ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Tuesday, May 7, 2024

រឿង យក្ខិនីមុខសេះ

kkkចំនួនអ្នកទស្សនា: Views

 រឿង  យាក់ក្ខិនីមុខសេះ

ក្នុងកាលកន្លងទៅយូរណាស់មកហើយ មានព្រះរាជាមួយព្រះអង្គ សោយរាជ្យនៅក្រុងពារាណសី។ ទ្រង់មានព្រះអគ្គមហេសីដែល ចូលចិត្តផឹកសុរា និយាយកុហក និងប្រព្រឹត្តតែអំពើក្បត់ចិត្តស្វាមី។

លុះព្រះនាងទទួលមរណភាពទៅក៏កើតជាយាក់ក្ខិនីខុសប្លែកអំពី ត្រកូលយក្សផ្សេងៗ គឺមានខ្លួនជាយក្ស មុខជាសេះឈ្មោះថា អស្សឬទិយាក់ក្ខិនី ស្ថិតនៅក្នុងលេណគុហានាបាតភ្នំមួយបានចូលទៅ បម្រើស្តេចវេស្សវ័ណអស់វារៈបីឆ្នាំ។ ស្ដេចទ្រង់ប្រទានគោចរភក្ស មួយមានបណ្តោយ៣០យោជន៍ ទទឹង៥យោជន៍ ដើម្បីចាប់មនុស្សសត្វបរិភោគ។

ថ្ងៃមួយយក្ខិនីមុខសេះនោះ ចាប់បានព្រាហ្មណ៍កំលោះម្នាក់មាន រូបឆោមល្អសមរម្យក៏នាំយកទៅទុកក្នុងគុហាដើម្បីធ្វើជាស្វាមី។ ចាប់តាំងពីថ្ងៃនោះមក យក្ខិនីខំស្វះស្វែងរកចាប់មនុស្សដើម្បីយក វត្ថុផ្សេងៗមានសំពត់អាវ អង្ករ ត្រីសាច់ ម្ហូបចំណីដែលមាន ឱជារសទៅចិញ្ចឹមព្រាហ្មជាស្វាមីនោះរាល់ថ្ងៃ។

រាល់ពេលដែលយាក់ក្ខិនីចេញទៅរកអាហារ នាងបានយកដុំថ្មមួយ ដុំធំមកខ្ទប់មាត់ទ្វារ ព្រោះខ្លាចព្រាហ្មណ៍នោះរត់ចោល។ ក្នុង គ្រានោះ ព្រះពោធិសត្វបានមកចាប់បដិសន្ធិក្នុងផ្ទៃរបស់នាង។ លុះគ្រប់ទសមាស នាងប្រសូតបានកូនប្រុសម្នាក់មានរូបរាងល្អ ប្រិមប្រិយគួរឱ្យស្រឡាញ់។ នាងយាក់ក្ខិនីមុខសេះមានសេចក្តី ស្រឡាញ់ចំពោះកូននិងប្តីយ៉ាងក្រៃលែង នាងតែងតែទំនុកបំរុង ដោយភោជនាហារជាទីគាប់ចិត្ត។

លុះព្រះពោធិសត្វមានវ័យធំឡើង ក៏ប្រមៀលដុំថ្មដែលម្តាយ ខ្ទប់ទ្វារនោះចេញ ហើយនាំឪពុកមកអង្គុយលេងនៅខាងក្រៅ។ ដល់ពេលយក្ខិនីត្រឡប់មកវិញ កូនបានប្រាប់ម្តាយភ្លាមថា “កូន បានប្រមៀលដុំថ្មនេះចេញហើយ ព្រោះនៅខាងក្នុងងងឹតហើយ អផ្សុកខ្លាំងណាស់”។ ហេតុតែយក្ខិនីស្រឡាញ់កូនក៏នៅស្ងៀម មិនស្តីថាអ្វីឱ្យកូនឡើយ។

ថ្ងៃក្រោយមកទៀត ព្រះពោធិសត្វមានសេចក្តីងឿងឆ្ងល់នឹង ម្តាយរបស់ខ្លួនណាស់ ថាហេតុអ្វីបានជាម្តាយមានមុខដូចសេះ ទើបសួរទៅឪពុកៗប្រាប់កូនថា “កូនមាសឪពុក ម្តាយឯងជា យក្សទេ យើងទាំងពីរនាក់ទើបជាមនុស្ស។

យាក់ក្ខិនីត្រឡប់មកវិញមិនឃើញប្តីនិងកូន ក៏ហោះទៅតាមមានសន្ទុះ លឿនដូចខ្យល់ ក៏ទៅទាន់ពួកគេនៅពាក់កណ្តាលផ្លូវ ហើយនាំ ក្រុមគ្រួសារមកគុហាវិញ។ ក្រោយមកកូននោះបាននាំឪពុករត់ម្តង ទៀត យាក់ក្ខិនីក៏តាមទាន់ទៀត។ ថ្ងៃមួយព្រះពោធិសត្វបានគិតថា "មាតារបស់អញ មានទឹកដីជាទីស្ថានបរិច្ឆេទកំណត់ពីត្រឹមណា ដល់ត្រឹមណា?” លុះគិតដូច្នេះហើយក៏សួរទៅម្តាយៗបានប្រាប់ ទីស្ថានខេត្តរបស់ខ្លួនសព្វគ្រប់ដល់កូន។

ថ្ងៃមួយព្រះពោធិសត្វបានឱកាសល្អ ក៏បញ្ឆេះឪពុករត់ចេញយ៉ាង លឿន ហើយក៏បានទៅដល់មាត់ស្ទឹងជាព្រំដែនរបស់យាក់ក្ខិនីនោះ ក៏ប្រញាប់នាំឪពុកឆ្លងស្ទឹងនោះទៅ។ លុះដល់ពាក់កណ្តាលស្ទឹង យាក់ក្ខិនីតាមមកទាន់ ប៉ុន្តែពុំអាចចាប់យកប្តីនិងកូនមកវិញបានឡើយ ព្រោះហួសព្រំដែនរបស់ខ្លួន នាងក៏ខំនិយាយអង្វរកូននិងប្តីនោះឱ្យ ត្រឡប់មកវិញដោយប្រការផ្សេងៗ។

យាក់ក្ខិនីដឹងថា ជនទាំងពីរនាក់មិនត្រឡប់មកវិញ ក៏មានសេចក្តី ខ្សឹកខ្សួលយំសោកបោកខ្លួន ព្រោះតែស្រឡាញ់កូននិងប្តី ទើប និយាយនឹងកូនថា

“កូនសម្លាញ់មាសម្តាយ បើកូនមិនត្រឡប់មកវិញទេ ចូរកូនរៀន យកមន្តវិជ្ជាឈ្មោះចិន្តាមណីពីម្តាយចុះ ព្រោះមនុស្សលោក បើគ្មាន សិល្បះហើយ រស់នៅដោយកម្រពេកណាស់ ឯមន្តវិជ្ជាឈ្មោះ ចិន្តាមណីនេះមានតម្លៃខ្ពង់ខ្ពស់ ព្រោះមានអានុភាពយ៉ាងវិសេស។

ព្រះពោធិសត្វឈរនៅពាក់កណ្តាលស្ទឹង បានស្ដាប់ម្តាយថ្លែងគុណ វិសេសនៃមន្តវិជ្ជាឈ្មោះចិន្តាមណីនោះរួចហើយ ក៏ថ្វាយបង្គំម្តាយ រៀនយកនូវមន្តវិជ្ជាដោយសព្វគ្រប់ ហើយស្រែកលាម្តាយ “សូម អ្នកម្តាយត្រឡប់ទៅវិញចុះ កូនសូមថ្វាយបង្គំលាសិនហើយ”។

ចំណែកនាងយាក់ក្ខិនីក៏ប្រហារដើមទ្រូងស្លាប់ក្នុងពេលនោះទៅ។ ព្រះពោធិសត្វឃើញម្តាយស្លាប់ក៏យំសោកសង្រេងក្រៃលែង ហើយ នាំឪពុកចាត់ចែងធ្វើពិធីតំកល់សព។ លុះបូជារួចហើយក៏បេះផ្ការុក្ខ ជាតិផ្សេងៗយកទៅបូជាធាតុម្តាយ។ ឯឪពុកក៏ទៅសាងភ្លោះបួស ជាតាបស។ ចំណែកកូនក៏លាឪពុកទៅកាន់ក្រុងពារាណសីទៅ។

រូបអាក្រក់ ប្រសើរជាងចិត្តអាក្រក់























Monday, May 6, 2024

រឿង នាងពៅសក់ក្រអូប

kkkចំនួនអ្នកទស្សនា: Views

 រឿង នាងពៅសក់ក្រអូប

នាងពៅ ជានារីម្នាក់មានរូបសម្ផស្សស្រស់សោភាថែមទាំងមានសក់ក្រអូប ទៀតផង។ ប្តីរបស់នាងជាអ្នកជំនួញ។ ពួកគេទាំងពីរនាក់រស់នៅក្បែរមាត់ស្ទឹង ដាច់ឆ្ងាយពីគេ។ មុននឹងប្តីចេញទៅជួញក៏បានផ្តាំប្រពន្ធថា “អូនសម្លាញ់ ! បង ទៅរកស៊ីយូរណាស់ បើអូននឹកបង អូនផ្តាច់សរសៃសក់ដាក់ក្នុងកន្ទោង ហើយ បណ្តែតតាមទឹកស្ទឹងនេះទៅ ពេលបងឃើញបងនឹងវិលមកជួបអូនជាក់ជា ពុំខានឡើយ”។

លុះផ្តែផ្តាំសព្វគ្រប់ហើយបុរសជាប្តី នាងពៅសក់ក្រអូប ក៏លាប្រពន្ធចេញទៅ។ លុះយូរថ្ងៃខែមិនឃើញប្តីត្រឡប់មកវិញ នាងពៅ ក៏ធ្វើកន្ទោងមួយហើយផ្តាច់សរ សៃសក់ដាក់ក្នុងកន្ទោងបណ្តែតតាមទឹកស្ទឹងនោះ។

មានពួកចោរព្រៃមួយក្រុមកំពុងងូតទឹកស្ទឹងស្រាប់តែមានក្លិនក្រអូបចំឡែក មេចោរបានប្រទះឃើញកន្ទោងមួយអណ្តែតលើទឹកក៏ហែលទៅយកកន្ទោងនោះ ក៏ឃើញមានសក់វែងហើយក្រអូបទៀតផង ទើបដឹងថាប្រាកដជាសក់របស់មនុស្ស ស្រីហើយក៏ធ្វើដំណើរបញ្ច្រាស់ទឹកស្ទឹង ដើម្បីទៅរកម្ចាស់សក់ក្រអូប។

មិនយូរប៉ុន្មានក៏មកដល់ផ្ទះ នាងពៅសក់ក្រអូប នោះមែន។ គ្រាន់តែឃើញ សម្រស់ដ៏ស្រស់ស្អាតខុសប្លែកពីស្រីដទៃ មេចោររូបនេះក៏ចាប់ចិត្តប្រតិព័ទ្ធលើ រូបនាងយ៉ាងខ្លាំងក៏សុំសេចក្តីស្នេហាពីនាង។ ទោះបីមេចោរខំអង្វរលួងលោម យ៉ាងណាក៏ដោយ ក៏នាងពៅ មិនព្រមស្រលាញ់មេចោរនោះដែរ។

