។ សុខ គិតឃើញថា បើវាមកប្រទះគេ វានឹងចាប់ខ្លួនគេហែកស៊ីមិនខាន........។ ដោយសួង ចិត្តខ្លាចពេក គេក៏ភ្លាត់ស្រែកដោយញ័រមាត់ថាៈ ម៉ែអើយជួយកូនផង! ស្ងាត់ឈឹង មិនឮ សម្លេងម៉ែតបវិញ ។ សុខ លាដៃថ្នមៗ លួចបើកភ្នែកសម្លឹងមើលតាមចន្លោះម្រាមដៃ មិន (12) ប្រទះឃើញអ្វីសោះ ព្រោះមេឃងងឹតស្លុប។

សុខ ដើរសន្សឹមៗទៅមុខ ក៏ប៉ះនឹងដង្គត់ឈើ។ សុខ ភ្លាត់មាត់ស្រែកម្តងទៀតថាៈ ពុទ្ធោ! រួចប្រឹងសម្លឹងទៅមុខក៏ឃើញដើមឫស្សីដុះច្រូងច្រាងស្រឡនៗ ។ សុខ ចាប់អារម្មណ៍ នឹកឃើញដល់សម្ដីរបស់ជីតា ។ ជីតារបស់សុខធ្លាប់បានបង្ហាញចៅ ឱ្យចេះជ្រើសរើសយក ឫស្សីផ្នែកខាងលិចមកធ្វើជាផ្លែរនាត ល្អជាងផ្នែកខាងកើត។ ព្រោះព្រះអាទិត្យលិចទៅទិស ខាងលិច បានចាំងជះកម្ដៅមកដល់ផ្នែកនេះយូរជាងគេ។

ដូច្នេះ គេក៏សម្រេចចិត្តដើរទៅតាមទិសផ្នែកម្ខាងទៀត ដែលត្រជាក់ជាងនេះគឺតម្រង់ ទៅទិសខាងកើត ។ សុខ ផ្ចង់ស្មារតីដើរបានមួយសន្ទុះក៏ចេញផុតពីព្រៃ។ ក្រោមពន្លឺព្រះចន្ទ គេអាចសម្លឹងឃើញខ្ទមចាំស្រែរបស់អ្នកស្រុកមួយៗ ។ គេចាប់ផ្តើមរត់ព្រោះឮសម្លេងឆ្កែ ព្រុស ។ សុខ រត់ទៅមុខបានបន្តិច ក៏ឃើញភ្លើងចង្កៀងប្រេងកាតភ្លឺផ្លុងៗចេញពីផ្ទះអ្នក ស្រុក ។ សុខ អររំភើបចិត្តណាស់ ។

ពេលនេះ សុខ រឹតតែផ្ចង់ស្មារតី។ ប៉ុន្តែដោយសារហេវហត់ខ្លាំងពេក សុខ ក៏បង្គន់ ដំណើរដើរយឺតៗវិញ ។ សុខ ដកដង្ហើមឮយូរខូៗព្រោះស្ថិតក្នុងស្ថានភាពស្ងាត់ជ្រងំ ដែលមនុស្ស ទាំងឡាយកំពុងលង់លក់ក្នុងដំណេក ។ សុខ ជិតបានសម្រេចដល់ទិសដៅហើយ គឺគេមើលពី ចម្ងាយឃើញ ដើមដូងយ៉ាងច្រើនដុះជាជួរពីមុខផ្ទះរបស់ជីតាគេ។ ដើរបណ្តើរ សុខ បន្ទោស ខ្លួនឯងបណ្តើរ ។ សុខ សោកស្តាយក្រោយដែលមិនធ្វើតាមបណ្តាំម្តាយ ។ កំពុងតែគិតស្រាប់ តែឮសម្លេង អាគីឆ្កែរបស់អ្នកជិតខាងព្រុសគេ។

សុខ ក៏ប្រឹងរត់ត្របាញ់យ៉ាងលឿនដល់មុខផ្ទះជីតា ។ សុខ ស្រែកដោយញាប់ញ័រ តែមិនមែនជាសម្លេងរន្ធត់ទេ គឺជាសម្លេងដែលត្រេកអរបំផុតថាៈ លោកតា! លោកតា! ។ ជីតាកួកគ្រហែមហើយសួរវិញថាៈ ចុះហេតុអីបានជាចៅទើបតែមកដល់? សុខ មិនឆ្លើយតប វិញទេ តែបែរជាឈរសម្រក់ទឹកភ្នែកតក់ៗលើថ្ពាល់។




រឿង ទន្សាយ ចាញ់ ប្រាជ្ញា ខ្យង

kkkចំនួនអ្នកទស្សនា: Views

រឿង ទន្សាយ ចាញ់ ប្រាជ្ញា ខ្យង៖

មាននិទានតំណាលថា សម័យថ្ងៃមួយ មាន ទន្សាយ ចុះមកផឹកទឹកត្រពាំង។ ទន្សាយ ផឹកទឹកពុំទាន់ឆ្អែតផងវាក៏ប្រទះឃើញខ្យង មួយកំពុង បណ្តែតខ្លួននៅលើផ្ទៃទឹក។ ទន្សាយ ឃើញដូច្នេះក៏ស្អប់ខ្ពើម ត្បូង ជាខ្លាំង។ ទន្សាយ បានគេចទៅផឹកទឹកនៅប្រឡង់មួយ ផ្សេងទៀតដែលស្ថិតនៅក្បែរនោះដែរ។

ខ្យង ឃើញអាកប្បកិរិយា ទន្សាយ ដូច្នេះក៏ស្រដីទៅ ទន្សាយ ថា ៖ "អេ ! បង ទន្សាយ បងមកផឹកទឹកនៅទីនេះមានបានសុំអ្នកណា ហើយឬនៅ?” ទន្សាយ ឆ្លើយតបទៅវិញទាំងមួរម៉ងដោយកំបុតៗ ថា៖ "ត្រពាំងនេះគ្មានម្ចាស់ទេ! យើងមិនចាំបាច់សុំអ្នកណាក៏បាន ដែរ!” ខ្យង ស្រដីទៅកាន់ ទន្សាយ វិញថា៖ "យើងជាអ្នកថែរក្សា ទឹកនេះយូរណាស់មកហើយ បើចង់ផឹកត្រូវតែសុំខ្ញុំសិន”។

ទន្សាយ ឮ ត្បូងពោលពាក្យដូច្នេះ កើតក្ដីក្ដៅក្រហាយក៏ពោលចំអក ខ្លាំងៗថា៖ នែ ខ្យង! ឯងមិនដែលបានស្គាល់ទីវាលដីស្រែចំការឯណា ឆ្ងាយផងយកតែមាត់ធ្វើជាជើង ស្គាល់តែប្រឡង់ទឹកប៉ុណ្ណឹងអួតថា ខ្លួនឯងជាអ្នកថែរក្សាទឹកនេះផងហ្គី៖ ភួង ឆ្លើយតបវិញថា៖ ខ្ញុំគ្មាន ជើងមែនពិត ហើយក៏មិនស្គាល់ទីវាលដីស្រែចំការឆ្ងាយៗដូចបង ថាមែន តែបើបង ទន្សាយ ចង់ភ្នាល់យើងរត់ប្រណាំងគ្នាទៅខ្ញុំមិន ខ្លាចបងទេ។

ទន្សាយ លី ខ្យង ភ្នាល់រត់ប្រណាំងគ្នាបែបនេះកាន់តែក្តៅក្រហាយ ឡើងនឹកក្នុងចិត្តថា មិនគួរអា ខ្យង នេះហ៊ាននិយាយពាក្យដូច្នេះសោះ នរណាៗក៏ដឹងដែរថាខ្លួនអញជាអ្នកមានប្រាជ្ញា ហើយរត់លឿន និង រហ័សជាងគេបំផុត។ ទន្សាយ ប្រាប់ ខ្យង ថា៖ ចុះខ្ញុំមានទៅខ្លាចអី ខ្យង ឯងនោះ! ព្រឹកស្អែកយើងជួបគ្នានៅទីនេះ។ យើងរត់ប្រណាំង គ្នាបីជុំត្រពាំងនេះ។ បើខ្ញុំចាញ់ ខ្ញុំឈប់ផឹកទឹកត្រពាំងនេះ។ ឯ ត្បូង ឯងបើចាញ់ខ្ញុំវិញ ក៏ត្រូវតែឈប់រស់នៅក្នុងទឹកត្រពាំងនេះដែរ។ ពោលចប់ ទន្សាយ ក៏ដើរចេញទៅ។

ចំណែក ខ្យង ពេលឃើញ ទន្សាយ ចេញទៅបាត់ ក៏ហៅគ្នីគ្នាមក ប្រជុំ ហើយណាត់គ្នាថា ៖ “ព្រឹកស្អែកយើងត្រូវរាយបណ្តាក់គ្នាតាម មាត់ត្រពាំងនេះ។ បើលី ទន្សាយ ស្រែកហៅ អ្នកដែលនៅខាងមុខ ត្រូវតែឆ្លើយថា កូក”។

ស្អែកឡើង ទន្សាយ ក៏បានមកដល់ឃើញ ខ្យង នៅចាំនៅនឹង កន្លែងណាត់គ្នារួចជាស្រេច។ ទន្សាយ និង ខ្យង ក៏ចាប់ផ្តើមរត់ ប្រណាំងគ្នា។ ទន្សាយ រត់បានមួយជុំត្រពាំងក៏ស្រែកប្រកួកហៅខ្យង វ៉ឺយ ! ខ្យង !។ ខ្យង នៅពីមុខ ទន្សាយ ស្រែកឡើង “កូក” ។ ទន្សាយ លីសម្លេង ខ្យង ឆ្លើយនៅខាងមុខដូច្នេះនឹកស្មានថា ខ្យង រត់លឿនជាងខ្លួនមែនក៏ខំរត់ពេញទំហឹង។ លុះរត់បានមួយជុំទៀត ទន្សាយ ស្រែកហៅ ខ្យង ម្ដងទៀត។ សម្លេង "កូក” លាន់លឺនៅ ខាងមុខដដែល។ ទន្សាយ ពុំបានគិតស្មានថា នេះជាល្បិចកលរបស់ ខ្យង ឡើយ វាគិតថា ខ្យង រត់លឿនជាងវាមែន។ ទន្សាយ ក៏ខំ បន្ថែមល្បឿនអស់ពីកំលាំងកាយចិត្ត។

គ្រប់បីជុំ ទន្សាយ មកដល់ទីណាត់។ ប៉ុន្តែជាការខកចិត្តសំបើម ណាស់ ព្រោះទីនោះ ខ្យង បានរង់ចាំ ទន្សាយ មុនជាស្រេច។ ទន្សាយ ក៏យល់ព្រមចុះចាញ់ ភួង ហើយនឹកខ្មាសខ្លួនឯង យ៉ាងខ្លាំងដែលរត់ចាញ់ ត្បូង។ វាក៏រត់ចេញពីទីនេះហើយប្តេជ្ញាចិត្ត ឈប់ផឹកទឹកត្រពាំងជារៀងរហូត។

ចាប់តាំងពីពេលនោះមកគេសង្កេតឃើញសត្វ ទន្សាយ ឈប់ផឹកទឹក ត្រពាំងមែនរហូតមកដល់សព្វថ្ងៃនេះ ហើយក៏ ទន្សាយ មិនដែល ផឹកទឹកដែរ។ ឯ រូង ក៏រស់នៅក្នុងត្រពាំងយ៉ាងសុខសាន្តជារៀង រហូតមក។ ចប់


រឿង ក្រមុំចូលម្លប់

kkkចំនួនអ្នកទស្សនា: Views

 


