ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Wednesday, May 1, 2024

រឿង ព្រះចន្ទកោរព

kkkចំនួនអ្នកទស្សនា: Views

រឿង ព្រះចន្ទកោរព

  ព្រះចន្ទកោរព ជាបុត្រាទោលរបស់ព្រះបាទ ព្រហ្មទត្ត សោយរាជ្យនៅនគរ ពារាណសី។ ពេល ព្រះចន្ទកោរព ធំឡើងកាលណាព្រះបាទ ព្រហ្មទត្ត ចង់ឱ្យ ព្រះរាជបុត្រឡើងសោយរាជ្យជំនួសព្រះអង្គ។ តែដោយតំរូវឱ្យមានអ្នកក្លាហានស្នង ត្រកូល ទើបព្រះបាទ ព្រហ្មទត្ត សម្រេចព្រះទ័យឱ្យ ព្រះចន្ទកោរព ចាកចេញអំពី ព្រះនគរដើម្បីស្វែងរករៀនមន្តវិជ្ជាការផ្សេងៗ។

ព្រះចន្ទកោរព បានទៅស្នាក់រៀនសិល្ប៍វិជ្ជា ជាមួយនឹងលោកតាមុនីឥសីក្នុង ព្រៃហិមពាន។ ព្រះអង្គខំយកចិត្តទុកដាក់រៀនសូត្រគ្រប់មុខជំនាញមិនឱ្យភ្លេច មួយឃ្លាណាឡើយ។ បន្ទាប់ពីព្រះអង្គរៀនបានចេះសព្វគ្រប់ហើយ ក៏ទ្រង់ចង់ ត្រឡប់ទៅព្រះនគរវិញ ទើបព្រះអង្គទូលលាលោកតាថា "លោកតា! ពេលនេះ ចៅចង់ត្រលប់ទៅព្រះនគរចៅវិញហើយ”។

លោកតាឥសីមានព្រះតំរិះយល់ ឃើញថា ព្រះចន្ទកោរព មករៀននៅទីនេះយូរគ្រាន់បើដែរណាស់ហើយ ក៏ លោកមានពុទ្ធដីកាថា "ចន្ទកោរព! តើវិជ្ជាដែលតាបានបង្ហាត់បង្រៀនចៅនោះ យ៉ាងណាដែរ សាកល្បងឱ្យតាមើលបន្តិចទៅមើល?” ព្រះចន្ទកោរព ក៏រំលឹក គុណគ្រូ និងសំដែងឫទ្ធិមន្តវិជ្ជាផ្សេងៗដែលអាចធ្វើបានដូចជា វិជ្ជាបំបាំងខ្លួន និងបែងភាគឱ្យលោកមើលហើយសួរលោកថា "លោកតា! វិជ្ជាដែលចៅចេះ ប៉ុណ្ណឹងអាចប្រើការបានហើយឬនៅ?” លោកតាតបថា “អើៗ! តាឃើញថា ចៅខ្លាំងពូកែគ្រាន់បើណាស់ហើយ ចៅអាចត្រលប់ទៅនគរវិញបាន”។ 

លោកតា ឥសីក៏និមន្តចូលទៅខាងក្នុងរួចយកស្លាបសត្វក្ងោកមួយមកជប់ជាស្រីក្រមុំយ៉ាង ស្រស់ស្អាតហើយដាក់ឈ្មោះឱ្យនាងថា ម៉ារ៉ា ទើបគាត់ដាក់នាងចូលក្នុងដំឡាប់ មួយ។ លោកតាយកផ្នួស ព្រះខ័ន និងដំឡាប់នេះទៅចងដៃ ព្រះចន្ទកោរព។ លោកបានឱ្យពរជ័យគ្រប់ប្រការ ហើយហាមមិនឱ្យ ព្រះចន្ទកោរព បើកដំឡាប់ នេះមើលឡើយដរាបណាមិនទាន់ដល់ព្រះនគរ។

សេះត្រឹមនេះនិយាយពីឋានភុជង្គនាគ មានហេតុរញ្ជួយពេញនគរនាគមិន ដឹងថា មានរឿងហេតុអ្វីនោះទេ។ ស្ដេចភុជង្គនាគបានហៅហោរាឱ្យចូរមកគន់គូរ។ ហោរាទាញក្តារឈួនមកព្យាករណ៍គន់គួរមើលក៏ថ្វាយទំនាយថា “សូមព្រះរាជ ទានទោសឱ្យទូលព្រះបង្គំផងក្រាបទូល រឿងនេះធំណាស់! ទាល់តែព្រះអង្គ ដោះស្រាយឱ្យទាន់ពេលវេលាហើយទើបបាន។ ព្រោះតាមជើងលេខឆ្លើយថា មកពីបុត្រីពៅរបស់ព្រះអង្គមានកម្មពៀរជាមួយនឹងមនុស្សលោក ទើបបណ្តាល ឱ្យកើតវឹកវរដូច្នេះ”។ ស្តេចភុជង្គនាគព្រះសណ្តាប់ហើយក៏មានព្រះបន្ទូលសួរ តាហោរទាំងព្រះភក្ត្រក្រៀមក្រំថា “តើយើងត្រូវធ្វើយ៉ាងដូចម្តេច?”