មេចោរខឹងខ្លាំងណាស់ក៏ចាប់នាងទៅជាមួយ។ ជួនជាចៃដន្យប្តី នាងពៅ ត្រឡប់មកផ្ទះមិនឃើញប្រពន្ធក៏ឡើងជិះសេះតាមរកនាង។ លុះដល់កណ្តាលព្រៃ ជ្រៅបុរសជាប្ដីស្រែកហៅប្រពន្ធថា “ពៅ អូន! ចៅសក់ក្រអូប អូននៅឯណា?” សំឡេងនេះក៏បានឮទៅដល់ នាងពៅ ហើយឆ្លើយតបវិញថា "ជួយខ្ញុំផង...”។

បន្ទាប់មកប្តីក៏បានឃើញប្រពន្ធកំពុងនៅជាមួយមេចោរ ហើយក៏ស្ទុះទៅជួយ នាងភ្លាម។ នាងពៅ គ្រានោះមេចោរបានចាក់មួយកាំបិតចំដើមទ្រូងប្តីនាងស្លាប់មួយរំពេច ឃើញដូច្នេះក៏ស្រែកទ្រហោយំអោបសពប្តីហើយបួងសួងក្នុងចិត្តថា “សូមទេវតាអារក្សអ្នកតារក្សាព្រៃភ្នំព្រមទាំងវត្ថុសក្តិសិទ្ធិទាំងឡាយ សូមជួយថែ រក្សាកុំឱ្យមានសត្វអ្វីមកស៊ីសពប្តីនាងខ្ញុំឱ្យសោះ”។

បួងសួងចប់នាងក៏លួចដកកូនកាំបិតលាក់ទុកជាប់នឹងខ្លួន ហើយក៏ព្រមទៅជា មួយមេចោរនោះ។ នាងពៅ សុំអង្វរមេចោរឱ្យដឹកសេះដើរពីមុខ ហើយនាង ឡើងជិះសេះតែម្នាក់ឯងតាមក្រោយ។ ហេតុតែមេចោរស្រលាញ់នាងខ្លាំងពេក គេព្រមធ្វើតាមនាងគ្រប់បែបយ៉ាងទាំងអស់។ នៅពេលកំពុងធ្វើដំណើរ នាងពៅ ក៏លួចរោយគ្រាប់ត្រសក់ស្រូវតាមផ្លូវរហូត។

លុះអស់គ្រាប់ត្រសក់ស្រូវ នាងពៅ ក៏និយាយពាក្យផ្អែមល្ហែមទៅកាន់មេចោរ ថា "អ្នកអើយ ! ខ្ញុំចង់ឈប់សម្រាកមួយភ្លែត ព្រោះខ្ញុំអាណិតអ្នកខ្លាំងណាស់ ! មើលទៅអ្នកប្រាកដជានឿយហត់ណាស់ហើយ សូមអ្នកជួយដាក់ខ្ញុំចុះបន្តិចមក” មេចោររហ័សឆ្លើយថា “ល្អណាស់ ! ចាំបងជួយ”។

ឆ្លៀតពេលមេចោរមិនប្រយ័ត្នខ្លួន នាងពៅ ក៏ដកកូនកាំបិតចាក់មេចោរនោះ ស្លាប់បាត់ទៅ។ នាងពៅ ម្នីម្នាដើរយ៉ាងលឿនត្រឡប់មករកប្តី ប៉ុន្តែតាមផ្លូវដែល មានគ្រាប់ត្រសក់ស្រូវ បែរជាដុះមានផ្លែផ្កាមីដេរដាសពាសពេញផ្លូវទៅវិញ។

មកដល់កន្លែងសាកសពមានទេវតាពីររូបតំណែងខ្លួនជាសត្វពស់ និងសត្វស្កា កំពុងប្រយុទ្ធគ្នារហូតដល់សត្វស្កាខាំពស់ស្លាប់។ សត្វស្កាក៏ទំពាសំបកឈើក្បែរនោះ មកព្រួសលើសត្វពស់ ពេលនោះពស់ក៏រស់ឡើងវិញហើយរលាយខ្លួនបាត់ទៅ។

នាងពៅ ក៏យកសំបកឈើចំលែកទាំងនេះបួងសួងថា "ប្រសិនបើសំបកឈើ នេះពិតជារបស់ទិព្វពូកែស័ក្តិសិទ្ធិមែននោះ សូមឱ្យខ្ញុំទំ៣ព្រួសទៅលើសាកសព នេះបានរស់ឡើងវិញដូចសត្វទាំងពីរអម្បាញ់មិញនេះផង”។

បន់ស្រន់ចប់ នាងក៏ទំពាសំបកឈើហើយព្រួសទៅលើផ្ទៃមុខ និងស្នាមរបួស ស្រាប់តែជាសះស្បើយដឹងខ្លួនឡើងវិញមែន។ ឃើញដូច្នេះ នាងពៅ ត្រេកអរ ខ្លាំងណាស់ សើចផងយំផងអោបប្តីជាទីស្រលាញ់របស់នាង ហើយក៏នាំគ្នា ត្រឡប់មកផ្ទះវិញ។

លុះដើរទៅដល់មាត់ស្ទឹងក៏មានទេវតាមួយអង្គតំណែងខ្លួនជាលោកសង្ឃចង់ សាកចិត្ត នាងពៅ អុំទូកលឿនខ្នើតពីក្រោយ។ ប្តីក្រឡេកឃើញក៏និយាយទៅ កាន់លោកសង្ឃនោះថា “ព្រះតេជគុណ ! សូមព្រះអង្គជួយចម្លងខ្ញុំព្រះករុណា ទៅត្រើយម្ខាងផង”។ ព្រះសង្ឃមានពុទ្ធដីកាថា “ទូករបស់អាត្មាជិះបានតែពីរនាក់ ប៉ុណ្ណោះ”។

ព្រះសង្ឃមានពុទ្ធដីកាបន្តទៀតថា “ឥឡូវអីចេះចុះ អាត្មាជួយចម្លងម្នាក់ម្តង តើញោមទាំងពីរអ្នកណាទៅមុន?” បុរសជាប្តីគិតថា “បើខ្ញុំទៅមុនប្រពន្ធនៅ ម្នាក់ឯង មិនកើតទេ” គិតហើយគិតទៀតក៏សំរេចចិត្តឱ្យប្រពន្ធឡើងជិះទូកទៅ ជាមួយលោកសង្ឃឆ្លងទៅមុន។

ពេល នាងពៅ ឡើងទូកភ្លាមលោកសង្ឃក៏ប្រញាប់អុំទូកចេញទៅ ប៉ុន្តែមិន មែនឆ្លងទៅត្រើយម្ខាងនោះទេ គឺទៅតាមបណ្តោយទឹកស្ទឹងយ៉ាងលឿន។ ឃើញ ដូច្នេះបុរសជាប្តីគិតថា “ពុទ្ធោអើយ ! ខ្ញុំចាញ់បោកបញ្ឆោតលោកសង្ឃទៀត ហើយ” គាត់ឈរសំឡឹងមើលប្រពន្ធដោយ ការអស់សង្ឃឹមយ៉ាងខ្លាំង។

និយាយពីលោកសង្ឃដែលជាទេវតាតំណែងខ្លួនវិញ លុះអុំទូកឆ្ងាយទៅៗ ក៏ជប់ដើមម៉ាក់ប្រេងម៉ាក់ប្រាងមួយដើមមានផ្លែទុំក្រហមលឿងពាសពេញដើម ក្បែរមាត់ស្ទឹង។ ពេល នាងពៅ ក្រឡេកឃើញក៏និយាយទៅកាន់ព្រះសង្ឃថា "ព្រះតេជគុណ ! ខ្ញុំព្រះករុណាចង់ទទួលទានផ្លែឈើនោះណាស់”។

លោកសង្ឃឮភ្លាមក៏មានពុទ្ធដីកាថា “ចាំអាត្មាឡើងបេះឱ្យញោមស្រីចុះ” ថាហើយលោកសង្ឃអង្គនោះក៏វាត់កន្ទុយក្បិនឡើងបេះផ្លែឈើនោះភ្លាម នាងពៅ បន្តទៀតថា “ខ្ញុំព្រះករុណាចង់បានផ្លែមួយដែលខ្ពស់ជាងគេនោះ” ព្រះសង្ឃក៏ ឡើងទៅបេះតាមដៃដែលនាងបានចង្អុលបង្ហាញ។

ឃើញឱកាសល្អដូច្នេះ នាងពៅ ក៏ច្រានទូកចេញចោលលោកសង្ឃនោះភ្លាម។ នាងខំអុំទូកត្រឡប់ទៅរកប្តីវិញ ប៉ុន្តែនៅពេលទៅដល់នាងពុំបានឃើញប្តីរបស់ នាងឡើយ ឃើញតែស្នាមដានជើងធាក់ដីផុងបន្សល់ទុកជាច្រើនកន្លែងប៉ុណ្ណោះ។

នាងនឹកអាណិតប្តីខ្លាំងពេក ក៏ដាច់ចិត្តស្លៀកពាក់ជាមនុស្សប្រុសដើរស្វែងរក ប្តីបន្តទៅទៀត។ នាងធ្វើដំណើរចេញពីភូមិមួយចូលភូមិមួយក៏ទៅដល់ផ្ទះ មហាសេដ្ឋីដែលពួកគេកំពុងធ្វើបុណ្យសពកូនស្រីដែលត្រូវពស់ចឹកស្លាប់។

នាងពៅ ក៏សុំអង្វរអ្នកយាមទ្វារដើម្បីចូលទៅមើលសពកូនស្រីរបស់លោក មហាសេដ្ឋីដោយនាងអះអាងថា “បើសិនលោកអោយខ្ញុំចូលទៅប្រហែលជាខ្ញុំ អាចជួយសង្គ្រោះនាងឱ្យរស់ឡើងវិញបាន” គ្រាន់តែគេឮសំដីនាងភ្លាម គេក៏ព្រម ឱ្យនាងចូលទៅ។

ពេលទៅដល់កន្លែងតំកល់សព នាងពៅ ក៏យកសំបកឈើទិព្វមកទំពាហើយ ព្រួសទៅលើស្នាមពស់ចឹក និងព្រួសទៅលើខ្លួនប្រាណដែលមានស្នាមជាំខ្មៅក៏ ប្រែជាស្រស់ថ្លាហើយនាងក៏បានដឹងខ្លួនឡើងវិញបើកភ្នែកស្ទុះងើបឡើងភ្លែតទៅ អោបឪពុករបស់នាង លោកសេដ្ឋីសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

ដោយសារតែឃើញ នាងពៅ ជួយសង្គ្រោះកូនស្រីឱ្យរួចផុតពីសេចក្តីស្លាប់ ហើយគេមានរូបរាងស្អាតសង្ហាក៏លើកកូនស្រីអោយទៅ នាងពៅ ហើយប្រគល់ ទ្រព្យសម្បត្តិទាំងអស់ទៅឱ្យកូនទាំងពីរជាអ្នកកាន់កាប់។

លុះពេលរៀបការបានបីបួនថ្ងៃ កូនស្រីសេដ្ឋីនឹកឆ្ងល់ក្នុងចិត្តថា “ប្តីរបស់ខ្ញុំ តាំងពីរៀបការរួចមកគាត់សំរាន្តគ្រែផ្សេងគ្នា ហើយមិនព្រមដោះមួកចេញពី ក្បាលសោះ ថែមទាំងមានទឹកមុខក្រៀមក្រំស្រពាប់ស្រពោនទៀតផង” ពេល នោះនាងក៏សួរទៅប្តីថា "បងសម្លាញ់ ! តើបងមានរឿងអ្វីទៅអូនអាចជួយបង បានដែរឬទេ?”