រឿងនិទាន ក្រមុំចូលម្លប់

រឿងនិទានមួយដំណាលថា មានមហាចោរម្នាក់ពុំមានភរិយា ឡើយ គាត់បានសង់ផ្ទះមួយខ្នងល្អស្អាតនៅក្នុងព្រៃស្មសានដើម្បីទុក ដាក់ទ្រព្យរបស់ខ្លួនមាន មាស ប្រាក់ សំពត់អាវស្បៃជាដើមដែល ខ្លួនបាន

ទៅលួចប្លន់ពីគេ។ លុះក្រោយមកមហាចោរក៏រំពឹងគិតថា "អាត្មាអញមានទ្រព្យសម្បត្តិច្រើនណាស់ តែទាស់ត្រង់គ្មានអ្នក ណានៅថែរក្សាសោះ គិតសព្វគ្រប់ទៅការប្រឹងប្រែងរបស់អញ នេះ ដូចជាគ្មានបាន

ការអ្វីឡើយ ! ព្រោះថា បើកាលណាអាត្មា អញស្លាប់ទៅ ទ្រព្យអស់ទាំងនេះនឹងទៅជារបស់គ្មានបានការ វាគួរ ឱ្យស្តាយណាស់។ បើមានប្រពន្ធកូនគ្រាន់នឹងស៊ីមរតកនេះ អាត្មា អញមិនសូវជាស្តាយពេកទេ”។

គិតហើយ មហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុករំពៃគយគន់ មើលក្មេងស្រី-ប្រុស ដែលកំពុងលេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើ ហើយក៏ឃើញនាងតូចម្នាក់មានរូបឆោមស្អាតសមរម្យ មានសាច់ឈាម ស្រស់

ថ្លាថ្លៃថ្នូរគួរឱ្យស្រឡាញ់ ក៏និយាយលួង លោមក្មេងនោះឱ្យបែកចេញ ពីពួកក្មេងៗហើយបញ្ឆោត នាំនាងយកទៅនៅក្នុង ផ្ទះរបស់ខ្លួន។

ដោយខ្លាចក្មេងនោះលួចរត់ទៅរកឪពុកម្តាយនាងវិញ ព្រមទាំង ការពារកុំឱ្យម្តាយឪពុកតាមរកនាងឃើញ មហាចោរក៏យកក្មេងនោះ ទៅលាក់ទុកក្នុងបន្ទប់ចាក់សោជាប់។ រាល់ពេលបាយ ឬពេលបាន នំចំណីអាហារឆាញ់ៗ ឱ្យនាងបរិភោគ។

ក្មេងស្រីនោះ ក៏នៅក្នុងម្លប់ចេះតែចំរើនសាច់ឈាមរាល់ថ្ងៃជា លំដាប់ រហូតដល់នាងពេញវ័យក្រមុំ។ ដោយសារតែនាងនៅក្នុង បន្ទប់ នាងមិនដែលត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដីជាច្រើនឆ្នាំ មកហើយ ទើបបណ្តាលឱ្យនាងស្គមស្លេកស្លាំងខុសពីនារីទូទៅ។

មហាចោរភ័យណាស់ មិនដឹងជាកូនមានជំងឺអ្វីទេ ក៏ត្រាច់ទៅក្នុង អ្នកភូមិស្រុក ក៏បានជួបនឹងដូនចាស់ម្នាក់ជាយាយម៉ប មហាចោរក៏ និយាយអង្វរ សូមអញ្ជើញដូនចាស់ឱ្យមកជួយមើលរោគកូនខ្លួន។

យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាង ហើយយល់ការណ៍ ក៏ប្រាប់នាងថា "ចៅយាយអើយ! ចៅកុំព្រួយអី! ចៅឈើនេះ គ្មានអ្វី ក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលចៅផ្លាស់វ័យនេះហើយ ដែលធ្វើ ឱ្យចៅរសាប់រសល់ ចុកខ្នង ចុកចង្កេះ ល្អិតល្ហែដៃជើង។

 តែចៅកុំ ព្រួយ! ចាំយាយផ្សំថ្នាំសង្កូវឱ្យចៅផឹក"។ ថាហើយ យាយម៉បក៏ស្មោះ សំបកឈើមកផ្សំថ្នាំដាំទឹកឱ្យនាងផឹក ហើយផ្តាំថា “នែចៅ ពេលចៅ ជិតដល់ថ្ងៃមករដូវ ចូរចៅយកថ្នាំមួយកញ្ចប់នេះដាំទឹក

 ហើយផឹក ចំនួនបួនប្រាំថ្ងៃ នោះចៅនឹងបានធូរស្រាលក្នុងខ្លួនដូចបំណង ហើយ សាច់ឈាមពណ៌សម្បុររបស់ចៅ ក៏រឹតតែល្អឡើងដែរ”។ នៅពេល ដែលយាយម៉បបានមើលថែទាំកូនចោរនោះមក គាត់ចេះតែ

សង្កេត ឃើញឫកពា និងរូបឆោមនាងនោះល្អណាស់ ក៏កួចចិត្តទុកថា នឹង សម្លឹងរកមើលកំលោះរូបល្អណាម្នាក់ ឱ្យសក្តិសមគ្នាជាមួយនឹងនាង។

លុះកូនស្រីមហាចោរផឹកថ្នាំរួច ក៏បាន ធូរស្រាលរោគ ហើយយាយម៉បចូលទៅ សំពះសុំលាមហាចោរ ហើយផ្តាំមហាចោរ មិនឱ្យឃុំនាងនៅក្នុងបន្ទប់តទៅទៀតទេ។ មហាចោរ បានយកមាសប្រាក់ខ្លះៗជូនជា ទ្រនឹបដល់យាយម៉ប ហើយជូនយាយ ត្រឡប់ទៅផ្ទះវិញ។

ពេលរៀបចេញទៅយាយម៉បនឹកក្នុងចិត្តថា “ផ្ទះមហាចោរនេះឆ្ងាយ ដាច់ស្រយាលពីភូមិស្រុកគេណាស់ ឯព្រៃទៀតសោតក៏ស្ងាត់គួរឱ្យ ខ្លាច ប្រសិនបើអញត្រូវការចង់មកទីនេះម្តងទៀត ធ្វើម្ដេចនឹងរក ផ្លូវ

ឃើញ” និកសព្វគ្រប់ហើយ គាត់ក៏យកគ្រាប់ឪឡឹកមួយបង្វេច ដែលដាក់តាមខ្លួន ដើរតាមក្រោយមហាចោរ យាយដើរបណ្តើរ ចាប់ គ្រាប់ឪឡឹករោយបណ្តើរ រហូតមកដល់ផ្ទះគាត់វិញ។

ថ្ងៃមួយ អាស្រ័យបច្ច័យហេតុផលពីបុព្វេ បណ្តាលឱ្យចិត្តមាណព ម្នាក់ដែលត្រឡប់ពីរៀនវិជ្ជាការ ចូលទៅសម្រាកនៅផ្ទះយាយម៉ប នោះសិន ត្បិតថ្ងៃកាន់តែជ្រេ កម្លាំងក៏អស់ ផ្លូវទៅមុខទៀតក៏ឆ្ងាយ ក៏ចូលទៅ

សំពះដូនចាស់សុំស្នាក់នៅបានមួយយប់។ ជួនជាដូនចាស់ ចេញមក ក៏ក្រឡេកឃើញមាណពចូលមកសំពះ ក៏មានចិត្តសប្បុរស ទទួលឱ្យស្នាក់នៅ។ យាយដាំបាយបណ្តើរ សំណេះសំណាលសួរ អំពីពូជពង្សមាណពបណ្តើរ។


យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាង ហើយយល់ការណ៍ ក៏ប្រាប់នាងថា "ចៅយាយអើយ! ចៅកុំព្រួយអី! ចៅឈើនេះ គ្មានអ្វី ក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលចៅផ្លាស់វ័យនេះហើយ ដែលធ្វើ ឱ្យចៅរសាប់រសល់ ចុកខ្នង ចុកចង្កេះ ល្អិតល្ហែដៃជើង។ តែចៅកុំ ព្រួយ! ចាំយាយផ្សំថ្នាំសង្កូវឱ្យចៅផឹក"។ 

ថាហើយ យាយម៉បក៏ស្មោះ សំបកឈើមកផ្សំថ្នាំដាំទឹកឱ្យនាងផឹក ហើយផ្តាំថា “នែចៅ ពេលចៅ ជិតដល់ថ្ងៃមករដូវ ចូរចៅយកថ្នាំមួយកញ្ចប់នេះដាំទឹក ហើយផឹក ចំនួនបួនប្រាំថ្ងៃ នោះចៅនឹងបានធូរស្រាលក្នុងខ្លួនដូចបំណង ហើយ សាច់ឈាមពណ៌សម្បុររបស់ចៅ ក៏រឹតតែល្អឡើងដែរ”។ 

នៅពេល ដែលយាយម៉បបានមើលថែទាំកូនចោរនោះមក គាត់ចេះតែសង្កេត ឃើញឫកពា និងរូបឆោមនាងនោះល្អណាស់ ក៏កួចចិត្តទុកថា នឹង សម្លឹងរកមើលកំលោះរូបល្អណាម្នាក់ ឱ្យសក្តិសមគ្នាជាមួយនឹងនាង។

យប់នោះ បុរសនេះចេះតែគិតសព្វគ្រប់ ដេកក៏មិនលក់ដោយ ប្លែកកន្លែងផង ទន្ទឹងចាំឱ្យតែភ្លឺឆាប់នឹងបានទៅជួបនាងផង ណា មួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះ ថ្នាក់ជាមួយមហាចោរ។

ពេលទៀបភ្លឺ យាយម៉បក្រោកដណ្ដាំបាយ រកម្ហូបក្រៀមៗ ត្រៀម ទឹកបំពង់ ទុកបំរុងជាស្បៀងឱ្យមាណពធ្វើដំណើរី។

លុះមាណពក្រោកពីដំណេក យាយក៏ឱ្យស្រស់ស្រូបបាយទឹក រួច ប្រគល់កញ្ចប់អាហារសម្រាប់តាមផ្លូវ ហើយនាំបង្ហាញតម្រុយដើមឪឡឹកឱ្យ ចៅមាណពធ្វើដំណើរចេញទៅ។ យាយម៉បផ្តាំមាណពថា "នែចៅ!

