ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Tuesday, December 17, 2024

រឿង ប្រវត្តិអ្នកតាឃ្លាំងមឿង

kkkចំនួនអ្នកទស្សនា: Views

 រឿង​ ប្រវត្តិអ្នកតាឃ្លាំងមឿង

ទីកន្លែងអ្នកតានោះ ជាទីរហោស្ថាន មានរុក្ខជាតិតូចធំដុះជុំវិញ មានមែកបែកសាខាមានម្លប់ត្រឈៃ ត្រជាក់ គួរឱ្យសប្បាយអស្ចារ្យហើយមានសត្វបក្សីបក្សាកណ្តៀវខៀវខ្ញា ប្រចឹកគ្នាលើមែកព្រឹក្សានោះឮសូរសំឡេង ទ្រហឹង ។ 

បន្ទាប់អំពីរុក្ខជាតិ ក៏មានវាលស្រែព័ទ្ធជុំវិញ បើមើលអំពីចម្ងាយទៅឃើញរុក្ខជាតិដង្គុំ ត្រសុំខ្មួលខ្មៅ ដាច់ស្រយាលអំពីភូមិស្រុក។ 

បណ្តាដើមឈើទាំងអស់នៅទីនោះមាន ដើមសំរោងមួយខ្ពស់ជាងឈើងទៀតៗ ដុះចំពីមុខអាស្រម។ ពីសាលា ខែត្រពោធិ៍សាត់ ទីអ្នកតាមានចម្ងាយប្រមាណជា ៦គីឡូម៉ែត។ 

គេត្រូចេញតាម ផ្លូវថ្នល់ ពីសាលា ខែត្រទៅ ទិសខាងលិចប្រមាណជាពីរគីឡូម៉ែត ត្រូវងាកទៅទិសខាងត្បូង អយស្ម័យយាន ដល់ឃុំបាក់នឹម បែរទៅទិសខាងលិចដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅ

កាន់ កាត់ផ្លូវ ទិសខាងជើង ទើបដល់កន្លែងអ្នកតា។ ជុំវិញអាស្រមអ្នកតា មានវាលស្រឡះទំនេរ នៅ

ត្រង់ចន្លោះរុក្ខជាតិ។ នៅពីខាងត្បូង អាស្រមជាទីវាទុកសម្រាប់ធ្វើរោង មានបណ្តោយ ៦០ម៉ែត្រ ទទឹង

 ៤០ម៉ែត្រ។ អាស្រមនោះ ធ្វើដោយឈើប្រក់ស្បូវ មានបណ្តោយ ៨ម ទទឹង ៤ម កំពស់ ៤ម សសរលញ់ មិនមានជញ្ជាំងបិទបាំងទេ។ 

ជុំវិញអាស្រមមានលានទំហំ ៤ម ទុកបម្រុងឲ្យពួកអ្នកទៅ ធ្វើបុណ្យដើរហែប្រទក្សិណនៅពេលឡើងអ្នកតា។ 

ពីខាងក្រៅទីវាល មានរបងធ្វើដោយ ឈើខ្លឹមព័ទ្ធជុំវិញ មានតែផ្លូវចូលពីទិសខាងកើតមួយ និងពីខាងត្បូងមួយ។

 ក្នុងអាស្រម ខាងមុខតួអ្នកតាមានរានមាំ បណ្តោយ ៣ម ទទឹង ២ម កំពស់៥គិតធ្វើដោយឈើ ជារាន សម្រាប់ដាក់តង្វាយអ្នកតា ខាតជើង និងខាងត្បូងអ្នកតា មានបង្កាន់ដៃដោត ដោយចាមរនៃបៃមន់ ធ្វើដោយឈើដែរ។

 តួអ្នកតា មិនមានរូបរាងបែបឈើឬថ្មជាតំណាងទេគឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្តោយ ២ម ទទឹង១ម កំពស់២ម ដែលកើតអំពីសត្វកណ្តៀរវាពួនឡើងថ្មីទៀត សន្មតថា ជាតួអ្នកតាតែម្តង នៅកំពូលនៃដំបូក មានពំនូកដី៤-៥ស្រួចៗបែកចេញមើល ទៅដូចជាកំពូលនគរវត្ត។ 

កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកសំគាល់ថាបើមាន សត្វកណ្តៀរពួនឡើងថ្មីទៀត សន្មតថា ចៅហ្វាយខែត្រ ឬ ចៅហ្វាយស្រុកនៅ ខែត្រ- ស្រុកនេះ នឹងត្រូវផ្លាស់ចេញ ឬ ខូចបុណ្យសក្តិ ដីដំបូកនេះ មិនដឹងជាកើតពី ត្រឹមរាជ្យស្តេចណាទេ ពុំមានអ្នក ស្រុកណាដឹងសោះ។ 

ពិធីបុណ្យឡើងអ្នកតា : បុណ្យនេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយ របស់អ្នកស្រុក និងពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំក្នុ ងខែពិសាខ ថ្ងៃសៅរ៍។ តែមិនកំណត់ជាខ្នើត ឬ រនោចទេរើស


យកតែថ្ងៃសៅរ៍ ពេលធ្វើលុះណាតែមានសេចក្តីបង្គាប់ អំពីចៅហ្វាយស្រុកបាកាន ប្រាប់ទៅមេឃុំ មេស្ទឹង អាចារ្យវត្ត និងបណ្តារាស្ត្រ ទាំងអស់ឱ្យស្អាតល្អ សម្រាប់ព្រះសង្ឃ និងមន្ត្រីរាជការ ក្នុងខែត្រ។ 

ទំនៀមនេះជា ប្រពៃណីរបស់អ្នកស្រុក។ កាលពីថ្ងៃទី ១៨ មិថុនា ឆ្នាំ១៩៤៩ ពេលចាប់ផ្តើមបុណ្យ ត្រូវជួបជុំមេឃុំទាំងអស់ មេស្មឹង អាចារ្យវត្ត និងបណ្តារាស្ត្រ នៅទីកន្លែងអ្នកតា។ 

ពេលម៉ោង ៦ ល្ងាច មេស្មឹងអុជទៀនធូបទៅជម្រាប អ្នកតាថា: - ថ្ងៃនេះ យើងខ្ញុំ ជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យទៅទីនេះជូនលោកតាសុំឲ្យយើងទាំងអស់គ្នា បាន សុខសប្បាយ រួចគេលេងភ្លេងថ្វាយ មាន


ភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រពាំងទា តាមធម្មតា ឮ សូរភ្លេងប្រគំទ្រហឹងអឺងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របីមកពីស្រុកឆ្ងាយៗមកជួបជុំគ្នា មីរដេរដាសនៅទីនោះ។ 

ម៉ោង ៩ យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្តព្រះសង្ឃ ១០ អង្គចម្រើន ព្រះបរិត្ត។ លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង ៨កន្លះ ពួកមន្ត្រីរាជការ សាលាខែត្រ សាលាស្រុកគ្រប់


តំណែង អញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះហើយ ចូលទៅឈរនៅខាងត្បូងអ្នកតាមេស្មឹងអុជ ទៀនធូបជូនពួកអស់លោកដោតថ្វាយអ្នកតា ដោយសេចក្តីគោរព រួចមេស្មឹងបង្គាប់ឲ្យលើកគ្រឿង

តង្វាយ មករៀបនៅ លើរាន ចំពោះមុខអ្នកតា។ តង្វាយអ្នកតាគឺ 1. កន្ទេលក្រហម ខ្នើយ 2. សំពត់សក្រាលពីលើកន្ទេល 3. ស្លាធម៌១គូ(ដោតម្ពូ៥ ធូប៣សរសៃ) 4. ក្បាលជ្រូក១គូ មានទាំងកន្ទុយដាក់នៅមាត់ផង។ 5. ផ្តិលទឹកអប់១តួ

ឈើស្ទន់ៗ 6. ពានស្លាបារីមួយគូ 7. ដបស្រា ១ គូ មានទាំងពែង 8. ចេកនួន២ ស្និត តម្កល់លើចានទាប 9. បង្អែម២ ស្តុក 10. កន្ទោងស្លឹកចេក ១គូ 11. មាន់ស្ងោរ ១គូ 12. ស្នែងសត្វទន្សោង១គូ រណ្តាប់តង្វាយ

ទាំង ១៣ មុខនេះ មានគូគ្រប់ទាំងអស់ សម្រាប់ដាក់ឆ្វេងស្តាំ ក្រៅអំពី តង្វាយ ១៣ នេះមានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូណ៌ត្រៀបត្រា ដល់ដៅ លើរាននោះ។ គេអុជទៀនធូបចែកគ្នាកាន់ ដើរហែប្រទក្សិណជុំវិញអាស្រម ជាការគោរព ចំពោះអ្នកតា និងនឹកដល់គុណលោកឧកញ៉ា

សេនាបតីមឿង ដែលស៊ូប្តូរជីវិត យកឈាមក្រាលផែនដី មានកេរ្តិ៍ឈ្មោះតាំងពី គ្រឹះសាក់រាច​ ១៥១៦ ដ៏រាបមកដល់សព្វថ្ងៃនេះ ទើបអ្នកស្រុក សន្មតហៅថា អ្នកតាឃ្លាំងមឿង។

 គេរើសរកមនុស្សឱ្យមានរូបរាងប៉ុនៗគ្នា២នាក់ សម្រាប់ពាក់ ស្នែងសត្វទន្សោង 

(១) តែងតួស្លៀកសំពត់ជាបួងចងក្បិន ខ្លួនទទេ អ្នករាំ២នាក់ទៀត ធ្វើព្រានព្រៃម្នាក់ ស្តាយកាំភ្លើង ម្នាក់ស្តាយបាយសំណុំដើរតាម ពីក្រោយ ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរ លុះហែ៣ជុំរួចហើយ គេលេង ភ្លេងនោះឈ្មោះ ភ្លេងក្លាំង 

- អ្នករាំចាប់ពាក់ស្នែងរួចគ្រាបថ្វាយបង្គំអ្នកតា ៣ដង ឡើង រាំដែរឆ្វេងរៀងខ្លងមកជួបគ្នា

គម្រប់៣ដង វារនឹងដីអួតដាក់គ្នា ជល់គ្នាដូចសត្វមែនៗ ព្រានព្រៃដើររក ស្នាមជើងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់។ មនុស្សឈរមើល ពេញវាល នៅមុខអាស្រមអ្នកតានោះ។

 ទំនុកច្រៀង ១.បងដើរព្រៃស្តុក តត្រុកព្រៃស្បាត ។ 

ដើរកាត់ព្រៃញាត លេចវាល ចូលព្រៃៗ។ ២.ឡើងភ្នំចុះភ្នំ ថ្មដាធំៗ ល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា កៀងញីឃ្មាតថ្មីៗ ល្បាស់ព្រេចលាស់ខ្ចី ស្រណោះខែពិសាខៗ។

 ៣.កណ្តែតៗអើយ ទន្សោងគោបា លេចបន្លាជើងភ្នំ លេបក្រមុំទាំងមូលៗ។ 

៤.ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជូន កាប់ឬស្សីចងក្បួនជូនប្អូនទៅស្រុកៗ។

 ៥.កន្សែងបងបាត់ បងមិនស្តាយ បំណាច់ប្អូនឃ្លាតឆ្ងាយ បងស្តាយតែ ប្អូនស្រីៗ។

 ពួកអ្នកភ្លេងច្រៀងដរាប លុះព្រានទាំងពីរនាក់ ឃើញសត្វទន្សោងជល់គ្នាជាប់ ក្រាបរៀងខ្លួន លបបាញ់បាន ទើបដោះយកស្នែងសត្វទន្សោងទាំងពីរទៅតម្កល់នៅកន្លែង ដើមវិញ