នាងពៅ ឆ្លើយឡើងថា “បងចង់ធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្រខ្លះ តើអូន គិតយ៉ាងណាដែរ?” ប្រពន្ធក៏យល់ស្របតាមគំនិតប្តីហើយសង់រោងធ្វើបុណ្យដាក់ ទានចំនួន៧យប់៧ថ្ងៃ។ នាងពៅ បានសរសេរអក្សរខាងលើដែលមានអត្ថន័យថា "បែកគ្នានៅតាមមាត់ស្ទឹង ព្រោះចាញ់បោកបញ្ឆោតលោកសង្ឃ”។

លុះធ្វើបុណ្យដាក់ទានបានចំនួន៦ថ្ងៃទៅហើយ នៅតែមិនឃើញប្តីមកទៀត នាងពៅ អស់សង្ឃឹមជាខ្លាំងក៏ចូលសម្រាកក្នុងផ្ទះបាត់ទៅ។ ដល់ថ្ងៃទី៧ក៏មាន បុរសម្នាក់ដើរមកដល់រោងបុណ្យហើយងាកមើលឃើញអក្សរក៏យំសោករហូត ដល់សន្លប់បាត់ទៅ។ អ្នកបំរើឃើញក៏រត់ទៅប្រាប់ម្ចាស់ហើយក៏នាំគ្នាមកមើល។

នាងពៅ ឃើញប្តីដួលសន្លប់ក៏ស្រែកទ្រហោយំអោបប្តីរន្ធត់ក្នុងចិត្តក្រៃលែង។ ដល់ពេលប្តីនាងដឹងខ្លួនឡើងវិញ ប្តីប្រពន្ធទាំងពីរនាក់រៀបរាប់ប្រាប់រឿងរ៉ាវសព្វ គ្រប់ទាំងអស់ដល់កូនស្រីសេដ្ឋីឱ្យបានយល់។

កូនសេដ្ឋីស្តាប់ឮអស់ហើយក៏និយាយទៅកាន់ នាងពៅ ថា “មិនអីទេ បងជា អ្នកមានគុណដែលសង្គ្រោះជីវិតខ្ញុំឱ្យរស់ឡើងវិញ ខ្ញុំនឹងនៅជាមួយបងស្រីទុក ដូចជាបងប្អូនបង្កើតរបស់ខ្ញុំទៅចុះ”។ ចាប់តាំងពីពេលនោះមកប្តីប្រពន្ធ នាងពៅសក់ក្រអូប និងកូនស្រីសេដ្ឋីរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ ចប់

ចំណេះវិជ្ជា ជាទ្រព្យជាប់និងប្រាណ

Wednesday, May 1, 2024

រឿង ព្រះចន្ទកោរព

kkkចំនួនអ្នកទស្សនា: Views

រឿង ព្រះចន្ទកោរព

  ព្រះចន្ទកោរព ជាបុត្រាទោលរបស់ព្រះបាទ ព្រហ្មទត្ត សោយរាជ្យនៅនគរ ពារាណសី។ ពេល ព្រះចន្ទកោរព ធំឡើងកាលណាព្រះបាទ ព្រហ្មទត្ត ចង់ឱ្យ ព្រះរាជបុត្រឡើងសោយរាជ្យជំនួសព្រះអង្គ។ តែដោយតំរូវឱ្យមានអ្នកក្លាហានស្នង ត្រកូល ទើបព្រះបាទ ព្រហ្មទត្ត សម្រេចព្រះទ័យឱ្យ ព្រះចន្ទកោរព ចាកចេញអំពី ព្រះនគរដើម្បីស្វែងរករៀនមន្តវិជ្ជាការផ្សេងៗ។

ព្រះចន្ទកោរព បានទៅស្នាក់រៀនសិល្ប៍វិជ្ជា ជាមួយនឹងលោកតាមុនីឥសីក្នុង ព្រៃហិមពាន។ ព្រះអង្គខំយកចិត្តទុកដាក់រៀនសូត្រគ្រប់មុខជំនាញមិនឱ្យភ្លេច មួយឃ្លាណាឡើយ។ បន្ទាប់ពីព្រះអង្គរៀនបានចេះសព្វគ្រប់ហើយ ក៏ទ្រង់ចង់ ត្រឡប់ទៅព្រះនគរវិញ ទើបព្រះអង្គទូលលាលោកតាថា "លោកតា! ពេលនេះ ចៅចង់ត្រលប់ទៅព្រះនគរចៅវិញហើយ”។

លោកតាឥសីមានព្រះតំរិះយល់ ឃើញថា ព្រះចន្ទកោរព មករៀននៅទីនេះយូរគ្រាន់បើដែរណាស់ហើយ ក៏ លោកមានពុទ្ធដីកាថា "ចន្ទកោរព! តើវិជ្ជាដែលតាបានបង្ហាត់បង្រៀនចៅនោះ យ៉ាងណាដែរ សាកល្បងឱ្យតាមើលបន្តិចទៅមើល?” ព្រះចន្ទកោរព ក៏រំលឹក គុណគ្រូ និងសំដែងឫទ្ធិមន្តវិជ្ជាផ្សេងៗដែលអាចធ្វើបានដូចជា វិជ្ជាបំបាំងខ្លួន និងបែងភាគឱ្យលោកមើលហើយសួរលោកថា "លោកតា! វិជ្ជាដែលចៅចេះ ប៉ុណ្ណឹងអាចប្រើការបានហើយឬនៅ?” លោកតាតបថា “អើៗ! តាឃើញថា ចៅខ្លាំងពូកែគ្រាន់បើណាស់ហើយ ចៅអាចត្រលប់ទៅនគរវិញបាន”។ 

លោកតា ឥសីក៏និមន្តចូលទៅខាងក្នុងរួចយកស្លាបសត្វក្ងោកមួយមកជប់ជាស្រីក្រមុំយ៉ាង ស្រស់ស្អាតហើយដាក់ឈ្មោះឱ្យនាងថា ម៉ារ៉ា ទើបគាត់ដាក់នាងចូលក្នុងដំឡាប់ មួយ។ លោកតាយកផ្នួស ព្រះខ័ន និងដំឡាប់នេះទៅចងដៃ ព្រះចន្ទកោរព។ លោកបានឱ្យពរជ័យគ្រប់ប្រការ ហើយហាមមិនឱ្យ ព្រះចន្ទកោរព បើកដំឡាប់ នេះមើលឡើយដរាបណាមិនទាន់ដល់ព្រះនគរ។

សេះត្រឹមនេះនិយាយពីឋានភុជង្គនាគ មានហេតុរញ្ជួយពេញនគរនាគមិន ដឹងថា មានរឿងហេតុអ្វីនោះទេ។ ស្ដេចភុជង្គនាគបានហៅហោរាឱ្យចូរមកគន់គូរ។ ហោរាទាញក្តារឈួនមកព្យាករណ៍គន់គួរមើលក៏ថ្វាយទំនាយថា “សូមព្រះរាជ ទានទោសឱ្យទូលព្រះបង្គំផងក្រាបទូល រឿងនេះធំណាស់! ទាល់តែព្រះអង្គ ដោះស្រាយឱ្យទាន់ពេលវេលាហើយទើបបាន។ ព្រោះតាមជើងលេខឆ្លើយថា មកពីបុត្រីពៅរបស់ព្រះអង្គមានកម្មពៀរជាមួយនឹងមនុស្សលោក ទើបបណ្តាល ឱ្យកើតវឹកវរដូច្នេះ”។ ស្តេចភុជង្គនាគព្រះសណ្តាប់ហើយក៏មានព្រះបន្ទូលសួរ តាហោរទាំងព្រះភក្ត្រក្រៀមក្រំថា “តើយើងត្រូវធ្វើយ៉ាងដូចម្តេច?”

តាហោរក្រាបទូលថា “មធ្យោបាយមានតែមួយគត់ រឿងនេះទាល់តែព្រះអង្គ សង់ប្រាសាទសសរមួយនៅឋានមនុស្សលោកសម្រាប់ឱ្យព្រះនាងគង់នៅ តែកុំ ភ្លេចសរសេរអក្សរចារិកដាក់ខាងក្រោមប្រាសាទថា (បញ្ជាបុត្រីស្តេចភុជង្គនាគ បើបុរសណាឡើងប្រាសាទនេះរួច អ្នកនោះគឺជាគូព្រេងរបស់ព្រះនាងហើយ)។ ព្រះអង្គធ្វើដូច្នេះទើបព្រះនាងឆាប់ផុតពីកម្មពៀរនេះបាន”។ 

ស្តេចភុជង្គនាគបាន នាំបុត្រីឡើងមកខាងលើ ហើយជប់គុហាធំមួយតុបតែងល្អស្អាតអស្ចារ្យដូចវិមាន ព្រមទាំងមានពួកនាគនិងយក្សជាបរិវារនៅចាំថែរក្សាព្រះនាង ហើយចារិកអក្សរ លើសសរតាមពាក្យតាហោរប្រាប់មែន។ ស្តេចនាគបានដាក់ឈ្មោះឱ្យបុត្រីថា នាង មុជ្ជលិន ហើយកំណត់ពេលមួយឆ្នាំទើបព្រះអង្គឡើងមកមើលបុត្រីម្តង។ នាង នៅក្នុងគុហានោះជាច្រើនឆ្នាំរហូតដល់ធំពេញវ័យពុំដែលចេញទៅណាឡើយ។

សេះពីរឿងនេះសិនចុះ និយាយពី ព្រះចន្ទកោរព វិញ។ ព្រះអង្គធ្វើដំណើរតែ អង្គឯងកណ្តាលព្រៃដ៏សែនស្ងាត់រហូតមកដល់ដើមឈើធំមួយ ក៏ឈប់សម្រាកនៅ ទីនោះបន្តិចសិន។ ព្រះអង្គមានការងឿងឆ្ងល់នឹងតំឡាប់នោះជាពន់ពេក ក៏ទ្រង់ បើកតំឡាប់នោះមើល។ រំពេចនោះក៏មានទេពធីតាដ៏ស្រស់ស្អាតបានចេញពីក្នុង តំឡាប់មកនៅចំពោះព្រះភក្ត្រព្រះអង្គ។ ទ្រង់ភ្ញាក់ព្រះទ័យជាខ្លាំង តែក៏បានសួរ ទៅនាងថា "នាងជានរណាបានជាមកដល់ទីនេះ? នាងជាខ្មោចឬបិសាច?” នាង ម៉ារ៉ា ក្រាបទូលថា “ខ្ញុំ

