ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Tuesday, May 7, 2024

រឿង យក្ខិនីមុខសេះ

kkkចំនួនអ្នកទស្សនា: Views

 រឿង  យាក់ក្ខិនីមុខសេះ

ក្នុងកាលកន្លងទៅយូរណាស់មកហើយ មានព្រះរាជាមួយព្រះអង្គ សោយរាជ្យនៅក្រុងពារាណសី។ ទ្រង់មានព្រះអគ្គមហេសីដែល ចូលចិត្តផឹកសុរា និយាយកុហក និងប្រព្រឹត្តតែអំពើក្បត់ចិត្តស្វាមី។

លុះព្រះនាងទទួលមរណភាពទៅក៏កើតជាយាក់ក្ខិនីខុសប្លែកអំពី ត្រកូលយក្សផ្សេងៗ គឺមានខ្លួនជាយក្ស មុខជាសេះឈ្មោះថា អស្សឬទិយាក់ក្ខិនី ស្ថិតនៅក្នុងលេណគុហានាបាតភ្នំមួយបានចូលទៅ បម្រើស្តេចវេស្សវ័ណអស់វារៈបីឆ្នាំ។ ស្ដេចទ្រង់ប្រទានគោចរភក្ស មួយមានបណ្តោយ៣០យោជន៍ ទទឹង៥យោជន៍ ដើម្បីចាប់មនុស្សសត្វបរិភោគ។

ថ្ងៃមួយយក្ខិនីមុខសេះនោះ ចាប់បានព្រាហ្មណ៍កំលោះម្នាក់មាន រូបឆោមល្អសមរម្យក៏នាំយកទៅទុកក្នុងគុហាដើម្បីធ្វើជាស្វាមី។ ចាប់តាំងពីថ្ងៃនោះមក យក្ខិនីខំស្វះស្វែងរកចាប់មនុស្សដើម្បីយក វត្ថុផ្សេងៗមានសំពត់អាវ អង្ករ ត្រីសាច់ ម្ហូបចំណីដែលមាន ឱជារសទៅចិញ្ចឹមព្រាហ្មជាស្វាមីនោះរាល់ថ្ងៃ។

រាល់ពេលដែលយាក់ក្ខិនីចេញទៅរកអាហារ នាងបានយកដុំថ្មមួយ ដុំធំមកខ្ទប់មាត់ទ្វារ ព្រោះខ្លាចព្រាហ្មណ៍នោះរត់ចោល។ ក្នុង គ្រានោះ ព្រះពោធិសត្វបានមកចាប់បដិសន្ធិក្នុងផ្ទៃរបស់នាង។ លុះគ្រប់ទសមាស នាងប្រសូតបានកូនប្រុសម្នាក់មានរូបរាងល្អ ប្រិមប្រិយគួរឱ្យស្រឡាញ់។ នាងយាក់ក្ខិនីមុខសេះមានសេចក្តី ស្រឡាញ់ចំពោះកូននិងប្តីយ៉ាងក្រៃលែង នាងតែងតែទំនុកបំរុង ដោយភោជនាហារជាទីគាប់ចិត្ត។

លុះព្រះពោធិសត្វមានវ័យធំឡើង ក៏ប្រមៀលដុំថ្មដែលម្តាយ ខ្ទប់ទ្វារនោះចេញ ហើយនាំឪពុកមកអង្គុយលេងនៅខាងក្រៅ។ ដល់ពេលយក្ខិនីត្រឡប់មកវិញ កូនបានប្រាប់ម្តាយភ្លាមថា “កូន បានប្រមៀលដុំថ្មនេះចេញហើយ ព្រោះនៅខាងក្នុងងងឹតហើយ អផ្សុកខ្លាំងណាស់”។ ហេតុតែយក្ខិនីស្រឡាញ់កូនក៏នៅស្ងៀម មិនស្តីថាអ្វីឱ្យកូនឡើយ។

ថ្ងៃក្រោយមកទៀត ព្រះពោធិសត្វមានសេចក្តីងឿងឆ្ងល់នឹង ម្តាយរបស់ខ្លួនណាស់ ថាហេតុអ្វីបានជាម្តាយមានមុខដូចសេះ ទើបសួរទៅឪពុកៗប្រាប់កូនថា “កូនមាសឪពុក ម្តាយឯងជា យក្សទេ យើងទាំងពីរនាក់ទើបជាមនុស្ស។