 (លេងកន្លះម៉ោងចប់) បេស្ទឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទោង ចាក់ស្រា ដោតធូប ៣ សរសៃរួចនិយា យបួងសួងថា « ថ្ងៃនេះជា


ពេលវេលាល្អយើងខ្ញុំមកជួបជុំគ្នា ធ្វើបុណ្យ ឧទ្ទិសកុសលចំពោះលោកតាមឿង ដែលមានគុណ ចំពោះស្រុកខ្មែរ សូមលោកតាឱ្យព្រះពរសព្ទសាធុការដល់ប្រទេសកម្ពុជាឱ្យបានសុខសប្បាយសូមឱ្យ ព្រះករុណា

ជាម្ចាស់ជីវិត លើត្បូង សោយសេចក្តីសុខក្នុងរាជសម្បត្តិ ព្រមទាំងមន្ត្រី ខ្ញុំរាជការទាំងអម្បាលមាណ ក្នុងប្រទេសកម្ពុជា សូមឱ្យបានសេចក្តីសុខសប្បាយអស់ កាលជាអង្វែងរៀងទៅ សូមឱ្យ ទឹកភ្លៀងបង្អោរ

ចុះមក ឱ្យបានសព្វផែនដី ប្រទេសកម្ពុជា ឱ្យស្រុកសម្បូណ៌សប្បាយ កុំឱ្យមានភ័យអន្តរាយអ្វីឡើយ។ បួងសួង ៣ ដងស្រេច ហើយ យកកន្ទោងទៅដាក់ក្រោមដើមសំរោង នៅមុខអាស្រម។ រួចលើកគ្រឿង

តង្វាយ ទាំងអស់ចេញ។ និមន្តព្រះសង្ឃ ៥អង្គបង្សុកូល ពួកឧបាសកសូត្រ ឧទ្ទិសផល មេស្មឹង យកទឹកអប់ប្រោះទៅលើដំបូកដែលជាគូអ្នកតា ពួកអ្នករាជការ ចៅហ្វាយខែត្រ ចៅហ្វាយស្រុក និង មន្ត្រី

តូចតាចគ្រប់តំណែង បាចទឹក១ ផ្ចិលៗម្នាក់ រួចអញ្ជើញទៅ រាប់បាត្រនៅវាលមុខរោងព្រះសង្ឃ។

 ម៉ោង ១១ រៀបភោជនាហារ លៀងពួកមន្ត្រីសាលាខែត្រ សាលាស្រុកធំតូចគ្រប់តំណែងដោយវត្ថុដ៏ឧត្តម ពិសាសប្បាយ មានលេងភ្លេងត្រពាំងទា មានប្រុសស្រីច្រៀង តគ្នាជូនអស់លោកស្គាល់ដល់វម៉ោង ១២ជា

ការបង្ហើយកិច្ច ។ 

អំពីទំនៀមរាំពាក់ស្នែងទន្សោង និងពាក់កន្ទុយ ក្ងោកនេះ មានសេចក្តីដំណាលថា ក្នុងកាលដ៏កន្លងយូរមកហើយ សករាជ និងរាជ្យណាមិនប្រាកដ មានដើមឈើ១ ដើមនៅក្នុងស្រុកពោធិ៍សាត់ ថ្ងៃមួយព្រានព្រៃ២នាក់ មានឈ្មោះមិនប្រាកដ នាំគ្នាចូលព្រៃ ដើម្បីរកបាញ់សត្វតាមទម្លាប់របស់ខ្លួន ។ 

លុះចូលទៅដល់ដើមឈើនោះ ឮសូរសំឡេងសត្វកន្លង់ពីរោះ ហាក់ដូច សូរសំឡេងភ្លេងតូរ្យតន្ត្រីលាន់ឮរង់ ដូចជាសំឡេង ទ្រសាយដៀវ ឃើញសត្វទន្សាយ១គូ លោតកញ្ចោងជល់ គ្នាលេង ដូចគេរាំ ។

 មានសត្វខ្លា១គូក្រាបនៅទីនោះវាគោះកន្ទុយហាក់ដូចជាគេវាយស្គរ ។ 

មានសត្វក្ងោក១គូ កាងស្លាប បើកកន្ទុយលោតចុះលោតឡើង ហាក់ដូចគេចាក់ភ្លុកចាក់ក្បាច់ ។

 ព្រានទាំងពីរនាក់លាន់មាត់ថា ឱហ្ន៎! សត្វទាំងនេះប្លែកចំឡែកអស្ចារ្យ សូរសំឡេងសត្វកន្លង់ដូចសំឡេងតូរ្យតន្ត្រី សត្វទន្សាយ និងសត្វក្ងោក ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរ

តាម យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងអស់នេះ ទុកជាកេរឲ្យកូនចៅឯក្រោយ”។

ក្នុងអតីតកាលកន្លងទៅ ក្នុងរាជ្យព្រះចន្ទរាជាស្តេចគង់នៅបន្ទាយលង្វែក គ្រឹះសាក់រាច ១៥០២​ កាលជាន់នោះ ស្រុកខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែនាំសួយសារអាករឡើងទៅស្រុកសៀមព្រះចៅសៀម

ចាត់ព្រះរាជ បុត្រមួយព្រះអង្គមាននាមមិនប្រាកដឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករ គ្រប់យ៉ាង ក្រែងស្តេចស្រុកខ្មែរមានចិត្តមិនត្រង់ បំបាត់សួយសារ

អាករយកទៅមិនអស់ ឬ មួយក្រែងស្តេចខ្មែរ មានគំនិតក្បត់ មានចិត្តមិនត្រង់នឹងរាជការ ដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យមកនៅ ដើម្បីជំនួសនេត្រព្រះអង្គ ចំណែកព្រះរាជ

បុត្រមានចិញ្ចឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទ ចេះដឹងប្រហែល មនុស្ស ជាសត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមក រវាងស្រុកខ្មែរ និងស្រុកសៀមបាន ដោយស្ងាត់ ។

 ថ្ងៃមួយព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជា លោកចាត់ព្រះរាជបុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះមានរំលោភបៀតបៀន មិនមានសេចក្តី

 កោតក្រែង បង្គាប់ឱ្យនាំសួយឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង អស់ទ្រាំពុំបានក៏បង្គាប់ពួក ពេជ្ឈឃាដឱ្យចាប់រាជបុត្រស្ដេចសៀម យកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ ។

 ឯសត្វត្មាត លុះព្រឹកឡើង មិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា។ ហើរចុះហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកពាំព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតា។

 ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថាព្រះរាជបុត្ររបស់ ព្រះអង្គដល់ទីវង្គតហើយ រឿងនេះពិតជាស្តេចស្រុកខ្មែរសម្លាប់។ ទ្រង់ក្រោធខ្លាំង ណាស់កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់តាម

រឿង រួចបង្គាប់ឱ្យលើកកងទ័ពមកសងសឹក ស្តេចស្រុកខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាលោហិត ទាំងពួក សេនាបតី ហើយរឹបជាន់យក ទ្រព្យសម្បត្តិ

និងកៀរពួកបណ្តារាស្ត្រមកស្រុកសៀមកុំឱ្យសល់។

 ពួកកងទ័ព ក៏ចេញមក មកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ ព្រមទាំងព្រះញាតិ។ ចំណែកព្រះម្នាង ប៉ែនជាស្នំ ក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនិងសេនាបតីមឿង ព្រមទាំង

ភរិយានិងបុត្រ៤ នាក់ទៀត។ ពួកកង ទ័ពសៀម កៀរមនុស្សអំពីស្រុកខ្មែរដោយ ទាំងព្រះម្នាងទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណ ទាំង ឥតវិញ្ញាណ។ ចំណែកមេដំរីសមួយ មានកូននៅក្នុងពោះ

 ឈ្មោះជំទាវប៉ាល់ប៉ៃ ដែលជាព្រះទីនាំងដ៏ប្រសើរ ក៏ត្រូវ កងទ័ពសៀមកៀរយកទៅដែរ។ ពួកសៀមជាន់នោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ ចាប់មនុស្ស ដោតស្លឹកត្រចៀកដឹកយកទៅដូចសត្វ

ធាតុ ស្រីណាមានកូនខ្ចីចាប់ច្រកការុងឱ្យដំរីជាន់វារលែងតែមានកូន ក្នុងពោះ។ លុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសព្វគ្រប់។ ដោយសេចក្តីសងសឹកបាន សម្រេចដូចប្រាថ្នា ព្រះចៅទ្រង់

បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ ទៅនៅមួយក្រុម ជិតក្រុងហើយសន្មតឲ្យ ឈ្មោះថា

ក្រុមខ្មែរអ្នកត្រូរ។ ព្រះម្នាងប៉ែន ហាក់ជាស្រីមានបុព្វវាសនា ទុកណាជានាងទទួសគ្រោះថ្នាក់ដោយ សៀមយក ទៅយ៉ាងហ្នឹងក៏ដោយ នាងគង់នៅជាស្រីប្លែកអំពីស្រីទៀតៗ។ ដោយអំណាចកូនដែលនៅក្នុងគត៌ជាកូនមាន

ឥទ្ធិឫទ្ធិមានបុណ្យ ក៏បណ្តាលឱ្យអ្នកផងជិតខាង មានចិត្តទោរទន់ រាប់អានស្រឡាញ់ ជួយឧបត្ថម្ភជួយយក អាសានាងគ្រប់យ៉ាង។

 លុះនាងមានគភ៌គ្រប់ខែដប់ ក៏ប្រសូត្របុត្រមកដោតសុខសប្បាយអ្នកជិតខាង ទាំប្រុសទាំងស្រី ជួយថែទាំផ្តល់ទឹកក្តៅនឹងត្រជាក់ អ្នកណក៏មកមិនមានខាន ដោយអំណាចគុណបុណ្យ តេជៈបារមីនៃទារក

នោះ។ លុះប្រសូត្របាន ៣ ថ្លៃ ពួកក្រុមញាតិមូលមាត់គ្នា ឱ្យឈ្មោះកូននោះថា ឧទេន។ ចំណែកមេដំរីដែលជាព្រះទីនាំង ក៏កើតកូនក្នុងថ្ងៃដំ ណាលទារកនោះដែរ តែមេដំរីនោះ ផ្តាច់ខ្សែទន្ទឹង ទៅកើត កូន

នៅក្នុងព្រៃឆ្ងាយ លាក់មិនឱ្យអ្នកណាមួយដឹងឡើយ ដរាបដល់៣ ថ្ងៃ ទើបនាំកូនមកកាន់ទីកន្លែងដើមវិញ។ កូនដំរីនោះ មានពណ៌សម្បុរ ព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹង ទៅក្រាប

ទូលព្រះចៅ គ្រប់សព្វ ព្រះចៅពេញព្រះហឫទ័យណាស់។ ដំណាលពីកុមារឧទេនលុះបានអាយុប្រាំឆ្នាំដឹងសេចក្តីខុសត្រូវ ខ្លះ “ឪពុកខ្ញុំទៅឯណាពុំដែលឃើញ ក្មេងគេងទៀតមានម្តាយ “ឪពុកខ្ញុំមិនឃើញ ដូច

ឪពុកដូចគេ?” ម្តាយកាលបើឮ កូនសួរដូច្នេះ នាងណែនក្នុងទ្រូង អួលអាក់ខ្លោចផ្សារ និយា យប្រាប់កូនមិនរួចក៏និយាយបន្លែបន្ត ទៅកុំអោយកូនសួរទៀត ប់វាង ពីព្រោះខ្លាចក្រែងរឿងនោះមិនជិតដឹង