 ចូរ ចៅដើរតាមជួរដើមឪឡឹកនេះចុះ! ចៅនឹងបានទៅដល់ផ្ទះនាងហើយ តែចៅប្រយ័ត្នខ្លួនឱ្យមែនទែនណា! ចៅទៅចុះ សូមឱ្យបានសេចក្តីសុខ និងឱ្យបានសម្រេចដូចសេចក្ដីបំណងប្រាថ្នា បើមានសត្រូវមកពីមុខ ឱ្យរំលង បើមានសត្រូវមកពីក្រោយខ្នង ឱ្យរលាយណាចៅ”។

ចៅមាណពក្រាបប្រណិប័តន៍លោកយាយ ហើយចេញដំណើរទៅ។ ថ្ងៃជ្រេបន្តិច ទើបមាណពទៅដល់ផ្ទះមហាចោរ។ គាប់ជួនជាពេល នោះ មហាចោរមិននៅចេញទៅរកប្លន់គេបាត់ នៅតែកូនស្រីឱ្យចាំ ផ្ទះម្នាក់ឯង។ 

នាងកំពុងដើរតត្រុកបោសសំអាតផ្ទះតាមទំលាប់ ពុំគិត ក្រែងមានអ្នកណាមកក្បែរឡើយ។ ឯចៅមាណពនោះ ទៅលបគយ គន់ឃើញថា នាងនៅតែម្នាក់ឯងក៏ប្រថុយស្រែកហៅនាង។ នាងពួ សូរមាត់មនុស្សចម្លែក នាងភ័យណាស់គិតថា

 "តើអ្នកណាហ្ន៎! ហ៊ាន ចូលមកដល់ទីនេះ?” ប៉ុន្តែនាងក្រឡេកទៅឃើញយុវបុរសជាអ្នក មានឫកពាសុភាពរាបសាល្អដែលមិនគួរឱ្យខ្លាច នាងក៏បើកទ្វារឱ្យ បុរសនោះចូលផ្ទះ ហើយនិយាយសាកសួរគ្នា

ទៅវិញទៅមក មិនត្រឹម តែប៉ុណ្ណោះ នាងក៏ទទួលរាក់ទាក់សំណេះសំណាលដោយសេចក្តី ស្នេហា ហើយក៏សុខចិត្តសុខកាយស្រឡាញ់គ្នាជាប្តីប្រពន្ធ ហើយ យកមាណពទៅលាក់មិនឱ្យមហាចោរជាឪពុកចិញ្ចឹមដឹងឡើយ។

វេលាក្រោយមក ខុសប្លែកពីធម្មតា មហាចោរសង្កេតឃើញធ្ឫកពាកូនស្រីរបស់ខ្លួន គឺឃើញនាងតែងខ្លួនជានិច្ចជាកាល ធ្វើការងារ សព្វសារពើក្នុងផ្ទះ ដោយមិនបាច់ឪពុកតឿនឡើយ ដូចជាចង់ផ្កាប់ ផ្គុនមនុស្សណាម្នាក់ដែលជាទីពេញចិត្ត។

មហាចោរនឹកសង្ស័យ ហើយសង្កេតតាមដានកូនស្រី ក៏ឃើញប្រុស ម្នាក់មានរូបរាងស្អាតសង្ហានៅក្នុងផ្ទះ ក៏អន់ចិត្តនឹងកូនស្រី លាយនឹង សេចក្តីអៀនខ្មាសបុរសជាប្តីនាងនោះផង ក៏ដើរចេញពីផ្ទះបាត់ទៅ។ ទាំងពីរនាក់ប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅមិនឃើញមហាចោរ ត្រឡប់មកវិញ ក៏នាំគ្នាចុះមក រកឪពុកនៅឯភូមិស្រុក។

លុះមកដល់ភូមិហើយក៏នាំគ្នាចូលទៅអរគុណយាយម៉ប ព្រមទាំង ជូនរង្វាន់គាត់ខ្លះៗទៀតផង។ យាយម៉បមានចិត្តត្រេកអរជាខ្លាំងដើរ ប្រាប់អ្នកជិតខាងឱ្យមកមើលនាងដោយថ្លែងបូរបាច់ប្រាប់

គេថា "នាង ម្នាក់នេះមានរូបឆោមលោមពណ៌សាច់សល្អស្អាតឥតខ្ចោះ មកពីនាង នៅក្នុងម្លប់ ដល់ពេលនាងចេញពីម្លប់ក៏មានប្ដីតែម្តង”។

អ្នកស្រុកឃើញដូច្នោះក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការទៅទុកក្នុងបន្ទប់ដើម្បីឱ្យកូនស

ស្អាតដូចនាងដែរ។ហើយក៏ជាប់ជាទំនៀមទំលាប់រហូតមកដល់សព្វថ្ងៃនេះ។ចប់


រឿង ជីវិតសូនីតា

kkkចំនួនអ្នកទស្សនា: Views


រឿងនិទាន ជីវិតសូនីតា

សូនីតា ចាប់តាំងពីឪពុកម្តាយ ស្លាប់ចោលទៅ នាងរស់នៅជាក្មេង កំព្រាកំសត់តែលតោលម្នាក់ឯង។ ថ្ងៃមួយនាងក៏បានទៅដល់ផ្ទះស្ត្រី

ចំណាស់ម្នាក់ជាអ្នកមានទ្រព្យសម្បត្តិ។ នាងក៏ចូលទៅសុំដូនចាស់នៅជាមួយ។ ដូនចាស់ក៏ព្រមទទួលនាង។

ដូនចាស់ម្នាក់នេះបានប្រើ សូនីតា ឱ្យធ្វើការគ្រប់បែបយ៉ាងទាំង អស់ ទាំងការងារផ្ទះបាយ ថែសួន និងរៀបចំក្នុងផ្ទះគ្រប់ទីកន្លែង។ រាល់ថ្ងៃនាងត្រូវធ្វើការជាច្រើន តែទោះជាយ៉ាងនេះក៏ដោយក៏នាង នៅតែអត់ធ្មត់តស៊ូក្នុងជីវិត របស់នាងដែរ។

ដូនចាស់តែងតែប្រើពាក្យគំរោះគំរើយទៅលើនាង ព្រោះនាងធ្វើ ការអ្វីមិនគាប់ចិត្តគាត់សោះ។

ថ្ងៃមួយនៅពេលដែលនាងកំពុងរៀបចំគ្រែរបស់ដូនចាស់។ ពេលនោះដូនចាស់ក៏ដើរមកក្បែរគ្រែស្ដីឱ្យនាងខ្លាំងៗថា "នែ សូនីតា នាងឯងនេះធ្វើការមិនប្រយ័ត្នសោះ មើលនៃសុទ្ធតែសក់

អ៊ីចឹងទេតើ បានជាអញដេកមិនលក់សោះ”។ ដូនចាស់ចង្អុលមុខ នាងដោយខឹងយ៉ាងខ្លាំង”។

ក្រោយមកដូនចាស់បានបណ្តេញ សូនីតា ឱ្យចាកចេញពីផ្ទះ របស់គាត់។ ជីវិតនាងពេលនេះប្រៀបដូចជាចកដែលរសាត់គ្មាន ទីជម្រក។

នាងដើរកាត់ពីភូមិមួយទៅភូមិមួយបានទៅដល់ផ្ទះប្តីប្រពន្ធពីរនាក់ ជាអ្នកលក់សំភារកសិករ។ ម្ចាស់ផ្ទះនោះពុំមានកូនមួយនាក់ឡើយ។ នាងបានសុំជួយលក់កសិករ ហើយពួកគាត់បានស្រុះស្រួលគ្នាឱ្យ នាងរស់នៅជាមួយ ហើយចិញ្ចឹមនាងរហូតដល់ធំ មិនតែប៉ុណ្ណោះ ពួកគាត់ស្រឡាញ់នាងដូចកូនបង្កើតទៀតផង។ ក្រៅពីការសិក្សា សូនីតា បានជួយធ្វើការឪពុកម្តាយចិញ្ចឹមគ្រប់បែបយ៉ាង និងជួយ លក់ដូរនៅផ្ទះផងដែរ។

និយាយពីដូនចាស់ម្នាក់នោះវិញ ចាប់តាំងពីអត់ពី សូនីតា ទៅ គាត់ត្រូវធ្វើការសព្វបែបយ៉ាងទាំងអស់។ ដោយសារគាត់ជាមនុស្ស ចាស់ គាត់ក៏ធ្វើការភ្លេចមុខភ្លេចក្រោយ។ ថ្ងៃមួយពេលដែលគាត់ ធ្វើការមិនបានប្រយ័ត្នក៏បណ្តាលឱ្យមានភ្លើងឆេះផ្ទះគាត់ បាត់បង់ផ្ទះ សំបែង អស់ទាំងទ្រព្យសម្បត្តិសល់តែខ្លួនមួយគ្មានទីពឹង។ ដោយ អស់ជំរើសក្នុងជីវិត គាត់ក៏ដើរសុំទានគេសម្រាប់ចិញ្ចឹមជីវិត។

នៅល្ងាចថ្ងៃមួយ ដូនចាស់ក៏ដើរមកដល់ផ្ទះ លក់សំភារកសិករហើយនិយាយជាមួយ សូនីតា តាមរបៀបអ្នកសុំទាន។ សូនីតា ស្គាល់ជាក់ជាដូន ចាស់ ក៏និយាយគួរសមហើយដាក់ទានម្ហូបអាហារ មកជូនគាត់ពិសា។ ដោយឃើញគាត់ជាមនុស្ស ចាស់ជរា ហើយមេឃក៏កាន់តែងងឹតផងនោះ នាង ក៏អង្វរឪពុកម្តាយសុំឱ្យឃាត់ដូនចាស់ ឱ្យសម្រាក នៅផ្ទះនេះបានមួយយប់។ ឪពុកម្តាយក៏យល់ស្រប តាមគំនិតរបស់កូនមិនជំទាស់អ្វីទេ ។

សូនីតា បាននិយាយទៅកាន់ដូនចាស់ថា “លោកយាយផ្ទះខ្ញុំ ចង្អៀតបន្តិចហើយ ព្រោះមានអីវ៉ាន់ច្រើនណាស់”។

ដូនចាស់ឆ្លើយថា "ចៅហ្គា! ឱ្យយាយដេក ក្នុងបន្ទប់ដាក់អីវ៉ាន់នេះចុះ យ៉ាងណាៗ ក៏គ្រាន់បើជាងដេកតាមចិញ្ចើមថ្នល់ដែរ ណាចៅ”។ នាងឆ្លើយថា “អ៊ីចឹង តាមចិត្តលោកយាយចុះ”។ ហើយពួក គាត់ក៏ចូលសម្រាករៀងៗខ្លួនទៅ។

លុះព្រឹកឡើង សូនីតា ក៏រៀបចំអីវ៉ាន់លក់ដូចធម្មតា។ នាងសួរទៅដូនចាស់ថា “លោកយាយ ! យប់ម៉ិញសម្រាន្ត លក់ទេ”។ យាយផ្តល់ចម្លើយថា “អើ! យាយដេកលក់ ស្រួលណាស់ណាចៅ។ យាយអរគុណចៅខ្លាំងណាស់ ដែលមានចិត្តសប្បុរសចំពោះយាយ”។

សូនីតា ចម្លែកក្នុងចិត្តណាស់ ព្រោះដូនចាស់ម្នាក់នេះកាលពីមុន សូម្បីតែសម្រាន្តលើសក់ពីរ-បីសរសៃក៏គាត់ថាសម្រាន្តមិនលក់ដែរ ចុះហេតុអ្វីក៏គាត់សម្រាន្តលើខ្សែគោនេះបាន”។ តែទោះជាបែប នេះក៏ដោយ ក៏នាងមិនប្រកាន់ខឹងនឹងគាត់ដែរ ព្រោះនាងយល់ថា ដូនចាស់ម្នាក់នេះធ្លាប់ចិញ្ចឹមនាងមួយរយៈកន្លងមក នាងក៏បាន អង្វរឪពុកម្តាយសុំឱ្យដូនចាស់រស់នៅជាមួយ ចាស់ណាស់ទៅហើយ។ ចប់