តាហោរក្រាបទូលថា “មធ្យោបាយមានតែមួយគត់ រឿងនេះទាល់តែព្រះអង្គ សង់ប្រាសាទសសរមួយនៅឋានមនុស្សលោកសម្រាប់ឱ្យព្រះនាងគង់នៅ តែកុំ ភ្លេចសរសេរអក្សរចារិកដាក់ខាងក្រោមប្រាសាទថា (បញ្ជាបុត្រីស្តេចភុជង្គនាគ បើបុរសណាឡើងប្រាសាទនេះរួច អ្នកនោះគឺជាគូព្រេងរបស់ព្រះនាងហើយ)។ ព្រះអង្គធ្វើដូច្នេះទើបព្រះនាងឆាប់ផុតពីកម្មពៀរនេះបាន”។ 

ស្តេចភុជង្គនាគបាន នាំបុត្រីឡើងមកខាងលើ ហើយជប់គុហាធំមួយតុបតែងល្អស្អាតអស្ចារ្យដូចវិមាន ព្រមទាំងមានពួកនាគនិងយក្សជាបរិវារនៅចាំថែរក្សាព្រះនាង ហើយចារិកអក្សរ លើសសរតាមពាក្យតាហោរប្រាប់មែន។ ស្តេចនាគបានដាក់ឈ្មោះឱ្យបុត្រីថា នាង មុជ្ជលិន ហើយកំណត់ពេលមួយឆ្នាំទើបព្រះអង្គឡើងមកមើលបុត្រីម្តង។ នាង នៅក្នុងគុហានោះជាច្រើនឆ្នាំរហូតដល់ធំពេញវ័យពុំដែលចេញទៅណាឡើយ។

សេះពីរឿងនេះសិនចុះ និយាយពី ព្រះចន្ទកោរព វិញ។ ព្រះអង្គធ្វើដំណើរតែ អង្គឯងកណ្តាលព្រៃដ៏សែនស្ងាត់រហូតមកដល់ដើមឈើធំមួយ ក៏ឈប់សម្រាកនៅ ទីនោះបន្តិចសិន។ ព្រះអង្គមានការងឿងឆ្ងល់នឹងតំឡាប់នោះជាពន់ពេក ក៏ទ្រង់ បើកតំឡាប់នោះមើល។ រំពេចនោះក៏មានទេពធីតាដ៏ស្រស់ស្អាតបានចេញពីក្នុង តំឡាប់មកនៅចំពោះព្រះភក្ត្រព្រះអង្គ។ ទ្រង់ភ្ញាក់ព្រះទ័យជាខ្លាំង តែក៏បានសួរ ទៅនាងថា "នាងជានរណាបានជាមកដល់ទីនេះ? នាងជាខ្មោចឬបិសាច?” នាង ម៉ារ៉ា ក្រាបទូលថា “ខ្ញុំ

ម្ចាស់មិនមែនជាខ្មោចបិសាចនោះទេ! ខ្ញុំម្ចាស់នេះ ហើយដែលលោកតាដាក់ក្នុងតំឡាប់នេះ។ ឥឡូវព្រះអង្គបើកវាហើយ ខ្ញុំម្ចាស់ត្រូវ តែចេញមកបម្រើព្រះអង្គ។ ខ្ញុំម្ចាស់ឈ្មោះ ម៉ារ៉ា សូមព្រះអង្គទទួលស្គាល់ខ្ញុំម្ចាស់ ផង”។ ព្រះចន្ទកោរព បានដឹងពីការពិតហើយក៏ពេញចិត្តនឹងនាងណាស់ អ្នក ទាំងពីរបានយល់ព្រមស្រឡាញ់គ្នា ហើយព្រះអង្គបានសន្យានឹងនាងថា ពេលទៅ ដល់ព្រះនគរទ្រង់នឹងរៀបអភិសេកជាមួយនាងជាព្រះមហេសី។