ម្ចាស់មិនមែនជាខ្មោចបិសាចនោះទេ! ខ្ញុំម្ចាស់នេះ ហើយដែលលោកតាដាក់ក្នុងតំឡាប់នេះ។ ឥឡូវព្រះអង្គបើកវាហើយ ខ្ញុំម្ចាស់ត្រូវ តែចេញមកបម្រើព្រះអង្គ។ ខ្ញុំម្ចាស់ឈ្មោះ ម៉ារ៉ា សូមព្រះអង្គទទួលស្គាល់ខ្ញុំម្ចាស់ ផង”។ ព្រះចន្ទកោរព បានដឹងពីការពិតហើយក៏ពេញចិត្តនឹងនាងណាស់ អ្នក ទាំងពីរបានយល់ព្រមស្រឡាញ់គ្នា ហើយព្រះអង្គបានសន្យានឹងនាងថា ពេលទៅ ដល់ព្រះនគរទ្រង់នឹងរៀបអភិសេកជាមួយនាងជាព្រះមហេសី។

នៅពេលដែល ព្រះចន្ទកោរព និងនាង ម៉ារ៉ា កំពុងតែបណ្តើរគ្នាតាមដងព្រៃ ក៏ជួបនឹងពួកចោរមួយក្រុម។ មេចោរឃើញនាង ម៉ារ៉ា មានរូបសម្រស់ស្រស់ស្អាត ក៏មានអារម្មណ៍រំជើបរំជួលខុសពីធម្មតា វាថានឹងចាប់យកនាងមកធ្វើជាប្រពន្ធ របស់វាឱ្យទាល់តែបាន។ បន្តិចក្រោយមកមេចោរក៏ប្រើកូនចៅឱ្យចេញមកស្នាក់ ផ្លូវ ព្រះចន្ទកោរព។ បាននិយាយជាមួយនឹងមេចោរដោយសំដីគួរសម ប៉ុន្តែ មេចោរមិនព្រមចាកចេញនោះទេ ថែមទាំងគំរាមទាមទារយកនាងអំពីព្រះអង្គ ទៀតផង។

 តែដោយសេចក្តីអាណិតស្រឡាញ់ចំពោះនាង ព្រះចន្ទកោរព សុខ ចិត្តតតាំងនឹងពួកចោរមិនខ្លាចស្លាប់។ ឆាកប្រយុទ្ធក៏ចាប់ផ្តើមឡើង ព្រះអង្គបាន បញ្ចេញសិល្ប៍សាស្ត្រយ៉ាងអស្ចារ្យធ្វើឱ្យកូនចៅមហាចោរបាក់បបខ្លបខ្លាចនាំគ្នា រត់យកតែប្រាសអាយុរៀងៗខ្លួន។ មេចោរមិនព្រមចុះចាញ់ឡើយ វាសុខចិត្ត ប្រយុទ្ធជាមួយ ព្រះចន្ទកោរព រហូតដល់ទីបញ្ចប់។

ចុងក្រោយមេចោរសុំប្រយុទ្ធគ្នាដោយដៃទល់នឹងដៃ ពុំមានប្រើអាវុធអ្វីឡើយ ព្រះចន្ទកោរព ក៏យល់ព្រមហើយបានផ្ញើព្រះខ័នឱ្យនាង ម៉ារ៉ា ជាអ្នកកាន់។

កំឡុងពេល ព្រះចន្ទកោរព និងមេចោរកំពុងប្រទាញប្រទង់គ្នាយ៉ាងខ្លាំងនោះ ព្រះអង្គបានផ្ដួលមេចោរទៅលើដី ហើយឱ្យនាង ម៉ារ៉ា យកព្រះខ័នមកឱ្យទ្រង់។ នាង ម៉ារ៉ា យល់ថា មេចោរនេះស្រឡាញ់នាងណាស់ ទើបសុខចិត្តលះបង់ជីវិត ដើម្បីនាងយ៉ាងនេះ។ ទើបនាងបោះដងព្រះខ័នទៅឱ្យចោរ។ ឯមេចោរនោះវិញ ពេលបានព្រះខ័នហើយក៏ចាក់ ព្រះចន្ទកោរព ចំដើមទ្រូងមួយរំពេច។

 ចំណែក ព្រះអង្គវិញក៏ពោលពាក្យទាំងការឈឺចាប់ ” ម៉ារ៉ា អូន ! ហេតុអ្វីហុចផ្លែឱ្យបង ហុចដងឱ្យចោរមកសម្លាប់បងដូច្នេះ”។ ព្រះចន្ទកោរព តូចព្រះទ័យខ្លាំងណាស់ ដោយស្រីដែលខ្លួនស្រលាញ់ស្មើនឹងជីវិត បែរជាក្បត់នឹងព្រះអង្គទៅវិញ ណាឈឺ មុខរបួស ណាឈឺចិត្ត ព្រះអង្គក៏សុគតក្នុងពេលនោះទៅ។

និយាយពីព្រះឥន្ទ្រាធិរាជឯណោះវិញ ទ្រង់ពុំសុខក្នុងព្រះកាយទាល់តែសោះ។ ទ្រង់ចេះតែក្តៅក្រហាយក្នុងព្រះទ័យមិនដឹងថា មានរឿងហេតុអ្វីនោះទេ?។ ព្រះ អង្គក៏បើកព្រះនេត្រទិព្វមកឋានកណ្តាល ក៏ទ្រង់ទតឃើញ ព្រះចន្ទកោរព សុគត នៅកណ្តាលព្រៃតែអង្គឯង ឃើញដូច្នោះក៏ទ្រង់មានចិត្តអាណិត ហើយប្រញាប់ ចុះមកជួយប្រោះ ព្រះចន្ទកោរព ដោយយកទឹកកន្ទីរមកប្រោះព្រំឱ្យព្រះអង្គមាន ព្រះជន្មឡើងវិញ។

 ព្រះចន្ទកោរព បន្ទាប់ពីក្រោកពីសុគតមកវិញ ក៏ក្រាបថ្វាយ បង្គំអរព្រះគុណចំពោះព្រះឥន្ទ្រាធិរាជដែលបានជួយយកអាសារចំពោះព្រះអង្គ។ ព្រះឥន្ទ្រាធិរាជបានរំលឹក ព្រះចន្ទកោរព អំពីការដែលទ្រង់មិនបានគោរពពាក្យ សច្ចៈរបស់លោកតាមុនីឥសី។ ព្រះឥន្ទ្រមានបន្ទូលទៅកាន់ព្រះអង្គថា “តទៅ បើអ្នកចង់បានព្រះមហេសី សូមអ្នកធ្វើដំណើរទៅរកនាង មុជ្ជលិន ជាបុត្រីស្តេច ភុជង្គនាគ ដែលសព្វថ្ងៃនាងនៅក្នុងគុហាមួយនៅកណ្តាលព្រៃឯណោះ”។ ថ្លែង បានប៉ុណ្ណេះ ព្រះឥន្ទ្រក៏រលាយបាត់មួយរំពេចទៅ។ ព្រះចន្ទកោរព ទ្រង់ព្រះ សណ្តាប់ហើយក៏សោកស្តាយនូវកំហុសរបស់ទ្រង់ណាស់ ហើយក៏ធ្វើដំណើរទៅ ព្រះនគរបន្តទៅទៀត។

និយាយពីនាង ម៉ារ៉ា វិញកម្មពៀរបានមកផ្តន្ទាទោសនាងហើយ ព្រោះពេល នេះមហាចោរកំពុងតែគិតអំពីនាងថា “អញមិនគួរទុកចិត្តនាងម្នាក់នេះទេ! ព្រោះ ព្រះចន្ទកោរព ជាស្តេចមានរូបរាងស្អាតសង្ហាណាស់ ហើយមានមន្តវិជ្ជាខ្លាំងពូកែ ទៀតផង បែរជានាងហ៊ានក្បត់គេទៅហើយ ចុះទំរាំតែអញគ្រាន់តែជាមេចោរ ព្រៃប៉ុណ្ណោះ ច្បាស់ជាអន្តរាយដល់ខ្លួនដោយសារនាងនេះថ្ងៃណាមួយមិនខាន”។ គិតដូច្នេះហើយ មេចោរក៏ចាំដល់នាងដេកលក់លួចរត់ចោលនាងបាត់ទៅ។ លុះ ដល់នាងភ្ញាក់ឡើងវិញក៏បាត់ប្តីរកពុំឃើញ។ នាង ម៉ារ៉ា ខំដើររកមេចោរសព្វ ទីកន្លែងតែមិនឃើញប្តីសោះ នាងខំដើរកាត់ព្រៃយំសោកសង្រេងតែម្នាក់ឯង ស្វែងរកមេចោរនោះ។

ថ្លែងពីព្រះឥន្ទ្រ លោកក៏បើកព្រះនេត្រទិព្វសម្លឹងមកឋានកណ្តាល។ ព្រះអង្គ ទ្រង់ឈ្វេងយល់ដឹងអំពីរឿងរ៉ាវសព្វគ្រប់ហើយ ក៏ចុះមកប្រែកាឡាជាសត្វបក្សា ធំមួយមានរូបឆោមស្អាតខុសពីសត្វធម្មតាពាំសា ពាំសាច់អាំងទៅទំលើមែកឈើក្បែរនាង ម៉ារ៉ា។ បក្សានោះផ្តោះផ្តងនឹងនាងថា ងថា “នែនាង! តើនាងទៅណាមកណាតែ ម្នាក់ឯងកណ្តាលព្រៃដូច្នេះ?” ??”

 នាងឆ្ងល់ ឆ្ងល់នឹងបក្សាដែលត ទ្រាដែលស្អាតចម្លែកនេះណាត ថែមទាំងចេះនិយាយភាស ភាសាមនុស្សយ៉ាងពិរោះទៀតផង ទើបនាងតបទៅវិញថា តែដើររកប្តីរបស់ខ្ញុំ !” បក្សាសួរទៀតថា "តើប្តីរបស់ន របស់នាងជានរណា?” នាងបាននិយាយរឿងរ៉ាវជាហូរហែប្រាប់ដល់ បក្សា ហើយបក្សានោះនិយាយលួងលោម សាកល្បងចិត្តនាងថា "នាងមិនបាច់ដើររក ប្តីនាងទៀតទេ បើនាងព្រមស្រលាញ ខ្ញុំវិញនោះ ខ្ញុំនឹងឱ្យអាហារឆ្ងាញ់នេះ ដល់នាង ហើយយកនាងទៅនៅជា មួយនឹងខ្ញុំ”។

នាងធ្វើជាអឹមអៀនតាមកលមាយាស្ត្រី ហើយដាច់ចិត្តលែងតាមរកប្តី បែរជា មកស្រលាញ់សត្វបក្សានោះទៅវិញ។ ភ្លាមនោះ សត្វបក្សាក៏ឈ្វេងយល់ថា នាង ម្នាក់នេះកាន់ចិត្តមិនទៀងសោះ ហើយព្រះអង្គក៏ជប់ឱ្យនាងក្លាយជាសត្វទោចញី រស់នៅក្នុងព្រៃនេះ។

និយាយពីព្រះនាង មុជ្ជលិន ជាបុត្រីស្ដេចភុជង្គនាគដែលស្នាក់នៅក្នុងប្រាសាទ សសរមួយនោះវិញ ធ្វើឱ្យអ្នកដែលឆ្លងកាត់ទីនោះទាំងក្មេងទាំងចាស់ ទាំងកំលោះ ទាំងពោះម៉ាយបានឃើញអក្សរចារិកនេះហើយ ក៏ចង់បានព្រះនាងមកធ្វើជាគូ អនាគតគ្រប់ៗគ្នា តែពុំមាននរណាម្នាក់អាចឡើងប្រាសាទនេះបានឡើយ។ ចំណែក ព្រះចន្ទកោរព ក៏យាងមកដល់ប្រាសាទនេះដែរ ទ្រង់បានផ្សងបារមីថា “បើនាង មុជ្ជលិន ពិតជាគូព្រេងនឹងខ្ញុំមែន សូមឱ្យវត្ថុសក្តិសិទ្ធទាំងអស់ ជួយខ្ញុំឱ្យបានជួបនឹងនាងផង”។

ព្រះចន្ទកោរព ក៏បានតតាំងជាមួយបរិវារនាគដែលនៅយាមការពារព្រះនាង។ ព្រះចន្ទកោរព បានថ្លែងសរបង្កើតជាសត្វគ្រុឌយ៉ាងច្រើនដេញចាប់នាគ និងយក្ស រត់ខ្ចាត់ខ្ចាយអស់ ហើយព្រះអង្គឡើងប្រាសាទនេះរួចដោយសុវត្ថិភាព។ ក្នុងពេល នោះគឺជាពេលដែលព្រះនាងកំពុងផ្ទំនៅលើកាឡាបន្ទំតែមួយអង្គឯង។ ព្រះអង្គ បានយាងទតគ្រប់ទីកន្លែងរហូតបានជួបព្រះនាង។ ព្រះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏សួរព្រះអង្គថា “យី ! អ្នកនេះមកពីណាអីក៏ចម្លែកម៉្លេះ?”

