កាលដើមឡើយ មានមេព្រាបមួយកំពុងមានទុក្ខ ជាទម្ងន់។ ព្រាបនេះពងមិនចេញសោះ ព្រោះពង របស់វាធំខុសពីធម្មតា។ ម្ល៉ោះហើយ ព្រាបចេះតែ ថ្ងូររហ៊ឹៗ ដង្ហោយហៅឱ្យគេមកជួយសង្គ្រោះខ្លួន។
ព្រាបយំថ្ងូរយ៉ាងនេះ ធ្វើឱ្យផ្អើលដល់សត្វដទៃ ទៀតមកជួយឈូឆរ ហើយក៏កើតចលាចលនាំគ្នា មកមើលជម្ងឺព្រាប។ ព្រោះហេតុនេះហើយ បានជា ព្រាបយំថ្ងូររហ៊ីៗ ជាប់រហូតមកដល់សព្វថ្ងៃនេះ។
ក្នុងបណ្តាអ្នកដែលមកជួយនោះ មានសត្វខ្លះ ក៏ជួយឈឺឆ្អាល តែមានសត្វខ្លះទៀតបែរជាមក បញ្ហាបន្ទោកបន់ផ្តខ្នាចង់ឱ្យមេព្រាបនោះស្លាប់ ទៅវិញ។ ហេតុនេះហើយបានជាមានសម្រែកសត្វ ប្លែកៗពីគ្នាតាមភាសារបស់វា។
ភ្នែកស្រែកថា ងាប់ឥឡូវ! ងាប់ឥឡូវ!។ កូនមាន់ ស្រែកថា ចបៗ ចបៗ។ មានន័យថា ឱ្យគេរកចប បម្រុងកប់ខ្មោចព្រាប។ ព្រោះព្រាបនេះវានឹងស្លាប់ ឥឡូវហើយ។ ទាស្រែកបន្ថែមតាមក្រោយមាន់ថា កាប់ៗ កាប់ៗ។ ព្រោះថា បើព្រាបស្លាប់ហើយ មាន់ឱ្យគេរកចបកាប់ដីកប់ព្រាបតែម្តងទៅ។
ក្រៅពីសត្វដែលផ្តន្ទាឱ្យព្រាបស្លាប់ នៅមានសត្វ ដែលជួយសង្គ្រោះព្រាបជាច្រើនទៀត។ នៅពេល នោះ សត្វលលកស្រែកថា រកគ្រូ! រកគ្រូ!។ ហើយសត្វដទៃទៀតក៏ជំនុំគ្នាថា ត្រូវតែ ទៅរករូបមេមត់ឱ្យមកជួយសង្គ្រោះជីវិត មេព្រាបជាបន្ទាន់។
ប៉ុន្តែរូបមេមត់នោះនៅឆ្ងាយណាស់ ហើយពេល នេះជារដូវវស្សាមានទឹកជោរជន់ លិចវាលល្អល្ងាច ផង។ បើធ្វើដំណើរទៅ ទាល់តែរកទូកក្តារ ច្រវា ចែវទើបបាន ម៉្លោះហើយពួកអ្នកជួយសង្គ្រោះទាំង នោះម្នីម្នាស្រែកកកោកកកាករកនេះរកនោះលាន់ ទ្រហឹង។
អាអួតស្រែកថា ទូកៗ! ទូកៗ! មាន់ទឹកស្រែកថា ច្រវា! ច្រវា!។ ប្រវឹក និង ស្មោញ នាំគ្នាបាចទឹក ចេញពីទូកឮសូរ ខ្វក់ៗ! ខ្វក់ៗ! ។ រួចហើយ គេក៏ ចេញទូកនាំមេព្រាបដែលជាអ្នកជម្ងឺនោះ លំនៅមៀមជារូបមេមត់។
លុះពេលព្រលប់ទើបពួកគេទៅដល់ លំនៅសត្វមៀមរូបមេមត់នោះ។ គេក៏យក សត្វទីទុយធ្វើជាស្នំសម្រាប់និយាយលួងលោម អង្វររូបមេមត់។ បណ្តាសត្វដទៃទៀតដែលមាន សម្រែកផ្សេងៗគ្នា ក៏ប្រជុំគ្នាធ្វើជាវង់ភ្លេងអារក្ស មួយវង់ ដើម្បីបញ្ជាន់រូបមេមត់នោះ។ សត្វតូម ធ្វើស្គរ សារិកាកែវធ្វើទ្រ ល្វាចេកធ្វើប៉ី ត្រសេះ វាយក្រាប និង កន្ទេបជាអ្នកច្រៀង។
លុះនាំគ្នាធ្វើត្រាប់បទភ្លេងបានមួយចប់ហើយ ទីទុយជាស្នំ ចាប់ផ្តើមសួរឡើងថា ទីទុយពើតពើង! កូនយើងជាទេ? ទីទុយពើតពើង! កូនយើងជាទេ?។
មៀមដែលជារូបមេមត់ ពុំមានស្តីថាអ្វីសោះ រឹត តែបើកភ្នែកធំៗ។ លុះទីទុយនៅតែសួរដដែលៗពេក មៀមក៏ឆ្លើយតែពីរម៉ាត់ថា លៀង! លៀង! ឮដូច្នេះ គ្រលីងគ្រលោងក៏ស្រែកឡើងថា ជាក៏លៀង មិនជា ក៏លៀង! ជាក៏លៀង មិនជាក៏លៀង។
លុះចប់ពិធីបញ្ជាន់រូបមេមត់ហើយ សត្វព្រាបក៏ បានជាសះស្បើយឡើងវិញ។ គ្រាន់តែមេព្រាប ប្រឹងបន្តិច ក៏ស្រាប់តែចេញពងដ៏ធំមួយយ៉ាងឆាប់ រហ័ស។ សត្វទាំងអស់ត្រេកអរជាខ្លាំង ក៏នាំគ្នាវិល មកកាន់កំពង់ដ ដើម្បីចម្លងមេព្រាបត្រលប់មក កន្លែងខ្លួនវិញ។ លុះមកដល់កំពង់រកទូកពុំឃើញ ក៏បង្ហូកហៅរកគ្នាក្រែងមានអ្នកណាយកទូកទៅអុំ លេង ស្រាប់តែមានសត្វមួយស្រែកឆ្លើយពីត្រើយ ម្ខាងមកថា គូកៗ គួកៗ។ ហើយគេនាំគ្នាដាក់ឈ្មោះ សត្វនោះថា សត្វគូករហូតមកដល់សព្វថ្ងៃ។
ចំណែកសត្វក្អែកដែលជាសត្វផ្តន្ទា ចង់ឱ្យព្រាប ស្លាប់ តែបែរជាមិនស្លាប់វិញនោះ ព្រោះបានទីទុយ មៀម គួក ជាអ្នកជួយយកអាសាព្រាប ភ្នែកក៏ប្រកាន់ ស្អប់សត្វទាំងនេះ។ ពេលបានឃើញសត្វទាំងនេះ កាលណា វាតែងតែព្រួតដេញចឹកមៀម ទីទុយ គូក មិនឱ្យនៅជិតវាឡើយ។ ចប់
ជួយគ្នាក្នុងគ្រាមានអាសន្ន


























0 Comments:
Post a Comment