នៅពេលដែល ព្រះចន្ទកោរព និងនាង ម៉ារ៉ា កំពុងតែបណ្តើរគ្នាតាមដងព្រៃ ក៏ជួបនឹងពួកចោរមួយក្រុម។ មេចោរឃើញនាង ម៉ារ៉ា មានរូបសម្រស់ស្រស់ស្អាត ក៏មានអារម្មណ៍រំជើបរំជួលខុសពីធម្មតា វាថានឹងចាប់យកនាងមកធ្វើជាប្រពន្ធ របស់វាឱ្យទាល់តែបាន។ បន្តិចក្រោយមកមេចោរក៏ប្រើកូនចៅឱ្យចេញមកស្នាក់ ផ្លូវ ព្រះចន្ទកោរព។ បាននិយាយជាមួយនឹងមេចោរដោយសំដីគួរសម ប៉ុន្តែ មេចោរមិនព្រមចាកចេញនោះទេ ថែមទាំងគំរាមទាមទារយកនាងអំពីព្រះអង្គ ទៀតផង។

 តែដោយសេចក្តីអាណិតស្រឡាញ់ចំពោះនាង ព្រះចន្ទកោរព សុខ ចិត្តតតាំងនឹងពួកចោរមិនខ្លាចស្លាប់។ ឆាកប្រយុទ្ធក៏ចាប់ផ្តើមឡើង ព្រះអង្គបាន បញ្ចេញសិល្ប៍សាស្ត្រយ៉ាងអស្ចារ្យធ្វើឱ្យកូនចៅមហាចោរបាក់បបខ្លបខ្លាចនាំគ្នា រត់យកតែប្រាសអាយុរៀងៗខ្លួន។ មេចោរមិនព្រមចុះចាញ់ឡើយ វាសុខចិត្ត ប្រយុទ្ធជាមួយ ព្រះចន្ទកោរព រហូតដល់ទីបញ្ចប់។

ចុងក្រោយមេចោរសុំប្រយុទ្ធគ្នាដោយដៃទល់នឹងដៃ ពុំមានប្រើអាវុធអ្វីឡើយ ព្រះចន្ទកោរព ក៏យល់ព្រមហើយបានផ្ញើព្រះខ័នឱ្យនាង ម៉ារ៉ា ជាអ្នកកាន់។

កំឡុងពេល ព្រះចន្ទកោរព និងមេចោរកំពុងប្រទាញប្រទង់គ្នាយ៉ាងខ្លាំងនោះ ព្រះអង្គបានផ្ដួលមេចោរទៅលើដី ហើយឱ្យនាង ម៉ារ៉ា យកព្រះខ័នមកឱ្យទ្រង់។ នាង ម៉ារ៉ា យល់ថា មេចោរនេះស្រឡាញ់នាងណាស់ ទើបសុខចិត្តលះបង់ជីវិត ដើម្បីនាងយ៉ាងនេះ។ ទើបនាងបោះដងព្រះខ័នទៅឱ្យចោរ។ ឯមេចោរនោះវិញ ពេលបានព្រះខ័នហើយក៏ចាក់ ព្រះចន្ទកោរព ចំដើមទ្រូងមួយរំពេច។

 ចំណែក ព្រះអង្គវិញក៏ពោលពាក្យទាំងការឈឺចាប់ ” ម៉ារ៉ា អូន ! ហេតុអ្វីហុចផ្លែឱ្យបង ហុចដងឱ្យចោរមកសម្លាប់បងដូច្នេះ”។ ព្រះចន្ទកោរព តូចព្រះទ័យខ្លាំងណាស់ ដោយស្រីដែលខ្លួនស្រលាញ់ស្មើនឹងជីវិត បែរជាក្បត់នឹងព្រះអង្គទៅវិញ ណាឈឺ មុខរបួស ណាឈឺចិត្ត ព្រះអង្គក៏សុគតក្នុងពេលនោះទៅ។

និយាយពីព្រះឥន្ទ្រាធិរាជឯណោះវិញ ទ្រង់ពុំសុខក្នុងព្រះកាយទាល់តែសោះ។ ទ្រង់ចេះតែក្តៅក្រហាយក្នុងព្រះទ័យមិនដឹងថា មានរឿងហេតុអ្វីនោះទេ?។ ព្រះ អង្គក៏បើកព្រះនេត្រទិព្វមកឋានកណ្តាល ក៏ទ្រង់ទតឃើញ ព្រះចន្ទកោរព សុគត នៅកណ្តាលព្រៃតែអង្គឯង ឃើញដូច្នោះក៏ទ្រង់មានចិត្តអាណិត ហើយប្រញាប់ ចុះមកជួយប្រោះ ព្រះចន្ទកោរព ដោយយកទឹកកន្ទីរមកប្រោះព្រំឱ្យព្រះអង្គមាន ព្រះជន្មឡើងវិញ។