ទូទៅនឹងដល់នូវសេចក្ដីអន្តរាយនៃជីវិត។ កូនចេះ តែសួរញយៗ នាងក៏និយាយបង្វែងមិនអោយសួរបាន ដរាបដល់កូននោះអាយុ១២ឆ្នាំ។ ថ្ងៃមួយនឹកថាកូននោះ ខានប្រាប់ពុំបានក៏នាំកូន ទៅកាន់ទី

ស្នាក់តែពីរនាក់ ដំណាលរឿងរ៉ាវតាំងពីដើមដល់ចុង កូនស្តាប់ បានយល់ សេចក្តីសព្វគ្រប់ប្រាប់ម្តាយ អោយអត់ទ្រាំសិនចុះ កូននឹ ងគិតរកមធ្យោបាយមួយ ដើម្បីនឹងវិលទៅនគរវិញ។ ចំណែកកុមារឧទេន

ចាប់ដើម តាំងពីថ្ងៃដែលបានស្តាប់ពាក្យម្តាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាង មានអក្សរ ជាដើម ឧទេនជាកុមារឆ្លាតវាងវៃ អង់អាចប្លែកអំពីកុមារធម្មតា។ ថ្ងៃមួយកុមារឧទេនចូលទៅសេពគប់នឹង

ពួក ហ្មដំរី សុំខ្លួនជាអ្នកបម្រើ បោសច្រាសរោងដំរីដើម្បីរៀនវិជ្ជាខាងហ្មដំរីអោយស្ទាត់ ថ្ងៃមួយព្រះចៅ ស្តេចយាងមក ទតរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃ

មាន ព្រះបន្ទូលសួរថា ក្មេងនេះមកពីណា ហ្មដំរីក្រាបទូលតាមដំណើរដោយសព្វគ្រប់ ទ្រង់ពេញព្រះហរឬទ័យ មានព្រះបន្ទូលប្រាប់ថា ចូរមើលក្មេងនេះផង។

 ចាប់ដើមពីថ្ងៃនោះមក កុមារខំយកចិត្ត

ទុកដាក់ ធ្វើការដោយហ្មត់ចត់បោសប្រមូល អាចម៏ដំរីដុតបំពក់ជាជីរ ដើម្បីយកទៅដាំស្ពៃ ស្ពៃក៏មានគុម្ពធំប្លែក ចម្លែកអំពីស្ពៃអ្នកស្រុកធម្មតា។ លុះស្ពៃនោះ ធំល្មមដក កុមារឧទេន ដកយកទៅលាងយ៉ាង

ស្អាតរែកយក ទៅថ្វាយព្រះចៅ ទ្រង់ទតឃើញមានព្រះបន្ទូលថា នែ! កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតា កុមារក្រាបទូល តាមដំណើរសព្វគ្រប់ព្រះ ចៅទ្រង់ ប្រទានរង្វាន់ និងមុខងារជាអ្នក

ត្រួតត្រាភ្នាក់ងារខាងដំរី។ ដំរីជាកូនមេដំរីឈ្មោះជំទាវប៉ាលប៉ៃ ដែលជាទីនាំង ដ៏ប្រសើររបស់ព្រះ ចៅក៏ស្រាប់តែចុះប្រេងមានកិរិយាខុសប្រក្រតី កាចសាហាវមិនព្រមស្តាប់បង្គាប់ព្រេចហ្មស្លាប់ មិនមាន

អ្នកនឯណាមួយអាចដឹកបាន ថែមទាំងធ្វើបាបអ្នកស្រុកបោចរោចផ្ទះសម្បែងផ្អើលជ្រួល ច្របល់រត់ ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន។ ពួកអ្នកគង្វាលដំរី នាំសេចក្តីទៅទូលព្រះចៅៗទ្រង់ចាត់ការអោយស៊ើបសួរ រកអ្នកណាដែលអង់អាចក្លាហាន ហ៊ានទៅចាប់ដំរីនោះបាន។ ពេលនោះកុមារឧទេនឆ្លើយថា ខ្ញុំហ៊ាន ទទួលចាប់

ដំរីនោះបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេនចាត់កា រយ៉ាងណាអោយតែចាប់បានព្រះទីនាំងនោះ។ ឧទេន បង្គាប់អោយប្រមូលដំរី ៥០០មក ដើម្បីនិងរើសយកដំរីណាគួរយកមកធ្វើធ្លាក់បាន

 ទើបរើសយកម មេដំរីស ឈ្មោះជំទាវប៉ាលប៉ៃពេលចេញទៅចាប់ កុមារឧទេន បង្គាប់អោយរៀបពិធីបួងសួងសែនព្រេន អ្នកស្រុកផ្អើលមកមើលគឹកកង ពាសពេញមីរដេដាស់ អឹកអធិក។ លុះសែនព្រេនរួចកុមារឧទេនបង្គាប់អោយយក

ចេក៣ស្និត អំពៅ៣បាច់ ព្រះរាជទាន បញ្ជូនមកឲ្យឆាប់ ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណង »។ ពេលទៅដល់ ព្រះទីនាំងស្ទុះមករក ហាក់ដូចជាប្រុងនិងព្រេច តែបែរទៅជាក្រាបថ្វាយបង្គំវិញ ដោយ

អំណាច តេជៈបុណ្យបារមីនៃឧទេនៗ និយាយទូន្មានប្រដៅថា អាក្រក់ចេញទៅ ត្រូវធ្វើឲ្យស្ងួតល្អដូចអំពីដើម ទីនាំងឯងតាំងពីថ្ងៃនេះទៅ លះបង់មារយាទ ឲ្យចេក និងអំពៅស៊ីរួច និយាយថា ឯងទៅតាមយើង

ថាតែប៉ុណ្ណោះ ស្រាប់តែដំរីដើរតាមទៅដោយស្រួល ឥតបាច់ចាប់ចងថ្ងៃដែលទៅយកព្រះទីនាំងមក ព្រះចៅទ្រង់ ប្រទានរង្វាន់ឲ្យឧទេន និងប្រទាន និងប្រទានងារថា ជ័យអស្ចារ្យ ជាសេនាខាងទ័ពដំរី និង

ខាងទាក់ដំរីព្រៃ ។ ពួកអ្នករាជការទទួលស្គាល់ ខ្លាចអំណាចឧទេនថាជាអ្នកមោះមុត ស្ទាត់ជំនាញខាងហ្មដំរី សូម្បីតែពេលចេញ ទាក់ដំរីព្រៃម្តងៗមិនចាំមានគ្នាច្រើនប៉ុន្មាន ក៏ទៅទាក់បានដែរ ហាក់ដូច

ជាហៅមកបាន ព្រះចៅទ្រង់ពេញ និងទុកព្រះហឬទ័យលើកជ័យអស្ចារ្យ ប្រហែលគ្នានិងព្រះរាជបុត្ររបស់ព្រះអង្គ ។ លុះដល់អាយុ ១៦ ឆ្នាំ ជ័យអស្ចារ្យភ្នកនឹកដល់បំណងដើម ក៏រំពឹងគិតរកឧបាយណាមួយ

 នឹងដោះខ្លួនចេញអំពីកណ្តាប់ដៃសៀម ហើយទៅនៅស្រុកខ្មែរ សោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សអំពីស្រុកសៀម ឲ្យបានសម្រេចដូច សេចក្តីបំណង ។ ទើបដើរនយោបាយចាត់មនុស្ស ១៥នាក់

ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើត ធ្វើជាល និងឈើជើងដំរី ឲ្យយកជាលច្រកអាចម៍ដំរី ញាត់ឲ្យណែន ទុកឲ្យស្ងួត ចាក់រាយតាមស្ទឹងឬ ផ្លូវយកឈើ ជើងដំរី ដើរសង្កត់ជាស្នាមដាន

 ដូចជាដំរីដើរមែនៗ ដើម្បីឲ្យអ្នកស្រុកឃើញ ហើយនាំពត៌មាននោះក្រាប ទូលព្រះចៅៗ និងទ្រង់ចាត់ឲ្យសេនាអស្ចារ្យខ្លួន ទៅតាមទាក់មិនខាន ម្យ៉ាងទៀត ដើម្បីឲ្យពលដែលព្រះចៅចាត់ ឲ្យទៅជាមួយ ជឿ

ជាក់ក្នុងចិត្តថា ជាដានដំរីពិតមែន ។ 

ចំណែលអ្នកស្រុក លុះឃើញដានជើងដំរី និងអាចម៍ធំៗ អណ្តែតតាមទឹកមកដូច្នោះ ក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅៗទ្រង់ប្រើជ័យអស្ចារ្យឲ្យទៅតាមទាក់ដំរីព្រៃ

 ដែលមានដានជើងធំនោះ ។ ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្តាប្រោស បើទ្រង់សព្វព្រះទ័យ ចង់បាន ដំរីបែបនោះលុះតែមានគ្នាច្រើន និងដំរីធ្នាក់ដ៏ច្រើន ហើយឲ្យមនុស្សដែលទៅជាមួយទួលព្រះបង្គំ

ទាំងប៉ុន្មាន ស្តាប់បង្គាប់ទូលបង្គំ ទើបធ្វើការនោះបាន ពេលចេញទៅ សូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យ មានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរ ប្រគល់ការនោះឲ្យអស្ចារ្យ តាម

ត្រូវការធ្វើបែបណាៗស្រេច នៅលើជ័យអស្ចារ្យចុះ ។ លុះរៀបធ្វើពិធីរួច ព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញ បើឈ្មោះណាមិនស្គាល់ បង្គាប់ ត្រូវសម្លាប់បាន ។ លុះចេញទៅបានចំនួន ១៥ថ្ងៃដល់ពាក់

កណ្តាលផ្លូវមកស្រុកខ្មែរ ជ័យអស្ចារ្យធ្វើសារ ទៅក្រាបទូលព្រះចៅវិញថា “សូមទ្រង់មេត្តាប្រោស ទូលបង្គំជាខ្ញុំតាមទាក់ដំរីនោះកាន់តែឃើញដានកៀកហើយ


តែអស់ស្បៀង សូមព្រះអង្គមេត្តាប្រោស ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរួសរាន់ ដោយបំណងចង់ បានដំរីនោះពេក ភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យឫ សង្ស័យដោយហេតុណាមួយ

ឡើយ។ ជ័យអស្ចារ្យ លុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ ក៏បន្តដំណើរទៅទៀត ចំនួន៥ ថ្ងៃក្រោយមក ក៏បានដល់ស្រុកបាត់ដំបង ដែលជាដីខ្មែរ មានអ្នកស្រុកជិតឆ្ងាយ គ្រប់តំបន់រត់មកចុះ

ចូល ថ្វាយខ្លួនជាពលសេនា ព្រមទាំងសេនាចាស់ម្នាក់ ធ្លាប់បំរើ ព្រះវរបិតាឈ្មោះមឿង និងកូនប្រុស ៤ នាក់ បានចូលមកថ្វាយខ្លួនដែរ ក៏មានមនុស្ស ច្រើនល្មមតទល់ នឹងព្រះចៅសៀមបាន។ 

ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងដំរីប្រើឲ្យ ទៅអញ្ជើញម្តាយមកស្រុកខ្មែរ រួចចងកូបជំទាវប៉ាល់ប៉ៃទៅទទួលម្តាយ។ មេដំរីទៅដល់ទីកន្លែងម្តាយ ពេលពាក់កណ្តាលអធ្រាត្រ មេដំរីវា ទម្លាក់បំពង់ ៣ដង ម្តាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល តែមិនឃើញកូន

