ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Thursday, January 30, 2025

រឿង ព្រះនាងទេពមច្ឆា

kkkចំនួនអ្នកទស្សនា: Views

រឿង  ព្រះនាងទេពមច្ឆា 

កាលពីព្រេងនាយ មានរាជវាំងផ្កាថ្មរបស់ស្តេចមច្ឆាមួយនៅបាតសមុទ្រ។ ស្តេចមច្ឆានេះមានព្រះរាជបុត្រីវ័យក្មេងចំនួនប្រាំពីរអង្គសុទ្ធតែស្រស់ស្អាត។ ពួកគេ ទាំងអស់គ្នាចូលចិត្តហែលទឹកលេងរៀងរាល់ថ្ងៃ។ ប្លែកតែព្រះនាងពៅមានរូប សម្រស់ស្រស់ប្រិមប្រិយជាងគេ ទ្រង់តែងតែអង្គុយត្រមង់ត្រមោចតែម្នាក់ឯង។ នោះគឺជា ព្រះនាងទេពមច្ឆាតូច ព្រះនាងមានព្រះជន្មគំរប់១៦ព្រះវស្សាទៅ ហើយ។ ថ្ងៃនេះជាព្រឹត្តិការណ៍មួយដ៏សំខាន់ ណាស់ ដែលប្រជារាស្ត្រទាំងមូលនៃ អាណាចក្រសមុទ្រទាំងអស់ បានរូតរះមកជូនពរថ្ងៃខួបកំណើតរបស់ទ្រង់។ 

ក្នុងឱកាសនៃពិធីដ៏អធិកអធមនេះ ត្រីសេះទឹកមានសំឡេងដូចផ្លុំត្រៃបានចាប់ ផ្តើមថ្លែងសុន្ទរកថាមួយយ៉ាងវែង ដើម្បីជាកិត្តិយសចំពោះមហាទិវានេះ។ អ្នក លេងពិណដែលជាសិល្បករដ៏ល្បីក៏បានមកកំដរបទភ្លេងផងដែរ។ ចំណែកស្តេច សមុទ្រវិញ មានពុកមាត់ពណ៌ស ពាក់ម្កុដដូចព្រះអាទិត្យឈរកាន់រាជខណ្ឌមុខបី។ ពេលចប់សុន្ទរកថា ពិធីបុណ្យក៏បានចាប់ផ្តើម “សូមបើកសំបកគំឡើង” នេះគឺ បញ្ជារបស់ព្រះរាជា។ បន្ទាប់មកបងៗរបស់ ទេពមច្ឆាតូច ក៏ចាប់ផ្តើមបើកសំបក គ្រីដ៏ធំនេះ។ ប៉ុន្តែព្រះនាងតូចពុំបានស្ថិតនៅក្នុងសំបកគ្រាំនោះទេ។ ព្រះករុណា ទ្រង់មានព្រះទ័យក្រេវក្រោធជាខ្លាំង។ 

ព្រះនាងទេពមច្ឆាតូច គឺជាក្មេងស្រីរប៉ិលរប៉ូចដែលធ្វើអ្វីតាមតែទំនើងចិត្ត 

របស់ទ្រង់នឹកឃើញ។ ពេលមានពិធីជប់លៀង ឬពិធីបុណ្យផ្សេងៗ ធ្វើឱ្យទ្រង់ មានការអផ្សុកជាខ្លាំង។ ពេលណាដែលទ្រង់អាចគេចវេះបាន ទ្រង់តែងតែរត់ទៅ អង្គុយស្រមើស្រមៃនៅលើដុំថ្ម ជាមួយនឹងត្រីកំប្លុកកំប្លែងមួយ។ ទ្រង់សប្បាយនឹង ការទស្សនាទីផ្នូរនាវាដែលលិចនៅបាតសមុទ្រណាស់។ ឃើញវត្ថុ ព្រោះនៅទីនោះ ទ្រង់ ប្លែកៗគ្រប់បែបយ៉ាងមកពីពិភពខាងលើដែលទ្រង់មិនធ្លាប់ស្គាល់។ ព្រះនាងទេពមច្ឆា មានព្រះទ័យរំភើបស្ទើរតែវង្វេងស្មារតីចំពោះពិភពដ៏ចម្លែកទាំង នេះ។ ថ្ងៃនេះទ្រង់បានឃើញតួសំណល់នាវាមួយ ទ្រង់បានពិនិត្យមើលដបស្រា វ៉ែនតា ស្បែកជើង ដែលទ្រង់ពុំដឹងថា គេប្រើរបៀបណាផងនោះ។ ព្រះនាងជក់ ព្រះទ័យនឹងវត្ថុទាំងនោះណាស់ រហូតទាល់តែព្រះនាងភ្លេចអស់នូវក្តីកង្វល់ទាំង ពួង។ នៅក្នុងកប៉ាល់ចាស់មួយដែលបានលិចជាយូរណាស់មកហើយ ព្រះនាង 

ឈ្ងោកពិនិត្យមើលឃើញសមមួយធ្វើអំពីប្រាក់។ 

2-

គុហាកំណប់ទ្រព្យ  ដោយសារពពួកសត្វនៅក្នុងសមុទ្រពុំធ្លាប់មានកែវ ចាន ស្លាបព្រាប្រើនោះ ព្រះនាងសួរខ្លួនឯងថា តើរបស់នេះគេប្រើយ៉ាងដូចម្តេច?។ ទ្រង់មានមិត្តម្នាក់ជា បក្សីដែលរស់នៅលើកោះ។ បក្សីនោះពិតជាដឹងនូវគ្រប់វត្ថុទាំងអស់នៃពិភព ខាងលើ គឺជាឯកទេសរបស់វាហើយ។ ពេលបក្សីបានឃើញសមនោះភ្លាម វាបាននិយាយដោយឥតញញើតថា “វាគឺជាក្រាស់សិតសក់ណានាងស្រី!” ហើយវា ក៏យកសមនោះមកសិតសក់របស់វា។ នៅសុខៗទ្រង់ក៏លាន់មាត់ថា “ពុទ្ធោអើយ! ព្រះអាទិត្យជិតអស្ដង្គតទៅហើយ ចុះបុណ្យខួបកំណើតរបស់ខ្ញុំនោះ តើគិតយ៉ាង ណា” ព្រះនាងក៏ប្រញាប់មុជទៅក្នុងទឹកសមុទ្រជាបន្ទាន់។ 

ពេលព្រះនាងមកដល់រាជវាំង ព្រះបិតាខ្ញាល់ជាខ្លាំង “ចូរឯងរត់ទៅនៅក្នុង គុហារបស់ឯងភ្លាមទៅ! ល្ងាចនេះបិតាមិនចង់ឃើញមុខឯងទេ! យើងនាំគ្នា ធ្វើពិធីបុណ្យនេះមិនបាច់មានឯងក៏បានដែរ!” 