 ព្រះចន្ទកោរព បន្ទាប់ពីក្រោកពីសុគតមកវិញ ក៏ក្រាបថ្វាយ បង្គំអរព្រះគុណចំពោះព្រះឥន្ទ្រាធិរាជដែលបានជួយយកអាសារចំពោះព្រះអង្គ។ ព្រះឥន្ទ្រាធិរាជបានរំលឹក ព្រះចន្ទកោរព អំពីការដែលទ្រង់មិនបានគោរពពាក្យ សច្ចៈរបស់លោកតាមុនីឥសី។ ព្រះឥន្ទ្រមានបន្ទូលទៅកាន់ព្រះអង្គថា “តទៅ បើអ្នកចង់បានព្រះមហេសី សូមអ្នកធ្វើដំណើរទៅរកនាង មុជ្ជលិន ជាបុត្រីស្តេច ភុជង្គនាគ ដែលសព្វថ្ងៃនាងនៅក្នុងគុហាមួយនៅកណ្តាលព្រៃឯណោះ”។ ថ្លែង បានប៉ុណ្ណេះ ព្រះឥន្ទ្រក៏រលាយបាត់មួយរំពេចទៅ។ ព្រះចន្ទកោរព ទ្រង់ព្រះ សណ្តាប់ហើយក៏សោកស្តាយនូវកំហុសរបស់ទ្រង់ណាស់ ហើយក៏ធ្វើដំណើរទៅ ព្រះនគរបន្តទៅទៀត។

និយាយពីនាង ម៉ារ៉ា វិញកម្មពៀរបានមកផ្តន្ទាទោសនាងហើយ ព្រោះពេល នេះមហាចោរកំពុងតែគិតអំពីនាងថា “អញមិនគួរទុកចិត្តនាងម្នាក់នេះទេ! ព្រោះ ព្រះចន្ទកោរព ជាស្តេចមានរូបរាងស្អាតសង្ហាណាស់ ហើយមានមន្តវិជ្ជាខ្លាំងពូកែ ទៀតផង បែរជានាងហ៊ានក្បត់គេទៅហើយ ចុះទំរាំតែអញគ្រាន់តែជាមេចោរ ព្រៃប៉ុណ្ណោះ ច្បាស់ជាអន្តរាយដល់ខ្លួនដោយសារនាងនេះថ្ងៃណាមួយមិនខាន”។ គិតដូច្នេះហើយ មេចោរក៏ចាំដល់នាងដេកលក់លួចរត់ចោលនាងបាត់ទៅ។ លុះ ដល់នាងភ្ញាក់ឡើងវិញក៏បាត់ប្តីរកពុំឃើញ។ នាង ម៉ារ៉ា ខំដើររកមេចោរសព្វ ទីកន្លែងតែមិនឃើញប្តីសោះ នាងខំដើរកាត់ព្រៃយំសោកសង្រេងតែម្នាក់ឯង ស្វែងរកមេចោរនោះ។

ថ្លែងពីព្រះឥន្ទ្រ លោកក៏បើកព្រះនេត្រទិព្វសម្លឹងមកឋានកណ្តាល។ ព្រះអង្គ ទ្រង់ឈ្វេងយល់ដឹងអំពីរឿងរ៉ាវសព្វគ្រប់ហើយ ក៏ចុះមកប្រែកាឡាជាសត្វបក្សា ធំមួយមានរូបឆោមស្អាតខុសពីសត្វធម្មតាពាំសា ពាំសាច់អាំងទៅទំលើមែកឈើក្បែរនាង ម៉ារ៉ា។ បក្សានោះផ្តោះផ្តងនឹងនាងថា ងថា “នែនាង! តើនាងទៅណាមកណាតែ ម្នាក់ឯងកណ្តាលព្រៃដូច្នេះ?” ??”

 នាងឆ្ងល់ ឆ្ងល់នឹងបក្សាដែលត ទ្រាដែលស្អាតចម្លែកនេះណាត ថែមទាំងចេះនិយាយភាស ភាសាមនុស្សយ៉ាងពិរោះទៀតផង ទើបនាងតបទៅវិញថា តែដើររកប្តីរបស់ខ្ញុំ !” បក្សាសួរទៀតថា "តើប្តីរបស់ន របស់នាងជានរណា?” នាងបាននិយាយរឿងរ៉ាវជាហូរហែប្រាប់ដល់ បក្សា ហើយបក្សានោះនិយាយលួងលោម សាកល្បងចិត្តនាងថា "នាងមិនបាច់ដើររក ប្តីនាងទៀតទេ បើនាងព្រមស្រលាញ ខ្ញុំវិញនោះ ខ្ញុំនឹងឱ្យអាហារឆ្ងាញ់នេះ ដល់នាង ហើយយកនាងទៅនៅជា មួយនឹងខ្ញុំ”។