 ព្រះចន្ទកោរព តបថា “មុជ្ជលិន ខ្ញុំតាមរកនាងយូរណាស់មកហើយ”។ នាងសួរទៀតថា “ហេតុអ្វីបានជា អ្នកស្គាល់ឈ្មោះខ្ញុំច្បាស់ម៉្លេះ?” ព្រះអង្គតបថា “ខ្ញុំឈ្មោះ ចន្ទកោរព ជាព្រះរាជ បុត្ររបស់ព្រះបាទ ព្រហ្មទត្ត សោយរាជ្យនៅនគរពារាណសី ខ្ញុំមកនេះព្រោះ ព្រះឥន្ទ្រាធិរាជមានព្រះបន្ទូលថា នាងគឺជាគូព្រេងនឹងខ្ញុំ”។ អ្នកទាំងពីរនិយាយ សាសងគ្នារហូតដល់យល់ចិត្តស្មោះស្ម័គ្រសុខចិត្តរួមរស់ជាមួយគ្នា។

ច្រើនខែកន្លងផុតទៅនាងក៏មានផ្ទៃពោះ។ ឯស្តេចភុជង្គនាគក៏ពុំឃើញឡើង មកលេងបុត្រីតាមកាលកំណត់។ ឯ ព្រះចន្ទកោរព នៅយូរៗទៅក៏សម្រេចព្រះ ទ័យនាំព្រះនាងទៅជួបព្រះមាតាបិតា។ ព្រះចន្ទកោរព និងព្រះនាង មុជ្ជលិន ក៏ ចាកចេញអំពីវិមានធ្វើដំណើរទៅដល់ពាក់កណ្តាលព្រៃ តែដោយសារទ្រង់អស់ ព្រះកាយពលខ្លាំងពេកក៏នាំគ្នាផ្ទំលក់នៅក្រោមម្លប់ឈើមួយដើម។ ចៃដន្យពេល នោះមានយក្ខិនីមួយកំពុងស្វែងរកអាហារគ្រប់ទិសទីស្រាប់តែមកដល់ទីនេះ។ 

នាងយក្ខិនីបានឃើញ ព្រះចន្ទកោរព ក៏មានចិត្តប្រតិព័ទ្ធយ៉ាងក្រៃលែង ហើយ យក្ខិនីក្រឡេកឃើញនាង មុជ្ជលិន មានរូបសម្ផស្សស្រស់សោភាក៏ចាប់ព្រះនាង យកទៅសាកសួរអំពីរឿងផ្សេងៗ និងវាយធ្វើបាបព្រះនាងរហូតដល់សន្លប់បាត់ស្មារតី ទុកនាងចោលនៅមាត់សមុទ្រ ហើយយក្ខិនីប្រែកាឡាជានាង មុជ្ជលិន ទៅដេក ក្បែរ ព្រះចន្ទកោរព។ លុះព្រះអង្គតើនឡើងបាននិយាយប្រាប់មហេសីអំពីព្រះ សុបិនដែលសត្វឥន្ទ្រីយ៍ឆាបឆក់យកមហេសីពីព្រះអង្គទៅ។ តែនាងយក្ខិនីបាន និយាយលួងលោមព្រះអង្គហើយនាំគ្នាបន្តដំណើរទៅមុខទៀត។

នៅពេលព្រះអង្គកំពុងធ្វើដំណើរ ស្រាប់តែមានសារិកាមួយគូហើរមកនិយាយ គ្នាអំពីនាង មុជ្ជលិន ដែលយក្ខិនីចាប់យកទៅ។ ព្រះចន្ទកោរព ស្តាប់ឮហើយក៏ ឆ្ងល់ក្នុងព្រះទ័យខ្លះៗដែរ ប៉ុន្តែមើលទៅរូបរាងនាងមិនមានអ្វីខុសប្លែកទាល់តែ សោះ។ ព្រះអង្គមានព្រះតំរិះយល់ឃើញថា ពេលទៅដល់ព្រះនគរវិញទ្រង់នឹងឱ្យ តាហោរទស្សន៍ទាយអំពីសុបិននិម្មិតនេះ។ ប៉ុន្តែដោយអំណាចមន្តអាគមយក្ខិនី ធ្វើឱ្យព្រះអង្គភ្លេចភ្លាំងនូវរឿងអ្វីៗទាំងអស់។

ថ្លែងពីស្តេចភុជង្គនាគដែលឡើងមកលេងបុត្រីក៏មកដល់មាត់សមុទ្រ ស្រាប់ តែឃើញបុត្រីកំពុងដេកសន្លប់ស្តូកស្តើងយ៉ាងអាណោចអាធម្ម ក៏ទ្រង់ស្ទុះទៅ បីត្រកងបុត្រីហើយចុះទៅឋានភុជង្គនាគវិញ។ ស្តេចនាគយកទឹកមកសូត្រប្រោះ ព្រំឱ្យនាងដឹងខ្លួនឡើងវិញ។ ក្រោយពីព្រះនាងដឹងព្រះកាយហើយព្រះបិតាក៏សាក សួរអំពីរឿងរ៉ាវផ្សេងៗហើយថែ រក្សាបុត្រីនៅឋានភុជង្គនាគវិញ។

ចំណែក ព្រះចន្ទកោរព និងនាង មុជ្ជលិន ក្លែងក្លាយនោះវិញបានធ្វើដំណើរ មកដល់នគរពារាណសីហើយ។ ព្រះអង្គបានទូលថ្វាយណែនាំមហេសីរបស់ទ្រង់ ឱ្យព្រះបិតាមាតាបានស្គាល់។ ចំណែកព្រះបិតាមាតាក៏ទ្រង់ពុំមានជំទាស់អ្វីឡើយ។ នៅរាត្រីមួយខណៈពេលដែល ព្រះចន្ទកោរព កំពុងតែផ្ទុំលក់ នាងយក្ខិនីឃ្លាន ខ្លាំងពេកទ្រាំលែងបាន ក៏ចេញមកខាងក្រៅហើយប្រែកាឡាជាយក្ខិនីដូចដើម មកចាប់

មនុស្សស៊ីជាអាហារ។ រីឯភីលៀងនាំគ្នាស្រែកផ្អើលឆោឡោពេញ ដំណាក់រហូតធ្វើឱ្យ ព្រះចន្ទកោរព តើនឡើង។ ព្រះអង្គបានយាងចេញមកខាង ក្រៅ។ ពួកភីលៀងទាំងនោះបានទូលទ្រង់តាមហេតុការណ៍ដែលបានជួប។ ព្រះ អង្គមិនបានចាប់អារម្មណ៍លើមហេសីរបស់ទ្រង់ឡើយ។ យក្ខិនីនេះនៅតែបន្ត ចាប់មនុស្សស៊ីជាញឹកញាប់។

រឿងនេះមិនត្រឹមតែធ្វើឱ្យនគរជ្រួលច្របល់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជា រាស្ត្រជាច្រើនរងទុក្ខស្លាប់ព្រាត់ប្រាស់ប្រពន្ធកូនរាល់ថ្ងៃ។

សេះត្រឹមណេះនឹងថ្លែងពីព្រះនាង មុជ្ជលិន ប្រសូត្របានបុត្រាមួយអង្គព្រះនា ព្រះនាម ចន្ធូលីវង្ស។ ស្តេចនាគស្រឡាញ់ចៅនេះណាស់ ថែមទាំងបង្ហាត់បង្រៀនចៅ ចៅតាំង ពីតូចរហូតដល់ធំ។ មានពេលមួយព្រះរាជកុមារឡើងមកលេងខាងលើ ដើរ ដើរតាម ព្រៃបានជួបនឹងយក្សមួយឈ្មោះ ឆិនសកន្ទ ដែលជាយក្សពោះម៉ាយមានកូន ប្រុសមួយ។ យក្សនេះបានចូលមកសម្លុតគំរាមព្រះរាជកុមារ ពេលនោះក៏កើត មានការប្រយុទ្ធគ្នារហូតដល់យក្សនោះចាញ់ហើយសុខចិត្តធ្វើជាសេនា ចន្ធូលីវង្ស នៅពេលព្រះរាជកុមារចុះទៅឋានភុជង្គនាគវិញបានសាកសួរមាតាអំពីព្រះបិតា។

 ព្រះនាង មុជ្ជលិន បាននិយាយរឿងរ៉ាវប្រាប់បុត្រជាហូរហែរហូតដល់ពេលដែល យក្ខិនីធ្វើឱ្យនាងព្រាត់ប្រាសពីស្វាមី។ ព្រះរាជកុមារព្ធដូច្នេះក៏សុំព្រះមាតាទៅ រៀនសិល្ប៍វិជ្ជាផ្សេងៗដើម្បីទៅតាមរកព្រះបិតា។ ព្រះមាតាមានសុវណ្ណីថា “បុត្រមាតា! មាតាមិនចង់ឱ្យបុត្រចាកចេញឆ្ងាយអំពីមាតាទេ”។ បុត្រទូលតបថា “ព្រះមាតា! បុត្រទៅមិនយូរទេ កាលណាបុត្ររៀនចប់បុត្រនឹងទៅតាមរកព្រះ បិតាឱ្យឃើញ ហើយបុត្រនឹងវិលត្រលប់មកជួបមាតាវិញ”។ ដោយបុត្រចេះ តែទទូចសុំខ្លាំងពេក ព្រះនាងក៏សុខចិត្តឱ្យបុត្រចាកចេញទៅ។ នាងបាននាំព្រះ រាជបុត្រទៅក្រាបបង្គំលាព្រះអយ្យកោព្រះអយ្យកាជាមុនសិន។ ពេលនោះ ស្តេច ភុជង្គនាគបានឱ្យពរជ័យចៅហើយឱ្យគេហែព្រះរាជកុមាររហូតមកដល់មាត់សមុទ្រ។