ពេល មច្ឆាតូច ចូលមកដល់ក្នុងគុហាវិញ ព្រះនាងមានកង្វល់ជាខ្លាំង។ ប៉ុន្តែ នៅពេលដែលទ្រង់បើកព្រះនេត្រសម្លឹងមើលអ្វីៗដែលនៅជុំវិញខ្លួន ហាក់មាន អារម្មណ៍ភ្លឺថ្លាសប្បាយរីករាយក្រៃលែង ពីព្រោះទីនេះហើយ ដែលទ្រង់បានថែ រក្សាទុកនូវវត្ថុដ៏ចម្លែកៗដែលបានរកឃើញពីសំណល់នាវា។ វាជាកូនប្រអប់តូចៗ កូនថូចាស់ៗ សៀវភៅកំណត់ហេតុផ្សេងៗ ផ្ទាំងគំនូរល្អៗ និងវត្ថុបុរាណជា ច្រើនទៀត។ កាលណាទ្រង់សម្លឹង មើលរបស់អស់ទាំងនេះ ធ្វើ ឱ្យទ្រង់យល់បានខ្លះៗអំពី ពិភពខាងលើ។ 

ភ្លាមនោះ ស្រាប់តែមានព្រឹត្តិការណ៍មួយបានកើតមានឡើង គឺមានតួនាវាដ៏ធំ 

អស្ចារ្យ បានអណ្តែតរសាត់ចំពីលើព្រះនាង! ទោះបីដឹងថានឹងត្រូវទទួលទណ្ឌកម្ម 

ពីព្រះបិតាយ៉ាងណាក៏ដោយ ក៏ព្រះនាងបានតាមដាននាវានោះរហូត។ គ្រាន់តែ 

ប៉ុន្មានព្យាមប៉ុណ្ណោះ ព្រះនាងបានឡើងមកដល់ខាងលើផ្ទៃទឹករួចទៅហើយ។ 

គឺជាទស្សនីយភាពមួយដែលនឹកស្មានមិនដល់ មិនមែនជានាវាធម្មតានោះទេ វា 

មានក្បាលពណ៌មាស កន្សៃមានថ្នាក់ៗ និងក្ដោងបីយ៉ាងធំៗ នេះគឺជារាជវាំង 

បណ្តែតទឹក។ ព្រះនាងឮសូរសំណើចក្អាកក្អាយលាយឡំនឹងសម្លេងច្រៀងយ៉ាង 

ពិរោះ។ ទ្រង់ក៏ចូលទៅជិតនាវានោះដោយលបៗ ពួកនាវិកជួបជុំគ្នានៅខាងក្នុង 

បានរៀបចំពិធីបុណ្យយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែគេរៀបចំពិធីនេះដើម្បីនរណា?។ 

ដើម្បីជាកិត្តិយសចំពោះព្រះអង្គម្ចាស់វ័យក្មេងមួយអង្គដែលគួរឱ្យស្រឡាញ់។ 

នាងទេពមច្ឆា បានចាប់ចិត្តស្រឡាញ់ទ្រង់ភ្លាម បេះដូងពោរពេញដោយភាពជ្រួល 

ច្របល់។ ព្រះអង្គម្ចាស់ទើបតែមានព្រះជន្ម១៦ព្រះវស្សាតែប៉ុណ្ណោះ។ រូបសំណាក 

ដ៏ល្អដែលព្រះអង្គម្ចាស់ទើបទទួលបានជាអំណោយពីព្រះបិតារបស់ទ្រង់។

3-

ពេលនោះ មេឃក៏ចាប់ផ្តើមស្រអាប់ ខ្យល់ក៏បក់មកយ៉ាងខ្លាំង។ មិនបាន ១៥នាទីផង មហាសមុទ្របានកម្រើកភ្ញាក់ឡើងដូចមានកំហឹង។ ព្រះនាងធ្លាប់ បានឃើញព្យុះរបៀបនេះជាច្រើនដងរួចមកហើយ ប៉ុន្តែចំពោះព្រះអង្គម្ចាស់ ទ្រង់មានការព្រួយបារម្ភជាអនេក។ ទឹករលកដ៏ធំនេះ បានបោសសំអាតមនុស្ស គ្មានសល់អ្វីនៅលើនាវាបន្តិចឡើយ។ ទេពមច្ឆា បានជួយស្រោចស្រង់មនុស្ស ម្នាក់គត់ គឺព្រះអង្គម្ចាស់របស់ទ្រង់។ ប៉ុន្តែនៅពេលដែលជួយទ្រង់មកដល់លើ គោកនោះ ព្រះអង្គម្ចាស់បានសន្លប់បាត់ស្មារតីទៅហើយ។ 

ពេលនោះ ព្រះនាងក៏បានច្រៀងថ្នមៗយ៉ាងពិរោះក្បែរព្រះអង្គ។ ពីព្រោះតាម គេនិយាយថា ពួកមច្ឆាមានឥទ្ធិពលវេទមន្តអ្វីមួយ។ ចំណែកបក្សីបានពិនិត្យមើល ប្រអប់ជើងព្រះអង្គម្ចាស់ឥតមានកំរើកអ្វីឡើយ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ សុនខរបស់ព្រះអង្គម្ចាស់បានរួចផុតពីគ្រោះថ្នាក់ក៏ព្រុសយ៉ាងខ្លាំង ធ្វើឱ្យព្រះអង្គ ដឹងព្រះកាយឡើងវិញ។ ទេពមច្ឆា ភ័យខ្លាំងពេក ក៏ប្រញាប់មុជពន្លិចខ្លួនទៅក្នុង មហាសមុទ្របាត់ទៅ។ ព្រះអង្គពុំបានឃើញអ្វីក្រៅពីសុនខមួយក្បាលនេះឡើយ។ 

តើជាការពិតដែរឬទេ ដែលព្រះនាងលែងមានឱកាសបានជួបនឹងបុរសដែល ទ្រង់ស្រឡាញ់នោះ ធ្វើឱ្យទ្រង់មានការសោកសៅពេលដែលវិលត្រឡប់ចូលក្នុង គុហាវិញ។ ប៉ុន្តែមានការភ្ញាក់ផ្អើលមួយបានកើតឡើង គឺរូបសំណាកព្រះអង្គម្ចាស់ បាននៅទីនោះកំពុងរង់ចាំទ្រង់រួចជាស្រេច។ រូបសំណាកនេះបានលិចនៅចំទី កន្លែងល្អណាស់។ 

ព្រះនាងទេពមច្ឆា មានចិត្តរំភើបជាខ្លាំង នៅពេលដែលឃើញរូបសំណាក 

ព្រះអង្គម្ចាស់ “យើងពុំអាចបែកគ្នាបានឡើយ” ព្រះនាងមានបន្ទូលខ្សឹបៗទៅកាន់ រូបសំណាកដែលទ្រង់បានបាក់ចិត្តស្រឡាញ់មុខមាត់របស់គេ ហាក់បីដូចជា មនុស្សមានជីវិតពិតៗ។ តែអនិច្ចាណាស់ ព្រះបិតារបស់ទ្រង់យាងមកដល់មាន ព្រះភក្ត្រក្រហមច្រាលដោយកំហឹង "តើនេះជាអ្វីទៅ?” ព្រះរាជាស្រែកគំហក ដោយចង្អុលទៅរូបសំណាកនោះ។ ព្រះនាងបានដឹងច្បាស់ថា គ្មានអ្វីត្រូវភូត កុហកព្រះបិតាទៀតទេ ក៏ទូលថ្វាយព្រះអង្គនូវរឿងរ៉ាវទាំងអស់នេះ។ ពេលនោះ ព្រះរាជាខ្ញាល់ជាខ្លាំង លើករាជខណ្ឌមុខបីគ្រវីគ្រវាត់បញ្ចេញពន្លឺដូចផ្លេកបន្ទោរ ធ្វើឱ្យរូបសំណាកថ្មបែកខ្ទេចជាច្រើនបំណែក។ ព្រះនាងមានព្រះទ័យមួហ្មង ជាខ្លាំង “ឥឡូវនេះ តើខ្ញុំត្រូវធ្វើអ្វីទៅ? ហ៊ី! បើសិនជាខ្ញុំមានជើងពីរ ខ្ញុំនឹងរត់ ទៅលើ ផែនដី ហើយខ្ញុំនឹងបានទៅជួបព្រះអង្គម្ចាស់មិនខានឡើយ”។ 