នាងធ្វើជាអឹមអៀនតាមកលមាយាស្ត្រី ហើយដាច់ចិត្តលែងតាមរកប្តី បែរជា មកស្រលាញ់សត្វបក្សានោះទៅវិញ។ ភ្លាមនោះ សត្វបក្សាក៏ឈ្វេងយល់ថា នាង ម្នាក់នេះកាន់ចិត្តមិនទៀងសោះ ហើយព្រះអង្គក៏ជប់ឱ្យនាងក្លាយជាសត្វទោចញី រស់នៅក្នុងព្រៃនេះ។

និយាយពីព្រះនាង មុជ្ជលិន ជាបុត្រីស្ដេចភុជង្គនាគដែលស្នាក់នៅក្នុងប្រាសាទ សសរមួយនោះវិញ ធ្វើឱ្យអ្នកដែលឆ្លងកាត់ទីនោះទាំងក្មេងទាំងចាស់ ទាំងកំលោះ ទាំងពោះម៉ាយបានឃើញអក្សរចារិកនេះហើយ ក៏ចង់បានព្រះនាងមកធ្វើជាគូ អនាគតគ្រប់ៗគ្នា តែពុំមាននរណាម្នាក់អាចឡើងប្រាសាទនេះបានឡើយ។ ចំណែក ព្រះចន្ទកោរព ក៏យាងមកដល់ប្រាសាទនេះដែរ ទ្រង់បានផ្សងបារមីថា “បើនាង មុជ្ជលិន ពិតជាគូព្រេងនឹងខ្ញុំមែន សូមឱ្យវត្ថុសក្តិសិទ្ធទាំងអស់ ជួយខ្ញុំឱ្យបានជួបនឹងនាងផង”។

ព្រះចន្ទកោរព ក៏បានតតាំងជាមួយបរិវារនាគដែលនៅយាមការពារព្រះនាង។ ព្រះចន្ទកោរព បានថ្លែងសរបង្កើតជាសត្វគ្រុឌយ៉ាងច្រើនដេញចាប់នាគ និងយក្ស រត់ខ្ចាត់ខ្ចាយអស់ ហើយព្រះអង្គឡើងប្រាសាទនេះរួចដោយសុវត្ថិភាព។ ក្នុងពេល នោះគឺជាពេលដែលព្រះនាងកំពុងផ្ទំនៅលើកាឡាបន្ទំតែមួយអង្គឯង។ ព្រះអង្គ បានយាងទតគ្រប់ទីកន្លែងរហូតបានជួបព្រះនាង។ ព្រះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏សួរព្រះអង្គថា “យី ! អ្នកនេះមកពីណាអីក៏ចម្លែកម៉្លេះ?”

 ព្រះចន្ទកោរព តបថា “មុជ្ជលិន ខ្ញុំតាមរកនាងយូរណាស់មកហើយ”។ នាងសួរទៀតថា “ហេតុអ្វីបានជា អ្នកស្គាល់ឈ្មោះខ្ញុំច្បាស់ម៉្លេះ?” ព្រះអង្គតបថា “ខ្ញុំឈ្មោះ ចន្ទកោរព ជាព្រះរាជ បុត្ររបស់ព្រះបាទ ព្រហ្មទត្ត សោយរាជ្យនៅនគរពារាណសី ខ្ញុំមកនេះព្រោះ ព្រះឥន្ទ្រាធិរាជមានព្រះបន្ទូលថា នាងគឺជាគូព្រេងនឹងខ្ញុំ”។ អ្នកទាំងពីរនិយាយ សាសងគ្នារហូតដល់យល់ចិត្តស្មោះស្ម័គ្រសុខចិត្តរួមរស់ជាមួយគ្នា។

ច្រើនខែកន្លងផុតទៅនាងក៏មានផ្ទៃពោះ។ ឯស្តេចភុជង្គនាគក៏ពុំឃើញឡើង មកលេងបុត្រីតាមកាលកំណត់។ ឯ ព្រះចន្ទកោរព នៅយូរៗទៅក៏សម្រេចព្រះ ទ័យនាំព្រះនាងទៅជួបព្រះមាតាបិតា។ ព្រះចន្ទកោរព និងព្រះនាង មុជ្ជលិន ក៏ ចាកចេញអំពីវិមានធ្វើដំណើរទៅដល់ពាក់កណ្តាលព្រៃ តែដោយសារទ្រង់អស់ ព្រះកាយពលខ្លាំងពេកក៏នាំគ្នាផ្ទំលក់នៅក្រោមម្លប់ឈើមួយដើម។ ចៃដន្យពេល នោះមានយក្ខិនីមួយកំពុងស្វែងរកអាហារគ្រប់ទិសទីស្រាប់តែមកដល់ទីនេះ។ 