ឃើញតែសំបុត្រ មើលដឹងសេចក្តីសព្វគ្រប់ រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ ខំស្រូតឲ្យជួបនឹងកូននៅ ស្រុកបាត់ដំបង។ ទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថា ខ្លួនហ្នឹងហើយជាព្រះរាជ

បុត្ររបស់ ព្រះចន្ទរាជាគង់នៅបន្ទាយលង្វែក ឥឡូវនេះវិលមកគ្រងរាជ្រស្នងព្រះបិតា។ រឿងនេះមិនបាត់ស្ងាត់ ជ្រាបដល់ ព្រះចៅសៀម ទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេក និងតូចព្រះទ័យក្រៃលែង ទ្រង់

ប្រជុំពួកសេនាយោធាមកប្រាប់ថា ជ័យអស្ចារ្យ ប្រើឧបាយកលបោកបញ្ឆោតយកព្រះខ័នសឹក ព្រមទាំងទ្រព្យមានវិញ្ញាណ រត់ទៅស្រុកខ្មែរ ឥតវិញ្ញាណ នេះត្រូវលើកទ័ពតាមទៅដណ្តើមយកមកវិញឲ្យបាន ហើយ

ចាប់ជ័យអស្ចារ្យ សម្លាប់ឲ្យផុត ពូជព្រះចន្ទរាជា ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់។ ជ័យអស្ចារ្យបានដំណឹងច្បាស់ថា ព្រះចៅលើកទ័ព មកតាមដូច្នោះ ទ្រង់ជំនុំនឹង សេនាបតីថាឥឡូវពលសេនាយើង

 និងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុំបរិបូណ៌ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណា ឲ្យមានជ័យជំនះ ពេលនេះសេនាទាំងអស់មិន មានអ្នកណាមួយហ៊ាន ឆ្លើយទទួលធានាអះអាងសោះ មានតែ

សេនាមឿងឆ្លើយធានាអះអាងហ៊ានតទល់នឹងទ័ពសៀម ដោយ ឧបាយកលមួយក៏ចម្លែកគឺហ៊ានប្តូរជីវិត ដើម្បីនឹងទៅកែនពលខ្មោច ធ្វើជាទ័ពជាច្បាំងនឹងពលសៀម។ ទើប បង្គាប់ឲ្យជីករណ្តៅទំហំ

 ៤ម៉ែត្រ ៤ ជ្រុង ជម្រៅ ៤ម៉ែត្រ រួចឲ្យដាក់គ្រឿងសស្ត្រាវុធក្នុងរណ្តៅនោះ ដើម្បីនឹង លោតទៅឲ្យជង់ស្លាប់ ពាក្យឱវាទលោកប្រកាសថា «សូមឲ្យអស់លោក ខំប្រឹងយកចិត្ត ទុកដាក់ក្នុងរឿងចម្បាំង ពេលនេះ

 ដើម្បីរំដោះដែនដីខ្មែរ ឲ្យបានរួចអំពីកណ្តាប់ដៃនៃបច្ចាមិត្ត ចំណែកខ្ញុំៗ ធានាខា ងទ័ពខ្មោច សូមអស់ លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅ បាន ៧ថ្ងៃ ឮសូរសន្ធឹកហ៊ោកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់ យើងនឹង

 មានជ័យហើយ។ លុះផ្ដាំរួចលោតចុះក្នុងរណ្តៅព្រឹប ប្រពន្ធឃើញប្ដីលោតដូច្នោះក៏លោតទៅជាមួយនឹងប្តីព្រម

ទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់៧ លាន់ឮសូរសន្ធឹកដូចកាលផ្តាំមែន។ ទ័ពសៀមចូលដល់ បាត់ដំបងឆ្លងចូលមកអូរមួយសព្វថ្ងៃហៅថាអូរស្វាយដូនកែវជូនគ្នានឹងទ័ពជ័យអស្ចារ្យ ទ័ព

ខ្មោចចេញសម្តែងឫទ្ធិ ធ្វើឲ្យពលសៀមវិលមុខ ចុកពោះ ចុះក្អួតដួលខ្លួនឯងស្រួសៗ ទ័ពព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ ពួកកងទ័ពសៀមទប់ទល់មិនបាន ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសព្វគ្រប់

ព្រះចៅទ្រង់ជ្រាបឲ្យថយត្រឡប់ទៅស្រុកសៀមវិញ។ ចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យ នាំគ្នាត្រឡប់មកកាន់ បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ។ ចាប់ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួល

រាជាភិសេក សោយរាជ្យនិងទទួលនាមថាព្រះជ័យចេស្តា ព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យ។ លុះព្រះអង្គបានឡើង សោយរាជ្យសម្បត្តិសុខសាន្តហើយ ទ្រង់នឹកដល់ទ្រង់នឹកឃើញដល់គុណូប

ការ:សេនាមឿង ដែលស៊ូប្តូរជីវិត ចំពោះព្រះអង្គ និងចំពោះទឹកដីខ្មែរ ទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាង ឱឡារិករអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញ។



Friday, December 13, 2024

រឿង ដើម​កំណើត​អ្នកតា

kkkចំនួនអ្នកទស្សនា: Views

 រឿង ដើម​កំណើត​អ្នកតា

បើ​តាម​រឿងព្រេង​នេះ អ្នក​តា​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន មុន​នានា​ប្រទេស​ទាំង​អស់​លើ​ទ្វីប ។

រឿង​ដើម​មាន​ដូច​តទៅក្នុង​សម័យ​ព្រេង​នាយ មាន​បុរស​ជា​អ្នក​ទី​ទ័ល​ក្រ​ពីរ​នាក់​គឺ: 

ឪពុក​និង​កូន​ប្រុស​ពេញ​កំលោះ អាស្រ័យ​ក្នុង​ភូមិ​និគម​ដ៏​តូច​មួយតាំង​នៅ​ដាច់​ស្រយាល​ពី​រាជធានី ។ 

នៅ​នា​វស្សន្តរដូវ បុរស​ឪពុក​មាន​ជំងឺ​យ៉ាង​ទម្ងន់ ក៏​ទទួល​អនិច្ច​កម្ម​ទៅ ទុក​កូន​នៅ​កំព្រា​តែ​ម្នាក់​ឯង ។

 កូន​នោះ​គិត​ថា: អញ​មិន​គួរ​យក​ខ្មោច​ឪពុក​ទៅ​បញ្ចុះ​ជិត​ម៉ុង​អ្នក​មាន​ធន​ធាន​នោះ​ទេ

 ត្រូវ​តែ​យក​ទៅ​បញ្ចុះ​ឲ្យ​ឆ្ងាយ​ពី​គេ ព្រោះ​ខ្លួន​អ្នក​ទី​ទ័ល​ក្រ គិត​ហើយ​ទើប​យក​សព​ឪពុក ទៅ​បញ្ចុះ​ក្បែរ​ជើង​ភ្នំ​មួយ​ឆ្ងាយ ។ 

លុះ​បញ្ចុះ​រួច​ហើយ ក៏​លា​ខ្មោច​ឪពុក​វិល​មក​ប្រកប​អាជីវ​កម្ម តាម​ធម្មតា​វិញ ។ 

ដោយ​សេចក្ដី​អាល័យ​ឪពុក​ខ្លាំង​ពេក បុរស​កម្សត់​មិន​អាច​បំភ្លេច​ចោល​ម៉ុង

​ឪពុក​បាន តែង​យក​ចំណី​ទៅ​សែន​ជូន​ជា​ញឹក​ញាប់ ។ 

គាប់​ជួន​ថ្ងៃ​មួយ មាន​ភ្លៀង​បង្អុរ​ចុះ​ជាប់ មិន​ដាច​គ្រាប់​សោះ ចៅ​កម្សត់​ក៏​ស៊ូ​ទ្រាំ​អត់​បាយ​អត់​ទឹក

 ដេក​នៅ​ជិត​ម៉ុង​ឪពុក មិន​ព្រម​ត្រឡប់​ទៅ​លំនៅ​វិញ ។

ក្នុង​រាត្រី​ដ៏​ស្ងប់​ស្ងាត់​នោះ ពេល​ដែល​ចៅ​កម្សត់​កំពុង​និន្ទ្រា​លក់​ស្កល់ 

ព្រលឹង​ខ្មោច​ឪពុក​បាន​មក​ពន្យល់​សប្ដិ និយាយ​នឹង​កូន: 

"នែ​កូន! កូន​ឪពុក!... ម្ដេច​ក៏​កូន​នៅ​តែ​ស៊ូ​ប្ដូរ​នឹង​ឪពុក​ដែល​ចែក​ឋាន​ទៅ​ហើយ?

 តើ​សព្វ​ថ្ងៃ​នេះ កូន​មាន​គោល​បំណង​យ៉ាង​ណា​ខ្លះ?

” ព្រលឹង​កូន​ក៏​ឆ្លើយ​ទៅ​វិញ​ថា: "កូន​គ្មាន​ប្រាថ្នា​អ្វី​ទេ​លោក​ឪពុក" លុះ​ព្រលឹង​ឪពុក សួរ​បញ្ជាក់​បី-​បួន​លើក 

ទើប​ព្រលឹង​កូន​ឆ្លើយ​តប​ទៅ​វិញ​ថា "ក្នុង​ជាតិ​នេះ កូន​ប្រាថ្នា​ចង់​តែ​ឲ្យ​បាន​ជា​ធំ​ជាង​គេ​ទាំង​អស់ 

សូម្បី​តែ​ស្ដេច ឲ្យ​តែ​ឃើញ​គឺ​ត្រូវ​តែ​សំពះ​រូប​កូន" ។


 ព្រលឹង​ខ្មោច​ឪពុក​បាន​ប្រាប់​ទៅ​ព្រលឹង​កូន​វិញ​ថា  បំណង​កូន​ឯង​នេះ​នឹង​បាន​សម្រេច​ពិត ។

 ថ្ងៃ​ស្អែក​នេះ កូន​ត្រូវ​ក្រោក​ពី​ព្រលឹម ដើរ​ចេញ​ពី​ទី​នោះ​ទៅ​តាម​ផ្លូវ​ខាង​ជើង​ភ្នំ កាល​ណា​ឃើញ

​ភ្នំ​បី​ជាប់​រដឹក កូន​ត្រូវ​ខំ​ត្រាច់​ឲ្យ​ហួស​ទៅ​ទៀត នុ៎ះ​កូន​នឹង​ឃើញ​ផ្លូវ​លំ​មួយ នៅ​ដើម​ផ្លូវ​នោះ មាន​ឈើ​បី​ដើម​ធំ​ៗ ហើយ​ខ្ពស់​ៗ​ផុត​ឈើ​ដទៃ​ផង ។ 

នៅ​ក្រោម​ព្រឹក្សា​នោះ​មាន​ថ្ម​មួយ​ផ្ទាំង​ខ្ពស់​ភ្លឺ​រលោង ស្ថិត​នៅ​ខាង​មុខ​ថ្ម​ទាំង​ពួង ដ៏​មាន​វល្លិ​

ដុះ​ព័ទ្ធ​ដូច​ក្បាច់​រចនា នុ៎ះ​គឺ​ជា​សិលា​ដ៏​ពិសិដ្ឋ​សម្រាប់​អ្នក​មាន​បុណ្យ កាល​បើ​បាន​ទៅ​ដល់​ហើយ ចូរ​កូន​ឡើង​អង្គុយ​លើ​ថ្ម​នោះ​ទៅ 