4-

រំពេចនោះ ស្រាប់តែមានសម្លេងបានបន្លឺពី ខាងក្រោយ “មានជើងពីរ គឺគេអាចធ្វើបាន” ខាង 

អ្នកណានិយាយហ្នឹង? នោះគឺជាត្រីធំចាស់រូប 

រាំសាររបស់មេធ្មប់។ ដើម្បីព្រះអង្គ អាក្រក់ គេជាអ្នកនាំសា 

ម្ចាស់ ទ្រង់ក៏បានទៅរកមេធ្មប់ ធ្មប់នោះមែន។ មេធ្មប់និយាយ ឱ្យជើងពីរដល់ព្រះនាមមន្ទប់ 

ប៉ុន្តែត្រូវមានល័ក្ខខ័ណ្ឌមួយ 

រយនឹងទ្រង់ថា “ខ្ញុំអាច 

គឺទ្រង់ត្រូវឱ្យសម្លេងរបស់ទ្រង់មកខ្ញុំ” សម្លេងខ្ញុំ? ព្រះ ព្រះនាងឆ្លើយទាំងការភិតភ័យ មេធ្មប់បន្តទៀតថា “ក្នុងរយៈពេលបីថ្ងៃ បើទ្រង់បា ង់បានទទួលការថើបថ្នាក់ 

យុវជនម្នាក់នោះ ទ្រង់នឹងបានជួបគ្នាជារៀងរហូត” 

បថ្នាក់ថ្នមពី ទើបព្រះនាងហាមាត់ "។ 

ច្រៀងតាមដែលមេធ្មប់បានស្នើសុំ ហើយគ្រប់សម្លេងទាំងអស់ដែលចេញពី មាត់ 

របស់ទ្រង់។ មេធ្មប់ម្នាក់នេះបានប្រមូលយកសម្លេងដាក់ក្នុងគ្រឿងអលង្ការមួយ 

ដែលមានរាងដូចខ្យង ជាបន្តោងខ្សែករបស់មេធ្មប់នោះ។ បន្ទាប់ពីនោះមក ទ្រង់ 

ក៏ក្លាយជាមនុស្សគមួយរំពេច។ 

ព្រះនាងទេពមច្ឆា ក៏មានជើងពីរយ៉ាងល្អប្រណិត។ ប៉ុន្តែគួរឱ្យអនិច្ចាណាស់! ជើងទាំងពីរនេះប្រើការពុំសូវបានល្អសោះ ព្រោះព្រះនាងមានទម្លាប់ជាមួយនឹង កន្ទុយរបស់ទ្រង់ទៅហើយ បើសិនជាគ្មានអ្នកណាមកជួយគាំទ្រព្រះនាងទេ ទ្រង់នឹងត្រូវលង់ទឹកស្លាប់ជាក់ជាពុំខាន។ ទំរាំតែព្រះនាងបានមកដល់លើគោក ទ្រង់បានឈ្លក់ទឹកដួលសន្លប់នៅលើឆ្នេរខ្សាច់ទៅហើយ។ កន្លងមកព្រះនាងធ្លាប់ តែរស់នៅក្នុងសមុទ្រ មិនយល់ពីអ្វីជារបស់មនុស្សឡើយ ហើយការផ្សងព្រេង របស់ព្រះនាងក៏ត្រូវបានចាប់ផ្តើមឡើង។ អ្នកទីមួយដែលឃើញព្រះនាងនៅលើ វាលខ្សាច់នោះ គឺជាសត្វបក្សីដែលជាមិត្តរបស់ទ្រង់។ បក្សីនោះគិតថា "ព្រះនាង មានជើងពីរហើយ ដូច្នេះទ្រង់ត្រូវតែមានសំលៀកបំពាក់ដូចនារីទូទៅ”។ បក្សី ក៏ហើរទៅដែនកោះមួយដើម្បីយករ៉ូបដែលវាបានរកឃើញនៅក្នុងសំណល់នាវា មកប្រគល់ឱ្យព្រះនាង។ ហើយទ្រង់បានងក់ក្បាលជាសញ្ញាអរគុណដល់បក្សី។ 

5

ព្រះនាងរទពវិជ្ជា ​​​ ភាគ បញ្ចប់

បន្ទាប់ពី ទេពមច្ឆាតូច មានសំលៀកបំពាក់ល្អរួចរាល់ហើយ ព្រះនាងក៏ក្រោក ឈរឡើងដើម្បីរៀនដើរ។ ដំណើរទ្រេតទ្រោតរបស់ទ្រង់ ធ្វើឱ្យយុវជនកំលោះ ម្នាក់បានមើលឃើញនូវដំណើរយ៉ាងលំបាក ក៏រត់សំដៅទៅជួយទប់ខ្លួនរបស់ ព្រះនាង។ យុវជនកំលោះនេះហើយដែលមានសុនខដើរតាមគ្រប់ទីកន្លែង គេគឺ ជាព្រះអង្គម្ចាស់នៃបេះដូងរបស់ទ្រង់។ ចំពោះព្រះអង្គម្ចាស់វិញមិនស្គាល់នាង ទាល់តែសោះ តើនាងម្នាក់នេះជានរណា? ហើយនាងមិនអាចនិយាយបាន ទៀតផង តើព្រះនាងអាចពន្យល់ព្រះអង្គដោយវិធីណា? ទោះជាយ៉ាងនេះក្តី ក៏ព្រះអង្គមានចិត្តប្រតិព័ទ្ធ និងស្រឡាញ់ពេញចិត្តនាង ហើយនាំនាងទៅនៅក្នុង ព្រះរាជវាំងរបស់ទ្រង់ដែរ។ 

ព្រះអង្គបានឱ្យព្រះនាងនៅក្នុងបន្ទប់ដ៏ធំមួយ និងជូនរ៉ូបធ្វើអំពីក្រណាត់ប៉ាក់ យ៉ាងស្រស់សោភា។ ពីរថ្ងៃបានកន្លងផុតទៅ ដោយព្រះអង្គពុំទាន់បានឱបថើប ព្រះនាងនៅឡើយទេ។ នៅពេលព្រឹកថ្ងៃទីបី ព្រះនាងទេពមច្ឆាតូច មានការ ព្រួយបារម្ភជាខ្លាំង ព្រោះនៅសល់តែ១២ម៉ោងទៀតតែប៉ុណ្ណោះ ព្រះនាងនឹងគ ជារៀងរហូត។ នៅល្ងាចថ្ងៃដដែលនោះ ព្រះអង្គម្ចាស់ក៏បានយាងម្ចាស់ក្សត្រីយ៍ ជិះទូកកំសាន្តលេងជាមួយគ្នា។ សត្វបក្សាបក្សីដែលរស់នៅលើទឹក ក៏ដឹងពីអាថ៌ កំបាំងនេះដែរ ពួកគេក៏ចង់ឱ្យរឿងនេះបានបញ្ចប់ទៅយ៉ាងឆាប់រហ័សដែរ។ ពួកគេក៏ចាប់ផ្តើមច្រៀងចំរៀង ស្នេហាជាការអបអរសាទរដល់ 

ចំរៀងសត្វបក្សីទាំងអស់បានផ្តល់ឥទ្ធិពលយ៉ាងឆាប់រហ័ស ព្រះនាងបានធ្មេច ព្រះនេត្រដោយសេចក្តីស្នេហា។ ភ្លាមនោះព្រះអង្គក៏ចាប់ចិត្តស្រឡាញ់ចំពោះនាង។ តែអនិច្ចាណាស់ នៅពេលដែលព្រះអង្គប្រុងឱបថើបនាងនោះ ស្រាប់តែបរិវារ មេធ្មប់មួយបានងើបឡើងពីបាតទឹកដោលទូកឱ្យក្រឡាប់។ ក្តីស្រមៃរបស់នាងត្រូវ បញ្ចប់នៅពេលនេះ ព្រោះព្រះអាទិត្យបានលេចបាត់ទៅហើយ។ 

6

ចំរៀងសត្វបក្សីទាំងអស់បានផ្តល់ឥទ្ធិពលយ៉ាងឆាប់រហ័ស ព្រះនាងបានធ្មេច ព្រះនេត្រដោយសេចក្តីស្នេហា។ ភ្លាមនោះព្រះអង្គក៏ចាប់ចិត្តស្រឡាញ់ចំពោះនាង។ តែអនិច្ចាណាស់ នៅពេលដែលព្រះអង្គប្រុងឱបថើបនាងនោះ ស្រាប់តែបរិវារ មេធ្មប់មួយបានងើបឡើងពីបាតទឹកដោលទូកឱ្យក្រឡាប់។ ក្តីស្រមៃរបស់នាងត្រូវ បញ្ចប់នៅពេលនេះ ព្រោះព្រះអាទិត្យបានលេចបាត់ទៅហើយ។ 