នាងយក្ខិនីបានឃើញ ព្រះចន្ទកោរព ក៏មានចិត្តប្រតិព័ទ្ធយ៉ាងក្រៃលែង ហើយ យក្ខិនីក្រឡេកឃើញនាង មុជ្ជលិន មានរូបសម្ផស្សស្រស់សោភាក៏ចាប់ព្រះនាង យកទៅសាកសួរអំពីរឿងផ្សេងៗ និងវាយធ្វើបាបព្រះនាងរហូតដល់សន្លប់បាត់ស្មារតី ទុកនាងចោលនៅមាត់សមុទ្រ ហើយយក្ខិនីប្រែកាឡាជានាង មុជ្ជលិន ទៅដេក ក្បែរ ព្រះចន្ទកោរព។ លុះព្រះអង្គតើនឡើងបាននិយាយប្រាប់មហេសីអំពីព្រះ សុបិនដែលសត្វឥន្ទ្រីយ៍ឆាបឆក់យកមហេសីពីព្រះអង្គទៅ។ តែនាងយក្ខិនីបាន និយាយលួងលោមព្រះអង្គហើយនាំគ្នាបន្តដំណើរទៅមុខទៀត។

នៅពេលព្រះអង្គកំពុងធ្វើដំណើរ ស្រាប់តែមានសារិកាមួយគូហើរមកនិយាយ គ្នាអំពីនាង មុជ្ជលិន ដែលយក្ខិនីចាប់យកទៅ។ ព្រះចន្ទកោរព ស្តាប់ឮហើយក៏ ឆ្ងល់ក្នុងព្រះទ័យខ្លះៗដែរ ប៉ុន្តែមើលទៅរូបរាងនាងមិនមានអ្វីខុសប្លែកទាល់តែ សោះ។ ព្រះអង្គមានព្រះតំរិះយល់ឃើញថា ពេលទៅដល់ព្រះនគរវិញទ្រង់នឹងឱ្យ តាហោរទស្សន៍ទាយអំពីសុបិននិម្មិតនេះ។ ប៉ុន្តែដោយអំណាចមន្តអាគមយក្ខិនី ធ្វើឱ្យព្រះអង្គភ្លេចភ្លាំងនូវរឿងអ្វីៗទាំងអស់។

ថ្លែងពីស្តេចភុជង្គនាគដែលឡើងមកលេងបុត្រីក៏មកដល់មាត់សមុទ្រ ស្រាប់ តែឃើញបុត្រីកំពុងដេកសន្លប់ស្តូកស្តើងយ៉ាងអាណោចអាធម្ម ក៏ទ្រង់ស្ទុះទៅ បីត្រកងបុត្រីហើយចុះទៅឋានភុជង្គនាគវិញ។ ស្តេចនាគយកទឹកមកសូត្រប្រោះ ព្រំឱ្យនាងដឹងខ្លួនឡើងវិញ។ ក្រោយពីព្រះនាងដឹងព្រះកាយហើយព្រះបិតាក៏សាក សួរអំពីរឿងរ៉ាវផ្សេងៗហើយថែ រក្សាបុត្រីនៅឋានភុជង្គនាគវិញ។

ចំណែក ព្រះចន្ទកោរព និងនាង មុជ្ជលិន ក្លែងក្លាយនោះវិញបានធ្វើដំណើរ មកដល់នគរពារាណសីហើយ។ ព្រះអង្គបានទូលថ្វាយណែនាំមហេសីរបស់ទ្រង់ ឱ្យព្រះបិតាមាតាបានស្គាល់។ ចំណែកព្រះបិតាមាតាក៏ទ្រង់ពុំមានជំទាស់អ្វីឡើយ។ នៅរាត្រីមួយខណៈពេលដែល ព្រះចន្ទកោរព កំពុងតែផ្ទុំលក់ នាងយក្ខិនីឃ្លាន ខ្លាំងពេកទ្រាំលែងបាន ក៏ចេញមកខាងក្រៅហើយប្រែកាឡាជាយក្ខិនីដូចដើម មកចាប់

មនុស្សស៊ីជាអាហារ។ រីឯភីលៀងនាំគ្នាស្រែកផ្អើលឆោឡោពេញ ដំណាក់រហូតធ្វើឱ្យ ព្រះចន្ទកោរព តើនឡើង។ ព្រះអង្គបានយាងចេញមកខាង ក្រៅ។ ពួកភីលៀងទាំងនោះបានទូលទ្រង់តាមហេតុការណ៍ដែលបានជួប។ ព្រះ អង្គមិនបានចាប់អារម្មណ៍លើមហេសីរបស់ទ្រង់ឡើយ។ យក្ខិនីនេះនៅតែបន្ត ចាប់មនុស្សស៊ីជាញឹកញាប់។