ព្រះរាជកុមារបានទៅរៀនជាមួយនឹងលោកតាឥសីក្នុងព្រៃភ្នំដ៏ធំមួយ។ បន្ទាប់ ពីទ្រង់រៀនចេះសព្វគ្រប់ហើយ ក៏សុំលាលោកតាឥសីដើម្បីទៅរកព្រះបិតា។ លោកតាឥសីបានជប់ធ្នូសរ និងព្រះខ័នចងដៃហើយឱ្យពរជ័យដល់ព្រះរាជកុមារ។ មិនសកម្ម ក៏ហោះនាំព្រះអង្គទៅនគរពារាណសី។ លុះហោះយូរៗទៅ ចន្ធូលីវង្ស ក៏ឱ្យសេនាចុះទៅសម្រាកក្នុងព្រៃក្បែរនគរពារាណសី។ ថ្លែងពី ព្រះចន្ទកោរព នាំពលសេនាចេញទៅប្រពាតព្រៃដោយទុកមហេសីយក្សនៅក្នុងព្រះរាជវាំង។ ព្រះអង្គបានយាងទតព្រៃព្រឹក្សាទាំងឡាយក៏បានជួបនឹង ចន្ទលីវង្ស និងយក្សជាសេនា ដែលប្រែកាឡាជាមនុស្ស។

ព្រះចន្ទកោរព នឹកឆ្ងល់ក្នុងព្រះទ័យថា “ក្មេងប្រុសម្នាក់នេះមានរូបរាងស្អាត បាតល្អណាស់ មើលទៅទំនងជាអ្នកខ្លាំងពូកែផង។ ហើយដូចជាចម្លែកក្នុងចិត្តចេះ តែគិតទៅរកក្មេងនោះខុសប្លែកពីធម្មតា?” ព្រះចន្ទកោរព បានឱ្យសេនាទៅហៅ ព្រះរាជកុមារចូលមកគាល់ព្រះអង្គ។ លុះ ចន្ទលីវង្ស មកដល់ព្រះអង្គត្រាស់សួរថា "តើឯងឈ្មោះអ្វី? ឯងជាកូនចៅអ្នកណា?”

 ព្រះរាជកុមារទូលតបទៅវិញថា “ក្រាបទូលព្រះអង្គ! ទូលព្រះបង្គំឈ្មោះ ចន្ទលីវង្ស មាតាព្រះនាម មុជ្ជលិន ជា បុត្រីស្តេចភុជង្គនាគ។ ឯបិតាព្រះនាម ព្រះចន្ទកោរព ជាព្រះរាជបុត្ររបស់ព្រះបាទ ព្រហ្មទត្ត សោយរាជនៅនគរពារាណសី”។ ព្រះចន្ទកោរព ទ្រង់ព្រះសណ្តាប់រួច ក៏ភ្ញាក់ក្នុងព្រះទ័យជាខ្លាំងព្រមទាំងសាកសួរទៀតថា “តើមាតាឯងនៅឯណា? ហើយហេតុដូចម្តេចបានជាឯងមកនៅកណ្តាលព្រៃដូច្នេះទៅវិញ?” ព្រះរាជកុមារ ទូលតបថា “មាតាទូលបង្គំគង់នៅឋានភុជង្គនាគឯណោះ ហើយពេលនេះទូល បង្គំកំពុងតែស្វែងរកព្រះបិតា”។

ពេលនោះ ព្រះចន្ទកោរព ស្ទុះទៅឱប ចន្ទលីវង្ស ដោយក្តីរំភើប និង ក្ដុក ក្ដួលពន់ពេក។ ព្រះអង្គបាននាំព្រះរាជបុត្រវិលចូលព្រះនគរវិញភ្លាម។ ពេលនោះ ចន្ទលីវង្ស ក៏បានជួបនឹងនាង មុជ្ជលិន ក្លែងក្លាយហើយស្តីបន្ទោសឱ្យយក្ខិនីនោះ គ្រប់បែបយ៉ាងធ្វើឱ្យនាងទ្រាំលែងបានរហូតដល់មានការប្រយុទ្ធគ្នា។ ចន្ទលីវង្ស បានចេញមុខដោះស្រាយបញ្ហានេះ ដោយយកកែវនាគរាជមកឆ្លុះបញ្ចាំងចំមុខ យក្ខិនីឱ្យប្រែរូបរាងដូចដើមវិញ ធ្វើឱ្យអ្នកដែលនៅទីនោះមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

 នាងយក្ខិនីមានសេចក្តីក្រេវក្រោធយ៉ាងខ្លាំង ដោយចង់កម្ទេចនគរ នេះឱ្យទៅជាផេះ។ យក្ខិនីបានបញ្ចេញយុទ្ធសិល្ប៍ឱ្យក្លាយជាភ្លើងដើម្បីសម្លាប់ ចន្ទលីវង្ស ។ ប៉ុន្តែភ្លើងនោះមិនបណ្តាលឱ្យប៉ះពាល់ដល់រាងរបស់ព្រះរាជកុមារ បន្តិចឡើយ។ មិនបង្អង់យូរ ចន្ទលីវង្ស ក៏ទាញព្រួញមកអធិដ្ឋានរំលឹកគុណគ្រូ លើកបាញ់តម្រង់ទៅចំដើមទ្រូងយក្ខិនីស្លាប់មួយរំពេច។

ចន្ទលីវង្ស បាននាំព្រះបិតាចុះទៅឋានភុជង្គនាគជួបជុំព្រះមាតា និងព្រះអយ្យ កោ ព្រះអយ្យកា។ ពេលបានជួបជុំគ្នាហើយក៏យំសោករៀបរាប់អស់រឿងរ៉ាវដែល ព្រាត់ប្រាសគ្នាកន្លងមក។ បន្ទាប់មកស្តេចភុជង្គនាគបានរៀបចំអភិសេកព្រះនាង មុជ្ជលិន និង ព្រះចន្ទកោរព យ៉ាងគគ្រឹកគគ្រេងព្រមទាំងដង្ហែបុត្រាបុត្រីឱ្យមក គ្រងរាជនៅនគរពារាណសីវិញបានសុខក្សេមក្សាន្តរហូតតទៅ។ ចប់

រឿង អ្នកតាដំបងក្រញូង

kkkចំនួនអ្នកទស្សនា: Views

រឿង អ្នកតាដំបងក្រញូង


រឿង អ្នកតាដំបងក្រញូង

សម័យកាលមួយ ព្រះរាជាបានចេញបញ្ជាឱ្យនាម៉ឺនមុខមន្រ្តីកេណ្ឌរាស្ត្រ គ្រប់ខេត្ត ស្រុក សំរាប់យកមកកាប់ឈើសាងសង់ព្រះបរមរាជវាំង និងបាច ទឹកសម្អាតស្រះអូរ ប្រឡាយតូចធំក្នុងព្រះនគរ ។

ក្នុងចំនោមប្រជាជនកំណែនទាំងនោះ មានបុរសកំលោះម្នាក់ មាឌមាំសម្បុរខ្មៅ ឈ្មោះនាយគ្រញូង។ ថ្ងៃមួយនាយញូងត្រូវដល់វេនទៅចាំជំរំ ហើយមានភារកិច្ចដាំ សួចម្អិនម្ហូបអាហារសំរាប់ក្រុមកំណែនឯទៀត


ដែលចេញទៅបំពេញការងារ។ ដាំបាយឆ្អិនកាលណានាយញ៉ូងរកអ្វីមកជ្រួយបាយមិនបាន នាយងាកឆ្វេងងាកស្ដាំ ស្រាប់តែក្រឡេកទៅប្រទះឃើញដើមរកាខ្មៅ នាយក៏ឈោងចាប់ យកមែកដើម រកាខ្មៅ

នោះមកជ្រួយបាយ។ រំពេចភ្លាមនោះ បាយសស្គុសក៏ប្រែជាពណ៌ខ្មៅ។ ដោយក្តីហេវហត់និងឃ្លានផងនាយញូងក៏កាយញាត់ៗបរិភោគបាយពណ៌ខ្មៅនោះទាល់ តែអស់រលីងពីខ្លះ។ បន្ទាប់មកនាយញ៉ូងក៏

ចាប់ផ្តើមដាំបាយថ្មីសម្រាប់សមាជិក កំណែនងទៀត។ តែម្តងនោះពេលនាយរកមែកដើមរកាខ្មៅជ្រួយបាយ ស្រាប់តែ មែកនោះបាត់ស្រមោលរកមិនឃើញ។ គ្រានោះនាយញ៉ុងអាយុ២១ឆ្នាំ។

គ្រាន់តែបរិភោគបាយនោះឆ្អែត នាយញ៉ូងក៏ចាប់ផ្តើមមានកម្លាំងខ្លាំងក្លា កើនឡើង ប្រុសៗជាលំដាប់ដោយមិនដឹងខ្លួន។ គឺនៅពេលនាយញូងចាប់ទាញពត់មែកដើមឈើ ទាលយកមកដាក់ព្យួរសង្រែក

បាយ ទើបនាយដឹងថាមានកម្លាំងខ្លាំងអស្ចារ្យស្ទើរនឹង ដំរីសារប្រាំពីរ ។នាយញូងអាចពត់កាច់និងដកដើមឈើទាលបានយ៉ាងស្រួលមិនបាច់ខំ។ ក្រុមកំណែន ទាំងអស់កាលបើបានឃើញមហិទ្ធិឫទ្ធិបារមី

នាយញ៉ូង ក៏នាំគ្នាបាក់ខ្លបខ្លាច កោត ស្ងប់ស្ញែង គោរពបូជាទុកជាអ្នកមានបុណ្យ ។ ប្រជាជនកំណែនទាំងនោះនាំគ្នាសុំចុះចូល បម្រើនាយញ៉ូងហើយសុំតែងតាំងនាយញ៉ូងឱ្យធ្វើជាស្តេច ។

នៅពេលដែលនាយញ៉ូងកំពុងមានកម្លាំងកើនមហិមាដូចដំរីសារទាំងប្រាំពីរ ស្រាប់តែ មានដំបងមួយបានលេចចេញមកយ៉ាងអស្ចារ្យ។ នាយញ៉ងរើសយកដំបងនោះធ្វើជា អាវុធ គឺជាដំបងឈើគ្រញ៉ូងមាន

ប្រវែងប្រាំហត្ថមួយចំអាម ។ នាយញ៉ងចាប់យកដំបង គ្រញូងមកគ្រវី វិលញាប់សេដូចកងចក្រហើយនាយក៏អាចហក់លោតបានកម្ពស់ដល់ ទៅ១៥ហត្ថដែរ។ មនុស្សម្នាទាំងឡាយដែលបានឃើញឬទ្ធិចេស្តា

នាយញ៉ងខ្លាំងអស្ចារ្យ ដូច្នេះបាននាំគ្នាដាក់ឈ្មោះឱ្យថា “ដំបងគ្រញូង” ជាប់រៀងរហូតមក។ ដឹងច្បាស់ថា ខ្លួនមានកម្លាំងខ្លាំងក្លា ពូកែលើសអស់មនុស្សធម្មតា ហើយមានឬទ្ធិបុណ្យអំណាចនាយ ញ្ចឹងក៏ចាប់ផ្តើមបែកគំនិតចង់សោយរាជ្យធ្វើស្តេច ដូចដែលក្រុមជនកំណែនបានស្នើសុំ ។