យាក់ក្ខិនីត្រឡប់មកវិញមិនឃើញប្តីនិងកូន ក៏ហោះទៅតាមមានសន្ទុះ លឿនដូចខ្យល់ ក៏ទៅទាន់ពួកគេនៅពាក់កណ្តាលផ្លូវ ហើយនាំ ក្រុមគ្រួសារមកគុហាវិញ។ ក្រោយមកកូននោះបាននាំឪពុករត់ម្តង ទៀត យាក់ក្ខិនីក៏តាមទាន់ទៀត។ ថ្ងៃមួយព្រះពោធិសត្វបានគិតថា "មាតារបស់អញ មានទឹកដីជាទីស្ថានបរិច្ឆេទកំណត់ពីត្រឹមណា ដល់ត្រឹមណា?” លុះគិតដូច្នេះហើយក៏សួរទៅម្តាយៗបានប្រាប់ ទីស្ថានខេត្តរបស់ខ្លួនសព្វគ្រប់ដល់កូន។

ថ្ងៃមួយព្រះពោធិសត្វបានឱកាសល្អ ក៏បញ្ឆេះឪពុករត់ចេញយ៉ាង លឿន ហើយក៏បានទៅដល់មាត់ស្ទឹងជាព្រំដែនរបស់យាក់ក្ខិនីនោះ ក៏ប្រញាប់នាំឪពុកឆ្លងស្ទឹងនោះទៅ។ លុះដល់ពាក់កណ្តាលស្ទឹង យាក់ក្ខិនីតាមមកទាន់ ប៉ុន្តែពុំអាចចាប់យកប្តីនិងកូនមកវិញបានឡើយ ព្រោះហួសព្រំដែនរបស់ខ្លួន នាងក៏ខំនិយាយអង្វរកូននិងប្តីនោះឱ្យ ត្រឡប់មកវិញដោយប្រការផ្សេងៗ។

យាក់ក្ខិនីដឹងថា ជនទាំងពីរនាក់មិនត្រឡប់មកវិញ ក៏មានសេចក្តី ខ្សឹកខ្សួលយំសោកបោកខ្លួន ព្រោះតែស្រឡាញ់កូននិងប្តី ទើប និយាយនឹងកូនថា

“កូនសម្លាញ់មាសម្តាយ បើកូនមិនត្រឡប់មកវិញទេ ចូរកូនរៀន យកមន្តវិជ្ជាឈ្មោះចិន្តាមណីពីម្តាយចុះ ព្រោះមនុស្សលោក បើគ្មាន សិល្បះហើយ រស់នៅដោយកម្រពេកណាស់ ឯមន្តវិជ្ជាឈ្មោះ ចិន្តាមណីនេះមានតម្លៃខ្ពង់ខ្ពស់ ព្រោះមានអានុភាពយ៉ាងវិសេស។

ព្រះពោធិសត្វឈរនៅពាក់កណ្តាលស្ទឹង បានស្ដាប់ម្តាយថ្លែងគុណ វិសេសនៃមន្តវិជ្ជាឈ្មោះចិន្តាមណីនោះរួចហើយ ក៏ថ្វាយបង្គំម្តាយ រៀនយកនូវមន្តវិជ្ជាដោយសព្វគ្រប់ ហើយស្រែកលាម្តាយ “សូម អ្នកម្តាយត្រឡប់ទៅវិញចុះ កូនសូមថ្វាយបង្គំលាសិនហើយ”។

ចំណែកនាងយាក់ក្ខិនីក៏ប្រហារដើមទ្រូងស្លាប់ក្នុងពេលនោះទៅ។ ព្រះពោធិសត្វឃើញម្តាយស្លាប់ក៏យំសោកសង្រេងក្រៃលែង ហើយ នាំឪពុកចាត់ចែងធ្វើពិធីតំកល់សព។ លុះបូជារួចហើយក៏បេះផ្ការុក្ខ ជាតិផ្សេងៗយកទៅបូជាធាតុម្តាយ។ ឯឪពុកក៏ទៅសាងភ្លោះបួស ជាតាបស។ ចំណែកកូនក៏លាឪពុកទៅកាន់ក្រុងពារាណសីទៅ។

រូបអាក្រក់ ប្រសើរជាងចិត្តអាក្រក់























0 Comments:

Post a Comment