នេះជាឱកាសល្អសម្រាប់ស្រីមេធ្មប់នោះហើយ នាងបានប្រែកាឡាខ្លួនដ៏អាក្រក់ ដែលគួរឱ្យខ្លាចនោះ ទៅជាកញ្ញាមួយរូបដ៏ស្រស់ស្អាត នាងងើបផុតពីទឹកដោយ ឥទ្ធិពលវេទមន្តរបស់នាង។ នាងបានឈរនៅលើឆ្នេរខ្សាច់មុនពេលដែលព្រះអង្គ ម្ចាស់បានមកដល់។ នាងនោះពាក់ខ្សែកសំបកខ្យងដែលគេបានទុកសម្លេងរបស់ ទេពមច្ឆាតូច។ នាងនោះញញឹមហើយពោលពាក្យផ្អែម ល្ហែមថា “សួស្តីព្រះអង្គម្ចាស់” ភ្លាមនោះទ្រង់ក៏ត្រូវមន្ត សណ្តំពីស្រីធ្មប់មួយរំពេច។ 

នាងធ្មប់បានសួរព្រះអង្គម្ចាស់ថា “តើទ្រង់ចង់រៀបអភិសេកជាមួយខ្ញុំម្ចាស់ទេ? 

ព្រះអង្គបានភ្លេច នាងទេពមច្ឆា បាត់ទៅហើយៗទ្រង់វង្វេងស្មារតីដោយសារ ស្នេហ៍ស្រីមេធ្មប់នេះ ទ្រង់ក៏នាំនាងនោះចូលក្នុងរាជវាំង។ លោកនាយពិធីការ មានការងឿងឆ្ងល់ពីរឿងនេះដែរ តែក៏បានទទួលបដិសណ្ឋារកិច្ចដោយសេចក្តី គោរព។ ចំពោះព្រះរាជបិតាវិញ ក៏មានព្រះទ័យសប្បាយរីករាយចង់រៀប អភិសេកព្រះរាជបុត្រយ៉ាងឆាប់រហ័សដែរ។ បន្ទាប់មក មាននាវាដ៏ធំមួយ តុបតែងយ៉ាងល្អប្រណិតបានចាកចេញពីកំពង់ផែ គឺជានាវារបស់គូស្រករថ្មីនេះ។ នៅលើនាវានោះ ស្រីធ្មប់បានឆ្លុះកញ្ចក់មាសមួយ មើលពីមុខមាត់ដ៏អាក្រក់ របស់ខ្លួន។ ប៉ុន្តែនៅមាត់បង្អួច មានបក្សីដ៏ឆ្លាតដែលជាមិត្តល្អរបស់ ទេពមច្ឆាតូច វាក៏យល់ដឹងនូវការពិតដែលមេធ្មប់កំពុងសំដែង។ មិនបង្អង់យូរឡើយ បក្សីក៏ ហើរទៅទូលថ្វាយ ព្រះនាងទេពមច្ឆា ដែលកំពុងអង្គុយរង់ចាំព្រះអង្គនៅ លើឆ្នេរខ្សាច់។ ហើយបក្សីក៏ប្រមូលគ្នីគ្នាយ៉ាងច្រើនជាកម្លាំងសម្រាប់ជួយមិត្ត របស់គេ។ បក្សីនោះស្រែកប្រាប់ដល់បក្សីឯទៀតថា “ព្រះអង្គម្ចាស់ជាទីស្រលាញ់ របស់ ទេពមច្ឆា កំពុងមានគ្រោះថ្នាក់ហើយ ឆាប់ឡើងនាំគ្នាហើរទៅនាវាជា បន្ទាន់”។ ចំណែកព្រះនាងវិញ បានពុះជ្រែកទឹករលកដោយអង្គុយលើចុងទទេ 

មួយអណ្តែតទឹក ដែលអូសទាញដោយត្រីកំប្លុកកំប្លែង។

7

ការចាប់ពង្រត់ព្រះនាង Kidnapping the Princess 

ក្នុងរយៈពេលដ៏ខ្លីបំផុត បក្សីទាំងអស់បានហោះហើរពីលើនាវាព្រោងព្រាត "ចូរយើងនាំគ្នាចឹកទំលុះទៅ!” មេប្រធានក្រុមបានស្រែកឡើងនៅពេលដែល ពួកគេបានរកឃើញទីកន្លែងដែលស្រីធ្មប់លាក់ខ្លួន។ ពួកសត្វបក្សីទាំងនោះ បានឃើញស្រីធ្មប់តុបតែងកាយ និងស្លៀកពាក់ជាកូនក្រមុំនៅថ្ងៃរៀបការ។ សត្វទាំងអស់លោតចុះទៅលើស្រីធ្មប់ ហើយយកចំពុះហែករ៉ូបក្រណាត់ប៉ាក់ ចោល។ បក្សីខ្លះបានដកហូតយកគ្រឿងអលង្ការ ខ្លះទាញខ្សែកខ្យងចេញពីមេធ្មប់ ហើយធ្លាក់ទៅលើបន្ទះក្តារនាវា។ 

គុជខ្យងចាំងពន្លឺហាក់ដូចជាស្ថិតនៅក្នុងទូរបញ្ជាដោយកម្លាំងដ៏អស្ចារ្យមួយ គូសវាសនៅក្នុងលំហអាកាសនូវខ្សែកោងមួយដ៏ស្រស់ស្អាត។ គុជចាំងពន្លឺនោះ បានធ្លាក់ដោយចៃដន្យចូលទៅក្នុងរង្វង់បបូរមាត់ចំហររបស់ម្ចាស់វា គឺជាការ ចម្លែកគួរឱ្យអស្ចារ្យណាស់ នេះជាសំណាងរបស់នាងហើយ។ ពាក្យទី១ដែលព្រះ នាងស្រែកឡើងនៅពេលដែលបានទទួលសម្លេងមកវិញនោះគឺ "ព្រះអង្គម្ចាស់”។ ភ្លាមនោះ ព្រះអង្គម្ចាស់ក៏បានស្គាល់នារីដែលខ្លួនស្រឡាញ់ ឥឡូវព្រះអង្គបានរួច ផុតពីវេទមន្តនៃឥទ្ធិពលមេធ្មប់នោះហើយ ទ្រង់ក៏ស្ទុះសំដៅទៅរកព្រះនាងភ្លាម។ ហើយពេលនោះ កញ្ញាស្រស់ស្អាតក៏បានក្លាយទៅជាស្រីមេធ្មប់វិញដែរ។ 

ប៉ុន្តែនៅពេលដែលគូស្នេហ៍ឱបគ្នាដ៏ជ្រាលជ្រៅនោះ ព្រះនាងទេពមច្ឆា ក៏បាន ចាប់ផ្តើមមានព្រះភក្ត្រស្រស់ថ្លាញញឹមឡើងវិញដែរ។ "យឺតពេលបន្តិចហើយ” ស្រីធ្មប់សើចចំអកហើយក៏និយាយទៀតថា “បីថ្ងៃបានកន្លងផុតទៅហើយ ការ ថើបដ៏ផ្អែមល្ហែមនេះមិនអាចរារាំងជើងទាំងពីរបានឡើយ”។ គ្រាន់តែមេធ្មប់ និយាយចប់ភ្លាម នាងក៏បាត់បង់ប្រអប់ជើងទាំងគូ ហើយដួលនៅលើនាវាក្រោម ក្រសែភ្នែកដ៏ងឿងឆ្ងល់របស់ព្រះអង្គម្ចាស់។ មេធ្មប់បាននិយាយទៀតថា "ដើម្បីជាទណ្ឌកម្ម នាងនឹងក្លាយទៅជាទេពមច្ឆាវិញ”។ ហើយពេលដែល ព្រះអង្គម្ចាស់ចូលទៅរារាំងនោះ មេធ្មប់បានចាប់ ក្របួចព្រះនាងយ៉ាងពេញដៃនាំយកទៅជាមួយវា។ 