 ចូរ​កូន​ធ្វើ​តាម​បណ្ដាំ​ឪពុក​នេះ​កុំ​ខាន ឪពុក​លា​កូន​ហើយ 

ធ្វើ​តាម​បណ្ដាំ​ឪពុក​នេះ​កុំ​ខាន ឪពុក​លា​កូន​ហើយ  ។

លុះ​ព្រឹក​ឡើង បុរស​កម្សត់ ភ្ញាក់​ដំណេក មាន​អាការ​ញ័រ​អស់​អង្គ​ប្រាណ ជឿ​ស៊ប់​ក្នុង​ការ​យល់​

សប្ដិ​នោះ ប៉ុន្តែ​មិន​ទាន់​យល់​ការណ៍​អាថ៌​កំបាំង​នៃ​សុបិន​នៅ​ឡើយ​ទេ ក៏​សំពះ​លា​ម៉ុង​ខ្មោច​

ឪពុក​ដើរ​ចេញ​ទៅ​ដោយ​សង្ឃឹម​ថា បើ​បាន​សម្រេច​ដូច​បំណង​មែន 

នឹង​វិល​ត្រឡប់​មក​ធ្វើ​កិច្ច​វត្ត​តាម​ធម្មតា​វិញ ។

 បុរស​កំលោះ ខំ​ស្រូត​កាត់​ព្រៃ​លេច​វាល ផុត​វាល​ចូល​ព្រៃ អស់​វេលា 

៧​យប់ ៧​ថ្ងៃ ទើប​បាន​ឃើញ​ដើម​ឈើ​ធំ​ខ្ពស់​ៗ និង​ថ្ម​ពិសិដ្ឋ​ទំនង​ដូច​ពាក្យ​ខ្មោច​ឪពុក​បាន​ផ្ដាំ​

មែន ក៏​ឡើង​ទៅ​អង្គុយ​លើ​ថ្ម​នោះ តាម​បណ្ដាំ​ឪពុក ។

 ខណៈ​នោះ រាង​កាយ​បុរស​កំលោះ​ក៏​ប្រែ​កាយ​មួយ​រំពេច​ទៅ​ជា​សិលា​រឹង​កក្រោះ​គ្មាន​វិញ្ញាណ

 ។ ចាប់​តាង​ពី​ពេល​នោះ​មក អ្នក​តា​កំលោះ​តែង​បាន​ទទួល​នូវ​លាភ​សក្ការ​និង​វន្ទនាការ​អំពី​ជនានុជន​គ្រប់​ជាន់​ថ្នាក់​មែន ។ 

ការ​សែន​ព្រេន​បន់​ស្រន់​ក៏​មាន​ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក

 ឯ​អ្នក​តា​សោត​ក៏​ទើប​នឹង​រូប​មួយ​ប៉ុណ្ណោះ ។ តាម​យោបល់​ខ្ញុំ​ថា ដើម​ឡើយ​អ្នក​តា​កំលោះ​

នេះ មិន​មែន​មាន​បំណង​ធ្វើ​ជា​អ្នក​តា​ថ្ម​ទេ គឺ​គ្នា​ប្រាថ្នា​ឲ្យ​តែ​បាន​មហេសក្ខ​ភាព 

និង ឥស្សរ​ភាព​ទេ​តើ ។ 

ថ្ងៃ​ក្រោយ​មក គហបតី​នៅ​ជន​បទ​នោះ បាន​រៀប​ចំ​ជា​ក្បួន​យ៉ាង​ឧឡារិក

 និង​នាំ​កូន​ស្រី​ទៅ​កាន់​ត្រកូល​ខាង​ប្ដី ដើម្បី​រៀប​អាពាហ៍ពិពាហ៍ 

ក៏​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ដោយ​ពុំ​បាន​ដឹង​ថា​មាន​អ្នក​តា ។ 

លុះ​មក​ដល់​មុខ​អ្នក​តា​កំលោះ​ៗ​បាន​ឃើញ​រូប​នាង​ស្រី​នោះ មាន​សេចក្ដី​ប្រតិព័ទ្ធ​ស្នេហា 

ក៏​ឆក់​យក​មក​ដាក់​លើ​ថ្ម​មួយ​ដុំ​ជិត​ខ្លួន នាង​ក្រមុំ​ក៏​ប្រែ​កាយ​ក្លាយ​ខ្លួន​ជា​ថ្ម​ដែរ​រក​ផ្លូវ​កែ​មិន​

បាន ដោយ​មហិទ្ធិឫទ្ធិ​របស់​អ្នក​តា​កំលោះ ។

3

ចំណែក​គហបតី​ជា​ឪពុក ក៏​បន់​ស្រន់​អ្នក​តា​អស់​ពេល​ដ៏​យូរ ដើម្បី​ឲ្យ​កូន​មាន​រូប​រាង​ជា​មនុស្ស​

វិញ តែ​ជា​ការ​ឥត​ប្រយោជន៍​សោះ ។ គហបតី​មាន​សេចក្ដី​ក្ដៅ​ក្រហាយ ព្រម​ជា​មួយ​នឹង​ទុក្ខ​

សោក​ជា​ខ្លាំង រក​ធ្វើ​ប្រៀប​ពុំ​បាន​ឡើយ គាត់​ក៏​តាំង​ចិត្ត​ចង​ពៀរ​នឹង​អ្នក​តា​នោះ​វិញ ។ 

ត​មក​គហបតី​ធ្លាក់​ខ្លួន​មាន​ជំងឺ​យ៉ាង​ធ្ងន់ ដោយ​រោគ​ក្អក​ធ្លាក់​ឈាម ពេទ្យ​ហ្ម​មិន​អាច​មើល​ជា​ឡើយ ។

 មុន​នឹង​ធ្វើ​មរណកាល​ទៅ គាត់​បាន​ផ្ដាំ​ប្រពន្ធ​ថា កាល​ណា​គាត់​ស្លាប់​ទៅ ត្រូវ​យក​ធ្យូង ៤ ដុំ

 ដាក់​ក្នុង​ក្ដារ​មឈូស​គ្រប់​ជ្រុង​ទាំង​បួន​ឲ្យ​គាត់​កុំ​ខាន ។

 ដោយ​គាត់​មាន​បំណង​នឹង​យក​ទៅ​ដុត​ទី​កន្លែង​អ្នក​តា​ឲ្យ​ឆេះ​គ្រប់​ទិស​ទាំង​បួន​ទិស 

សង​គំនុំ​ចិត្ត​របស់​គាត់​វិញ ។ ប្រពន្ធ​ទទួល​ធ្វើ​តាម​បណ្ដាំ​ប្ដី​ទាំងអស់ ។

ថ្លែង​ពី​អ្នក​តា​កំលោះ កាល​បើ​បាន​ដឹង​រឿង​ថា​ខ្មោច​គហបតី​បម្រុង​នឹង​ដុត​ខ្ទម​ដូច្នោះ 

ក៏​និម្មិត​ខ្លួន​ជា​មនុស្ស​ចាស់​ម្នាក់ ទៅ​និយាយ​ពន្យល់​ប្រពន្ធ​គហបតី​ថា លោក​ស្រី លោក​ស្រី​មិន​ត្រូវ​ចេះ​តែ​ធ្វើ​តាម​បណ្ដាំ​ប្ដី 

នាំ​ឲ្យ​ខុស​ទំនៀម​ទម្លាប់​យ៉ាង​នេះ​សោះ មិន​ដែល​មាន​នរណា​យក​ធ្យូង​ទៅ​ដាក់​ក្នុង​មឈូស​ដាក់​សព​ប្ដី ដូច​លោក​ស្រី​ទេ" ។

ដោយ​សារ​ពាក្យ​ណែនាំ​នេះ ស្រី​មេម៉ាយ​ក៏​ព្រម​បន្ថយ​ដក​យក​ធ្យូង​បី​ដុំ​ចេញ

 ទុក​ឲ្យ​នៅ​សល់​តែ ១​ដុំ ព្រោះ​មុន​ពេល​ស្លាប់​ប្ដី​បាន​ផ្ដាំ​យ៉ាង​ម៉ឹង​ម៉ាត់​ណាស់ ។ 

រី​ឯ​ខ្មោច​គហបតី​វិញ បាន​ធ្យូង ១​ដុំ​តូច​នេះ​ទៅ​ដុត​ខ្ទម​អ្នក​តា​១​ជ្រុង ឆេះ​ហុយ​ទ្រលោម​ដូច​បំណង ។ 

គតិ​ក្នុង​រឿង​ព្រេង​នេះ: ព្រោះ​ហេតុ​នោះ​ហើយ ទើប​ចិន​តែង​ដំណាល​ប្រាប់​កូន​ចៅ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ថា 

 ខ្ទម​អ្នក​តា​ចិន​តែង​ស្រុត ១​ជ្រុង​ជា​ដរាប ទោះ​បី​ស្ថាបនា​ដោយ​អ្វី​ក៏​ដោយ ដូច​មាន​ន័យ​ក្នុង​រឿង​ខាង​លើ​នេះ​ស្រាប់ គឺ​ដោយ​ខ្មោច​គហបតី​នោះ​ដុត ។

4

ពេល​ចូល​រូប អ្នក​តា​តែង​ជិះ​កៀវ​នេះ​ជា​តំណាង​ដុំ​ថ្ម​ដែល​គាត់​ឡើង​ទៅ​អង្គុយ ហើយ​ក្លាយ​រូប​រាង​ទៅ​ជា​អ្នក​តា​ថ្ម ឯ​អ្នក​តា​ខ្មែរ​យើង​ក៏​មាន​ឥរិយា​បថ​ប្រហែល​នឹង​អ្នក​តា​ចិន​ដែរ ប្រហែល​ជា​ក្លាយ​មក​ពី​ចិន​ទេ​ដឹង​ជំនឿ​នេះ?


ទោះ​បី​មាន​ការ​ប្រញាប់​យ៉ាង​ណា​ក្ដី អ្នក​តា​ចិន​តែង​តែ​ប្រាប់​អ្នក​ដែល​មក​រក​មើល​ជតារាសី​ថា "ចាំ​ទៅ​សួរ​អ្នក​តា​ធំ​សិន" គឺ​ប្រហែល​ជា​ចាំ​ទៅ​សួរ​ខ្មោច​ឪពុក​ទេ​ដឹង? ព្រោះ​ឪពុក​គាត់​បាន​ឲ្យ​ឥស្សរភាព​នេះ​មក​គាត់ ។ ឯ​អ្នក​តា​ធំ​មិន​ដឹង​ជា​នៅ​ឯ​ណា​ទេ?