Sunday, February 4, 2024

រឿង សុបិនកុមារ

kkkចំនួនអ្នកទស្សនា: Views

រឿង សុបិនកុមារ

កាលដើមឡើយមានព្រះមហាក្សត្រមួយអង្គព្រះនាម ចរន្តបៈ គ្រងរាជសម្បត្តិនៅ នគរកោសម្ដី។ មហេសីព្រះនាម កេសរមាលាទេវី ប៉ុន្តែគ្មានព្រះរាជបុត្រមួយអង្គសោះ ក្នុងនគរនោះមានប្តីប្រពន្ធពីរនាក់ជាមហាសេដ្ឋី។ ក្រោយមក ពួកគាត់ក៏កើតបានកូន ប្រុសមួយ តែចម្លែកណាស់ពេលដែលកូននោះកើតមកក្នុងថ្ងៃដំបូង គេញ៉ាំអាហារបាន មួយវែក ថ្ងៃទីពីរញ៉ាំពីរវែក រហូតដល់អាយុមួយខែគេញ៉ាំអាហារដល់ទៅ៣០វែកទើប ឆ្អែត។ សេដ្ឋីកំណាញ់ស្វិតនេះក៏កើតក្ដីព្រួយបារម្ភណាស់ ព្រោះពួកគាត់ភ័យខ្លាចក្រលំ បាកទៅថ្ងៃក្រោយ ទើបប្ដីពិគ្រោះនឹងប្រពន្ធថា “កូនយើងនេះជាទារកចង្រៃអពមង្គល ណាស់ បើចិញ្ចឹមវាតទៅទៀតទ្រព្យសម្បត្តិទាំងប៉ុន្មានមុខជាវិនាសហិនហោចដោយ សារវាមិនខាន”។ ដូច្នេះពីរនាក់ប្តីប្រពន្ធក៏សម្រេចចិត្តបីកូនទៅដាក់ចោលនៅទីប៉ាឆា។

លុះរំលងអាធ្រាត្រ មានព្រះថេរៈមួយអង្គបានយល់សប្តិឃើញ ចម្លែក ថាមានកូនដំរីសមួយចូលមកក្នុងអារាម ហើយមានមហាជន និងឥស្សរជនហែហមចោមរោមជាអនេក។ ពីសឹងនិមន្តទៅទីប៉ាឆា ស្រាប់តែឃើញទារកកំពុងស្រែកយំក៏បីទារក នោះទៅទុកក្នុងកុដិ។ លុះពេលភ្លឺស្វាងឡើងលោកនិមន្តទៅទទួល ចង្ហាន់បិណ្ឌបាត្រក្នុងរាជត្រកូល។ ព្រះរាជាទ្រង់បានប្រគេនចង្ហាន់ ដ៏ប្រណិតដល់ព្រះថេរៈៗបានថ្វាយព្រះពរទូលថា “បពិត្រមហារាជ អាត្មាភាពរើសបានទារកម្នាក់នៅទីប៉ាឆា មិនដឹងជាអ្នកណាយកមក ផ្លុងចោលទេ”។ ព្រះរាជាសណ្តាប់ ក៏ទ្រង់ចាត់ម៉ែដោះឱ្យទៅ ទទួលទារកនោះយកមកចិញ្ចឹមបីបាច់ថែរក្សា។ ព្រះថេរៈឱ្យឈ្មោះ ទារកនោះថា “ចៅសុបិនកុមារ”។

លុះ ចៅសុបិនកុមារ បានអាយុ៧ឆ្នាំ ព្រះថេរៈក៏ទៅទទួលយកមកបំបួស ជាសាមណេរបង្ហាត់បង្រៀនព្រះបរិយត្តិដែលជាគោលសិក្សានៃព្រះពុទ្ធសាសនា។ មិនយូរប៉ុន្មាន សាមណេរ សុបិន មានប្រាជ្ញាឈ្លាសវៃ មានស្មារតីចងចាំ និង ចេះដឹងក្នុងគម្ពីរព្រះត្រ័យបិដក។ លុះសាមណេរមានព្រះជន្ម២០ព្រះវស្សា ព្រះ ថេរៈបានទូលព្រះរាជាថា “សាមណេរ សុបិន មានអាយុគួរនឹងឧបសម្បទបាន ហើយ សូមព្រះអង្គព្រះរាជទានត្រ័យចីវរ និងបរិក្ខាផ្សេងៗដើម្បីឧបសម្បទជា ភិក្ខុ”។ ព្រះរាជាទ្រង់ចាត់គ្រឿងសមណបរិក្ខារសព្វគ្រប់ហើយ ទ្រង់ចាត់អាមាត្យ ឱ្យយកទៅប្រគេនព្រះថេរៈឯអារាម។ សុបិន សាមណេរក្រោយពីបានឧបសម្បទ ជាភិក្ខុភាវៈក្នុងព្រះពុទ្ធសាសនាហើយ ក៏មានកិត្តិនាមល្បីថា លោកជាអ្នកទ្រទ្រង់ ព្រះត្រ័យបិដកជាធម្មកថិកស្ទាត់ជំនាញក្នុងការបកស្រាយធម៌វិន័យបានក្បោះ ក្បាយល្អណាស់ លោកតែងតែនិមន្តទៅទទួលចង្ហាន់បិណ្ឌបាត្រក្នុងរាជត្រកូល។

2

លុះឧបសម្បទបាន៥វស្សា។ នៅរាត្រីមួយ សុបិន ភិក្ខុបានសុបិននិម្មិត យ៉ាងចម្លែកណាស់ ថាខ្លួនលោកបានទៅស្ថិតនៅលើកំពូលភ្នំហិមពាន្ត ហើយ បានចាប់មណ្ឌលព្រះអាទិត្យដាក់លើព្រះហស្តស្តាំ ហើយចាប់មណ្ឌលព្រះចន្ទ ដាក់លើព្រះហស្តឆ្វេង មានមហាជនជាច្រើននាំគ្នាចូលមកកកកុញធ្វើសក្ការ បូជាដល់លោកក្រាបសំពះដោយក្តីគោរព។ ដល់ភ្លឺស្វាង សុបិន ភិក្ខុកើនឡើង បានធ្វើកិច្ចដល់ឧបជ្ឈាយាចារ្យនូវដំណើររឿងយល់សប្តិដែលលោកបានឃើញ ក្នុងពេលរាត្រីនោះ។ លោកគ្រូអាចារ្យពិចារណាថា “សុបិន ភិក្ខុនេះមុខជា បានគ្រងរាជសម្បត្តិជាស្ដេចឯករាជ្យប្រកបដោយឫទ្ធិចេស្តាបារមីល្បី ខ្ចរខ្ចាយ” ហើយលោកចូលទៅកាន់រាជត្រកូលដើម្បីទទួល ចង្ហាន់បិណ្ឌបាត្រ និងបានដំណាលរឿងសុបិននោះ ថ្វាយព្រះរាជា ជាទីសណ្តាប់ផង។

ព្រះរាជាទទួលដំណឹងនេះហើយ ក៏បញ្ជាឱ្យហោរាចូលគាល់ត្រាស់សួរអំពីសុបិន និម្មិតនេះ។ ហោរាបានថ្វាយទំនាយថា "សូមទ្រង់មេត្តាប្រោស សុបិន ភិក្ខុនោះតទៅ នឹងជាអ្នកមានឫទ្ធិល្បីល្បាញហើយបានគ្រងរាជជាស្ដេចឯករាជ្យ”។ ព្រះរាជាទ្រង់ព្រះ សណ្តាប់ដូច្នេះហើយ ទ្រង់មានព្រះតំរិះថា "សុបិន ភិក្ខុមុខជាដណ្តើមរាជបាល័ង្កអញ មិនខាន បើដូច្នេះ អញគួរតែចាត់ការវាជាមុន” ហើយទ្រង់បញ្ជាអាមាត្យឱ្យទៅចាប់ សុបិនភិក្ខុផ្សឹកចេញឃុំខ្លួនទុកក្នុងគុក។

ថ្ងៃមួយព្រះរាជាចេញទៅក្រសាលតាមដងទន្លេជាមួយនឹងស្រីស្នំ ព្រមទាំងអាមាត្យ សព្វមុខមន្ត្រីដោយហ៊ុំទន្លេនឹងសំណាញ់ក្នុងទឹកទើបស្ដេចចុះក្រសាលជាមួយស្រីស្នំទាំង ឡាយ។ ក្រោយពីស្តេចឡើងមកវិញពួកព្រានប្រមូលសំណាញ់ចេញ ស្រាប់តែជាប់ កម្រងផ្កាមួយហើយយកទៅថ្វាយស្ដេចៗដេញដោលសួររកម្ចាស់កម្រងផ្កានេះ តែគ្មាន នរណាដឹងឡើយ។ ទើបទ្រង់មានព្រះតំរិះយល់ឃើញថា កម្រងផ្កានេះប្រហែលជារបស់ នារីដែលមានបុណ្យវាសនាខ្ពង់ខ្ពស់ហើយ បានជារចនាភួងមាលាដ៏វិសេសដូច្នេះ” ទើបទ្រង់ចាត់អាមាត្យ និងពួកថ្មើរព្រៃឱ្យចេញទៅរកស្រុកទេសផ្នែកខាងលើទន្លេ ហើយស៊ើបសួររកនារីបញ្ចពិធកល្យាណីដើម្បីតំណែងជាព្រះអគ្គមហេសីរបស់ព្រះអង្គ។

3

អាមាត្យ និងពួកថ្មើរព្រៃនាំគ្នាត្រាច់រង្គាត់ឡើងតាមដងទន្លេទៅលើអស់កាល យូរអង្វែងឥតបានជួបប្រទះនឹងស្រុកណាមួយឡើយ។ ប៉ុន្តែពួកគេក៏បានទៅដល់ លំនៅនៃស្តេចស្វាសដែលស្នាក់អាស្រ័យនៅលើដើមស្វាយក្បែរមាត់ទន្លេជាមួយ និងបរិវារស្វារាប់មិនអស់។ ស្តេចស្វាសឃើញជនទាំងនោះមកឈប់ក្បែរគល់ ស្វាយក៏សួរថា "អ្នកមកពីណា? ហេតុអ្វីបានជាមកដល់ទីនេះ? តើមានបំណង អ្វីទៅ?” ពួកអាមាត្យប្រាប់ស្លាថា “យើងមកកាន់ទីនេះ ព្រោះទទួលព្រះរាជបញ្ជា ពីព្រះមហាក្សត្រឱ្យពួកយើងមកស៊ើបរកនារីបញ្ចពិធកល្យាណី តើអ្នកបានដឹង ខ្លះៗដែរឬទេ?”។

 ស្តេចស្វាសប្រាប់ថា "បើតាមខ្ញុំដឹងនៅខាងលើទន្លេនេះ មាន រាជបុត្រីនៃព្រះរាជាមួយព្រះអង្គព្រះនាម បុទុមកេសរា ទ្រង់ឆោមល្អលើសនារីក្នុង លោកិយ នាងជានារីបញ្ចពិធកល្យាណីគង់នៅលើប្រាសាទ៧ជាន់ មានមនុស្ស រក្សាការពារយ៉ាងម៉ឺងម៉ាត់ ជាបុត្រីរបស់ព្រះបាទ កោមលរាជ និងព្រះមហេសី បុទុមវតីទេវី នៅនគរចិត្តបុរីដែនខេមរដ្ឋ។ មានស្តេចមួយព្រះអង្គនាំគ្រឿងបណ្ណា ការសុំស្តីដណ្តឹងព្រះរាជធីតានោះ តែព្រះវរបិតានាងមិនទាន់លើកឱ្យទៅស្ដេចអង្គ ណានៅឡើយទេ”។ ជនថ្មើរជើងសួរទៀតថា “ចុះធ្វើដូចម្តេចនឹងបានទៅដល់នគរ នោះ?” ស្តេចស្វាសប្រាប់ថា "បើធ្វើដំណើរតាមផ្លូវគោកពិបាកហើយឆ្ងាយណាស់ និងមានគ្រោះថ្នាក់ច្រើន។ បើធ្វើដំណើរតាមជើងទឹកទើបងាយស្រួលជាង”។