2

នាយពាំងស្រែកប្រកាសប្រាប់ពួកកំណែនទាំងអស់ឱ្យឈប់កាប់ឈើ ដែលសម្រាប់ យកទៅសង់ព្រះរាជវាំងស្តេច។ ក្រុមកំណែនទាំងអស់ត្រូវកាប់ឈើធ្វើដំបងព្រនង់ នាំគ្នាប្រដាប់អាវុធមានកាំបិត ដាវ

 លំពែង ពូថៅ ព្រួញ ឆ្នេរ ស្នា ហើយនាំគ្នារៀបចំ ហ្វឹកហ្វឺនជាកងទ័ព ដើម្បីចេញដំណើរទៅព័ទ្ធវាយរាជវាំងប្រហារស្តេចចក្រព័ត្រ ។ ប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាមូលមីដើរតាមដំបងគ្រញ៉ូង ។

ដូច្នេះគេអាចរួច ពីកំណែនលែងហត់នឿយកាប់ឈើជញ្ជូនថ្មបម្រើស្តេចទៀត។ដំបងគ្រញ៉ូងលើកទ័ព១០ម៉ឺននាក់ច្បាំងឡោមព័ទ្ធព្រះមហានគរ ព្រះមហាក្សត្រ ព្រះចក្រព័ត្រ គ្រានោះដែលកំពុងតែ

មានជម្ងឺរោគព្យាធិជាទម្ងន់ បានចែកទ័ពជាពីរ ឱ្យចេញទៅទប់ទល់នឹង ដំបងគ្រញូង។ ទ័ពផ្នែកទី១ ត្រូវចេញទៅក្រៅទីក្រុង វាយប្រយុទ្ធប្រឈមមុខផ្ទាល់នឹងសត្រូវ ឯទ័ពផ្នែកទី២ ត្រូវនៅប្រចាំការការពារ

 រាជធានី ការប៉ះទង្គិចរាំងជល់គ្នារវាងកងទ័ពទាំង២មានសភាពខ្លាំងក្លាគួរឱ្យរន្ធត់ ។ ទាហានពលសេនាទាំងសងខាងស្លាប់ នឹងរបួសជាច្រើនមីដេរដាស ។

ប៉ុន្តែមិនយូរប៉ុន្មានទ័ពដំបងគ្រញ៉ូងក៏ចាប់ផ្តើម មានប្រៀបជាងហើយក៏យកបាន ជោគជ័យកម្ទេចអស់ទ័ពទី១របស់ស្តេច។ ដំបងគ្រញ៉ូងវាយសម្រុករុលតទៅទៀត រហូតដល់ទៅព័ទ្ធជុំជិតព្រះមហានគរ ។

ខាងព្រះមហាក្សត្រនៅសល់តែកងទ័ពទុកសម្រាប់ការពារទីក្រុងតែប៉ុណ្ណោះ។ ទោះ បីដូច្នេះក៏ដោយក៏កងទ័ពរបស់ដំបងគ្រញ៉ូងនៅតែមិនទាន់វាយដណ្តើមរាជធានីបាន ជ័យជំនះទេ។ ដំបងគ្រញ៉ូងចាត់ពលសេនាំគ្រប់រូបឱ្យប្រដាប់មានជាប់នឹងខ្លួននូវចន្លុះ និងជ័រឈើ ។

យប់ជ្រៅកណ្តាលអធ្រាត្រឈានចូលមកដល់កាលណា ដំបងគ្រញ៉ូងក៏បញ្ជាឱ្យ រេហ៍ពលទាំងអស់វាយប្រហារសន្ធប់សន្ធាប់យ៉ាងគគ្រឹកគគ្រេង ដាក់ជណ្តើរលោត ផ្លោះឡើងកំពែងមហានគរយ៉ាងរហ័សរហួន

 ហើយចាក់ស្រោចស្រពគប់ដុតជ័រ ឈើបោះចូលទៅលើផ្ទះសម្បែងក្នុងបរិវេណក្រុង មិនយូរប៉ុន្មានកងទ័ពព្រៃរបស់ ដំបងគ្រញូងក៏វាយកម្ទេចមហានគរបានដោយជោគជ័យហើយក៏សម្រុកចូលវាយ

 លុកប្រហារកាប់ចាក់សម្លាប់យ៉ាងសាហាវឥតត្រាប្រណីកងទ័ពព្រះរាជានិងប្រជាព លរដ្ឋស្លូតត្រង់ ទាំងស្រីទាំងប្រុសទាំងចាស់ទាំងក្មេង។

គ្រានោះព្រះមហាក្សត្រព្រះចក្រព័ត្រ ដែលកំពុងតែមានជម្ងឺធ្ងន់ធ្ងរផ្ទំនៅលើព្រះ កាលបើឮសូរអាវុធប៉ះទង្គិចគ្នា ឮសូរភ្លើងកំពុងឆេះព្រះបរមរាជវាំង ឮសូរ សម្រែកហ៊ោកញ្ជ្រៀវអឺងកងលាយឡំទៅដោយការ

យំយែកស្រែកឈឺចុកចាប់ អង្គខំប្រឹងងើបឈរ ដកព្រះខ័នយកចេញទៅតស៊ូតែព្រះអង្គត្រូវដួលធ្លាក់មកលើ​ក្រឡាបន្ទំសុគតក្នុងគ្រានោះទៅ ។

ដំបងគ្រញូងដែលជាកូនរាស្ត្រសាមញ្ញបានទទួលអភិសេកឡើងសោយរាជ្យសម្បត្តិ ប្រទេសកម្ពុជា។ ដំបងគ្រញូងក្លាយជាស្តេចខ្មែរទី១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រ ហើយ បានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោត្តម អមរទេវរាជ។

គ្រាន់តែបានជ័យជំនះកាន់អំណាច និងសោយរាជ្យភ្លាម ស្តេចដំបងគ្រញ៉ូងមិនបង្អង់ ទុកឱ្យ ព្រះរាជវង្សានុវង្សព្រះមហាក្សត្រមុនបានសុខសាន្តឡើយ ។ ព្រះអង្គចេញ បញ្ជាទៅគ្រប់មន្ត្រីពលសេនានៅតាម

ស្រុកភូមិតំបន់នានាក្នុងព្រះរាជអាណាចក្រឱ្យ ដើរស្រាវជ្រាវឆែកឆេរ រកចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ ហើយយកទៅសម្លាប់ចោលទាំងអស់ដោយដុតក្នុងភ្លើងទាំងរស់ ។


























Sunday, April 7, 2024

រឿង សត្វរមាស

kkkចំនួនអ្នកទស្សនា: Views

 រឿង សត្វរមាស​

កាលនោះមានស្តេចមួយអង្គមាននាមពុំប្រាកដទ្រង់មានជាប់ជំពាក់ព្រះទ័យប្រតិព័ទ្ធ លើស្រីម្នាក់ឈ្មោះនាងមុខរាហ៍ ។

យប់មួយព្រះអង្គទ្រង់គង់លើរមាសជាទីន័ងជាមួយអាមាត្យជាទម័ក ធ្វើដំណើរទៅ កាន់លំនៅនាងមុខរាហ៍នោះ ។

ទៅបានពាក់កណ្តាលផ្លូវព្រះអង្គទ្រង់យល់ ស្ត្រីម្នាក់ មានរូបរាងភិនភាគដូចនាង មុខរាហ៍តែលុះព្រះអង្គពិនិត្យបញ្ជាក់ទៅក៏យល់ថាច្រឡំទេទើបព្រះអង្គទ្រង់យាងហួសទៅ ប្រញាប់អោយបានដល់ទីដៅឆាប់ៗ ។

កាលបើបានទៅដល់ហើយ ព្រះអង្គបញ្ជាអោយនាយទុំជាទម័ក ចងរមាសនៅ ក្រោមដើមក្រសាំងហើយព្រះអង្គយាងចូលទៅផ្ទះនាងមុខរាហ៍ ។

នាងនោះកាលបើឃើញស្តេចយាងដល់ហើយក៏ស្ទុះមកគួរសម សំណេះសំណាលនឹង ព្រះមហាក្សត្រតាមការលោកកិយ ហើយបង្គំទូលសួរព្រះអង្គថា "ព្រះអង្គយាងមកនេះ ដោយយានពាហនៈអ្វី ?” ។ ពេលនោះព្រះរាជាទ្រង់តបថា “បងមកដោយរមាសឥឡូវ ចងទុកក្រោមដើមក្រសាំង” ។

ពេលនោះសត្វរមាសស្តាប់មិនច្បាស់ឮខ្លះ មិនឮខ្លះ ឮត្រង់កន្ទុយពាក្យថា "ដើមក្រសាំងៗ ក៏យល់ថា ព្រះមហាក្សត្រព្រះអង្គទ្រង់ យាងដោយដើមក្រសាំងទៅវិញពុំមែនមកដោយខ្លួន (សត្វរមាស)ទេ ។

ម៉្លោះហើយ កកើតអាក់អន់ស្រពន់ចិត្តជាខ្លាំងដោយនឹកឃើញថា ខ្លួនមានសេចក្តី ស្មោះត្រង់នឹងព្រះអង្គណាស់ខំយកអាសាព្រះអង្គជូនមកទាំងយប់អាធ្រាត្រ ងោកងុយ យ៉ាងណា ក៏ស៊ូទ្រាំ ឥឡូវស្តេចទៅជាថាយាងមកដោយដើមក្រសាំងទៅវិញ ។

លុះគិតតូចចិត្តខ្លាំងដូច្នេះហើយ ក៏ស្ទុះបោលបណ្តាច់ចំណងយ៉ាងលឿន តម្រង់ទៅ ព្រៃធំ ប្តេជ្ញាក្នុងចិត្តថា លែងត្រឡប់មកនៅពឹងពាក់នឹងមនុស្សតទៅទៀតហើយ ។

ឯនាយទុំជាទម័កខំរត់តាម ហើយស្រែកអង្វរយ៉ាងណាក៏រមាសពុំព្រមងាកសោះ គិតតែខំបោលសម្រុកព្រៃតែម្តង។ នាយទុំក៏តាមជាប់ពីក្រោយទៅដែរ ។

ព្រះមហាក្សត្រ កាលបើទ្រង់ជ្រាបថា រមាសបោលបណ្តាច់ខ្សែដូច្នោះហើយ ស្តេចក៏ ទ្រង់យាងតាមទៅដែរ លុះតាមទៅដល់វាលមួយ នាយទុំបានទាន់ស្រវាចាប់តោងកន្ទុយ រមាសជាប់ តែរមាសមិនព្រមឈប់ នាយទុំបានយកជើងធាក់ដីជ្រែង ដីក៏បើកទៅទាំង ផ្ទាំង។

ព្រះមហាក្សត្រទ្រង់ទតយល់ដូច្នោះក៏ស្រែកប្រាប់ទៅទុំថា ” ទុំលែង ! ទុំលែង ! ” ឮហើយទើបនាយទុំហ៊ានលែងរមាសនោះទៅ ឯរមាសក៏បោលចូលក្នុងព្រៃបាត់ដោយជាប់ ទាំងអាវដែលរចនាដោយខ្វិនទៅផង ។

ព្រះមហាក្សត្រទ្រង់ខ្ញាល់ខ្លាំងណាស់ ទ្រង់ដាក់បណ្តាសាតាមក្រោយដល់រមាសនោះ ថា ” ចប់តាំងពីថ្ងៃនេះតទៅពូជអាឯងនេះត្រូវស៊ីតែបន្លាជាអាហារ និងផឹកទឹកល្អក់ដរាបកុំ បីខាន ។