ចិន​កាន់​ទំនៀម​មួយ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​មុន​រៀប​មង្គល​ការ​កូន​ប្រុស​-ស្រី សាមី​ខ្លួន​ត្រូវ​តែ​ទៅ​ប៉ាយ​អ្នក​តា​ជា​មុន​សិន ដើម្បី​ថ្លែង​សេចក្ដី​គោរព​ចំពោះ​អ្នក​តា តែ​សេចក្ដី​ក្នុង​រឿង​នេះ ដែល​កូន​ស្រី​គហបតី​ក្លាយ​រូប​ទៅ​ជា​ថ្ម ដោយ​សារ​តែ​អ្នក​តា​ស្រឡាញ់​ទេ មិន​មែន​ខ្វះ​ការ​គោរព​ចំពោះ​អ្នក​តា​ទេ ។


ចិន​គ្រប់​ឋានៈ តែង​កោត​ខ្លាច​គោរព​អ្នក​តា មាន​ចិន​ត្រង់​ណា មាន​អ្នក​តា​នៅ​ត្រង់​នោះ ។ ម៉្យាង​ទៀត អ្នក​តា​នេះ​ហើយ​ដែល​ជា​សរណៈ​មួយ​យ៉ាង​ខ្ពង់​ខ្ពស់​របស់​ជាតិ​ចិន ។ សេចក្ដី​សន្និដ្ឋាន: បើ​យើង​ពិនិត្យ​តាម​រឿង​ព្រេង​នេះ អ្នក​តា​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន ហើយ​ហូរ​ហៀរ​ចូល​មក​ប្រទេស​ខ្មែរ​យើង ដោយ​សារ​មាន​ជាតិ​ចិន ចូល​មក​រកស៊ី​នៅ​ប្រទេស​យើង​ច្រើន​ទាំង​ទឹក​ដី​ស្រុក​គេ ក៏​កើត​មុន​ស្រុក​យើង​ច្រើន​សតវត្ស​មក​ហើយ​ដែរ ។ ខ្មែរ​យើង​ច្រើន​បញ្ជាន់​រូប​មេមត់ ខ្មោច បិសាច ទេព្រក្ស អារក្ស ការ​បញ្ចូល​រូប​អ្នក​តា​នេះ​ធ្វើ​តាម​ជាតិ​គេ​ទេ​ដឹង? ព្រោះ​អារ្យ​ធម៌​ខ្មែរ និង ចិន មាន​ការ​ជាប់​ទាក់​ទង​គ្នា​យូរ​យារ​ណាស់​មក​ហើយ ។ ឯ​ព្រហ្មញ្ញ​សាសនា​វិញ​ដែល​ចូល​មក​ប្រទេស​យើង មាន​តែ​ការ​បន់​ស្រន់ បួង​សួង ច្រៀង​រាំ​បូជា​លា​បំណន់​តែ​ប៉ុណ្ណោះ ដែល​ក្នុង​សម័យ​ព្រះ​ពុទ្ធ​សាសនា​យើង​សព្វ​ថ្ងៃ​នេះ យើង​នៅ​តែ​ឃើញ​មាន​ពុទ្ធ​សាសនិក​ខ្លះ និយម​ថ្វាយ​ស្លា​ធម៌​ដូង អង្ស័ក កោរ​សក់ ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធ​រូប​ជា​ដើម ។


សេចក្ដី​បញ្ជាក់​ដោយ​ឡែក : ទោះ​បី​អ្នក​តា​ខ្មែរ​ក្ដី យួន​ក្ដី ចិន​តែង គោរព​ទាំង​អស់ ផ្ទុយ​ទៅ​វិញ​ខ្មែរ​យើង​ទេ​ដែល​មិន​សូវ​គោរព​អ្នក​តា​ដែល​ជាតិ​ចិន​កសាង ខ្មែរ​ទុក​ជា​ល្បែង​មួយ​សម្រាប់​កម្សាន្ត​ទៅ​វិញ ។


 

Monday, December 9, 2024

រឿង ​មហាឫសី​ប្រោះ​ខ្លា

kkkចំនួនអ្នកទស្សនា: Views

 រឿង​មហាឫសី​ប្រោះ​ខ្លា


ដើម្បីជាការចែករំលែកនូវ ចំណេះខ្លះៗអំពីរឿងព្រេងបុរាណខ្មែរ ពេលនេះយើងនឹងលើកយករឿងព្រេងមួយមកនិទានចែកជូនមិត្តអ្នកអានទាំង​អស់គ្នា​ "រឿង​មហាឫសី​ប្រោះ​ខ្លា"

រឿង​មហាឫសី​ប្រោះ​ខ្លា
    មាន​និទាន​មួយ​ដំណាល​ថា : មាន​ខ្លា​ទោល ១ ទៅ​ដេក​លើ​រូង​ពស់ ៗ​លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង ។

 ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​មួយ​អង្គ​និមន្ត​គោចរ ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ ។
 ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា ˝

 អញ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ

 ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម៉េ្លះ​ហើយ​អញ​ខាំ​ព្រះ​ស្ដែង ស៊ី​ពុំ​លែង​ឡើយ˝ ។

 មហាឫសី​ឆ្លើយ​ថា ˝ព្រះស្ដែង​ដេក​លើ​រូង​ពស់ ៗ

 ចឹក​ស្លាប់ អញ​ប្រោះ ព្រះ​ស្ដែង​ឲ្យ​រស់​ឡើង​វិញ គួរ​តែ​ព្រះ​ស្ដែង​សង​គុណ​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​គិត​ខាំ​អញ​វិញ˝ ។

 មហាឫសី​និង​ខ្លា​ប្រកែក​ជជែក​គ្នា​មិន​អស់ មិន​ហើយ ទើប​នាំ​ទៅ​ប្ដឹង​ចចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន ។
 ចចក​ជញ្ជឹង​គិត​ថា 

˝ អញ​នៅ​ក្នុង​ព្រៃ​សព្វ​ថ្ងៃ​នេះ​ពឹង​ពាក់​អានុភាព​ខ្លា បើ​អញ​កាត់​ក្ដី​នេះ​ឲ្យ​ខ្លា​ចាញ់ សម​អញ​នឹង​ពឹង​ពាក់​ខ្លា​នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ˝ ។ ចចក​គិត​ដូច្នេះ​ហើយ ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។

 ឯ​ចចក​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា ឆន្ទាគតិ ។
មហាឫសី​មិន​សុខ​ចិត្ត ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​ខ្លា​ទៅ​ប្ដឹង​គោ ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន​ដូច​មុន ។ 

គោ​គិត​ថា ˝ បើ​អញ​កាត់​ក្ដី​​ឲ្យ​ខ្លា​ចាញ់ សម​ខ្លា​នេះ​ស្អប់​អញ វា​នឹង​ខាំ​អញ​មិន​ខាន​ឡើយ˝ ។ 

ទើប​គោ​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ គោ​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា ភយាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ស្វា​ៗ គិត​ថា
 ˝កាល​មុន​មាន​បុរស​ម្នាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង ឪពុក​អញ​ជួយ​សង្គ្រោះ​យោង​ឡើង​មក​លើ​មាត់​អណ្ដូង​បាន មាន​ខ្លា​មួយ​គិត​មក​ស៊ី​បុរស​នោះ 
ឪពុក​អញ​នាំ​បុរស​នោះ ឲ្យ​ឡើង​ទៅ​លើ​ដើម​ឈើ បាន​រួច​ពី​ភ័យ បុរស​នោះ​បែរ​ជា​ចិត្ត​អាក្រក់​សម្លាប់​ឪពុក​អញ​វិញ˝ ។
 ស្វា​គិត​ដូច្នេះ​ហើយ ទើប​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ស្វា​កាត់​ក្ដី​យ៉ាង​នេះ ហៅ​ថា​ ទោសាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ប្ដឹង​ត្មាត ៗ គិត​ថា ˝សព្វ​ថ្ងៃ​នេះ​អញ​បាន​រំពា​សំណល់​អំពី​ខ្លា​ជា​អាហារ​ចំណី​ប្រក្រតី មិន​ដែល​ដាច់​ឡើយ បើ​អញ​កាត់​ក្ដី​នេះ​ឲ្យ​ខ្លា​ចាញ់ មុខ​ជា​ខ្លា​ខឹង​នឹង​អញ ម្ដេច​ឡើយ​អញ​និង​បាន​ស៊ី​រំពា​ខ្លា​នេះ​ទៀត˝ ។

 ត្មាត​គិត​ដូច្នេះ​ហើយ​ ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ត្មាត​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​លោភាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ទេព្រក្ស​ៗ​គិត​ថា ˝មនុស្ស​ទាំង​ពួង​ដើរ ព្រៃ​អាស្រ័យ​ដោយ​ម្លប់​ឈើ​ផង​ទាំង​ឡាយ ចេះ​តែ​កាច់​មែក ហែក​សន្លឹក ស្ទោះ​សម្បក ឆ្លក​កាត់​ដើម˝ ។ 

ទេព្រក្ស​គិត​ដូច្នេះ​ហើយ​ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។

 ទេព្រក្ស​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​មោហាគតិ មិន​ទៀង​ត្រង់​ឡើយ ។
មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ទន្សាយ​ប្រាប់​ថា ˝ខ្លា​នោះ​ដេក​លើ​រន្ធ​ពស់​វែក​ ៗ
 ចេញ​មក​ចឹក​ស្លាប់ អាត្មា​សូត្រ​មន្ត​បោស​ពិស​ពស់​ឲ្យ​ខ្លា​រស់​ឡើង​វិញ​ ។ 

ដោយ​គិត​ឃើញ​ថា​ខ្លា​នេះ​នឹង​តប​គុណ​អាត្មា​,
 ឥឡូវ​នេះ​ម្ដេច​ខ្លា​ក៏​ប្រាថ្នា​ស៊ី​អាត្មា​វិញ? តាម​តែ​ពិចារណា​ឲ្យ​អាត្មា​ចុះ˝ ។

 ឯ​ខ្លា​ប្ដឹង​ថា ˝ខ្ញុំ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ ស្រាប់​តែ​ព្រះស្ដែង​ឫសី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ ហេតុ​នេះ​ត្រូវ​ខ្ញុំ​សុំ​ស៊ី​ព្រះ​ស្ដែង​ឫសី​នេះ ៗ
 ពុំ​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ចចក ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ
 មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​គោ ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ស្វា​ៗ 

កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ត្មាត​ៗ 
កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ទេព្រក្ស ៗ

 កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​មក​ប្ដឹង​លោក តាម​តែ​លោក​ពិចារណា​ឲ្យ​ខ្ញុំ​ចុះ ˝ ។

ទន្សាយ​ស្ដាប់​ពាក្យ​មហាឫសី និង​ពាក្យ​ខ្លា​ហើយ ក៏​ពិចារណា​ដោយ​ប្រាជ្ញា​ឈ្លាសវៃ ឈ្វេង​យល់​អាថ៌​សេចក្ដី​ហើយ​ប្រាប់​ថា

 ˝បើ​ដូច្នោះ​ចូរ​មហាឫសី និង​បង​ខ្លា​នាំ​គ្នា​ទៅ​ដល់​ទី​ដែល​កើត​ហេតុ​នោះ​ហើយ​ឲ្យ​បង​ខ្លា​ដេក​លក់​ជា​សុខ​ដូច​ពី​ដើម​ចុះ

 គឺ​ឲ្យ​មហាឫសី​ជូន​ទៅ​ដល់​កន្លែង​ដែល​ខ្លា​ដេក​នោះ​ឲ្យ​អញ​បាន​យល់​ហើយ​និង​ពិចារណា​ដោយ​ប្រការ​នោះ ˝ ។

 ទើប​មហាឫសី និង​ខ្លា​បបួល​គ្នា​ទៅ នាំ​ទាំង​ទន្សាយ​ទៅ​ផង ។

 លុះ​ទៅ​ដល់​កន្លែង​នោះ​ហើយ ខ្លា​ក៏​ប្រះ​ដេក​នៅ​ទី​ដដែល​នោះ

 យូរ​បន្តិច​ពស់​វែក​ចេញ​មក​ចឹក​ខ្លា​ស្លាប់​នៅ​មាត់​រន្ធ​នោះ​ឯង ។

 កាល​បើ​ខ្លា​នោះ​ស្លាប់​ហើយ ទន្សាយ​ប្រាប់​មហាឫសី​ថា

 ˝សូម​លោក​មើល​ខ្លា​នោះ​ចុះ ហេតុ​តែ​ឥត​ធម៌ វង្វេង​ភ្លេច​គុណ​គេ ឥឡូវ​ពុំ​រំលង​និង​វេរា​កម្ម​ឡើយ,

