ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Saturday, April 6, 2024

រឿង ដើមកំណើតសត្វមូស

kkkចំនួនអ្នកទស្សនា: Views


 រឿង ដើមកំណើតសត្វមូស

ព្រះឥសូរជាអ្នកបង្កើតលោក មានបង្កើតទាំងសត្វគ្រប់យ៉ាងនៅលើផែនដីជាដើម គឺ ទ្រង់បានបង្កើតសត្វមូសមុនគេបង្អស់ ។ សម័យនោះ សត្វមូសមានខ្លួនធំៗជាងសត្វត្មាត ទៅទៀតហើយវាតែងហើរឥតឈប់ឈរ ស្វែងរកស៊ីមនុស្សលោកជាអាហារមនុស្សណា ដែលត្រូវជា ចំណីសត្វមូស ឃើញនៅសល់តែឆ្អឹង គ្មានសាច់ឈាមឡើយ ។

មនុស្សម្នាមានសេចក្តីតក់ស្លុតជាក្រៃលែងតែគ្មាននរណាម្នាក់រកមធ្យោបាយការពារ សត្វមូសបានឡើយ ក៏ដាក់វេនគ្នាអោយមូសស៊ីរៀងរាល់យប់ចាប់តាំងពីថ្ងៃនោះមក ជនដែលដឹងថាវេនខ្លួនជិតមកដល់ហើយ ក៏យំសោកបោកខ្លួន បោកប្រាណ។

ពេលនោះមានកូនក្រមុំសេដ្ឋីម្នាក់ ប្រកបដោយបញ្ញាវាងវៃ នាងអាណិតអាសូរ អ្នកស្រុកដែលបានដាក់វេនគ្នា ទៅអោយសត្វមូសស៊ីនោះក្រៃពេក នាងគិតក្នុងចិត្តថាបើ អញមិនជួយរកមធ្យោបាយស្រោចស្រង់មនុស្សទាំងអស់ទេ អ្នកទាំងនោះប្រាកដជាគេច ពីចំណីមូសពុំបានឡើយ ។ តទៅប្រាកដជាគ្មានមនុស្សរស់នៅទៀតឡើយ ។

កាលបើបាននឹកឃើញយ៉ាងនេះ នាងកញ្ញាក៏ចូលទៅជួបនឹងឪពុកម្តាយ ហើយ និយាយថា "ខ្ញុំចង់ទៅអោយសត្វមូសស៊ីជាមួយនឹងជនឯទៀតដែរ” ។

កាលបើឮដូច្នោះឪពុកម្តាយរបស់យុវតីក៏កើតទោសៈជាខ្លាំង គាត់ឆ្លើយមកកាន់ យុវតីវិញថា " ហេតុម្តេចបានជាកូនឯងភ្លើដូច្នេះ? មនុស្សក្នុងនគរ នេះគេមានតែគេចពី សេចក្តីស្លាប់ ចុះកូនឯងម្តេចក៏ស្ងើចង់ទៅងាប់វិញ ” ។

ទោះបីឪពុកម្តាយថាដូច្នោះក៏យុវតីមិនព្រមឈប់អង្វរឪពុកម្តាយ ទៅអោយមូសស៊ី នោះឡើយ។ កាលបើឃើញកូនស្រីខ្លួននៅរឹងចចេសមិនព្រមស្តាប់គាត់សោះ ក៏កើត ទោសៈឥតឧបមាទើបនិយាយថា “អើ ឥឡូវបើឯងចង់ទៅងាប់មិនព្រមស្តាប់អញ ទៅទៅ អោយបាត់ពីមុខមាត់អញទៅ!” ។

នាងកូនសេដ្ឋីឮដូច្នោះ ក៏ចេញទៅដោយសេចក្តីសប្បាយរីករាយ ហើយដើរសំដៅ ទៅកន្លែងដែលមនុស្សត្រូវទៅអោយមូសស៊ី ហើយនាងនិយាយថា ” បើអ្នករាល់គ្នាចង់ គេចអោយរួចពីសេចក្តីស្លាប់ ចូរអ្នកធ្វើតាមខ្ញុំនោះអ្នកប្រាកដជាគេចរួចពីសេចក្តីស្លាប់ ពុំខាន ” ។

អ្នកទាំងអស់គ្នាត្រូវទៅរកប្រមូលស្លឹកឈើងាប់ៗ ស្ងួតៗ អោយបានច្រើន យកមក ទីនេះ កាលបើសត្វមូសវាហើរមកជិត យើងៗត្រូវដុតភ្លើងអោយឆេះហុយផ្សែងនៅ ជុំវិញ ហើយយើងត្រូវនៅក្នុងរង្វង់កណ្តាលភ្លើងនោះ ធ្វើដូច្នេះសត្វមូសមិនហ៊ានហើរ ឆ្លងភ្លើងផ្សែងមកស៊ីយើងទេ”។