ព្រះអង្គម្ចាស់មិនព្រមចុះចាញ់ស្រីធ្មប់នោះឡើយ។ ទ្រង់បានទាញលំពែងជិះ ទូកដេញតាមមេធ្មប់។ ទោះជាលំបាកយ៉ាងណា ក៏ទ្រង់នៅតែខំអុំទូកតទៅទៀត ដោយភ្លេចអស់នូវគ្រោះថ្នាក់ទាំងឡាយ ព្រះអង្គមិនខ្លាចអ្វីៗទាំងអស់ ព្រះអង្គ ម្ចាស់ស្តាប់តែបេះដូងរបស់ទ្រង់តែប៉ុណ្ណោះ ហើយទ្រង់ក៏លោតចូលទៅក្នុង សមុទ្រភ្លាម។ 

ស្រីមេធ្មប់បានទៅដល់ទីកន្លែងដ៏គួរឱ្យខ្លាចរបស់វាវិញហើយ។ព្រះនាង ទេពមច្ឆា អស់សង្ឃឹមជាខ្លាំង។ ភ្លាមនោះ ព្រះបិតារបស់នាងក៏យាងមកដល់ ហើយបញ្ជាស្រីធ្មប់នោះថា “ចូរឯងប្រគល់នាងឱ្យយើងវិញមក!”។ មេធ្មប់ ស្រែកតបវិញថា “កិច្ចសន្យាមានល័ក្ខខ័ណ្ឌត្រឹមត្រូវអស់ហើយ កូនស្រីរបស់ ទ្រង់ គឺជាកម្មសិទ្ធិរបស់ខ្ញុំ! លុះត្រាតែ”។ "លុះត្រាតែយ៉ាងម៉េចទៅ?” ទ្រង់ ប្រញាប់សួរ។ ស្រីដែលគួរឱ្យខ្លាចនោះឆ្លើយថា “លុះត្រាតែព្រះអង្គប្រគល់ រាជខណ្ឌមុខបីនោះមកឱ្យយើង”។ ព្រះរាជាទ្រង់មានឫទ្ធិអំណាចខ្លាំងពូកែ បែបនេះ ក៏អាស្រ័យដោយសាររាជខណ្ឌមុខបីនេះដែរ។ ប៉ុន្តែព្រះអង្គពុំមាន ព្រះទ័យញញើតអ្វីទាល់តែសោះ។ ស្រីធ្មប់ដើម្បីសេចក្តីសុខរបស់បុត្រី។ ទ្រង់ក៏ប្រគល់រាជខណ្ឌមុខបីនេះទៅ

នៅពេលដែលមេធ្មប់បានទទួលរាជខណ្ឌមុខបីនៅក្នុងកណ្តាប់ដៃវាភ្លាម វាក៏ លើករាជខណ្ឌមុខបីនោះ ភួង់មកលើព្រះរាជាហើយស្រែកឡើងនូវវេទមន្តដ៏ សាហាវ។ ភ្លាមនោះ ព្រះរាជាដែលជាស្ដេចនៃមហាសមុទ្រប្រៀបបានទៅនឹងកូន ក្អាត់ដ៏តូចមួយ។ ក្នុងពេលនោះដែរ ស្រាប់តែព្រះអង្គម្ចាស់លេចមុខឡើងចោល លំពែងយ៉ាងមុតស្រួចទៅលើស្រីកន្លាត់ចំកណ្តាលបេះដូង ធ្វើឱ្យគេស្លាប់បាត់បង់ ជីវិតរលាយរូបបាត់ទៅ។ 

ព្រះរាជា មានព្រះទ័យរំភើបរីករាយឥតឧបមា ព្រោះដោយបានព្រះអង្គម្ចាស់ មកជួយទាន់ពេលវេលា។ ព្រះរាជាបានសូត្រវេទមន្តដើម្បីប្រគល់ជើងទាំង ពីរមកឱ្យបុត្រីវិញ ព្រះនាងក៏បានក្លាយជាស្ត្រីពេញលក្ខណៈជារៀងរហូត។ ហើយ ព្រះរាជា បានរៀបអភិសេកបុត្រីជាមួយនឹងព្រះអង្គម្ចាស់នៅលើនាវាដ៏អស្ចារ្យ ដែលបានរៀបចំរួចជាស្រេច។ គូស្រករដ៏សែនសប្បាយរីករាយក្រោមក្រសែភ្នែក ដ៏រំជើបរំជួលចិត្តនៃកល្យាណមិត្តទាំងឡាយ។ “សូមឱ្យការធ្វើដំណើរប្រកបតែ សេចក្តីសុខសប្បាយក្នុងជីវិតគ្រប់ប្រការ”។ 

ចប់ 









































Monday, January 27, 2025

រឿង បុរសស្មៅកន្តើយ

kkkចំនួនអ្នកទស្សនា: Views

 រឿង បុរសស្មៅកន្តើយ 

កាលពីព្រេងនាយ មានក្មេងប្រុសពីរនាក់ ម្នាក់ឈ្មោះ សុខ និងម្នាក់ ទៀតឈ្មោះ សៅ ជាកូនអ្នកស្រុកភូមិជាមួយគ្នា។ សៅ ជាមនុស្សចិត្ត អាក្រក់ណាស់ បើបានទៅលេងជាមួយនរណាហើយ គេតែងតែរករឿង ឈ្លោះប្រកែកគ្នាមិនដែលខាន។ ម្តាយឪពុករបស់ សៅ ចូលចិត្ត និយាយកាន់ជើងកូនណាស់ បណ្តាជនក្នុងភូមិខឹងហើយស្អប់នឹង សៅ ពន់ពេក។ ចំណែក សុខ ជាក្មេងកំព្រាស្លូតត្រង់រស់នៅជាមួយជីដូនចាស់ ជរាក្រលំបាកក្រៃពេក។ បើ សុខ ទៅលេងជាមួយក្មេងៗក្នុងភូមិ ពុំដែល ឈ្លោះប្រកែកគ្នាម្តងណាឡើយ។ បណ្តាជនក្នុងភូមិ អាណិតស្រលាញ់ សុខ ហើយគេតែងតែឱ្យនំចំណីមិនដែលខាន។ ម៉្លោះហើយ សៅ ក៏កើត ចិត្តច្រណែន ហើយខឹងមួម៉ៅក្តៅចិត្តកាន់តែកាចឡើងៗ គេចេះតែដើរ ជេរវាយកូនគេឥតញញើតដៃ ចាស់ៗឈ្លោះប្រកែកគ្នាព្រោះតែកាន់ជើង កូនរៀងខ្លួន។

លុះ សុខ និង សៅ ចំរើនវ័យធំឡើង។ សៅ ក៏ទៅបបួល សុខ ថា "វើយ! យើងនាំគ្នាទៅកាប់ដើមឫស្សីធ្វើរនាប ត្បិតផ្ទះរបស់ឯងបាក់ពុក អស់ទៅហើយ។ សុខ ឆ្លើយថា “ខ្ញុំគ្មានកាំបិតមុតមាំទេ ហើយក៏គ្មាន អង្ករត្រីសាច់ផងដែរ”។ សៅ ប្រាប់ សុខ ថា “មិនបាច់យកអ្វីទេ ខ្ញុំធានា យកទាំងអស់ ឯងមានតែខ្លួនទៅបានហើយ” សុខ ក៏និយាយប្រាប់ជីដូនថា "លោកយាយ! បងសៅ” គាត់បបួលខ្ញុំទៅកាប់ឫស្សីលួសរនាបមកជួស ជុលផ្ទះយើង ចំណែកបាយទឹកនៅលើគាត់ទាំងអស់”។ ជីដូនឃាត់ចៅថា “ចៅកុំទៅព្រៃឫស្សីនោះអី ព្រោះទីនោះស្ងាត់ណាស់”។ ចៅឆ្លើយថា “មិនអីទេលោកយាយ! ផ្ទះយើងពុកបាក់អស់ទៅហើយ បើបានរនាបមក គ្រាន់នឹងជួសជុលកុំឱ្យយាយផុងជើងណាយាយ”។ យាយក៏ផ្តាំ សៅ ថា “ចៅទៅក៏ទៅចុះ តែ ចៅសៅ ឯងមើលថែទាំប្អូន ផង” ហើយពួកគេក៏លាលោកយាយចេញទៅ។