 តាំង​ពី​ពេល​នេះ​ទៅ​មុខ លោក​កុំ​ធ្វើ​គុណ​នឹង​ខ្លា​ឲ្យ​សោះ ˝ឯ​ទន្សាយ​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​សុគតិគមនំ (ដំណើរ​ល្អ) គឺ​សុចរិត យុត្តិធម៌​ហោង ។

រឿង​ស្នេហា​រវាង​ទុំ​នឹង​ទាវ

kkkចំនួនអ្នកទស្សនា: Views

 


រឿង​ទុំ​ទាវ​ជា​រឿង​ដែល​ខ្មែរ​គ្រប់​រូប​ចេះ​ចាំ​ស្ទាត់​ហើយយក​មក​និយាយ​តៗ​គ្នាឥត​មាន​ដាច់​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។ បើ​តាម​អ្នក​ស្រាវ​ជ្រាវ​អក្សរ​សាស្រ្ត​រឿង​នេះ​គឺ​ជា​រឿង​ពិត​ដែល​កើត​មាន​ឡើង​នៅ​សម័យ​លង្វែក​គឺ​នៅ​សតវត្ស​ទី១៦ ទោះ​បី​រឿង​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​យក​មក​និយាយ​នៅ​ខេត្ត​ត្បូង​ឃ្មុំតាំង​ពីសម័យ​នោះ​មក​ក្តី ក៏​នៅ​ឆ្នាំ១៩១៥ គឺ​នៅ​ក្នុង​រាជ ហ្លួង​ ស៊ីសុវត្ថិ លោក​គ្រូ​ព្រះបទុមត្ថេរសោម ចៅ​អធិ​ការ​​​វត្ត​កំព្រៅ​ ស្រុក​​ស៊ី​ធរ​​កណ្តាល​ ខេត្ត​ព្រៃ​វែង បាន​យក​មក​រៀប​រៀង​ទុក​ជា​កេរ្តិ៍​ដំណែល​ដែរ គឺ​ជាវន្ត​កម្ម​អក្សរ​សិល្ប៍​មួយ​ដ៏​ល្អ​ប្រណីត​​សរសេរ​ជា​កាព្យ​ពាក្យ​ប្រាំ​ពីរ​ពី​ដើម​ដល់​ចប់។ នៅ​ឆ្នាំ​១៩៤២ ក្នុង​រាជព្រះ​បាទ​ នរោត្តម សីហនុ កវី​ នូកន បាន​យក​​សរសេរ​ម្តង​ទៀត ប៉ុន្តែ​បាន​ប្រែ​​ឈ្មោះ​ថារឿង​ ទាវឯក​ ដូច្នេះ​វិញ តាក់​តែង​ជា​កាព្យ​ពាក្យ​ប្រាំ​បី ​​រឿង​ទាវឯករបស់​ឧកញ៉ា វិបុលរាជសេនា​ នូកន ក៏​មាន​គេ​ស្គាល់​ច្រើន​​ណាស់​ដែរព្រោះ​មាន​ពន្លឺ​ថ្មី​ៗ​ជា​ច្រើន​ទៀត​។

បើ​តាម​លោក​ លី​ ថៀម​តេង​ កវី​សន្ធរ​ម៉ុក​ក៏បាន​និពន្ធ​រឿង​នេះ​ដែរ​ប៉ុន្តែ​ច្បាប់​ដើម​រក​ពុំ​ឃើញ​គឺ​គ្រាន់​តែ​ឃើញ​សំណៅ​​ខ្លះៗ​​រប៉ាត់​រប៉ាយ​​ហើយ​មិន​គ្រប់​គ្រាន់​។ ចំណែក​ឯ​បណ្ឌិត​ ឃីង ហុក​ឌី​ វិញ​នៅ​ក្នុង​មាលិបទ​អក្សរ​សិល្ប៍​ខ្មែរ​សតវត្ស​ទី១៩ របស់​លោក​នៅ​ត្រង់​ទំព័រ​២០០ លោក​គ្រាន់​តែ​បញ្ជាក់​ថា​នៅ​ឆ្នាំ​១៩៦០​ សាស្រ្តា​ចារ្យ​មួយ​ក្រុម​បាន​បោះ​ផ្សាយ​​រឿង​ទុំ​ទាវ​មួយ​ដែល​គេ​សន្និដ្ឋាន​ថា​​ជា​ស្នា​ដៃ​សន្ធរ​ម៉ុក​ ហើយ​ដែល​លោក ហង់​ ធន់ហាក់ បាន​សរសេរ​អំពី​ប្រវត្តិ​របស់​កវី​រូប​នេះ​នៅ​ក្នុង​ទំព័រ​ខាង​មុខ​។ ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​ដំណើរ​រឿង​មិន​ខុស​ពី​គ្នា​ដែរ​ រី​ឯ​ការ​បក​ស្រាយ​សារៈ​នៃ​រឿង​ក៏​ប្រហាក់​ប្រហែល​គ្នា​ដែរ ​ទោះ​បីពុំ​ទាន់​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ប្រមាណ​​ក្តីមក​ទល់​សព្វ​ថ្ងៃ​នេះ។

ជា​ទូ​ទៅ​គេ​យល់​ថា​រឿង​ទុំ​ទាវ​នេះ​ជា​រឿង​ស្នេហា​ដ៏​ល្អ​បរិសុទ្ធ​រវាង​ទុំ​នឹង​ទាវ​ ព្រោះ​នៅ​ពេល​ដែល​ទុំ​ត្រូវ​ពួកអរជួន​​ ម៉ឺន​ងួន​យក​ទៅ​សម្លាប់​ចោល​ នាង​ទាវ​ក៏​សម្លាប់​​ខ្លួន​ទៅ​ជា​មួយ​ដែរ ដូច្នេះ​ឃើញ​ថា​សេចក្តី​ស្មោះ​ត្រង់​របស់​នាង​ទាវចំពោះ​ទុំ​ជា​ការ​មួយ​ដែល​គេ​ពុំ​អាច​ប្រកែក​បាន​។ រី​​ឯ​​បញ្ហា​ដែល​គេ​ចោទ​សួរ​គឺ​ថា តើ​នារី​ម្នាក់​ដែល​មាន​សេចក្តី​ស្នេហា​ដ៏​ធំធេង​ចំពោះ​បុរស​ម្នាក់​​អាច​រក្សា​បាន​ស្មារតី​គ្រប់​គ្រាន់​ដើម្បី​បំពេញ​ចិត្ត​ម្តាយ​ហើយ​បោះ​បង់​បុរស​ជា​ទី​ស្នេហា​របស់​គេ​បាន​ទេ​?​ ជា​​ទូទៅ​សេចក្តី​ស្នេហា​គឺ​គ្រប់​ដណ្តប់​ទៅ​លើ​អ្វី​ៗ​ទាំង​អស់ ប៉ុន្តែ​នៅ​ក្នុង​អរិយធម៌​ខ្មែរ​​​ទោះ​ស្នេហា​នោះ​មាន​ទំហំ​ធំ​ប៉ុណ្ណា​ក៏​ដោយ​ក៏​គេ​មិន​អាច​ឬ​មិន​ហ៊ាន​ប្រឆាំង​និងឪពុក​ម្តាយ​បាន​ដែរ។ ជា​ការ​ពិត​ហើយ​ដែល​ថា​សេចក្តី​ស្នេហា​​ទាវ​ចំពោះ​ទុំ​ជា​សេចក្តី​​ស្នេហា​ដ៏​ធំ​ ព្រោះ​នាង​ទាវ​ហ៊ាន​រួម​រ័ក្ស​ជា​មួយ​ទុំ​ដោយ​មិន​ឲ្យ​ម្តាយ​ដឹង​ ហើយ​នៅ​ពេល​នោះ​ទុំ​ទើប​នឹង​​ចាក់​សិក្ខា​​​បទ​​ដោយ​ចិត្ត​ឯង​ទៀត​ផង តាម​ការ​ពិត​ចំណុច​សំខាន់​ដែល​គេ​ពុំ​បាន​កត់​សម្គាល់​គឺ​ថា​នៅ​ពេល​នោះ​ឯង​​ជា​ពិសេស​នៅ​ពេល​ដែល​នាង​ទាវ​បាន​ឃើញ​ទុំ​ជា​លើក​ដំបូង​បង្អស់​ សេចក្តី​ស្នេហា​រវាង​អ្នក​ទាំង​ពីរ​ពិត​ជា​មាន​លក្ខណៈ​ខ្លាំង​អស្ចារ្យមែន​គឺ​លែង​គិត​ពី​អ្វី​ទៀត​ទាំង​អស់​ ប៉ុន្តែ​​​ក្រោយ​មក​គឺ​ក្រោយ​ពេលអ្ន​កទាំង​ពីរ​បាន​ត្រូវ​​ព្រះរាជា​រៀប​ការឲ្យ​ សេចក្តី​ស្នេហា​នោះ​ក៏បាន​បាត់ឥទ្ធិពល​បន្តិចម្តង​ៗ ដោយ​មិន​ដឹង​ខ្លួន​ដែរ។

នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វិភាគ​មួយ​​តាម​លក្ខណៈ​វិទ្យា​សាស្រ្ត​​ហើយ​ដែល​យោង​ជា​និច្ច​ទៅ​តាម​អត្ថ​បទ​គេ​សង្កេត​ឃើញ​ថា​នៅ​ពេល​ជួប​​នាង​ទាវ​ម្តង​ទៀត​​នៅ​រាជ​វាំង​ នាង​ទាវ​មាន​ការ​ប្រែ​ប្រួល​ចិត្ត​បន្ថិច​ហើយ​ទុំ​ក៏​ទំនង​ជា​ច្រៀង​ដាក់​ផ្លែ​ផ្កា​​ឲ្យ​បន្ថិច​​ផង​ ចំ​ណែក​ឯ​ព្រះ​រាជា​​វិញព្រះ​អង្គ​ក៏​ពុំ​អាច​ដាក់​ខ្លួន​​ធ្វើ​ជា​គូរ​ប្រជែង​របស់​ទុំ​បាន​ដែរ។ ប៉ុន្តែ​នៅ​ទី​បំផុត​នាង​ទាវ​ក៏​សុខ​ចិត្តតម្រូវ​​តាម​ចិត្ត​ម្តាយ​ដោយ​រៀប​ការ​​ជា​មួយ​ ម៉ឺន​ងួន​ ពោល​គឺ​បោះ​បង់​ទុំ​ចោល​តែ​ម្តង​ ទាវ​នៅ​តែ​​ស្រឡាញ់​ទុំ​​ក៏ជា​ការ​ពិត​​ព្រោះ​ជា​បុរស​​ដែល​នាង​ស្គាល់​មុន​គេ​ហើយ​​ជា​បុរស​ដែល​នាង​បាន​ជ្រើស​រើស​ទៀត​ផង​ ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​ត្រូវ​យល់​ផង​ដែរដើម្បី​ជៀស​វាង​ការ​ភ័ន្ត​ច្រឡំ​​ទៅ​ថ្ងៃ​មុខ​អំពី​បញ្ហា​​អស់​ទាំង​នេះ​គឺ​ថា​សេចក្តី​ស្នេហា​របស់​នាង​ទាវ​ចំពោះ​ទុំ​​ក៏​បាន​ឈាន​មក​ដល់​ដំណាក់​កាល​ថ្មី​មួយ​ទៀត​ដែរ​ នៅ​ពេល​ដែល​ទាវ​ជួប​ទុំ​សារ​ជា​ថ្មី​ទៀត​នៅ​ក្នុង​វាំង។ រី​ឯ​បញ្ហា​ដែល​គេ​ត្រូវ​ចោទ​សួរ​បន្ទាប់​ពី​នេះ​​គឺ​ថា​ហេតុ​ដូចម្តេច​បាន​ជា​នាង​ទាវ​សុខ​ចិត្ត​ផ្តាច់​ខ្លួន​ចេញ​ពី​ទុំ​ផង​ ពី​ព្រះ​រាជា​ផង​ដូច្នេះ​ ពី​ព្រោះ​ថា​​ទាវ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​​ឲ្យ​ព្រះ​រាជា​ជួយ​ រី​ឯ​ទុំ​វិញនៅពេល​​ជួប​នាង​ទាវ​​​ពេល​ដែល​នាង​កំពុង​រៀប​មង្គល​ការ​​ជា​មួយ​ ម៉ឺន​ងួន ក៏​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ដែរ​ដើម្បី​ស្តារ​ស្ថាន​ការណ៍​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​សូម្បី​តែ​ព្រះ​រាជ​​សង្ហារ​ក៏​ទុំ​​មិន​ខ្ចី​ប្រើ​ថែម​ទៀត​ តើ​នៅ​ផ្ទះ​ អរជួន ម៉ឺន​ងួន ទុំ​បាន​សង្កេត​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ឥរិយាបថ​របស់​នាង​ទាវ​នៅ​ពេល​នោះ​បាន​ជា​ទុំ​​លែង​រវល់​អ្វី​ទៀត​ទាំង​អស់​ដូច្នេះ?​ គឺ​រហូត​ដល់​បណ្តោយ​ឲ្យ​​គេ​យក​ទៅ​សម្លាប់​ចោល​​ទៀត​ផង​ នេះ​ជា​សំណួរ​ដែល​អ្នក​សិក្សា​រឿង​ទុំ​ទាវ​គួរ​យក​ទៅ​​ពិចារណា​ថែម​ទៀត​ដើម្បី​ទុក​ជា​ពន្លឺ​​សម្រាប់​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត។
.
.
.

