ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Sunday, April 7, 2024

រឿង សត្វរមាស

kkkចំនួនអ្នកទស្សនា: Views

 រឿង សត្វរមាស​

កាលនោះមានស្តេចមួយអង្គមាននាមពុំប្រាកដទ្រង់មានជាប់ជំពាក់ព្រះទ័យប្រតិព័ទ្ធ លើស្រីម្នាក់ឈ្មោះនាងមុខរាហ៍ ។

យប់មួយព្រះអង្គទ្រង់គង់លើរមាសជាទីន័ងជាមួយអាមាត្យជាទម័ក ធ្វើដំណើរទៅ កាន់លំនៅនាងមុខរាហ៍នោះ ។

ទៅបានពាក់កណ្តាលផ្លូវព្រះអង្គទ្រង់យល់ ស្ត្រីម្នាក់ មានរូបរាងភិនភាគដូចនាង មុខរាហ៍តែលុះព្រះអង្គពិនិត្យបញ្ជាក់ទៅក៏យល់ថាច្រឡំទេទើបព្រះអង្គទ្រង់យាងហួសទៅ ប្រញាប់អោយបានដល់ទីដៅឆាប់ៗ ។

កាលបើបានទៅដល់ហើយ ព្រះអង្គបញ្ជាអោយនាយទុំជាទម័ក ចងរមាសនៅ ក្រោមដើមក្រសាំងហើយព្រះអង្គយាងចូលទៅផ្ទះនាងមុខរាហ៍ ។

នាងនោះកាលបើឃើញស្តេចយាងដល់ហើយក៏ស្ទុះមកគួរសម សំណេះសំណាលនឹង ព្រះមហាក្សត្រតាមការលោកកិយ ហើយបង្គំទូលសួរព្រះអង្គថា "ព្រះអង្គយាងមកនេះ ដោយយានពាហនៈអ្វី ?” ។ ពេលនោះព្រះរាជាទ្រង់តបថា “បងមកដោយរមាសឥឡូវ ចងទុកក្រោមដើមក្រសាំង” ។

ពេលនោះសត្វរមាសស្តាប់មិនច្បាស់ឮខ្លះ មិនឮខ្លះ ឮត្រង់កន្ទុយពាក្យថា "ដើមក្រសាំងៗ ក៏យល់ថា ព្រះមហាក្សត្រព្រះអង្គទ្រង់ យាងដោយដើមក្រសាំងទៅវិញពុំមែនមកដោយខ្លួន (សត្វរមាស)ទេ ។

ម៉្លោះហើយ កកើតអាក់អន់ស្រពន់ចិត្តជាខ្លាំងដោយនឹកឃើញថា ខ្លួនមានសេចក្តី ស្មោះត្រង់នឹងព្រះអង្គណាស់ខំយកអាសាព្រះអង្គជូនមកទាំងយប់អាធ្រាត្រ ងោកងុយ យ៉ាងណា ក៏ស៊ូទ្រាំ ឥឡូវស្តេចទៅជាថាយាងមកដោយដើមក្រសាំងទៅវិញ ។

លុះគិតតូចចិត្តខ្លាំងដូច្នេះហើយ ក៏ស្ទុះបោលបណ្តាច់ចំណងយ៉ាងលឿន តម្រង់ទៅ ព្រៃធំ ប្តេជ្ញាក្នុងចិត្តថា លែងត្រឡប់មកនៅពឹងពាក់នឹងមនុស្សតទៅទៀតហើយ ។

ឯនាយទុំជាទម័កខំរត់តាម ហើយស្រែកអង្វរយ៉ាងណាក៏រមាសពុំព្រមងាកសោះ គិតតែខំបោលសម្រុកព្រៃតែម្តង។ នាយទុំក៏តាមជាប់ពីក្រោយទៅដែរ ។

ព្រះមហាក្សត្រ កាលបើទ្រង់ជ្រាបថា រមាសបោលបណ្តាច់ខ្សែដូច្នោះហើយ ស្តេចក៏ ទ្រង់យាងតាមទៅដែរ លុះតាមទៅដល់វាលមួយ នាយទុំបានទាន់ស្រវាចាប់តោងកន្ទុយ រមាសជាប់ តែរមាសមិនព្រមឈប់ នាយទុំបានយកជើងធាក់ដីជ្រែង ដីក៏បើកទៅទាំង ផ្ទាំង។

ព្រះមហាក្សត្រទ្រង់ទតយល់ដូច្នោះក៏ស្រែកប្រាប់ទៅទុំថា ” ទុំលែង ! ទុំលែង ! ” ឮហើយទើបនាយទុំហ៊ានលែងរមាសនោះទៅ ឯរមាសក៏បោលចូលក្នុងព្រៃបាត់ដោយជាប់ ទាំងអាវដែលរចនាដោយខ្វិនទៅផង ។

ព្រះមហាក្សត្រទ្រង់ខ្ញាល់ខ្លាំងណាស់ ទ្រង់ដាក់បណ្តាសាតាមក្រោយដល់រមាសនោះ ថា ” ចប់តាំងពីថ្ងៃនេះតទៅពូជអាឯងនេះត្រូវស៊ីតែបន្លាជាអាហារ និងផឹកទឹកល្អក់ដរាបកុំ បីខាន ។

ព្រោះហេតុនេះឯង ទើបសត្វរមាសទាំងឡាយមានសាច់មួយស្រទាប់នៅលើខ្នង មើលទៅដូចជាកម្រាល ហើយមានសណ្ឋានកំពីកកំពកដូចជាសំបកឈើ ថែមទាំង បរិភោគបន្លាជាអាហារ និងផឹកតែទឹកល្អក់ដល់សព្វថ្ងៃ។

ចំណែកត្រង់កន្លែងដីដែលរបើកទាំងផ្ទាំងដែលនាយទុំឈរជ្រែងនោះក៏ក្លាយទៅជា បឹងមួយហៅថា ” បឹងទុំលែង ” ជាប់រហូតមក ឯភូមិរបស់នាងមុខរាហ៍ ក៏ជាប់ហៅថាភូមិ មុខរាហ៍រហូតមកដែរ ។

ត្រង់កន្លែងដែលព្រះរាជាទ្រង់ទតឃើញស្រីម្នាក់ប្រហែលនាងមុខរាហ៍ ក៏ឱ្យឈ្មោះ ថាភូមិប្រហែល ឥឡូវនេះក្លាយទៅជាភូមិប្រហាលទៅវិញ ភូមិប្រហាលនេះនៅ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។


0 Comments:

Post a Comment