លុះទៅដល់ព្រៃឫស្សី បន្ទាប់ពីកាប់បានឫស្សីល្មមគ្រប់គ្រាន់ហើយ ពួកគេក៏នាំគ្នាលួសជារនាប។ បន្ទាប់មក ពួកគេក៏ឈប់សម្រាកបរិភោគ បាយទាំងពីរនាក់ដោយអង្គុយទល់មុខគ្នា។ សៅ គិតថា “ជីវិត អាសុខ ឯង មុខជាស្លាប់ឥឡូវនេះ” គិតហើយ សៅ ក៏ហូតកាំបិតបន្ទោះចាក់ភ្នែក សុខ ដែលកំពុងហូបបាយ។ សុខ ស្រែកយំឈឺចាប់ជាខ្លាំង “ហេតុអ្វីក៏ បងចាក់ភ្នែកខ្ញុំ?” សៅ ប្រាប់ថា “ឯងស៊ីបាយអញហើយ ចង់យករនាប អញទៀត”។ សុខ ឆ្លើយថា “កាលបងបបួលខ្ញុំ ខ្ញុំបានប្រកែកថា ខ្ញុំគ្មាន អ្វីទេ តែបងធានាថាមានគ្រប់ទាំងអស់បានជាខ្ញុំមក ឥឡូវបើបងចង់បាន រនាបនេះ សូមបងយកទៅចុះ តែបងកុំសម្លាប់ខ្ញុំអី”។ សៅ សំឡូតថា "ឯងនេះមាត់រឹងណាស់ ឆាប់ភាវនាធម៌ទៅ” ថាហើយ សៅ លើកកាំបិត បន្ទោះចាក់ភ្នែក សុខ ម្ខាងទៀតឈាមស្រក់ពេញមុខ។ ធ្វើឱ្យភ្នែក សុខ ងងឹតទាំងសងខាង ណាស្តាយជីវិត ណាអាណិតជីដូននៅឯផ្ទះ។ សៅ និយាយថា “អញទម្លាក់ឯងទៅឱ្យត្រីស៊ីចុះ”។ ថាហើយ សៅ ធាក់ សុខ ទម្លាក់ចូលទៅក្នុងទឹកស្ទឹងដែលកំពុងតែហូរខ្មួលខ្មាញ់។ 

សៅ គិតថា សុខ ស្លាប់បាត់ហើយ ក៏ប្រមូលរនាបទាំងអស់ចងបាច់ ត្រលប់ទៅផ្ទះវិញ។ ហើយហួសទៅកុហកដូនចាស់ថា “លោកយាយ! ខ្លាខាំ អាសុខ ស្លាប់បាត់ទៅហើយ”។ សៅ សប្បាយចិត្តណាស់ដើរ លេងជិតៗផ្ទះដូចធម្មតាដោយចិត្តក្លាហានរកតែរឿងឈ្លោះគេដដែល។ ចំណែកដូនចាស់ពេលឮ សៅ និយាយដូច្នេះ ក៏យំសោកបោកខ្លួនបៀប នឹងក្ស័យជីវិត “ចៅជីដូនស្ងួននៅឯណា? យាយសែនខ្លោចផ្សាពេលមិន ឃើញចៅមក”។ 

សៅ គិតថា សុខ ស្លាប់បាត់ហើយ ក៏ប្រមូលរនាបទាំងអស់ចងបាច់ ត្រលប់ទៅផ្ទះវិញ។ ហើយហួសទៅកុហកដូនចាស់ថា “លោកយាយ! ខ្លាខាំ អាសុខ ស្លាប់បាត់ទៅហើយ”។ សៅ សប្បាយចិត្តណាស់ដើរ លេងជិតៗផ្ទះដូចធម្មតាដោយចិត្តក្លាហានរកតែរឿងឈ្លោះគេដដែល។ ចំណែកដូនចាស់ពេលឮ សៅ និយាយដូច្នេះ ក៏យំសោកបោកខ្លួនបៀប នឹងក្ស័យជីវិត “ចៅជីដូនស្ងួននៅឯណា? យាយសែនខ្លោចផ្សាពេលមិន ឃើញចៅមក”។ 


និយាយពី សុខ ហែលបណ្តែតខ្លួនតាមខ្សែទឹកហូរ ហើយភាវនារក តែពុទ្ធោៗមិនដាច់ពីមាត់។ លុះហែលទៅដល់អាស្រមឥសីមួយនៅមាត់ស្ទឹង ឥសីនោះមានមហិទ្ធិរិទ្ធិខ្លាំងពូកែណាស់ ជាមួយនឹងក្រពើដែលកំពុងដេក នៅក្រោមអាស្រមឥសី វាអាចតំណែងខ្លួនជាមនុស្សបានទៀតផង។ 

ពេលក្រពើឃ្លានអាហារ វាស្ទុះចុះទៅក្នុងទឹកស្ទឹងក៏ប្រទះឃើញមនុស្ស កំពុងហែលបណ្តែតខ្លួនតាមខ្សែទឹកហូរ ។ ក្រពើគិតថា “ថ្ងៃនេះមានលាភ ធំណាស់បានសាច់មនុស្សស៊ីម្តងហើយ” ក្រពើហែលទៅជិតឮសម្លេងពុទ្ធោៗ ក៏សង្ស័យក្នុងចិត្ត ហើយមើលទៅភ្នែក សុខ ទាំងពីរឆ្លុះរកប្រស្រីគ្មាន។ ក្រពើគិតថា “អញគួរតែយកគេទៅថ្វាយលោកតា អញមិនគួរស៊ីមនុស្ស កំសត់នេះទេ”។ ហើយក៏មុជទឹកកៀង សុខ មកដល់លើគោគ។ ក្រពើ តំណែងខ្លួនជាមនុស្សដឹកដៃ សុខ ទៅថ្វាយលោកតា។ ឥសីសួរ សុខ អំពី រឿងដែលបានមកដល់អាស្រម។ 

សុខ ថ្វាយបង្គំឥសីតាមរឿងពិតគ្រប់ប្រការ លោកតាមានចិត្តមេត្តា ដល់ សុខ ពន់ពេក។ ឥសីមានពុទ្ធដីការថា "ឱ ចៅសៅ អើយ! ហេតុអ្វី ក៏ចៅចិត្តអាក្រក់ម៉្លេះ? ណ្ហើយចុះចៅកុំព្រួយ សឹមតាជួយចៅឱ្យមានភ្នែក ភ្លឺដូចដើម នឹងបានទៅជួបជីដូនវិញ”។ តាឥសីក៏ផ្សំថ្នាំដាក់ភ្នែកសូត្រមន្ត ទិព្វផ្លុំភ្នែក ចៅសុខ រហូតភ្នែកភ្លឺដូចដើម ហើយលោកបានក្តាប់ដីខ្សាច់មួយ ដៃសែកមន្តទិព្វផ្ទំដីខ្សាច់ដាក់បាតដៃផ្កា ចៅសុខ ថា "ចៅក្តាប់ដីខ្សាច់ ឱ្យជាប់កុំលាដៃឱ្យសោះ។ ចាំទៅដល់ផ្ទះ ចៅប្រាប់ជីដូនក្រាលកន្ទេលក្នុង ផ្ទះ សឹមចៅលាដៃដាក់ដីខ្សាច់នេះទៅលើកន្ទេល”។ 