អាមាត្យបានទទួលព័ត៌មានពីស្តេចស្វាសដូច្នេះហើយ ក៏វិលត្រឡប់ទៅនគរវិញ ក្រាបទូលព្រះរាជាឱ្យទ្រង់ជ្រាប។ ទ្រង់បញ្ជាឱ្យរៀបចំសំពៅធំៗចំនួន៧ ក្នុងសំពៅ នីមួយៗផ្ទុកដោយយោធា៥០០នាក់ព្រមទាំងភស្តុភា និងគ្រឿងសាស្ត្រាវុធផ្សេងៗ បើកសំពៅចេញទៅក្នុងមហាសមុទ្រអស់កំឡុងខែ ទើបទៅដល់នគរចិត្តបុរីដែន ខេមរដ្ឋ។ នៅទីនោះមានកងយោធារបស់ស្ដេច១០១ដែលបានទៅដល់មុនគេឮ ដំណឹងថា មានសំពៅចូលមកចងស្ពានមេត្រីដើម្បីស្តីដណ្តឹងព្រះរាជធីតាដូច្នេះ ក៏មិនពេញចិត្ត ទើបបណ្តាលឱ្យប្រយុទ្ធគ្នាឡើង។ 

យោធាសំពៅទាំង៧មិនអាច ទប់ទល់នឹងកងយោធាទាំងនោះបានក៏បើកសំពៅគេចត្រឡប់ចូលនគរវិញ ទូល ព័ត៌មានពីការបរាជ័យឱ្យទ្រង់បានជ្រាប។ ព្រះរាជាទ្រង់កើតទុក្ខព្រួយព្រះទ័យ ដោយចង់បាននាងកែវនោះខ្លាំងណាស់ ទ្រង់អត់ក្រយាស្ងោយផ្នួសន្ធឹងសន្លៃលើ កាឡាព្រះបន្ទំ។ ព្រះមហេសីឃើញព្រះស្វាមីមានទុក្ខព្រួយបែបនេះក៏មានព្រះ សុវណ្ណីថា “បើព្រះស្វាមីចង់បានព្រះនាងនោះមែន សូមទ្រង់ចាត់បណ្ឌិតសុបិន ឱ្យទទួលភារកិច្ចនេះចុះ ព្រោះល្បីថា ជាបណ្ឌិតមានប្រាជ្ញាឈ្លាសវៃណាស់ន គេអាចទៅយកព្រះនាងនោះមកថ្វាយព្រះអង្គបាន។

4

ស្ដេចទ្រង់ព្រះសណ្តាប់ហើយក៏ត្រាស់បង្គាប់អាមាត្យឱ្យទៅដោះលែង ចៅសុបិន ចេញពីគុក។ ព្រះអង្គបានសុំទោស ចៅសុបិន ដែលបានធ្វើទោសដោយជឿតាម ពាក្យមួលបង្កាច់របស់អ្នកដទៃ ឥឡូវទ្រង់បានជ្រាបយ៉ាងច្បាស់ថា ចៅសុបិន គ្មាន ទោសអ្វីទេ។

 ទ្រង់មានព្រះបន្ទូលលួងលោមដោយប្រការផ្សេងៗ ទ្រង់បានប្រទាន គ្រឿងអលង្ការ និងលើកភោជនាហារមានឱជារសមកប្រទានដល់ ចៅសុបិន ហើយទ្រង់មានព្រះឱង្ការថា “ចៅសុបិន! នៅចិត្តបុរីដែនខេមរដ្ឋមានព្រះរាជធីតា មួយអង្គប្រកបដោយរូបឆោមល្អឯកឥតមាននារីណាផ្ទឹមស្មើឡើយ

 ដូច្នេះចូរឯង លើកពលយោធាចុះសំពៅទៅកាន់ក្រុងចិត្តបុរី ហើយរិះរកមធ្យោបាយយ៉ាងណា នាំនារីកែវនោះមកថ្វាយយើងៗនឹងប្រទានរាជទ្រព្យជាទីគាប់ចិត្ត”។ ចៅសុបិន បានថ្វាយបង្គំទទួលភារៈនេះ ហើយវិលទៅកាន់អារាមលាគ្រូបាអាចារ្យ។ ពួកលោក បានឱ្យពរសព្ទសាធុការប្រសិទ្ធិពរជ័យដើម្បីចេញទៅធ្វើការនោះបានសម្រេច។

ចៅសុបិន បន្ទាប់ពីបានទទួលពរពីលោកគ្រូហើយ ក៏ចុះសំពៅទៅជាមួយកង យោធា តែមុននឹងចេញដំណើរព្រះរាជាបានខ្សឹបប្រាប់ការណ៏សម្ងាត់ដល់អាមាត្យ ជំនិតថា "នែអាមាត្យ ! បើ សុបិន នាំព្រះរាជធីតាឡើងសំពៅបានហើយ ចូរឯង ព្រួតដៃគ្នាចាប់វាទម្លាក់ទៅក្នុងមហាសមុទ្រឱ្យស្លាប់ទៅ ហើយសឹមនាំព្រះនាង មកថ្វាយយើង"។ 

អាមាត្យទទួលព្រះរាជបញ្ជាដោយក្តីស្មោះស្ម័គ្រ។ លុះសំពៅ ចៅសុបិន បានទៅដល់កំពង់ផែចិត្តបុរីហើយក៏ប្រកាសថា សំពៅចូលមកលក់ ទំនិញផ្សេងៗ សូមឱ្យបងប្អូនចូលមកមើលទំនិញនេះចុះ បើមានទំនិញលក់ ក៏ខាងយើងទទួលទិញដែរ។

 ពេលនោះធ្វើឱ្យសំពៅ ចៅសុបិន ចូលចតតាម កំពង់ផែឥតមានឧបសគ្គអ្វីឡើយ។ ហេតុដូចនេះ ចៅសុបិន ផ្តាំអាមាត្យឱ្យនៅ ចាំសំពៅមិនឱ្យយោធាណាម្នាក់ឡើងគោកឡើយ។ ចៅសុបិន បានដើរទៅរក ទីប្រជុំជនមួយក៏ព្ទអ្នកស្រុកនិយាយគ្នាថា នៅប្រាំពីរថ្ងៃទៀតព្រះរាជធីតា បុទុមកេសរា នឹងចេញទៅប្រពាតក្នុងសួនឧទ្យានហើយ។

5

ពេលនោះ សុបិន គិតថា "ធ្វើដូចម្តេចនឹងបានជួបនឹងនាងទៅ បើមានគេការពារយ៉ាងម៉ឺងម៉ាត់ដូច្នេះ?” គិតហើយ សុបិន ម្នីម្នា ដើរទៅមើលក្នុងសួនឧទ្យានប្របនឹងឆ្នេរទន្លេ ក៏ស្រាប់តែបានជួប នឹងស្តេចស្វាសៗសំណេះសំណាលជាមួយ សុបិន ដោយការគួរ សម។ សុបិន មើលអាកប្បកិរិយាស្តេចស្វាស

អាចពឹងពាក់បាន ក៏ និយាយសុំជំនួយពីស្តេចស្វាសរកមធ្យោបាយយ៉ាងណាឱ្យបានជួប និងព្រះនាង។ សុបិន បានស្នាក់នៅជាមួយស្តេចស្វាសអស់ពីរ-បី ថ្ងៃទើបមានដំណឹងថា ព្រះរាជធីតាទ្រង់យាងមកប្រពាតសួន ឧទ្យាននៅព្រឹកថ្ងៃស្អែកនេះហើយ។

លុះព្រលឹមស្រាងៗ សុបិន ចេញទៅរកកន្លែងលាក់ខ្លួនក្នុងសួនឧទ្យានជាមុន។ ពេលក្បួនដង្ហែមកដល់ខាងក្នុងកំពែងឧទ្យានហើយ ពួកនារីជាបរិវារប្រឡែងគ្នា លេងយ៉ាងទ្រហឹងអឺងកង ខ្លះរាំ ខ្លះច្រៀងយ៉ាងខ្ញៀវខ្ញា។

 ឯព្រះរាជធីតាមិនបាន លេងនឹងគេទេ ទ្រង់ទតមើលពួកគេហើយញញឹមប្រកបដោយព្រះភក្ត្រប្រិមប្រិយ។ ព្រះនាងមានឫកពារថ្លៃថ្នូរខ្ពង់ខ្ពស់សមតាមចរិយា ជាមួយរូបឆោមប្រកបដោយ បញ្ចពិធកល្យាណីមែន។ 

សុបិន កាលបើបានឃើញព្រះរាជធីតាហើយ ក៏ចាប់ចិត្តស្នេហាយ៉ាងជ្រាលជ្រៅតែមិនអាចដឹងដល់ដួងហឫទ័យនៃព្រះនាងដូច ម្តេចឡើយ។ សុបិន អធិដ្ឋានថា "សូមបួងសួងដល់អារុក្ខអារក្សទេវតាទាំងឡាយ សូមឱ្យព្រះរាជធីតាទតឃើញរូបខ្ញុំតែម្នាក់បានហើយ សូមកុំឱ្យអ្នកដទៃមើល ឃើញរូបខ្ញុំឱ្យសោះ” ថាហើយ សុបិន ចេញពីទីពួនបង្ហាញរូបរាងរបស់គេនៅ ចំពោះព្រះភក្ត្ររបស់ទ្រង់។

គ្រាន់តែព្រះនាងទតឃើញ សុបិន ភ្លាមក៏មានព្រះទ័យជ្រួលច្របល់រំជើបរំជួល ដោយសេចក្តីស្នេហាដែលមិនធ្លាប់មានពីមុនមក។ គូស្នេហ៍រវាងក្រមុំ និង កំលោះនេះបានកើតឡើងដោយអំណាចពីបុព្វេ គឺអ្នកទាំងពីរធ្លាប់រួមសុខរួម ទុក្ខជាមួយគ្នាកាលពីជាតិមុន។

 ព្រះនាងពេញព្រះទ័យនឹងបុរសនេះណាស់ តែព្រះនាងមិនទាន់ដឹងថា គេមានប្រាជ្ញាយ៉ាងណានោះទេ ទើបព្រះនាងធ្វើ ប្រស្នាគសាកល្បងប្រាជ្ញា។ ចំណែក សុបិន ក៏សំដែងកាយវិការឱ្យព្រះនាងបាន ដឹងថា គេបានយល់អំពីប្រស្នានេះហើយ។ រហូតដល់រសៀលព្រះសុរិយា ក្បួន ដង្ហែបាននាំព្រះរាជធីតាត្រឡប់ចូលប្រាសាទវិញ។

6

សុបិនត្រឡប់មកដល់លំនៅស្តេចស្វាសៗចុះពីលើដើមឈើសួសុបិនអំពី ដំណើរដែលបានទៅជួបនាង។ សុបិគ្មានពន្យល់ពីការទាក់ទងគ្នាដោយក្តីស្នេហា រវាងព្រះរាជធីតាដោយប្រស្នាគដែលនាងបានសំដែង។ ស្តេចស្វាសសុំឱ្យ សុបិន ដោះប្រស្នាគនេះ។ សុបិន ប្រាប់ស្តេចស្វាសថា “កាលដែលព្រះនាងទតមកខ្ញុំ ទ្រង់បានចាប់ផ្កាឈូកមួយលើកថើបរួចឱបផ្កានោះមានន័យថា ព្រះនាងបានសំដែង សេចក្តីស្នេហាចំពោះរូបខ្ញុំ។

 ព្រះនាងចាប់ផ្កាបង្វិលលើសិរសា៧ដងមានន័យថា ព្រះនាងនៅលើប្រាសាទ៧ជាន់។ ព្រះនាងចាប់ផ្កាមកថើបរួចដាក់ផ្កាទៅលើភ្លៅ ដូនចាស់ម្នាក់ ហើយយកមកថើបម្ដងទៀតមានន័យថា តោងអាស្រ័យដូនចាស់ ម្នាក់នោះទើបអាចចូលទៅរកព្រះនាងខាងក្នុងប្រាសាទបាន"។ 