ការ​រៀប​រាប​​ខាង​លើ​នេះ​បាន​​លើក​ឡើង​នូវ​ចំណុច​ខ្លះៗ​ដែល​អាច​ធ្វើ​ឲ្យ​យើង​គិត​ឃើញ​ថា​​សេចក្តី​ស្នេហា​របស់​នាង​ទាវ​ចំពោះ​ទុំ​មាន​​​ការ​ប្រែប្រួល​ជា​បន្ត​បន្ទាប់​ ទុំ​ក៏បាន​​ដឹង​​អំពី​​ការ​ប្រែប្រួលនេះ​របស់​ទាវដែរ​ គឺ​នៅ​ពេល​ទុំ​ជួប​ទាវ​នៅ​ក្នុង​វាំង​​ហើយ​បន្ទាប់​មក​នៅ​ពេល​ជួប​ទាវ​នៅ​ផ្ទះ​អរជួន ម៉ឺន​ងួន​។ ជា​ការ​ពិត​ហើយ​ដែល​ថា​ព្រះ​រាជា​​បាន​រៀប​ការ​ទុំ​ជា​មួយ​ទាវ​ ប៉ុន្តែ​តាម​ការ​ពិត​គឺ​ជា​ជីវិត​ប្តី​ប្រពន្ធ​មួយ​ដែល​គ្មាន​រស្មី​​ដូច​កាល​ពី​ពេល​លើក​ដំបូង​នោះ​ទេ​ ព្រះ​រាជា​ក៏​ពុំ​អាច​បំភ្លេច​នាង​ទាវ​បាន ​ហើយ​​​ទុំ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ជឿ​ទៅ​លើ​ខ្លួន​ឯង​ទៀតផង​​។ នៅ​ពេល​ជួប​ទាវ​ម្តង​ទៀត​នៅ​ផ្ទះ​ អរជួន​ ទុំ​មិន​គិត​រក​មធ្យោបាយ​ដើម្បី​រំដោះ​នាង​ទាវ​ទាល់​តែ​សោះ​​គឺ​បែរ​ជា​អស់​សង្ឃឹម​ផឹក​ស្រា​ស្រវឹង​​លែង​គិត​អ្វី​ទៀត​​ទាំង​អស់​សូម្បី​តែ​ព្រះ​រាជ​សង្ហា​​ក៏​ទុំ​មិន​ប្រើ​ទៅ​ទៀត​ហើយ​​ថែម​ទាំង​បង្កើត​រឿង​ឲ្យ​គេ​យក​ទៅ​សម្លាប់​​ចោល​ទៀត​ផង​។ រី​​ឯ​នាង​ទាវ​វិញ​​ទាល់​តែ​ទុំ​ត្រូវ​ពួក​អរជួន​ ម៉ឺន​ងួន សម្លាប់​ចោល​បាត់​​ទៅ​ហើយ​ទើប​ដឹង​ថា​នាង​មិន​អាច​រស់​នៅ​​ជា​មួយ​​ ម៉ឺន ងួន​ បាន​ឡើយ​។

បើ​យោង​ទៅ​តាម​ការ​សង្កេត​ទាំង​ឡាយ​នេះ​​គេ​អាច​និយាយ​បាន​ថា ទាល់​តែ​ស្លាប់​បាត់​ទៅ​ហើយ​ទើប​ទុំ​ បាន​យក​សេច​ក្តី​​ស្នេហា​របស់​ទាវ​បាន​មក​វិញ​ទាំង​មូល​។ រីឯ​រឿង​ដែល​ថា​ទាវ​សុខ​ចិត្ត​បោះ​បង់​​ទុំ​ចោល​ដើម្បីសម្រប​​​​ទៅ​តាម​ម្តាយ​គឺ​គ្រាន់​តែ​​ជា​រឿង​បន្ទាប់​បន្សំ​​តែ​ប៉ុណ្ណោះ​ ទោះបី​អ្នក​និពន្ធ​​ហាក់​បី​ដូច​ជា​ចង់​ទម្លាក់ទោស​ទៅ​លើ​ម្តាយ​ទាវ​ទាំង​ស្រុង​ក្តី។​ តាម​ការ​ពិត​ទាវ​បាន​យក​ឡេះ​នេះ​​ដើម្បី​រត់​ចោល​ទាំង​ទុំ​ទាំង​ព្រះ​រាជា​តែ​ម្តង​ ព្រោះ​នៅ​ក្នុង​វាំង​នាង​ពុំ​ដឹង​​ជា​ធ្វើ​ដូចម្តេច​ទេ​ ណា​មួយ​ត្រូវ​ស្មោះ​នឹង​ទុំ​មួយរយ​ភាគ​រយ​ ហើយ​ណា​មួយ​នាង​ពិបាក​ទប់​ចិត្ត​ឬ​​ទប់​ទល់​នឹង​ព្រះ​រាជា​ទៀត​ផង​ សម្រេច​​សម្រួច​ទៅ​គឺ​ជា​ជីវិត​មួយ​ដ៏​អភ័ព្ទ​បំផុត។

ប្រការ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​ ប៉ុន្តែ​ចំណុច​សំខាន់​ជាង​គេ​​គឺ​ចិត្ត​សាស្រ្ត​របស់​ទុំ​និង​ចិត្ត​សាស្រ្ត​របស់​ទាវ​ ដោយ​សេចក្តី​ស្នេហា​របស់​ទុំ​ចំពោះ​ទាវ​​មាន​លក្ខណៈ​ធំសម្បើម​អស្ចារ្យ​ ទុំ​សុខ​ចិត្ត​ចាក​សិក្ខា​បទ​ដោយ​ខ្លួន​ឯង​គឺ​ប្រឆាំង​នឹង​គ្រូ​ព្រម​ទាំង​ធម៌​ទាំង​ឡាយ​ដែល​គេ​បាន​​សិក្សា​កន្លង​មក​ទៀត។ រីឯ​នាង​ទាវ​វិញ​នាង​រក្សា​​ភាព​ភ្លឺ​ស្វាង​បាន​ច្រើន​ជាង​គឺ​នៅ​យល់​ដឹងបាន​យ៉ាង​​ច្បាស់​​អំពី​ការ​វិវត្តន៍​​មិន​ល្អ​នៃ​សេច​ក្តី​ស្នេហា​ជា​មួយ​ទុំ​ នាង​ដាច់​ចិត្ត​មក​ធ្វើ​តាម​ម្តាយ​វិញ​​ក៏​មក​ពី​ការ​ដែល​នាង​យល់​​យ៉ាង​ច្បាស់​អំពី​ភាព​ទាល់​ច្រក់​របស់​ទុំ​ដែរ​​ ជា​ពិសេស​ទី​តាំង​របស់​ទុំ​នៅ​ក្នុង​សង្គម​ខ្មែរ​នៅ​ពេល​នោះគឺ​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ស្តេច​រហូត​​ដល់​ថ្ងៃ​ណា​មួយ​ស្តេច​​អាច​នឹង​​ទាម​​ទារ​អ្វី​ពី​ទុំ​​ក៏​បាន​ដែរ​។ នៅ​ក្នុង​បរិបទ​​អរិយធម៌​ខ្មែរតួ​អង្គទុំ​​ជា​និមិត្ត​រូប​នៃ​អ្នកចេះ​ដឹង​ អ្នកមាន​តម្រិះវិជ្ជា​ខ្ពង់​ខ្ពស់​គឺ​ប្រៀប​បាន​ទៅ​នឹង​បញ្ញាវ័ន្ត​សព្វ​ថ្ងៃ​នេះ​អ៊ីចឹង​ដែរ​​ គឺ​ដូចទាំង​ការ​ចេះ​ដឹង​ដូចទាំង​ស្ថាន​ភាព​នៅ​ក្នុង​សង្គម​ បើ​ទុំ​ពឹង​ផ្អែក​តែ​ទៅ​លើ​ស្តេច​​ទុំ​ក៏​អាច​បាត់​បង់​អ្វី​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ចំពោះ​គេ​ដែរ​​ នៅ​ពេល​មួយ​ជា​កំណត់​។ យ៉ាង​ណា​មិញ​​​បញ្ញា​វ័ន្ត​ក៏​អាច​បាត់​បង់​លក្ខណៈ​ជា​សក្ការៈ​​របស់​គេ​ដែរ​​ ប្រសិន​ណា​គេ​ពុំ​ព្រម​រំដោះ​ខ្លួនឲ្យ​ទាន់​ពេល​វេលា​ទេនោះ​។

រឿង​ទុំ​ទាវ​ជា​រឿង​​ស្នេហា​មួយ​ដែល​គូរស្នេហ៍​មិន​អាច​​រក្សា​បាន​ គឺ​ជា​រឿង​របស់​យុវភាព​មួយ​ដែល​ពុំ​មាន​លក្ខណៈ​​អ្វី​ខុស​ប្លែក​ពី​រឿងយុវភាព​​នានា​ឯ​ទៀត​ឡើយ​ គឺ​សេចក្តី​ស្នេហា​មួយ​ដែល​កើត​ឡើង​​ហើយ​ដែល​ឈាន​ទៅ​រក​ទី​បញ្ចប់​។ សេចក្តី​ស្នេហា​ជា​ការ​ប្រមូល​ផ្តុំ​​នៃ​កត្តា​ជា​ច្រើន​ បើ​បាត់​កត្តា​ណា​មួយ​ឬ​បើ​ប្រទាក់​ក្រឡា​​ជា​មួយ​រឿង​ផ្សេង​ៗ​ទៀត​​ ជា​ការ​ប្រែប្រួលដែល​គេច​ពុំ​ផុត​​ ៕