មានមហាឫសីមួយអង្គគង់នៅព្រៃភ្នំមួយ ។ ថ្ងៃមួយព្រះឥសី ភាវនាឃើញថា មានទេពធីតាមកចាប់កំណើតក្នុងផ្កាឧត្យលនៅក្នុង ស្រះខាងទិសឧត្តរ ។ មហាឫសីក៏និមន្តយកមកចិញ្ចឹមថែរក្សាហើយ d ក៏អោយឈ្មោះថា "ឧត្តរបុប្ផា ” ។
លុះដល់នាងអាយុបាន១៥ឆ្នាំ ។ លោកតានឹកអាណិតចៅនៅកំព្រាឥត គ្នីគ្នាលេង ។ ដូច្នេះគាត់គិតថាគួរតែអញជប់បុប្ផាមួយទៀតអោយកើត ជាគ្នាគ្រាន់បានពីរនាក់ ។
ព្រះឥសីគិតថាបើយកផ្កាដទៃមកជប់ជាមនុស្សឃើញថាជាជាតិផ្កាដូច គ្នា។ ដូច្នេះចាំយកជាតិដែលកើតចេញពីនាងផ្ទាលវិញ ។ មហាឫសីក៏ផ្តាំ ចៅថាកាលណានាងមានរដូវ អោយបានគ្នាលេងពីរនាក់ ។
លុះគម្រប់ពេលមានរដូវកាលណានាងក៏យកទៅថ្វាយលោកតាតាម បណ្ដាំ ។ លោកតាភាវនាវេទមន្តជប់បានឆ្មាញីសំបុរបីមួយរួចហុច ទៅអោយនាងប្រាប់ថាសត្វនេះឈ្មោះឆាម៉ា ។ នាងស្រលាញ់សត្វ នោះណាស់តែងយកទៅតាមដូចជាមនុស្សដូច្នោះដែរ ។
ទើបឥសីកំណត់ច្បាប់តទៅកូនចៅស្រីៗគឺថាជាតិជាស្រីមិនត្រូវទាត់ សត្វឆ្មានឹងជើងឬវាយនឹងអម្បាសឬនឹងត្របុតត្រីអាំង ។ សូម្បីដើរ កន្លងក៏មិនបានដែរ ត្បិតកើតឡើងដោយលក្ខណ៍ស្រី បើស្រីណា ប្រព្រឹត្ត នោះហៅថាស្រីខាតលក្ខណ៍ ។
តមកប្រមាណ១៤ខែសត្វឆាម៉ា ក៏កើតបានកូនឈ្មោលមួយឡើង ទៀត ។ គឺថាឆាម៉ាទាំងពីរនេះហើយជាកំណើតឆ្នាទាំងអស់ ។
និយាយពីស្តេចអង្គនាមសោទត្តព្រះរាជបិតាបានលើករាជសម្បត្តិ អោយសោយរាជ្យនៅនគរតក្កសិលា ។ ស្តេចថ្មីនោះ ឡើងសោយរាជ្យពុំមានមហេសីឡើយ ។
ថ្ងៃមួយព្រះអយបានដែរទៅក្រសាលព្រៃលេងយ៉ាងសប្បាយរីករាយ លុះគ្រប់បីថ្ងៃលជាទីនឹងទៅដល់ស្រះមួយដែលជាស្រះកំណើត នាងឧត្តរបុប្ផារ ដើរព្រះអង្គនឹកថា ដើរដូច្នេះ” ។ នាសង់ទឹកនោះទ្រង់ទតឃើញមានផ្លូវ សរស្ងាត់ណាស់ហេតុម្តេចក៏មានផ្លូវមនុស្ស
ព្រះអង្គចេះតែយាងតាមផ្លូវនោះរហូតដល់អាស្រមឥសី ក៏យាងចូល ទៅ។ ស្របពេលព្រះឥសីកំពុងឆាន់ នឹងនាងឧត្តរបុប្ផាក៏កំពុងអង្គុយ គាល់លោកតាដែរ ។ លុះ៖ស្តេចយាងទៅដល់អាស្រមនាងក្រលេក ឃើញក៏ស្ទុះចូលទៅក្នុងបន្ទប់ ។ ព្រះឥសីសួរ “ម្តេចក៏ស្ទុះរត់ចូលក្នុង "? នាងទូលឥសីតិចៗថា “មានមនុស្សចំលែកដើរចូលមក ” ។
ព្រះរាជាក៏ចូលទៅថ្វាយបង្គំព្រះឥសីហើយទូលតាមដំណើរសព្វគ្រប់ ទើប លោកតាហៅចៅស្រីអោយចេញមកថ្វាយបង្គំព្រះរាជា។ ក្រលេក ឃើញគ្នាភ្លាមអ្នកទាំងពីរក៏ចាប់ចិត្តស្រលាញ់គ្នាទៅវិញទៅមក ។ ទើប ឥសីមានពុទ្ធិដិកាថាស្តេចអង្គនេះជាគូនិងនាងតាំងពីអតីតជាតិមក ម៉្លេះ ។ ព្រះអង្គតប” ខ្ញុំព្រះករុណាសព្វព្រះទ័យនឹងចៅស្រីលោកតាណាស់ ” ។
រីបានបង្គាប់ព្រះអង្គអោយរៀបចំសង់រោងបីល្វែងនិងផ្កា៧ពណ៌ ព្រះអង្គក៏អោយក្បួនទ័ពព្រមទាំងភ្លេងទៅដង្ហែនាងឧត្តរបុប្ផាពី អាស្រម ឥសីក៏សូត្រមន្តបាចផ្កា៧ពណ៌អោយពរជ័យដល់គូស្រករថ្មី ។
បីថ្ងៃក្រោយព្រះអង្គនិងព្រះជាយាយាងថ្វាយបង្គំលាលេង ស្រក់ទឹកភ្នែកនឹងអាល័យដល់លោកតា ព្រោះតាំង ដែលបែកទៅណាសោះ ។
ឥសីផ្តាំថាបើនាងទៅដល់ប្រាសាទហើយមុននឹងឡើងលើប្រាសាទ នាងត្រូវឱបសត្វឆាម៉ាហើយដើរព័ទ្ធប្រទក្សិណ៣ជុំស៊ីមឡើងទៅ ក្នុងប្រាសាទទើបបានសុខសេរីសួស្តី ។
លុះបានទៅដល់រាជវាំងហើយមុននិងចូលរាជដំណាក់ព្រះនាងបានធ្វើតាម បណ្តាំឥសីឥតឆ្គង ហើយក៏បានប្រកបរដោយសេចក្តីសុខចំរើនរហូតទៅ ។
ចប់






















0 Comments:
Post a Comment