ស្តេចស្វាស និយាយថា “ប្រហែលជាយ៉ាងហ្នឹងមែនហើយ ចូរអ្នកទៅរកព្រះនាងនោះចុះ បើមានឧបសគ្គយ៉ាងណា ចូរអ្នកឱ្យដំណឹងមកខ្ញុំផង ខ្ញុំនឹងជួយឧបត្ថម្ភដល់អ្នក តាមការដែលអាចធ្វើទៅបាន។

លុះព្រឹកឡើង សុបិន លាស្ដេចស្វាសដើរទៅនគរចិត្តបុរីចូលទៅសំពះដូនចាស់ សុំស្នាក់នៅបានពីរ-បីថ្ងៃ។ ដូនចាស់ចិត្តសប្បុរសក៏យល់ព្រម ហើយបង្គាប់ទាសី ឱ្យរៀបទីកន្លែងនឹងអាហារជូន សុបិន ពិសា។ 

ដូនចាស់បានសួរ សុបិន អំពី ប្រវត្តិ និងគោលបំណងដែលបានមកកាន់ទីនេះ។ សុបិនពោលសាសព្ទតាមរឿង គ្រប់យ៉ាងព្រមទាំងការបានជួបនឹងព្រះរាជធីតាក្នុងឧទ្យានទៀតផង។ ដូនចាស់ មេអណ្ដើកដែលបានយល់ពីព្រះរាជធីតាស្រាប់ក៏ជួយ សុបិន ឱ្យបានជួបព្រះនាង ខាងលើប្រាសាទដូចបំណង ហើយក្រមុំកំលោះទាំងពីរបានពោលវាចាស្នេហា ផ្អែមល្ហែមដែលមិនអាចបំភ្លេចបាន។

 សុបិន បានទូលព្រះនាងថា "បងត្រូវចុះ សំពៅនៅអាធ្រាត្រនេះហើយ តើព្រះនាងសុខចិត្តទៅជាមួយនឹងបងដែរឬទេ? ព្រះនាងត្រិះរិះស្ទាក់ស្ទើរក្នុងចិន្តាខ្លាចក្រែងព្រះវរមាតាបិតាកើតទុក្ខដោយហេតុ ព្រាត់ប្រាសអំពីបុត្រ តែព្រះនាងគិតអំពីអនាគតជាសំខាន់ ទើបទ្រង់កាត់ព្រះទ័យ ទៅតាមព្រះស្វាមី ហើយព្រះនាងប្រមូលរបស់របរមានតម្លៃផ្សេងៗចងជាបង្វេច ហើយចេញយាត្រាទៅជាមួយនឹងគូស្នេហាក្នុងរាត្រីនោះ។

7

រាត្រីនោះ សុបិន នាំព្រះនាងទៅដល់សំពៅក៏ស្រាប់តែមានអាមាត្យម្នាក់ចេញ មកទទួលព្រះនាងធ្វើឱ្យទ្រង់របូតបង្វេចធ្លាក់ទៅក្នុងទឹក។ សុបិន ឃើញដូច្នេះក៏ លោតចុះទឹកមុជរកបង្វេចនោះ។ ពួកអាមាត្យក្បត់ក៏នាំព្រះនាងចូលសំពៅហើយ ប្រញាប់ស្រាវយុថ្កាបើកសំពៅចេញទៅដោយរួសរាន់នាំយកព្រះនាងទៅថ្វាយ ស្តេច បរន្តបៈ។

 ព្រះនាងឃាត់ថា “ព្រះស្វាមីមិនទាន់ឡើងមកទេ សូមកុំអាល ចេញទៅអី” ប៉ុន្តែគ្មាននរណាម្នាក់ស្តាប់ពាក្យអង្វររបស់ទ្រង់ឡើយ។ បន្ទាប់ពី សុបិន ងើបពីទឹកឡើងវិញ ក៏ស្រាប់តែស្ងាត់ជ្រាបរកសំពៅមិនឃើញក៏យល់ថាខ្លួន ចាញ់បោកបញ្ឆោតគេហើយក៏យំសោកស្តាយព្រះរាជធីតាជាគូបណូលចិត្ត ព្រះនាងមុខជាព្រះកន្សែងសោយសោកពីការព្រាត់ប្រាសនេះជាមិនខាន។

លុះ សុបិន ស្បើយពីទុក្ខព្រួយក៏ទៅជួបស្តេចស្វាសៗសួរថា "ហេតុដូចម្តេច បានជាអ្នកមកកាន់ទីនេះទៀត?” សុបិន សាសព្ទប្រាប់ស្ដេចស្វាសគ្រប់ប្រការ។ ស្តេចស្វាសបានលួងលោម សុបិន ថា “សម្លាញ់អើយ! សូមអ្នកកុំកើតទុក្ខអីខ្ញុំអាច ជួយអ្នកបាន"។ 

ស្តេចស្វាសប្រគល់ទូកមួយទៅ សុបិន ហើយផ្តាំថា "សូមអ្នក ជិះទូកនេះទៅទិសខាងជើងឈាងខាងកើត អ្នកនឹងបានទៅដល់កោះមួយហៅថា កោះឧទុម្ពរ អ្នកនឹងបានឃើញដើមឧទុម្ពរមួយដើមធំមានផ្លែទុំពណ៌ក្រហម។

 នៅទីនោះមានសុករ (ជ្រូក)មួយពាំកែវមណីមករើសផ្លែឧទុម្ពរទុំៗស៊ី ធ្វើយ៉ាងណា អ្នកយកកែវមណីនោះឱ្យបានហើយអ្នកធ្វើដំណើរទៅទិសនិរតី និងបានទៅដល់ នគរមួយឈ្មោះ ទណ្ឌកនគរ ចេញទៅទៀតនឹងបានទៅដល់ កុម្អិនគរ ហើយបន្ត ដំណើរទៅទៀតនឹងបានដល់ ភេរិតលនគរ និង អសិបគ្គលនគរ។

 ក្នុងនគរទាំង នោះមានវត្ថុវិសេសៗអស្ចារ្យណាស់ ចូរអ្នករិះរកមធ្យោបាយយ៉ាងណាយកវត្ថុ ទិព្វទាំងនោះឱ្យបានសឹមអ្នកទៅនគរកោសម្ពី អ្នកនឹងបានសោយរាជ្យសម្បត្តិជា ស្ដេចឯករាជ្យមានកិត្តិនាមល្បីខ្ចរខ្ចាយ។

សុបិនបានអំណរគុណដល់ស្វាស ហើយចុះទូកដែលពេញថ្លែងស្តេចទៅដល់កោះឧទុម្ពរហើយឡើងទៅពួននៅប្រគាបឈើចាំមើលសុករ។

8

មួយស្របក់ដោយផ្លែឈើនានាជាស្បៀងសម្រាប់ធ្វើដំណើរ។ ពេញមួយថ្ងៃទើប សុចិន ទៅ ក្រោយមក គេក៏ឃើញសុករនោះពាំកែវមណីដើរលើផ្ទៃសមុទ្រឡើងលើកោះ ខ្ជាក់កែវមណីដាក់ក្បែរគល់ឧទុម្ពរហើយរើសផ្លែទុំៗស៊ីរហូតដល់ឆ្អែត ទើបវា ប្រាស់ខ្លួនដេកក្បែរកែវមណីនោះលក់ទៅ។

 សុបិន យល់ថាសុករដេកលក់ប្រាកដ ហើយក៏ចុះសន្សឹមៗឆក់យកកែវមណីរបស់ជ្រូកចេញទៅ។ បន្ទាប់ពីបានកែវមណី នោះហើយ សុបិន មានអារម្មណ៍ចម្លែកថា ខ្លួនរបស់គេស្រាលដូចសំឡីអាចហក់ ឡើងទៅលើមែកឈើខ្ពស់ៗបានយ៉ាងងាយ។ លុះមហាសុករភ្ញាក់ឡើងបាត់ កែវមណីខឹងចិត្តណាស់ ក៏បោកក្បាលនឹងគល់ឧទុម្ពរនោះស្លាប់ទៅ។

សុបិន ដើរលើផ្ទៃទឹកលឿនដូចហោះអស់ចំងាយ៣០យោជន៏ទើបបានទៅដល់ ទណ្ឌកនគរ។ កាលណោះពួកអ្នកស្រុកនាំគ្នាភ្ញាក់ផ្អើលឆោឡោគ្រប់ៗគ្នា ព្រោះ ឃើញមនុស្សអាចដើរលើទឹកបានយ៉ាងអស្ចារ្យខ្ចរខ្ចាយល្បីដល់ស្តេចទណ្ឌកនគរ ទើបទ្រង់ហៅ សុបិន ចូលគាល់។ 

សុបិន បានចូលទៅថ្វាយបង្គំព្រះរាជាៗត្រាស់ សួរថា “នែចៅមាណព ! ដោយអនុភាពអ្វីទៅបានជាឯងអាចដើរលើផ្ទៃទឹក ហើយមិនលិចលង់បែបនេះ?” សុបិន ទូលថា "សូមទ្រង់មេត្តាប្រោសដោយអនុភាព នៃកែវមណីនេះ ក្រាបទូល”។ ព្រះរាជាមានព្រះទ័យចង់បានកែវមណីនេះណាស់ ទើបទ្រង់ត្រាស់ថា “យើងសុំប្តូរដំបងទិព្វនឹងកែវមណីរបស់ឯងតើបានដែរឬទេ?”

សុបិន ទូលថា “ចុះដំបងទិព្វនេះមាន ស័ក្តិសិទ្ធិណាស់ "ដំបងនេះស័ក្តិ បងទិព្វនេះមានអនុភាពដូចម្តេចខ្លះ?” ស្ដេចពន្យល់ថា បើមនុស្សឬសត្វចង់ប៉ងចូលមកប្រទូសរ៉ាយនឹង យើងៗគ្រាន់តែចាប់ដំបងចង្អុលទៅសត្រូវៗនោះនឹងស្លាប់មួយរំពេច"។ 

សុបិន ទូលតបថា “សូមទ្រង់មេត្តាប្រោស ទូលព្រះបង្គំមិនហ៊ានប្តូរនៅទីនេះទេ ត្បិត ទូលបង្គំមានតែម្នាក់ឯង លុះត្រាតែព្រះអង្គនឹងទូលបង្គំចូលទៅក្នុងព្រៃរួចសឹម ប្តូរគ្នាទើបបាន ក្រាបទូល”។ ដោយព្រះរាជាចង់បានដួងកែវមណីនោះពន់ពេក ក៏ព្រមយាងទៅក្នុងព្រៃហើយប្រគល់ដំបងទិព្វឱ្យទៅ សុបិន។

 ស្ដេចត្រាស់ថា "នែចៅមាណព ! ចូរអ្នកថ្វាយកែវមណីមកឱ្យយើង"។ សុបិន ទូលថា “បពិត្រ មហារាជទូលបង្គំមិនថ្វាយកែវមណីឱ្យទ្រង់ឡើយ” ស្ដេចត្រាស់ថា “បើអ៊ីចឹង ប្រគល់ដំបងទិព្វឱ្យមកយើងវិញ"។ សុបិន ទូលថា "សូមស្តេចយាងទៅវិញចុះ បើបង្ខំទូលបង្គំនឹងថ្វាយចុងដំបងទិព្វនេះ”។

