ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Tuesday, February 11, 2025

kkkចំនួនអ្នកទស្សនា: Views

 




Monday, February 10, 2025

kkkចំនួនអ្នកទស្សនា: Views

 ភ្នំដែលសន្មតជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុន ពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា : ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ (ពេញ) ជាអ្នកមានភោគសម្បត្តិបរិបូណ៌មានទីលំនៅ នៅក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះ គាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ។ 

ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិច រហាចរហឹម ដូនពេញគាត់ចុះទៅ កំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំ អណ្តែតមកក្បែរច្រាំង ហើយដោយ អំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរមាត់ ច្រាំងនោះ ។ 

លុះដូនពេញឃើញដូច្នោះ ក៏ប្រញាប់រត់ទៅអំពាវនាវ ហៅអ្នកជិតខាងឱ្យមកជួយ ទាញយកដើមគគីរនោះ ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិច ម្តងៗ ទាល់តែមកដល់លើមាត់ច្រាំង ។ ពេលដែលដូនពេញយកកំណាត់ឈើទៅ កោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធ រូប៤អង្គតូចៗធ្វើអំពីសិរិទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទម មួយតូច តម្កល់ជាបណ្តោះអាសន្ន ។ 


រឿង ភ្នំប្រុស ភ្នំស្រី

kkkចំនួនអ្នកទស្សនា: Views

 រឿង ភ្នំប្រុស ភ្នំស្រី 

បើយើងធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅខេត្តកំពង់ចាមតាម ផ្លូវជាតិលេខ៦A ទៅដល់គោលគីឡូម៉ែត្រទី១១៦ ហើយចោល ភ្នែកទៅទិសឦសានដែលនៅខាងឆ្វេងដៃចម្ងាយពីថ្នល់ជាតិប្រមាណ មួយគីឡូម៉ែត្រ យើងនឹងឃើញភ្នំពីរនៅទន្ទឹមគ្នា ភ្នំមួយខ្ពស់ គឺជា ភ្នំស្រី ហើយភ្នំមួយទៀតទាប គឺជាភ្នំប្រុស។ 

កាលពីព្រេងនាយ មានស្តេចស្រីមួយអង្គព្រះនាម ស្រីអយុធ្យា សោយរាជ្យនៅនគរខ្មែរ។ ពេលព្រះនាងសោយរាជ្យ គ្មានបុរសណា ម្នាក់ហ៊ានស្តីដណ្តឹងស្រីៗយកធ្វើជាភរិយាឡើយ ម្លោះហើយទើប ព្រះនាងរកដណ្តឹងបុរសដែលមានរូបសម្បត្តិល្អជាទីគាប់ព្រះទ័យ មកធ្វើ ជាព្រះស្វាមី។ ចំណែកស្រីៗដែលនៅក្រោមព្រះរាជឱវាទព្រះនាង ក៏ទៅស្តីដណ្តឹងប្រុសៗធ្វើជាប្តីតាមព្រះនាងដែរ។ 

ក្នុងរជ្ជកាលនោះ គួរឱ្យវេទនាចំពោះស្រីខ្លះដែលមានរូបអន់ៗ ទៅរកដណ្តឹងប្រុស គេនាំគ្នាប្រកែកមិនព្រមទទួល ពួកគេរើសតែស្រី ណាដែលមានរូបសម្រស់ស្រស់ស្អាត ទើបយកជាភរិយា។ ធ្វើដូច្នេះ អស់មួយរាជ្យស្តេច ស្រីអយុធ្យា ។

លុះដល់រាជ្យស្តេចក្រោយៗមកទៀត ពួកស្រីៗជំនុំគ្នាថា "ធ្វើបែបនេះ ដូចជា មិនសមសោះ ខ្លួនយើងជាស្រីដែលដើរ ទៅស្តីដណ្តឹងប្រុសធ្វើជាប្តីដូច្នេះ។ 

យើងនឹងធ្វើការភ្នាល់គ្នាជាមួយពួកប្រុសៗ គឺនាំគ្នាលើកដីចាក់ពូនជា ភ្នំម្ខាងឱ្យបានមួយ។ បើខាងប្រុសៗចាញ់ យើងត្រូវឱ្យប្រុសៗជាអ្នកមក ស្តីដណ្តឹងយើងធ្វើជាប្រពន្ធវិញ”។ 

លុះគិតដូច្នេះហើយ ក៏នាំគ្នាទៅបបួលពួក ប្រុសៗលើកភ្នំចុះខសន្យាជាមួយគ្នា ហើយ ពួកគេក៏បានចាត់មេកំណែន កេណ្ឌមនុស្សស្រីឱ្យ បានច្រើន។ ចំណែកខាងបុរស ក៏មានមេកំណែន ប្រកាសប្រាប់ប្រុសៗជាច្រើននាក់ដែរ។

បន្ទាប់ពីប្រមូលគ្នាជាក្រុមហើយ មេដឹកនាំខាងស្រី និងខាងប្រុស និយាយនឹងគ្នាថា “យើងទាំងអស់គ្នាត្រូវជញ្ជូនដីធ្វើភ្នំ ចាប់ពីពេល ព្រលប់រហូតដល់ផ្កាយព្រឹករះ ទើបឈប់”។ 

គិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នាចាប់ផ្តើមជញ្ជូនដី ខ្លះកាប់ដី ខ្លះទូល ខ្លះរែក ខ្លះសែង តាមបច្ចេកទេសរៀងៗខ្លួន។ 

រាត្រីកាលចូលមកដល់ ខាងស្រីៗបានជញ្ជូនដីអស់វេលាជាច្រើន ម៉ោងក៏ប្រើវិធីមួយ គឺនាំគ្នាបង្ហូតគោមតូចមួយយ៉ាងខ្ពស់នៅជ្រុង ឦសាន។ ចំណែកខាងប្រុសៗ ក្រឡេកឃើញស្មានតែផ្កាយព្រឹក រះមែន ក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិន្ទ្រាលក់អស់គ្មានសល់ម្នាក់។ 

រីឯខាងស្រីៗវិញ នាំគ្នាបន្តលើកដីដរាបដល់ផ្កាយព្រឹកមែនទែនរះ ទើបឈប់។ 

ដល់មាន់រងាវកើត ពួកប្រុសៗក៏ភ្ញាក់ឡើង ឃើញផ្កាយព្រឹករះ ក៏ លាន់មាត់ថា “ពួកយើងទាំងអស់គ្នាខុសហើយ ផ្កាយព្រឹកទើបតែនឹង រះទេ!” ហើយនាំគ្នាក្រឡេកមើលទៅភ្នំស្រីៗមានទំហំខ្ពស់ជាងភ្នំ របស់ខ្លួន ក៏មានសេចក្តីអៀនខ្មាសដោយចាញ់ល្បិចកលស្រីៗ។ 

ចាប់តាំងពីពេលនោះមក ប្រុសៗក៏ទៅស្តីដណ្តឹងស្រីៗធ្វើជាភរិយា ដរាបមកដល់សព្វថ្ងៃនេះ។ ចប់