ឥសីផ្ដាំរួចហើយ ក៏ប្រើក្រពើជូន ចៅសុខ ទៅដល់កន្លែងដែលកាប់ ឫស្សី។ សុខ ត្រឡប់ទៅដល់ផ្ទះវិញ ហើយចូលទៅយំសំពះជីដូនៗឃើញ ចៅ ក៏ស្ទុះមកឱបចៅយំខ្សឹកខ្សួលលួងលោមចៅ “គេប្រាប់យាយថា ខ្លា ខាំចៅស្លាប់ទៅហើយ។ ម្ចាស់ជីដូនអើយ ជីដូនយំសោកបោកខ្លួនអាសូរ ចៅហៀបនឹងក្ស័យជីវិត ឥឡូវចៅមិនស្លាប់ ជីដូនអរណាស់រកអ្វីប្រៀបផ្ទឹម ពុំបានឡើយ”។ ចៅសុខ និយាយប្រាប់ជីដូនថា “ពេលចៅទៅកាប់ឫស្សី ល្អសរនាប បងសៅ បានចាក់ភ្នែកចៅធាក់ទម្លាក់ទឹក តែបានក្រពើនាំចៅ ទៅថ្វាយលោកតាឥសី” ជីដូនឮបែបនេះរឹតតែអាណិតចៅខ្លាំងឡើង។ 

បន្ទាប់មក សុខ ប្រាប់ជីដូនឱ្យក្រាលកន្ទេលក្នុងផ្ទះ។ សុខ លាដៃ ចាក់ដីខ្សាច់លើកន្ទេល។ រំពេចនោះ ក៏កើតជាមាសប្រាក់គរនៅលើ កន្ទេល។ ពីរនាក់ជីដូន និងចៅត្រេកអរជាអនេក បានចាត់ចែងទិញ សំភារសំលៀកបំពាក់ និងសង់ផ្ទះថ្មីល្បីមានដាច់គេក្នុងភូមិ។ និយាយពី សៅ ឃើញ សុខ ក៏នឹកឆ្ងល់ក្នុងចិត្តថា “អញចាក់ភ្នែកវាធាក់ទម្លាក់ទឹក ស្មានថាវាស្លាប់ ឥឡូវវានៅរស់ភ្នែកក៏ភ្លឺដូចដើម ថែមទាំងមានទ្រព្យ សម្បត្តិច្រើនទៀត”។ លុះដល់វេលាស្ងាត់ សៅ ស្កាត់មកជួប សុខ និយាយថា “កាលឯង និងខ្ញុំទៅកាប់ឫស្សីនោះ បិសាចបានមកសណ្ឋិត រូបខ្ញុំទេ គេឱ្យខ្ញុំចាក់ភ្នែកឯងទាំងសងខាង ហើយធាក់ឯងទម្លាក់ទឹក ខ្ញុំស្មានថាឯងស្លាប់បាត់ទៅហើយ ហេតុដូចម្តេចបានជាឯងនៅរស់ ហើយ មានទាំងទ្រព្យច្រើនជាងគេយ៉ាងនេះ?” សុខ ឆ្លើយថា "បានគុណបងកុំអីខ្ញុំ ក្រលំបាកវេទនារហូតហើយ ដូចបងឃើញស្រាប់ កាលដែលបងច្រានខ្ញុំ ធ្លាក់ចូលទឹកស្ទឹង ខ្ញុំបណ្តែតខ្លួនតាមបណ្តោយខ្សែទឹកហូរ ហើយស្រែក រកតែពុទ្ធោៗឥតមានឈប់។ សុខ ក៏បន្តការនិយាយនេះរហូតដល់ចប់។ 

សៅ ឮ សុខ ប្រាប់ដូច្នោះ ក៏មានចិត្តលោភលន់ ពន់ប្រមាណ ហើយគិតថា “អញនឹងធ្វើឱ្យបានដូច អាសុខ។ ក្រោយមក សៅ មកជួប សុខ និយាយ ថា “សម្លាញ់អើយ! ខ្ញុំចង់ទៅកាប់ឫស្សីនៅព្រៃកន្លែង មុនទៀត ឯបាយទឹកនិងសម្ភារនៅលើខ្ញុំ ឯងទៅតែខ្លួនបាន ហើយ”។ សុខ ឆ្លើយថា “ទេ! ខ្លាចបងសម្លាប់ខ្ញុំទៀត។” សៅ ប្រាប់ សុខ ថា “មុននោះខ្មោចកម្រោលចូលរូបខ្ញុំទេ ខ្ញុំមិនដឹងខ្លួនទាល់តែសោះ ឯងកុំប្រកាន់ខឹងនឹងខ្ញុំអី”។ សុខ ឆ្លើយថា “ចាំខ្ញុំជូនបងទៅ! ត្បិតបង ធ្លាប់មានគុណលើខ្ញុំ ខ្ញុំមានទ្រព្យសម្បត្តិក៏ព្រោះតែបង”។ លុះព្រឹកឡើង សៅ ស្តាយបាយសំណុំមានគ្រប់ប្រដាប់ដូចមុន ហើយបណ្តើរគ្នាទៅ ដល់ព្រៃឫស្សី។ លុះកាប់បានច្រើនហើយក៏ពុះលួសជារនាប។ បន្ទាប់មក ក៏នាំគ្នាអង្គុយបរិភោគបាយ។ ហេតុតែ សៅ មានចិត្តលោភលន់ចង់បាន ទ្រព្យសម្បត្តិ ក៏ប្រញាប់ហុចកាំបិតបន្ទោះទៅឱ្យ សុខ ប្រាប់ថា "ឯងចាក់ ភ្នែកខ្ញុំទាំងពីរមក!” សុខ ប្រកែកពុំព្រមចាក់ សៅ ចេះតែបង្ខំដដែលៗ "ចាក់មកៗកុំខ្លាចអី” សៅ បង្ខំ សុខ ជាច្រើនដង។ 


សុខ ក៏ចាក់ភ្នែក សៅ ខ្វាក់ទាំងសងខាង។ សៅ ឈើពើតខ្លាំងណាស់ តែព្រោះចង់បានប្រាក់ ក៏ឱ្យ សុខ ច្រានខ្លួនទម្លាក់ទឹកស្ទឹងដែលកំពុងហូរ។ សៅ ប្រឹងស្រែកពុទ្ធោៗមិនដាច់ពីមាត់” ក្រែងបានជួបនឹងក្រពើ។ សៅ ឈឺភ្នែកជាខ្លាំង នៅតែខំហែលបណ្តែតខ្លួនទៅមុខទៀត។ យូរៗទៅ សៅ អស់កម្លាំងឈ្លក់ទឹកស្លាប់នៅក្នុងទឹកស្ទឹងបាត់ទៅ។ ហើយសាច់ ស្អុយរលេះរលួយ មានត្រីជាច្រើនដណ្តើមសាច់គ្នាស៊ីជាអាហារ សល់តែ លលាដ៏ក្បាលអណ្តែតតាមទឹកស្ទឹង។ 

ទោះបីលលាដ៏ក្បាលខ្មោច សៅ អស់សាច់សល់តែឆ្អឹងក៏ដោយ ក៏ ព្រលឹងរបស់គេនៅតាមលលាដ៏លងមនុស្សព្ទតែពុទ្ធោៗរហូត ដរាបទៅ ដល់កំពង់ទឹកមហាសេដ្ឋី។ វេលានោះកូនក្រមុំសេដ្ឋី នាំបរិវារប្រុសស្រីចុះ ងូតទឹក កំពុងតែលេងទឹកយ៉ាងសប្បាយ ស្រាប់តែឃើញលលាដ៏ក្បាល ខ្មោចនោះអណ្តែតមកជិត លងគេស្រែករកពុទ្ធោៗ។ ពួកគេឈប់លេង ទឹកទាំងអស់គ្នា កូនក្រមុំសេដ្ឋីក៏ប្រើខ្ញុំប្រុសម្នាក់ឱ្យទៅស្រង់យកលលាដ៏ ខ្មោចមកដាក់លើគោក លលាដ៍ខ្មោចនោះចេះតែរកពុទ្ធោៗជានិច្ច។ 