9

ស្ដេចទណ្ឌកនគរមិនបានកែវមណីហើយ ថែមទាំងបាត់បង់ដំបងទិព្វទៀត។ ទ្រង់ស្ដាយក្រោយដោយយាងត្រឡប់ទៅវិញដោយព្រះហស្ថទទេ។ ឯ សុបិន បានចេញពីព្រៃធ្វើដំណើរទៅមុខទៀតអស់ចំងាយ៣០យោជន៏ទើបទៅដល់កុម្ភ នគរ គេបានសំដែងឫទ្ធិលើផ្ទៃទឹកតាមដងទន្លេចូលទៅក្នុងនគរនោះ។ អស់មហា ជនបានឃើញ សុបិន ក៏ភ្ញាក់ផ្អើលជាខ្លាំង។

 ស្ដេចកុម្ភះនគរកាន់ក្អមទឹកយាងទៅ ទន្លេគង្គាបានត្រាស់សួរ សុបិន អំពីដំណើរដែលអាចដើរលើផ្ទៃទឹកបាន។ សុបិន បានបង្ហាញដួងកែវមណីដែលមានរស្មីភ្លឺផ្លេកចិញ្ចាចចិញ្ចែង។ ព្រះរាជាទតឃើញ ទ្រង់សព្វព្រះរាជហឫទ័យណាស់ ទើបត្រាស់សុំប្តូរនឹងឆ្នាំងទិព្វរបស់ទ្រង់។ 

សុបិន ទូលសួរព្រះអង្គអំពីអានុភាពនៃឆ្នាំងទិព្វនេះ។ ព្រះរាជាត្រាស់ថា "ឆ្នាំងទិព្វនេះ មានអានុភាពច្រើនប្រការ បើត្រូវការអាហារគ្រាន់តែផ្ទៀងឆ្នាំងនឹងចេញអាហារ ផ្សេងៗតាមចំណង់ បើមានពួកសត្រូវចូលមកយាយី គ្រាន់តែផ្កាប់ឆ្នាំងនេះ និងបណ្តាលជាទឹកជំនន់លិចលង់ពួកសត្រូវស្លាប់អស់មិនខាន។

 សុបិន ទូលថា “សូមទ្រង់មេត្តាប្រោស បើទ្រង់សព្វព្រះទ័យនឹងកែវមណីនេះ លុះតែទ្រង់យាង ចូលទៅក្នុងព្រៃតែពីរនាក់ទើបទូលបង្គំសុខចិត្តប្តូរថ្វាយ"។ ដោយព្រះរាជាចង់ បានកែវមណីនេះខ្លាំងពេក ទើបស្តេចយាងចូលក្នុងព្រៃ។ លុះដល់ព្រៃស្ងាត់ សុបិន ក៏ប្រើល្បិចដូចមុនយកក្អមបានអំពីព្រះរាជាក្នុងព្រៃនោះ។

សុបិន បានក្អមទិព្វហើយក៏ចេញដំណើរតទៅទៀតអស់ចំងាយ៣០យោជន៍ ទើបទៅដល់ភេរិតលនគរ។ នៅនគរនេះមានស្គរទិព្វវិសេសមួយ នៅផ្ទៃស្គរម្ខាង សម្រាប់វាយបណ្តេញខ្មាំងសត្រូវឱ្យរត់ខ្ចាត់ខ្ចាយ នៅផ្ទៃម្ខាងទៀតសម្រាប់វាយ បង្កើតវត្ថុផ្សេងៗតាមតម្រូវការ។

 សុបិន បានប្រើមធ្យោបាយដណ្ដើមយកស្ករនោះ ដូចមុនៗដែរ។ បន្ទាប់មក សុបិន បានចេញដំណើរទៅទៀតដល់អសិបត្តនគរ។ នៅនគរនោះមានដាវទិព្វមួយអាចកាត់ក្បាលសត្រូវបានគ្រប់ទិសទី សុបិន បាន ប្រើមធ្យោបាយបោកបញ្ឆោតស្តេចនគរនោះយកដាវទិព្វបានដូចមុនដែរ។ សុបិន ធ្វើដំណើរអស់ចំងាយ៣០យោជន៍ទើបទៅដល់នគរកោសម្ដីហើយឈាងចូល អារាមដើម្បីនមស្សការគ្រូឧបជ្ឈាយ៍ និងអាចារ្យដោយការគោរព។

10

និយាយពីព្រះនាង បុទុមកេសរា អស់រយៈពេលបីខែទើបមកដល់នគរកោសម្ដី ពួកអាមាត្យហែហមព្រះនាងចុះពីសំពៅនោះ ព្រះនាងសួរអាមាត្យថា “ឯណាព្រះ ស្វាមីខ្ញុំ?” អាមាត្យកុហកព្រះនាងថា “សុបិន មក មកតាមសំពៅក្រោយ សូមព្រះ នាងបានស្បើយពីទុក្ខព្រួយបន្តិច នាងយាងទៅរង់ចាំក្នុងព្រះរាជវាំងសិនចុះ”។

 ព្រះនាងចុ ដោយជឿតាមពាក្យបញ្ឆោតរបស់ពួកអាមាត្យទាំងនោះ។ អាមាត្យនាំព្រះនាង ទៅថ្វាយព្រះរាជាៗទ្រង់ទតឃើញរូបឆោមព្រះនាងភ្លាមក៏សព្វព្រះរាជហឫទ័យ ពន់ពេក។ គ្រានោះ ព្រះនាងត្រាស់សួរអាមាត្យទៀតថា “ឯណាព្រះស្វាមីខ្ញុំ?” អាមាត្យទូលថា "ព្រះរាជាអង្គនេះហើយជាព្រះស្វាមីរបស់ទ្រង់”។

 ព្រះនាងក៏ យល់ថា ទ្រង់ត្រូវពួកអាមាត្យបោកបញ្ឆោតហើយ ក៏ទ្រង់ព្រះចិន្តាកើតទុក្ខចុក ណែនឱរ៉ា។ ទ្រង់ព្រះកន្សែងពិលាបរៀបរាប់ដោយប្រការផ្សេងៗដោយព្រាត់ ពីព្រះវរមាតាបិតា និងព្រះស្វាមីបណ្តូលចិត្ត។ ព្រះរាជាទ្រង់បានលួងលោម សំណេះសំណាលនឹងព្រះនាងៗខ្នាញ់ណាស់អត់ទ្រាំពុំបានក៏តិះដៀលបណ្តុះបង្អាប់ ធ្វើឱ្យព្រះរាជាឈឺចាប់មិនហ៊ានចូលជិតព្រះនាងឡើយ។

កាលណោះមានអាមាត្យម្នាក់ចេញពីសំពៅក្រោយគេ ហើយបានឈាងចូល ទៅក្នុងអារាមនោះស្រាប់តែបានឃើញ សុចិន កំពុងលេងអុកលើសាលាក៏សួរថា "អ្នកសុបិន ! តើអ្នកមកដល់តាំងពីអង្កាល់?” សុបិន ថា "ខ្ញុំមកដល់ពីរ-បីថ្ងៃ ហើយ”។

 អាមាត្យថា “ចុះអ្នកមកដោយសារអ្វី” សុបិន ថា "ខ្ញុំដើរមកតែម្នាក់ ឯង"។ អាមាត្យស្តាប់ឮហើយក៏ស្ញប់ស្ញែងពីឫទ្ធិចេស្ដានៃ សុបិន ហើយសួរទៀត ថា “អ្នកបានមកដល់នគរមុនខ្ញុំ ចុះអ្នកបានចូលគាល់ព្រះករុណាហើយឬនៅ?” សុបិន ថា “ខ្ញុំមិនស្គាល់ព្រះរាជាទេ"។ 

អាមាត្យស្តាប់ហើយក៏ទៅទូលព្រះមហា ក្សត្រៗទ្រង់បញ្ជាអាមាត្យទៅហៅ សុបិន ចូលគាល់ តែ សុបិន ប្រាប់អាមាត្យ វិញថា “យើងស្គាល់តែព្រះរាជាណាដែលមានទសពិធរាជធម៌តែប៉ុណ្ណោះ ឯព្រះ រាជាគ្មានទសពិធរាជធម៌យើងមិនស្គាល់ទេ ចូរអ្នកវិលទៅទូលព្រះអង្គវិញចុះ” អាមាត្យទូលព្រះអង្គតាមពាក្យ សុបិន ប្រាប់។

 ព្រះរាជាទ្រង់ពិរោធខ្លាំងណាស់ ក៏ត្រាស់បង្គាប់សេនាបតីឱ្យលើកទ័ពទៅចាប់ សុបិន ក្នុងអារាម។ លុះកងទ័ពព័ទ្ធ ជុំវិញអារាមទើប សុបិន លើកដំបងទិពូចង្អុលទៅកងទ័ពទាំងនោះបណ្តាលឱ្យ កងទ័ពទាំងអស់ដួលសន្លប់គរលើគ្នាដូចដើមចេកដែលត្រូវខ្យល់ព្យុះបក់បោក។

11

ក្នុងចំណោមទ័ពទាំងអស់ មានតែសេនាបតីមួយរស់រួចជីវិតរត់ចូលទៅទួល ព្រះរាជាឱ្យទ្រង់ជ្រាបពីព្រឹត្តិការណ៍នេះ។ ព្រះរាជាទ្រង់ក្រេវក្រោធមហិមា ទ្រង់ ចាត់ចែងចតុរង្គសេនាលើកទ័ពចេញទៅដោយព្រះអង្គឯង។ ចៅសុបិន បានដឹង ថា ព្រះរាជាទ្រង់លើកទ័ពធំសំបើមមកប៉ងពិឃាតដូច្នេះ ទើបទូងស្គរបង្កើតវិមាន យ៉ាងចិញ្ចាចចិញ្ចែង ព្រមទាំងកំពែងប៉មប្រាការព័ទ្ធជុំវិញ។

 ព្រះរាជាទ្រង់បញ្ជា ឱ្យទ័ពដំរីចូលព្រេចកំទេចកំពែងបន្ទាយឱ្យខ្ទេច តែឥតបានលទ្ធផលអ្វីឡើយ។ ទ្រង់មិនអស់ព្រះទ័យក៏បញ្ជាឱ្យពលសេនាទាំង៤ទិសឡើងកំពែងប៉មចូលទៅព្រម គ្នា។

 ចៅសុបិន នៅលើវិមានប្រាសាទថ្នាក់លើបង្អស់ បានមើលឃើញពួកពល សេនាព្រះរាជាច្រើនណែនណាន់តាន់តាប់កំពុងនាំគ្នាពុះពារឡើងកំពែងនិម្មិតទាំង ៤ទិស។ ចៅសុបិន ឃើញដូច្នេះឥតមានភិតភ័យអ្វីឡើយ ហើយបង្គាប់ពួកនារី ឱ្យប្រគំបទភ្លេងច្រៀងរាំយ៉ាងអធិកអធម។

ព្រះរាជាត្រាស់បង្គាប់ពួកសេនាបតីថា “ពួកយើងចាប់អា សុបិន សម្លាប់ ចោលហើយយកវាទៅឱ្យសត្វក្អែកត្នោតស៊ីកុំត្រាប្រណី”។ ចៅសុបិន ឃើញដូច្នេះ ក៏លើកដំបងទិព្វចង្អុលទៅកងចតុរង្គសេនា ធ្វើឱ្យកងពលទាំងអស់នោះធ្លាក់រពុយ ទៅដីសន្លប់គរលើគ្នាហាក់ដូចជាស្រមោចត្រូវរោលដោយកំដៅភ្លើងដូច្នោះដែរ នៅសល់តែព្រះរាជា សេនាបតី និងលោកបុរោហិតប៉ុណ្ណោះ។ 