មនុស្សទាំងឡាយយល់ពីបំនងនៃនាងកញ្ញា ក៏យល់ព្រមធ្វើតាមនាងទាំងអស់ ។ លុះវេលាយប់ ពួកសត្វមូសក៏មកតាមទំលាប់ដើម្បីស៊ីមនុស្ស។ អ្នកស្រុកក៏ដុតភ្លើងឆេះ សន្ធោសន្ធៅឡើង មិនអោយរលត់តាមបង្គាប់កូនសេដ្ឋី សត្វមូសឃើញដូច្នោះពុំហ៊ានហើរ ឆ្លងកាត់ភ្លើងផ្សែង ទៅខាំមនុស្សឡើយ ។

វាក៏ទៅជំនុំគ្នាថា ” បើយើងនៅតែមានខ្លួនធំ នោះយើងប្រាកដជាខាំមនុស្សលោក ពុំបានពីព្រោះកាលណាគេដុតភ្លើងឆេះឡើង យើងពុំអាចចូលទៅជិតគេបានឡើយ ។ ហេតុនេះ ហើយចូរយើងចូលទៅទូលព្រះឥសូរដែលជាអ្នកបង្កើតយើងមក សូមឱ្យ ព្រះអង្គធ្វើខ្លួនយើងឱ្យទៅជាតូចៗវិញ យើងនឹងស្រួលលបខាំមនុស្សបាន កុំឱ្យមនុស្ស មើលយើងឃើញ បើដូច្នេះឃើញថាស្រួលជាង ” ។

បន្ទាប់មកពួកមូសក៏ប្រមូលគ្នាហើរទៅកាន់ឋានសួគ៌គោរពវន្ទាព្រះឥសូរ សុំព្រះ ឥសូរឱ្យធ្វើខ្លួនវាទៅជាតូចៗល្អិតៗសមទៅតាមបំណងរបស់វា។ ក៏ធ្វើខ្លួនសត្វមូសឱ្យទៅជាតូចៗ ដូចជាសត្វមូស សព្វថ្ងៃនេះ។


កាលបើបានខ្លួនតូចដូចបំណងហើយ សត្វមូសក៏ថ្លែងអំណរគុណព្រះឥសូរ រួចលា ព្រះអង្គត្រឡប់មកឋានមនុស្សលោកវិញ ហើយវាក៏ហើរត្រេចពីភូមិមួយទៅភូមិមួយ ស្វែងរកខាំមនុស្សលោក។ ប៉ុន្តែមនុស្សលោកចេះតែយកដៃទះវាស្លាប់អស់ខ្លះ ខ្លះក៏នៅ រស់តែបាក់ស្លាប បាក់ជើង។ ហេតុនេះមនុស្សលោកក៏បានធូរចិត្ត ហើយមានសេចក្តី សប្បាយច្រើនលើសមុន។

ពួកមូសក៏ប្រជុំគ្នាសាជាថ្មី ” ឥឡូវមនុស្សលោកគេធ្វើបាបយើងខ្លាំងណាស់ គេទះ គេវាយយើងហើយគេនឹងសំលាប់យើងឪ្យអស់ពូជ យើងពុំអាចខាំមនុស្សលោកបានទៀត ទេ ហេតុដូច្នេះត្រូវយើងនាំគ្នាទៅរកព្រះឥសូរម្តងទៀតដើម្បីសុំព្រះអង្គ ធ្វើមាត់យើង អោយស្រួចៗដូចមូល ដើម្បីយើងខាំមនុស្សលោកបានឆាប់រហ័ស កុំឱ្យមនុស្សលោក ដឹងថាយើងខាំគេ”។ ទើបសត្វមូសបបួលគ្នាហើរទៅសុំព្រះឥសូរឱ្យធ្វើមាត់ខ្លួនឱ្យទៅ ជាតូចៗ ដើម្បីស្រួលខាំមនុស្ស លោក ។

ព្រះឥសូរក៏ទ្រង់ឆ្លើយតបមកវិញថា ” នៃមូស! មាត់ដែលយើងបានធ្វើឱ្យអ្នកឯង នេះ វាស្រួចល្មមណាស់ទៅហើយ ប៉ុន្តែបើអ្នកឯងចង់ខាំមនុស្សលោកឱ្យបានរហ័ស ហើយ មុតទៀតនោះចូរអ្នកឯងទៅរកព្រនង់មួយៗម្នាក់ដើម្បីជួយសំពងថែមទៀត ប៉ុន្តែចូរអ្នក ដឹងថា មនុស្សលោក គេមានព្រនង់នេះស្រាប់ហើយ ដូច្នេះចូរអ្នកត្រលប់ទៅវិញចុះ” ។

ពួកមូសក៏ហើរត្រលប់មកឋានមនុស្សលោកវិញ ហើយវាហើរត្រេចរកខាំ មនុស្ស លោក ទាំងយប់ទាំងថ្ងៃនៅគ្រប់ចន្លោះកៀនកោះ គ្រប់នគរ ដោយយកស្លាបធ្វើជាអន្លង ក្បាលស្វា ហើយវាវាយមនុស្សលោកដោយហើរ ខាំ យ៉ាងរហ័សបំផុត ដូចព្រះឥសូរបាន បង្គាប់វា។


















0 Comments:

Post a Comment