រឿងនេះមិនត្រឹមតែធ្វើឱ្យនគរជ្រួលច្របល់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជា រាស្ត្រជាច្រើនរងទុក្ខស្លាប់ព្រាត់ប្រាស់ប្រពន្ធកូនរាល់ថ្ងៃ។

សេះត្រឹមណេះនឹងថ្លែងពីព្រះនាង មុជ្ជលិន ប្រសូត្របានបុត្រាមួយអង្គព្រះនា ព្រះនាម ចន្ធូលីវង្ស។ ស្តេចនាគស្រឡាញ់ចៅនេះណាស់ ថែមទាំងបង្ហាត់បង្រៀនចៅ ចៅតាំង ពីតូចរហូតដល់ធំ។ មានពេលមួយព្រះរាជកុមារឡើងមកលេងខាងលើ ដើរ ដើរតាម ព្រៃបានជួបនឹងយក្សមួយឈ្មោះ ឆិនសកន្ទ ដែលជាយក្សពោះម៉ាយមានកូន ប្រុសមួយ។ យក្សនេះបានចូលមកសម្លុតគំរាមព្រះរាជកុមារ ពេលនោះក៏កើត មានការប្រយុទ្ធគ្នារហូតដល់យក្សនោះចាញ់ហើយសុខចិត្តធ្វើជាសេនា ចន្ធូលីវង្ស នៅពេលព្រះរាជកុមារចុះទៅឋានភុជង្គនាគវិញបានសាកសួរមាតាអំពីព្រះបិតា។

 ព្រះនាង មុជ្ជលិន បាននិយាយរឿងរ៉ាវប្រាប់បុត្រជាហូរហែរហូតដល់ពេលដែល យក្ខិនីធ្វើឱ្យនាងព្រាត់ប្រាសពីស្វាមី។ ព្រះរាជកុមារព្ធដូច្នេះក៏សុំព្រះមាតាទៅ រៀនសិល្ប៍វិជ្ជាផ្សេងៗដើម្បីទៅតាមរកព្រះបិតា។ ព្រះមាតាមានសុវណ្ណីថា “បុត្រមាតា! មាតាមិនចង់ឱ្យបុត្រចាកចេញឆ្ងាយអំពីមាតាទេ”។ បុត្រទូលតបថា “ព្រះមាតា! បុត្រទៅមិនយូរទេ កាលណាបុត្ររៀនចប់បុត្រនឹងទៅតាមរកព្រះ បិតាឱ្យឃើញ ហើយបុត្រនឹងវិលត្រលប់មកជួបមាតាវិញ”។ ដោយបុត្រចេះ តែទទូចសុំខ្លាំងពេក ព្រះនាងក៏សុខចិត្តឱ្យបុត្រចាកចេញទៅ។ នាងបាននាំព្រះ រាជបុត្រទៅក្រាបបង្គំលាព្រះអយ្យកោព្រះអយ្យកាជាមុនសិន។ ពេលនោះ ស្តេច ភុជង្គនាគបានឱ្យពរជ័យចៅហើយឱ្យគេហែព្រះរាជកុមាររហូតមកដល់មាត់សមុទ្រ។

ព្រះរាជកុមារបានទៅរៀនជាមួយនឹងលោកតាឥសីក្នុងព្រៃភ្នំដ៏ធំមួយ។ បន្ទាប់ ពីទ្រង់រៀនចេះសព្វគ្រប់ហើយ ក៏សុំលាលោកតាឥសីដើម្បីទៅរកព្រះបិតា។ លោកតាឥសីបានជប់ធ្នូសរ និងព្រះខ័នចងដៃហើយឱ្យពរជ័យដល់ព្រះរាជកុមារ។ មិនសកម្ម ក៏ហោះនាំព្រះអង្គទៅនគរពារាណសី។ លុះហោះយូរៗទៅ ចន្ធូលីវង្ស ក៏ឱ្យសេនាចុះទៅសម្រាកក្នុងព្រៃក្បែរនគរពារាណសី។ ថ្លែងពី ព្រះចន្ទកោរព នាំពលសេនាចេញទៅប្រពាតព្រៃដោយទុកមហេសីយក្សនៅក្នុងព្រះរាជវាំង។ ព្រះអង្គបានយាងទតព្រៃព្រឹក្សាទាំងឡាយក៏បានជួបនឹង ចន្ទលីវង្ស និងយក្សជាសេនា ដែលប្រែកាឡាជាមនុស្ស។

ព្រះចន្ទកោរព នឹកឆ្ងល់ក្នុងព្រះទ័យថា “ក្មេងប្រុសម្នាក់នេះមានរូបរាងស្អាត បាតល្អណាស់ មើលទៅទំនងជាអ្នកខ្លាំងពូកែផង។ ហើយដូចជាចម្លែកក្នុងចិត្តចេះ តែគិតទៅរកក្មេងនោះខុសប្លែកពីធម្មតា?” ព្រះចន្ទកោរព បានឱ្យសេនាទៅហៅ ព្រះរាជកុមារចូលមកគាល់ព្រះអង្គ។ លុះ ចន្ទលីវង្ស មកដល់ព្រះអង្គត្រាស់សួរថា "តើឯងឈ្មោះអ្វី? ឯងជាកូនចៅអ្នកណា?”