កូនក្រមុំមហាសេដ្ឋី ឱ្យខ្ញុំប្រុសកាន់លលាដ៏ខ្មោចមកផ្ទះជម្រាបឪពុកថា "លោកពុកៗ! កូនរើសបានលលាដ៏ក្បាលខ្មោចមួយអណ្តែតទឹកស្រែករក តែពុទ្ធោៗ”។ សេដ្ឋីជាឪពុកស្តាប់ហើយ ក៏ស្ទុះមកមើលឃើញមែន ក៏ឱ្យ គេលាងដុសខាត់ដាក់លើតោក។ លលាដ៏ក្បាលនោះនៅតែរកពុទ្ធោៗ គ្មានឈប់។ រាល់ព្រឹក សេដ្ឋីម្នាក់នេះតែងតែទៅគាល់ព្រះមហាក្សត្រនៅ ព្រះរាជរោងជួបជុំអស់លោកមន្ត្រីពុំដែលខាន។ សេដ្ឋីជំរាបអស់លោក នោះថា “ខ្ញុំមានលលាដ៏ក្បាលខ្មោចមួយ ចេះតែស្រែករកពុទ្ធោៗជាប់ជា និច្ច” អស់លោកស្ដាប់ហើយឆ្លើយថា “លោកកុហក មិនដែលមានក្បាល ខ្មោចឯណាចេះនិយាយទេ ខ្ញុំមិនជឿទេ”។ សេដ្ឋីបញ្ជាក់ទៀតថា “ពិត ប្រាកដណាស់ បើអស់លោកមិនជឿខ្ញុំទេ យើងភ្នាល់ដាក់មាស១០០តម្លឹង ទៅ”។ មន្ត្រីក៏យល់ព្រមភ្នាល់ជាមួយសេដ្ឋីម្នាក់នោះមែន។ 

សេដ្ឋីទៅដល់ផ្ទះ ឮលលាដ៏ក្បាលស្រែកពុទ្ធោកោកៗគិតថា "មន្ត្រីទាំងនោះមុខជាចាញ់យើងហើយ”។ សេដ្ឋីយកមាស១០០ តម្លឹង ហើយប្រើកូនក្មួយកាន់តោកដែលដាក់លលាដ៏ក្បាលខ្មោច នោះប្រញាប់ទៅយ៉ាងរហ័ស។ លុះចូលទៅដល់ក្លោងទ្វារកំផែង លលាដ៏ក្បាលខ្មោចបាត់សម្លេងឈឹង។ ពេលចូលទៅដល់ក្នុង ព្រះរាជរោង សេដ្ឋីក៏ដាក់លលាដ៏ក្បាលចំពោះមុខមន្ត្រីទាំងបួននាក់ នោះ ហើយបង្គាប់ថា "ចាំអីទៀត ម្តេចក៏មិនស្រែករកពុទ្ធោៗ ទៀតទៅ” លលាដ៏ក្បាលខ្មោចបាត់សូន្យឈឹង មិនឮរកពុទ្ធោ សោះឡើយ។ បន្ទាប់មក សេដ្ឋីក៏ចាញ់មាស១០០តម្លឹង។ អស់ លោកនោះសើចចំអកថា “អ៊ូយផ្ចង់ណាស់! ថ្លង់នឹងសម្លេងក្បាល ខ្មោច” ហើយទះដៃសើចពេញព្រះរាជរោង។ 


សេដ្ឋីខឹងនឹងលលាដ៏ក្បាលខ្មោចនេះណាស់ លាអស់លោកចេញមក ដល់ក្រៅកំផែង ស្រាប់តែលលាដ៏ក្បាលខ្មោចនោះស្រែករកពុទ្ធោៗ សេដ្ឋី រឹតតែខឹងខ្លាំងឡើង។ លុះមកដល់ផ្ទះ ប្រើបាវឱ្យយកពូថៅសំពងលលាដ៏ ខ្មោចបោះទម្លាក់ទឹកវិញ។ ឯលលាដ៏ក្បាលខ្មោច ចៅសៅ នោះអណ្តែត តាមទឹកស្ទឹងហូររសាត់ទៅក្រោមរហូតទៅដល់កំពង់វត្ត។ វេលានោះព្រះសង្ឃ និមន្តទៅស្រង់ទឹក បានឃើញលលាដ៍ក្បាលខ្មោចលងរកពុទ្ធោៗ លោកក៏ ស្រង់យកទៅកុដិ រួចដុតលលាដ៍នោះឱ្យសុស ហើយព្រះសង្ឃពិចារណាថា គួរតែយកកំទេចឆ្អឹងនេះ លាយនឹងម្រ័ក្សណ៍ខូកលាបសរសរព្រះវិហារ បញ្ជូនឱ្យបានមគ្គផលដល់ម្ចាស់លលាដ៏ដែលបានស្លាប់ទៅ ហើយលោក យកន្ទុកសល់បន្តិចបន្តួចយកទៅលាបលនរទេះ ហើយរង់ចាំរហូតដល់ ស្ងួត។ 

ថ្ងៃមួយ ព្រះអង្គនឹកភ្នកចង់ទៅសួរញាតិញោមក្នុងភូមិ លោកក៏ប្រើ សិស្សដឹកគោមកទឹម ហើយបរទេះចេញទៅ។ លុះបរទេះបានឆ្ងាយបន្តិច រទេះនោះក៏លាន់ភ្លៅ និងដុសជ្រៀតគ្នាដូចធម្មតា។ រហូតបានជួបឧបាសក ឧបាសិកា រទេះក៏ចាប់ផ្តើមព្ទឮសូរសម្លេងដូចលោកបញ្ជារគេថា “មេចោរៗ” ញាប់សិញ។ ឧបាសក ឧបាសិកាព្វដូច្នេះ ខឹងនឹងព្រះសង្ឃជាខ្លាំង ក៏ស្តីថា ឱ្យព្រះសង្ឃវិញមិនប្រណី។ ព្រះសង្ឃក៏បង្ខំសិស្សបរទេះទៅមុខទៀត យ៉ាងលឿន។ 

បន្ទាប់មកក៏បានទៅជួបនឹងនាម៉ឺនមួយក្រុម រទេះនោះក៏លាន់ម្តងទៀត ដូចជាជេរនាម៉ឺនថា "ចោរម្តាយនាម៉ឺនៗ” ពួកនាម៉ឺនទាំងអស់នោះខឹងនឹង ព្រះសង្ឃខ្លាំងណាស់ ក៏ដេញវាយលោកយ៉ាងញាប់ដៃ លោកភ័យកាន់តែ ខ្លាំង ខំបំបោលគោទៅមុខទៀតកាន់តែលឿន។ ព្រះសង្ឃគិតថា “រទេះ អាត្មាអញពីដើមមក មិនដែលឮសូរដូច្នេះទេ រឿងនេះមានតែកំទេចឆ្អឹង លលាដ៏ក្បាលខ្មោចនេះហើយ”។ 

លុះព្រះសង្ឃត្រលប់មកដល់វត្តវិញ លោកកាប់រទេះដុតនៅទីកន្លែង ដែលដុតលលាដ៏ក្បាលខ្មោចឱ្យឆេះទៅជាផេះទាំងអស់។ នាយសៅ ដែលកាលពីនៅរស់ គេចូលចិត្តឈ្លោះប្រកែកគ្នា និងចូលចិត្តឈ្នានីសគេ ណាស់។ ដូច្នេះហើយ បានជានៅកន្លែងកំទេចផេះនោះមានជាតិ ចៅសៅ ក៏ដុះកើតជា ស្លៀកត្រើយ ដែលចូលចិត្តជាប់សំពត់ខោមនុស្សសព្វ ថ្ងៃនេះ។ 

"ចិត្តមិនអប់រំ នាំខ្លួនវិនាស”