ព្រោះហេតុនេះឯង ទើបសត្វរមាសទាំងឡាយមានសាច់មួយស្រទាប់នៅលើខ្នង មើលទៅដូចជាកម្រាល ហើយមានសណ្ឋានកំពីកកំពកដូចជាសំបកឈើ ថែមទាំង បរិភោគបន្លាជាអាហារ និងផឹកតែទឹកល្អក់ដល់សព្វថ្ងៃ។

ចំណែកត្រង់កន្លែងដីដែលរបើកទាំងផ្ទាំងដែលនាយទុំឈរជ្រែងនោះក៏ក្លាយទៅជា បឹងមួយហៅថា ” បឹងទុំលែង ” ជាប់រហូតមក ឯភូមិរបស់នាងមុខរាហ៍ ក៏ជាប់ហៅថាភូមិ មុខរាហ៍រហូតមកដែរ ។

ត្រង់កន្លែងដែលព្រះរាជាទ្រង់ទតឃើញស្រីម្នាក់ប្រហែលនាងមុខរាហ៍ ក៏ឱ្យឈ្មោះ ថាភូមិប្រហែល ឥឡូវនេះក្លាយទៅជាភូមិប្រហាលទៅវិញ ភូមិប្រហាលនេះនៅ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។


Saturday, April 6, 2024

រឿង ដើមកំណើតសត្វមូស

kkkចំនួនអ្នកទស្សនា: Views


 រឿង ដើមកំណើតសត្វមូស

ព្រះឥសូរជាអ្នកបង្កើតលោក មានបង្កើតទាំងសត្វគ្រប់យ៉ាងនៅលើផែនដីជាដើម គឺ ទ្រង់បានបង្កើតសត្វមូសមុនគេបង្អស់ ។ សម័យនោះ សត្វមូសមានខ្លួនធំៗជាងសត្វត្មាត ទៅទៀតហើយវាតែងហើរឥតឈប់ឈរ ស្វែងរកស៊ីមនុស្សលោកជាអាហារមនុស្សណា ដែលត្រូវជា ចំណីសត្វមូស ឃើញនៅសល់តែឆ្អឹង គ្មានសាច់ឈាមឡើយ ។

មនុស្សម្នាមានសេចក្តីតក់ស្លុតជាក្រៃលែងតែគ្មាននរណាម្នាក់រកមធ្យោបាយការពារ សត្វមូសបានឡើយ ក៏ដាក់វេនគ្នាអោយមូសស៊ីរៀងរាល់យប់ចាប់តាំងពីថ្ងៃនោះមក ជនដែលដឹងថាវេនខ្លួនជិតមកដល់ហើយ ក៏យំសោកបោកខ្លួន បោកប្រាណ។

ពេលនោះមានកូនក្រមុំសេដ្ឋីម្នាក់ ប្រកបដោយបញ្ញាវាងវៃ នាងអាណិតអាសូរ អ្នកស្រុកដែលបានដាក់វេនគ្នា ទៅអោយសត្វមូសស៊ីនោះក្រៃពេក នាងគិតក្នុងចិត្តថាបើ អញមិនជួយរកមធ្យោបាយស្រោចស្រង់មនុស្សទាំងអស់ទេ អ្នកទាំងនោះប្រាកដជាគេច ពីចំណីមូសពុំបានឡើយ ។ តទៅប្រាកដជាគ្មានមនុស្សរស់នៅទៀតឡើយ ។

កាលបើបាននឹកឃើញយ៉ាងនេះ នាងកញ្ញាក៏ចូលទៅជួបនឹងឪពុកម្តាយ ហើយ និយាយថា "ខ្ញុំចង់ទៅអោយសត្វមូសស៊ីជាមួយនឹងជនឯទៀតដែរ” ។

កាលបើឮដូច្នោះឪពុកម្តាយរបស់យុវតីក៏កើតទោសៈជាខ្លាំង គាត់ឆ្លើយមកកាន់ យុវតីវិញថា " ហេតុម្តេចបានជាកូនឯងភ្លើដូច្នេះ? មនុស្សក្នុងនគរ នេះគេមានតែគេចពី សេចក្តីស្លាប់ ចុះកូនឯងម្តេចក៏ស្ងើចង់ទៅងាប់វិញ ” ។

ទោះបីឪពុកម្តាយថាដូច្នោះក៏យុវតីមិនព្រមឈប់អង្វរឪពុកម្តាយ ទៅអោយមូសស៊ី នោះឡើយ។ កាលបើឃើញកូនស្រីខ្លួននៅរឹងចចេសមិនព្រមស្តាប់គាត់សោះ ក៏កើត ទោសៈឥតឧបមាទើបនិយាយថា “អើ ឥឡូវបើឯងចង់ទៅងាប់មិនព្រមស្តាប់អញ ទៅទៅ អោយបាត់ពីមុខមាត់អញទៅ!” ។

នាងកូនសេដ្ឋីឮដូច្នោះ ក៏ចេញទៅដោយសេចក្តីសប្បាយរីករាយ ហើយដើរសំដៅ ទៅកន្លែងដែលមនុស្សត្រូវទៅអោយមូសស៊ី ហើយនាងនិយាយថា ” បើអ្នករាល់គ្នាចង់ គេចអោយរួចពីសេចក្តីស្លាប់ ចូរអ្នកធ្វើតាមខ្ញុំនោះអ្នកប្រាកដជាគេចរួចពីសេចក្តីស្លាប់ ពុំខាន ” ។

អ្នកទាំងអស់គ្នាត្រូវទៅរកប្រមូលស្លឹកឈើងាប់ៗ ស្ងួតៗ អោយបានច្រើន យកមក ទីនេះ កាលបើសត្វមូសវាហើរមកជិត យើងៗត្រូវដុតភ្លើងអោយឆេះហុយផ្សែងនៅ ជុំវិញ ហើយយើងត្រូវនៅក្នុងរង្វង់កណ្តាលភ្លើងនោះ ធ្វើដូច្នេះសត្វមូសមិនហ៊ានហើរ ឆ្លងភ្លើងផ្សែងមកស៊ីយើងទេ”។

មនុស្សទាំងឡាយយល់ពីបំនងនៃនាងកញ្ញា ក៏យល់ព្រមធ្វើតាមនាងទាំងអស់ ។ លុះវេលាយប់ ពួកសត្វមូសក៏មកតាមទំលាប់ដើម្បីស៊ីមនុស្ស។ អ្នកស្រុកក៏ដុតភ្លើងឆេះ សន្ធោសន្ធៅឡើង មិនអោយរលត់តាមបង្គាប់កូនសេដ្ឋី សត្វមូសឃើញដូច្នោះពុំហ៊ានហើរ ឆ្លងកាត់ភ្លើងផ្សែង ទៅខាំមនុស្សឡើយ ។

វាក៏ទៅជំនុំគ្នាថា ” បើយើងនៅតែមានខ្លួនធំ នោះយើងប្រាកដជាខាំមនុស្សលោក ពុំបានពីព្រោះកាលណាគេដុតភ្លើងឆេះឡើង យើងពុំអាចចូលទៅជិតគេបានឡើយ ។ ហេតុនេះ ហើយចូរយើងចូលទៅទូលព្រះឥសូរដែលជាអ្នកបង្កើតយើងមក សូមឱ្យ ព្រះអង្គធ្វើខ្លួនយើងឱ្យទៅជាតូចៗវិញ យើងនឹងស្រួលលបខាំមនុស្សបាន កុំឱ្យមនុស្ស មើលយើងឃើញ បើដូច្នេះឃើញថាស្រួលជាង ” ។

បន្ទាប់មកពួកមូសក៏ប្រមូលគ្នាហើរទៅកាន់ឋានសួគ៌គោរពវន្ទាព្រះឥសូរ សុំព្រះ ឥសូរឱ្យធ្វើខ្លួនវាទៅជាតូចៗល្អិតៗសមទៅតាមបំណងរបស់វា។ ក៏ធ្វើខ្លួនសត្វមូសឱ្យទៅជាតូចៗ ដូចជាសត្វមូស សព្វថ្ងៃនេះ។


កាលបើបានខ្លួនតូចដូចបំណងហើយ សត្វមូសក៏ថ្លែងអំណរគុណព្រះឥសូរ រួចលា ព្រះអង្គត្រឡប់មកឋានមនុស្សលោកវិញ ហើយវាក៏ហើរត្រេចពីភូមិមួយទៅភូមិមួយ ស្វែងរកខាំមនុស្សលោក។ ប៉ុន្តែមនុស្សលោកចេះតែយកដៃទះវាស្លាប់អស់ខ្លះ ខ្លះក៏នៅ រស់តែបាក់ស្លាប បាក់ជើង។ ហេតុនេះមនុស្សលោកក៏បានធូរចិត្ត ហើយមានសេចក្តី សប្បាយច្រើនលើសមុន។

ពួកមូសក៏ប្រជុំគ្នាសាជាថ្មី ” ឥឡូវមនុស្សលោកគេធ្វើបាបយើងខ្លាំងណាស់ គេទះ គេវាយយើងហើយគេនឹងសំលាប់យើងឪ្យអស់ពូជ យើងពុំអាចខាំមនុស្សលោកបានទៀត ទេ ហេតុដូច្នេះត្រូវយើងនាំគ្នាទៅរកព្រះឥសូរម្តងទៀតដើម្បីសុំព្រះអង្គ ធ្វើមាត់យើង អោយស្រួចៗដូចមូល ដើម្បីយើងខាំមនុស្សលោកបានឆាប់រហ័ស កុំឱ្យមនុស្សលោក ដឹងថាយើងខាំគេ”។ ទើបសត្វមូសបបួលគ្នាហើរទៅសុំព្រះឥសូរឱ្យធ្វើមាត់ខ្លួនឱ្យទៅ ជាតូចៗ ដើម្បីស្រួលខាំមនុស្ស លោក ។

ព្រះឥសូរក៏ទ្រង់ឆ្លើយតបមកវិញថា ” នៃមូស! មាត់ដែលយើងបានធ្វើឱ្យអ្នកឯង នេះ វាស្រួចល្មមណាស់ទៅហើយ ប៉ុន្តែបើអ្នកឯងចង់ខាំមនុស្សលោកឱ្យបានរហ័ស ហើយ មុតទៀតនោះចូរអ្នកឯងទៅរកព្រនង់មួយៗម្នាក់ដើម្បីជួយសំពងថែមទៀត ប៉ុន្តែចូរអ្នក ដឹងថា មនុស្សលោក គេមានព្រនង់នេះស្រាប់ហើយ ដូច្នេះចូរអ្នកត្រលប់ទៅវិញចុះ” ។

ពួកមូសក៏ហើរត្រលប់មកឋានមនុស្សលោកវិញ ហើយវាហើរត្រេចរកខាំ មនុស្ស លោក ទាំងយប់ទាំងថ្ងៃនៅគ្រប់ចន្លោះកៀនកោះ គ្រប់នគរ ដោយយកស្លាបធ្វើជាអន្លង ក្បាលស្វា ហើយវាវាយមនុស្សលោកដោយហើរ ខាំ យ៉ាងរហ័សបំផុត ដូចព្រះឥសូរបាន បង្គាប់វា។