 ព្រះរាជកុមារទូលតបទៅវិញថា “ក្រាបទូលព្រះអង្គ! ទូលព្រះបង្គំឈ្មោះ ចន្ទលីវង្ស មាតាព្រះនាម មុជ្ជលិន ជា បុត្រីស្តេចភុជង្គនាគ។ ឯបិតាព្រះនាម ព្រះចន្ទកោរព ជាព្រះរាជបុត្ររបស់ព្រះបាទ ព្រហ្មទត្ត សោយរាជនៅនគរពារាណសី”។ ព្រះចន្ទកោរព ទ្រង់ព្រះសណ្តាប់រួច ក៏ភ្ញាក់ក្នុងព្រះទ័យជាខ្លាំងព្រមទាំងសាកសួរទៀតថា “តើមាតាឯងនៅឯណា? ហើយហេតុដូចម្តេចបានជាឯងមកនៅកណ្តាលព្រៃដូច្នេះទៅវិញ?” ព្រះរាជកុមារ ទូលតបថា “មាតាទូលបង្គំគង់នៅឋានភុជង្គនាគឯណោះ ហើយពេលនេះទូល បង្គំកំពុងតែស្វែងរកព្រះបិតា”។

ពេលនោះ ព្រះចន្ទកោរព ស្ទុះទៅឱប ចន្ទលីវង្ស ដោយក្តីរំភើប និង ក្ដុក ក្ដួលពន់ពេក។ ព្រះអង្គបាននាំព្រះរាជបុត្រវិលចូលព្រះនគរវិញភ្លាម។ ពេលនោះ ចន្ទលីវង្ស ក៏បានជួបនឹងនាង មុជ្ជលិន ក្លែងក្លាយហើយស្តីបន្ទោសឱ្យយក្ខិនីនោះ គ្រប់បែបយ៉ាងធ្វើឱ្យនាងទ្រាំលែងបានរហូតដល់មានការប្រយុទ្ធគ្នា។ ចន្ទលីវង្ស បានចេញមុខដោះស្រាយបញ្ហានេះ ដោយយកកែវនាគរាជមកឆ្លុះបញ្ចាំងចំមុខ យក្ខិនីឱ្យប្រែរូបរាងដូចដើមវិញ ធ្វើឱ្យអ្នកដែលនៅទីនោះមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

 នាងយក្ខិនីមានសេចក្តីក្រេវក្រោធយ៉ាងខ្លាំង ដោយចង់កម្ទេចនគរ នេះឱ្យទៅជាផេះ។ យក្ខិនីបានបញ្ចេញយុទ្ធសិល្ប៍ឱ្យក្លាយជាភ្លើងដើម្បីសម្លាប់ ចន្ទលីវង្ស ។ ប៉ុន្តែភ្លើងនោះមិនបណ្តាលឱ្យប៉ះពាល់ដល់រាងរបស់ព្រះរាជកុមារ បន្តិចឡើយ។ មិនបង្អង់យូរ ចន្ទលីវង្ស ក៏ទាញព្រួញមកអធិដ្ឋានរំលឹកគុណគ្រូ លើកបាញ់តម្រង់ទៅចំដើមទ្រូងយក្ខិនីស្លាប់មួយរំពេច។

ចន្ទលីវង្ស បាននាំព្រះបិតាចុះទៅឋានភុជង្គនាគជួបជុំព្រះមាតា និងព្រះអយ្យ កោ ព្រះអយ្យកា។ ពេលបានជួបជុំគ្នាហើយក៏យំសោករៀបរាប់អស់រឿងរ៉ាវដែល ព្រាត់ប្រាសគ្នាកន្លងមក។ បន្ទាប់មកស្តេចភុជង្គនាគបានរៀបចំអភិសេកព្រះនាង មុជ្ជលិន និង ព្រះចន្ទកោរព យ៉ាងគគ្រឹកគគ្រេងព្រមទាំងដង្ហែបុត្រាបុត្រីឱ្យមក គ្រងរាជនៅនគរពារាណសីវិញបានសុខក្សេមក្សាន្តរហូតតទៅ។ ចប់

0 Comments:

Post a Comment