អ្នកទាំងបីឋិត លើដំរីមានក្តីភិតភ័យរន្ធត់ស្ទើរធ្លាក់ដាំដូងពីលើដំរី ទើបប្រញាប់នាំគ្នាលើក ដៃសំពះអង្វរសូមឱ្យ ចៅសុបិន លើកលែងទោសទុកជីវិត។ ចៅសុបិន ឃើញ ដូច្នេះ ក៏មានចិត្តអាណិតមេត្តាទើបទូលព្រះអង្គថា “បពិត្រមហារាជ ទូលព្រះបង្គំ មិនពិឃាតទ្រង់ទេ”។ ហើយ ចៅសុបិន យាងទ្រង់ទៅកាន់វិមាននិម្មិ គេ។ ខណៈពេលនោះ ព្រះរាជា និង ចៅសុបិន បានធ្វើសច្ចាស្បថលែង ប្រទូសរ៉ាយនឹងគ្នាទៀតហើយ។

ព្រះរាជាមានព្រះឱង្ការថា “ចៅសុបិន ! បុទុមកេសរា នឹករលឹកដល់ឯង ខ្លាំងណាស់ នាងកំពុងតែព្រះកន្សែងក្នុងរាជវាំងឯណោះ នាងឥតមានចិត្តត្រេក ត្រអាលជាមួយនឹងយើងទេ ឱ្យតែឯងទុកជីវិតឱ្យយើងហើយស្រោចស្រង់ជីវិត ដល់ពួកពលទាំងអស់ឱ្យមានជីវិតឡើងវិញ យើងសុខចិត្តប្រគល់រាជសម្បត្តិ ហើយរៀបពិធីអភិសេកឯង និងព្រះនាង បុទុមកេសរា ឱ្យគ្រងរាជ្យនៅ កោសម្ព័នគរនេះ”។ 

ចៅសុបិន បានប្រតិបត្តិតាមព្រះរាជបញ្ជាដោយសេចក្តី គោរព។ ចតុរង្គសេនាទាំងសត្វទាំងមនុស្សក៏រស់ឡើងវិញទាំងអស់។ ព្រះរាជា ត្រាស់បញ្ជាអាមាត្យឱ្យទៅដង្ហែព្រះនាង បុទុមកេសរា យាងមកវិមាននិម្មិតនេះ។

 ព្រះនាងបានជួបព្រះស្វាមីមានសេចក្តីត្រេកអរមហិមាស្ទុះទៅឱបព្រះស្វាមីដោយ ក្តីរំភើប និងតក់ស្លុតក្រៃលែង។ ហើយព្រះរាជាធ្វើពិធីរាជាភិសេក ចៅសុបិន ជាមួយព្រះនាង បុទុមកេសរា ឱ្យឡើងគ្រងរាជ្យជាស្តេចផែនដីតំណពីព្រះអង្គ ហើយទ្រង់ថ្វាយព្រះនាមថា "ព្រះបាទសុបិនរាថ”។

12

ថ្លែងពីចិត្តបុរីដែនខេមរដ្ឋ បន្ទាប់ពីបាត់ព្រះរាជធីតាពីកាឡាបន្ទំទៅហើយ ក៏កើតជ្រួលច្របល់ឡើង។ ព្រះរាជាចាត់ពួកអាមាត្យឱ្យរុករកសព្វនាវានៃស្ដេច ១០១។ តែការស្វែងរកនេះឥតបានលទ្ធផលអ្វីបន្តិចឡើយ តែមានដំណឹងថា សំពៅទាំង៧របស់ពួកឈ្មួញបានពង្រាត់ព្រះរាជធីតាទៅជាមួយបាត់ទៅហើយ។

 ព្រះរាជាទ្រង់បានចាត់សំពៅជាច្រើនចេញទៅធ្វើជំនួញគ្រប់ប្រទេសនានាដើម្បី ស៊ើបរកព្រះរាជធីតា។ ក្នុងចំណោមសំពៅទាំងអស់នោះ មានសំពៅមួយបានទៅ ដល់នគរកោសម្ដី ហើយទទួលដំណឹងថា មានព្រះមហាក្សត្រមួយអង្គទើបនឹង គ្រងរាជថ្មីៗជាមួយព្រះអគ្គមហេសី បុទុមកេសរា ជាព្រះរាជធីតានៃ

ក្រុងចិត្តបុរី។ អាមាត្យនាយសំពៅបានដឹងពីព័ត៌មាននេះច្បាស់ហើយ ទើបចាត់ចែងគ្រឿង បណ្ណាការមានតម្លៃផ្សេងៗចូលគាល់ព្រះរាជទេវី។ លុះអាមាត្យបានជួបព្រះរាជ ធីតាហើយក៏ក្រាបទូលព័ត៌មាននេះដល់ស្តេចក្រុងចិត្តបុរី។ ចំណែកព្រះនាង បុទុមកេសរា វិញក៏បានក្រាបទូលព័ត៌មាននេះដល់ព្រះរាជស្វាមីដែរ។

ព្រះបាទសុបិនរាជ បានធ្វើរាជសារមួយច្បាប់ថ្វាយដល់ព្រះវរមាតា-បិតាក្មេក ក្នុងរាជសារនោះមានសេចក្តីថា "ទូលព្រះបង្គំ ព្រះបាទសុបិនរាថ សូមថ្វាយបង្គំ ព្រះវរមាតានិងបិតា សូមទ្រង់ព្រះរាជទានទោសចំពោះទូលព្រះបង្គំដែលនាំគ្នារត់ ចោលព្រះអង្គដោយមិនបានទូលថ្វាយ ទាំងនេះជាកំហុសធំណាស់ សូមព្រះអង្គ អភ័យទោសឱ្យពួកយើងទាំងពីរនាក់ផង"។

 ព្រះបាទក្រុងចិត្តបុរីបានទទួលដំណឹង នេះហើយ ទ្រង់មានព្រះទ័យក្រេវក្រោធជាខ្លាំងប្រុងលើកទ័ពទៅប្រយុទ្ធជាមួយ ព្រះបាទសុបិនរាថ តែអាមាត្យនិងពួកឈ្មួញទាំងនោះបានក្រាបទូលជំទាស់ថា "សូមទ្រង់កុំលើកទ័ពទៅប្រយុទ្ធនឹងស្តេចនោះអី កុំថាឡើយមនុស្សលោកទោះជា ទេវតាក៏មិនអាចយកជ័យ

ជំនះលើស្តេចនគរនោះបានដែរ ព្រោះព្រះបាទសុបិនរាថ មានអាវុធទិព្វដ៏វិសេសៗច្រើនយ៉ាងដូចជា ដួងកែវមណីទិព្វ ដំបងទិព្វ ឆ្នាំងទិព្វ ស្គរទិព្វ និងដាវទិព្វសុទ្ធតែជាអាវុធមានមហិទ្ធិឫទ្ធិអស្ចារ្យណាស់”។

 ព្រះបាទ ចោមលរាជ ទ្រង់សណ្តាប់យោបល់អាមាត្យហើយ ក៏ទ្រង់មានព្រះទ័យមិនហ៊ាន ប្រឆាំងនឹង ព្រះបាទសុបិនរាជ ឡើយ។ ចាប់តាំងពីពេលនោះមក រវាងនគរទាំង ពីរតែងតែទាក់ទងគ្នាទៅវិញទៅមកដោយការគោរពរាប់អាន។

13

ច្រើនខែក្រោយមកព្រះនាង បុទុមកេសរា ទ្រង់ក៏មានព្រះគភ៌។ លុះជិតគ្រប់ ទសមាស ព្រះនាងក៏មានបំណងចង់ប្រសូតព្រះរាជបុត្រនៅឯរាជត្រកូល ទើប ទ្រង់ទូលបំណងនេះជូនព្រះស្វាមី។ 

ព្រះបាទសុបិនរាថ សម្រេចព្រះទ័យយាង ទៅជាមួយព្រះមហេសីដែរ ប៉ុន្តែទ្រង់មិនចង់ធ្វើដំណើរតាមផ្លូវទឹកទេ ដោយទ្រង់ ចាត់ចតុរង្គសេនាដង្ហែព្រះអគ្គមហេសីតាមផ្លូវគោក ទើបទ្រង់បញ្ជាដាវទិព្វកាប់ឆ្កា ព្រៃជំរះផ្លូវឱ្យបានរាបរយ។ ដាវទិព្វក៏ហោះចេញទៅចាត់ចែងធ្វើផ្លូវតាមព្រះរាជ បញ្ជាកាប់ឆ្កាព្រៃពង្រាប

ដីទួលឫភ្នំ បំពេញទីជំហុកថ្លុក ត្រពាំងឱ្យរាបស្មើ មាន ទំហំធំទូលាយចាប់ពីនគរកោសម្ពីរហូតដល់ដែនខេមរដ្ឋ។ លុះព្រះសែងដាវ ទិព្វធ្វើផ្លូវបានសម្រេចហើយទើបត្រឡប់ចូលស្រោមវិញ។ ព្រះបាទសុបិនរាថ ទ្រង់បានប្រកាសដល់ប្រជារាស្ត្រនាំគ្នាចេញទៅតាំងរានផ្សារលក់ទំនិញផ្សេងៗ នៅតាមផ្លូវមានលក់ម្ហូបអាហារ និងវត្ថុផ្សេងៗតាមចំណង់។

 ការធ្វើដំណើរ ដែលរៀបចំឡើងនូវការហែហមច្រើនណែនណាន់តាន់តាប់។ ពួកពលសេនា យោធាបានសុខសប្បាយបរិបូណ៍ដោយអាហារភាជន៍ និងទឹកប្រើប្រាស់ឥតមាន ខ្វះអ្វីឡើយ។ ឆ្នាំងទិព្វបញ្ចេញអាហារមានឱជារសឆ្ងាញ់ពិសា។ ស្គរទិព្វទទួល ភារៈសាងសង់ព្រះពន្លា និងជំរុំយ៉ាងល្អប្រណិត។

ព្រះបាទកោមលរាជ និងព្រះរាជទេវីមានព្រះទ័យសោមនស្សរីករាយណាស់ ទ្រង់បានបញ្ជាសេនាចាត់ចែងធ្វើពិធីទទួលស្វាគមន៍ព្រះរាជបុត្រយ៉ាងឧឡារិក។ បន្ទាប់មក ព្រះបាទចោមលរាជ ទ្រង់ធ្វើ

ពិធីរាជាភិសេកតាមប្រពៃណី ទ្រង់បាន ប្រគល់រាជសម្បត្តិនៃក្រុងចិន្តបុរីព្រះរាជទានដល់ព្រះរាជសុនិសាគ្រប់គ្រងជា តំណព្រះរាជវង្សតរៀងទៅ។ ឯព្រះនាង បុទុមកេសរា បានប្រសូតព្រះរាជ បុត្រមួយព្រះអង្គ។ ពេលប្រសូតគេបានទទួលព្រះរាជកុមារនឹងស្បែកសឹង្ហ ទើប ព្រះញាតិសាលោហិតថ្វាយព្រះនាមថា

 "សិង្ហនរកុមារ"។ លុះ សិង្ហនរកុមារ ចេះដើរហើយ ព្រះនាងប្រសូតព្រះរាជបុត្រមួយព្រះអង្គទៀតថ្វាយព្រះនាមថា "កុព្យួរកុមារ"។ ព្រះបាទសុបិនរាជ បានទំនុកបម្រុងស្តេចស្វាសព្រមទាំងពួក ពានរជាបរិវារហើយព្រះអង្គយាងត្រឡប់មកនគរកោសម្ដីវិញ។